Monday, September 13, 2010

ប្រជាជនប្រមាណ៥០០នាក់មកតវ៉ាខាងមុខ សាលាខេត្តកំពង់ឆ្នាំ

     នៅថៃ្ងអង្គារ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ មានប្រជាជនប្រមាណជាង ៥០០នាក់​ មកពីស្រុក បរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នានៅខាងមុខ សាលាខេត្តកំពង់ឆ្នាំ ដើម្បីធ្វើការទាមទារឲ្យមាន​ការដោះស្រាយដ៏ជាក់លាក់មួយ ពីសំណាក់អាជ្ញាធរដែនដី ជាពិសេសរាជរដ្ឋាភិបាល លើជំលោះដីធ្លីមួយ​ រវាងក្រុមហ៊ុន ភាពីមិច និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំ។

    គួរកត់សំគាល់ថា ក្រុមហ៊ុនភាពីមិច បានទទួលអាជ្ញាប័ណ្ណកាន់កាប់ដីសម្បទាន ទំហំ៣១៥០២៨ហិចតា ពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ ដំាដំណាំឧស្សាហកម្ម។ តាមរយៈអាជ្ញាប័ណ្ណនេះ ក្រុមហ៊ុនបានធ្វើការ​ឈូសឆាយបំផ្លាញព្រៃសហគមន៍ ដីស្រែ ចំការ ផ្ទះសំបែង រួមទាំងផលដំណាំរបស់ប្រជាជនក្នុងតំបន់ យ៉ាងច្រើនសន្ធឹកសន្ធាប់។