Thursday, December 15, 2011

សេចក្តីថ្លែងការរបស់បណ្តាញសហគមន៍ សមាគម សហជីព សុំ​ឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃ​ឡង់


យើង​ខ្ញុំទាំង​អស់​គ្នា ​បណ្តាញ​ព្រៃឡង់មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង បណ្តាញ​យុជន បណ្តាញកសិករ​ បណ្តាញ​សហគមន៍នានា សហជីព​ និងសមាគម​ប្រជា​ធិបតេយ្យនៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលរស់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជាមាន​ជន​ជាតិ​​ដើម​ភាគ​តិច និង​មិន​មែន​ជនជាតិ​ដើម​ភាគ​តិចដែល​ទទួល​ផល ប្រយោជន៍ផ្ទាល់ និង​ប្រយោល​ពី​ព្រៃឡង់ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្ម​ភាព​អភិវឌ្ឍជា​ទ្រង់​ទ្រាយ​ធំ​ក្នុង​តំបន់​ព្រៃឡង់​ដូចជា​សម្ប​ទាន​ដី​សេដ្ឋកិច្ច សម្បទាន​រ៉ែ សម្បទាន​ព្រៃគប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​អានា​ធិបតេយ្យដែល​កំពុង​​កើត​មាន​ក្នុង​តំបន់​ព្រៃ​ឡង់។ ជាក់​ស្តែង ដើម​ច្បោះរបស់​សហគមន៍ក្នុង​ព្រៃឡង់ ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​​​​រាប់​សិប​ម៉ឺន​ដើមពី​សំណាក់​ក្រុម​ហ៊ុន និង​អ្នក​មាន​អំណាចមួយចំនួន ហើយ​បានធ្វើ​ឲ្យសហគមន៍​យើង​ខ្ញុំ​ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង។
​បើ​សកម្ម​ភាព​ទាំង​នេះ​នៅ​តែ​បន្តនោះ​ វា​​នឹង​ធ្វើ​ឲ្យ​ធនធានធម្ម​ជាតិ​​ដែល​មាន​តម្លៃ​មហា​សាល​ក្នុង​ព្រៃ​ឡង់ដូចជាព្រៃ​ឈើធម្មជាតិ ផល​អនុផល​ព្រៃ​ឈើដែល​ប្រ​ជា​ពល​រដ្ឋ​អា​ស្រ័យ​ផល សត្វព្រៃ និង​ប្រភេទ​ជីវចំរុះ​គ្រប់​ភេទ​ត្រូវ​បាត់​បង់ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​របរ​បប្រ​ជាពល​រដ្ឋ​ វប្បធម៌​ប្រពៃ​ណី​ជន​ជាតិ​ដើម​ភាគ​តិច ជំរក​សត្វ​ព្រៃ​ ព្រភព​ជី​វៈជាតិនិងប្រភព​ទឹកដែល​ហូរ​ចាក់​តំបន់​​ទំនាប​សំរាប់​វិស័យ​កសិម្ម ជាពិសេស​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​បង្ក​ឲ្យ​មាន​គ្រោះ​​ធម្ម​ជាតិ ដូច​ជាខ្យល់​ព្យុះ គ្រោះទឹក​ជំនន់ និងគ្រោះ​រាំង​ស្ងួត​ជា​ដើម​​។ល។
ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាប្រភពទឹកហូរចាក់ ចូល​បឹង​ទន្លេ​សាប ​រក្សា​លំនឹង​ខាង​បរិស្ថាន និង​ការពារការ​បម្រែបម្រួល​អា​កាស​ធាតុ​ក្នុង​ប្រទេស តំបន់ និង​ពិភព​លោក​ប្រ​កប​ដោយ​ប្រ​សិទ្ធិភាព។
វាជាការពិតណាស់ ការអភិវឌ្ឍន៍​គឺ​ជា​តម្រូវ​ការ​ចំបាច់​របស់​រដ្ឋាភិបាល សំរាប់ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​ប៉ុន្តែ​យើង​មាន​ជំ​រើស​ជា​ច្រើន​ទៀត​ក្នុង​ការ​ស្វែង​រក​ធន​ធានមក​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្រៅ​ពី​ការ​ផ្តល់​សម្បទានសេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់ដូច​ជាៈ ការ​ថែ​រក្សា​ព្រៃឈើ​ធម្ម​ជាតិដើ​ម្បី​ឥណ​ទាន​​​កាបូន និង​ការ​លើក​កំពស់ការ​ច្នៃ​ប្រឌិត​ ផល អនុផល​ព្រៃ​ឈើជា​ដើម។​
​យើង​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា​ថ្មី​ៗ​នេះ​រាជរដ្ឋា​ភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​តាក់​តែង​​​គោល​នយោ​បាយ​ លិ​ខិត​បទ​ដ្ឋាន​នានា​ដើម្បីការពារ​ព្រៃ​ឡង់​តាម​ផ្លូវ​ច្បាប់ ដូច​ជា​​មាន​គំ​រោង​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការ​ពារ និង​អភិរក្សជីវចំរុះ និងដាក់ជាតំបន់​ឥណទាន​កាបូន ដើម្បី​ឲ្យ​ដំណើរ​ការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ យើង​ខ្ញុំ​​ស្នើ​សុំ​យ៉ាង​ទទូច​ដល់រាជរដ្ឋាភិបាល​មេត្តាផ្តល់​ឱកាស​ និង​ពេល​វេលា​គ្រប់​គ្រាន់​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចូល​រួម​ពិគ្រោះ​យោបល់ក្នុង​ដំ​ណើរ​ការ​នេះជា​ពិ​សេស​យើង​ខ្ញុំ​ទទូច​ដល់​រដ្ឋ​ភិបាល​សុំ​​ចាត់​វិធាន​ការ​ជា​បន្ទាន់​ប្រកប​ដោយ​ប្រ​សិទ្ធិភាព​ខ្ពស់​ក្នុងការ​​ការ​ពារ​ព្រៃ​ឡង់ និង​សំណូមពរ​ដូច​ខាង​ក្រោម៖
1.    បញ្ឈប់​ការ​ផ្តល់​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃ​ឡង់
2.    លុបអាជ្ញាប័ណ្ណគ្រប់​វិស័យ​​ដែល​បាន​ផ្តល់​ឲ្យក្រុម​ហ៊ុនក្នុង​តំបន់​ព្រៃ​ឡង់
3.    លុប​បំបាត់​សកម្ម​ភាព​កាប់​បំផ្លាញព្រៃ​ឈើអនាធិបតេយ្យ​ក្នុង​​តំបន់ព្រៃ​ឡង់
4.    ​ ទុក​ដី​ដែល​បាន​ឈូសឆាយ​ឲ្យ​ដុះ​ឡើង​វិញ​ជាលក្ខណៈ​ធម្ម​ជាតិ
5.    សុំការ​គាំ​ទ្រ និង​ទទួល​ស្គាល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់
6.    សុំ​ឲ្យ​មាន​កិច្ច​សហការ​ណ៍​រវាង​មន្រ្តី​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ជាមួយ​បណ្តាញ​ព្រៃឡង់ក្នុង​កិច្ច​ការ​ពារ និង​ថែ​រក្សា​ព្រៃ​ឡង់ទាំង​មូល​ឲ្យ​ស្ថិត​ស្ថេរ​គង់វង្ស
                ធ្វើ​​នៅសៀម​រាប​, ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១១
            ព័ត៌​មាន​បន្ថែម​សូម​ទំនាក់​ទំនងៈ
  • លោក សេង សុខហេង            តំណាង​ណ្តាញ​​​បសហ​គមន៍ និង​បណ្តាញ​​ព្រៃឡង់        092 32 46 68
  • លោក វន់ ពៅ              ប្រធានសមា​​គមវិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA          012 53 47 96
  • លោក ស្វាយ ភឿន      បណ្តាញព្រៃឡង់ ខេត្តព្រះវិហារ                                     097 8010 422
  • លោក ដួង សុវណ្ណារ៉ា   បណ្តាញព្រៃឡង់ ខេត្តស្ទឹងត្រែង                                          097 6572 415
  • លោក ម៉ិញ នី              បណ្តាញព្រៃឡង់ ខេត្តកំពង់ធំ                                              097 8839093
  • លោក កឹម សូខន            បណ្តាញព្រៃឡង់ ខេត្តក្រចេះ                                         012 174941
website :          www.ourpreylang.files.wordpress.com
Facebook :      Prey-Lang-Its-Our-Forest-Too

Friday, December 9, 2011

អបអរសាទ ការរំលឹក​ខួប​៦៣ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ



សហគមន៍ទាំងជនជាតិដើមភាគ​តិច​ និង​មិន​មែន​ជនជាតិ​ដើម​ភាគ​តិច​ សិស្ស​ និសិ្សត កម្មករ​កម្មការិនី សហជីព តំណាង​អង្គការ​ ជាតិ​និង​អន្តជាតិ តំណាង​ស្ថានទូត​នានា​ប្រ​ចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា តំណាង​រាជរដ្ឋា​ភិបាល តំណាង​ស្ថាប័នព្រឹត្ត​សភា រដ្ឋសភា ប្រមាណជា​ ជាង​៤០០០ (បួនពាន់) នាក់ បានមកជួបជុំគ្នាដើម្បី​ប្រារពទិវា​សិទ្ធិ​មនុស្ស​ខួប​លើ​ទី​៦៣ នៅឯទីធារ​សួន​សេរីភាព។



គួរ​រំលឹក​ផង​ដែរ​ថា មុននឹង​ប្រារព​ពិធី​នៅលើ​សួន​សេរីភាព អ្នក​ចូល​រួម​ទាំងអស់​បាន ធ្វើពិធីដង្ហែរ​ក្បួន​ព្យុហយាត្រា ដោយ​សន្តិ​វិធី ពីចំនុច​ ខាងមុខ​រដ្ឋស​ភា​ ឆ្ពោះ​ទៅកាន់​ទីលាន​សេរីភាព ដោយ​ឆ្លង​កាត់​ផ្សារ​ កណ្តាល។ 

កម្មវិធី​ចាប់​ផ្តើម​ពីម៉ោង​ ៦ និង​ ៣០នាទី ព្រឹក ដល់​ម៉ោង​ ៤ រសៀល។