Sunday, December 5, 2010

ដំរី​ម្ភៃក្បាលស៊ីស្រូវ​អ្នកភូមិក្លេ

​​​ប្រជាពលរដ្ឋ​នៅភូមិក្លេ​ឃុំសៀមបូក​ស្រុកសៀមបូក​ខេត្តស្ទឺងត្រែង​បានត្អូញត្អែរថា​មានដំរី​មួយហ្វូង​ប្រមាណជា​២០ក្បាល​បានបំផ្លាញ​ដំណាំស្រូវ​របស់ពួក​គាត់នៅចំណុច​ស្រែខះ​ពីលើក​មកហើយ​ធ្វើឲពួកគាត់​ត្រូវខាតបង់​យ៉ាងតំណំ។


​​​លោក​ឆុន​ឆាយ​អាយុ​៣៣​ឆ្នាំ​ជាម្ចាស់ស្រែ​នៅទីនោះបាន​និយាយថា​នេះជលើក​ទីពីរហើយ​ដែលដំរី​មួយហ្វូងនេះ​បានមកបោក​ស្រូវរបស់ពួកគាត់​គឹម្ដង​នៅថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​លើកទីពីរ​នៅថ្ងៃ​ទី​២២​ខែឆ្នាំដដែល​គាត់បានបន្តរ​ទៀតថា​ស្រូវរបស់​គាត់ជិតទុំហើយ​ជិតបានច្រូតហើយ​ឥឡូវនេះ​បែជាត្រូវ​ដំរីទាំងនោះ​មកបោក​ស៊ីខ្ទិចខ្ទីអស់​គាត់គ្មាន​ស្រូវសម្រាប់ច្រូតទៀតទេ​គាត់មិនដឺង​ជាទៅរកអ្វី​ដើម្បីទិញអង្ករឡើយ។


​​​​ពលរដ្ឋ​ពីរទៀត​ម្នាក់​ឈ្មោះ​សុកឡោក​ប្រុស​ម្នាក់​ឈ្មោះ​សៀង​ភា​​រស់នៅ​ភូមិ​សៀមបូក​ស្រុក​សៀមបូក​បានប្រាប់​រស្មីបៃតង​ថាគាត់​ជាអ្នកដងជ័រទឺក​នៅក្នុង​ព្រៃឡង់​ចំនុច​អូរស្រឡៅជប់​និងអូរស្រឡៅលើ​នៅពេលដែល​ពួកគាត់​ទៅដល់កន្លែង​ដែលពួកគាត់​ដង់ជ័រ​ស្រាប់តែឃើញ​កានជ័ររបស់​ពួកគាត់រាយប៉ាយ​នឺង​បែកដោយសាដំរីជាន់​ក្រោយពេលពួកគាត់​បានបំពេញការងាររួចហើយ​ព្រឺកឡើង​ធ្វើដំណើរមកផ្ទះវិញ​លុះដល់​កន្លែងទុក​ម៉ូត៉ូ​ចម្ងាយ​ប្រមាណ​១ឝីឡូម៉ែ​ពីកន្លែង​ស្នាក់នៅដងជ័រ​ស្ករាប់តែលឹសំឡេង​កាច់​ឈើប្រាវៗ​បន្ទាប់មក​ក៏ឃើញដំរីចេញមក​ដើរតំរង់មករកពួកគាត់​យ៉ាងលឿន​ធ្វើឲពួកគាត់​ភ័យយ៉ាខ្លាំង​ហើយទម្លាក់​ចោលម៉ូត៉ូ​រត់យកតែរួចខ្លួនទៅ។


​​​​​ជួបនឺងបញ្ហានេះ​លោក​ពោត​ឡេន​បានរាយការណ៏​ទៅមេឃុំសៀមបូក​និងអង្គកា​សត្វព្រៃ​ដើម្បីធ្វើអន្តរាគមន៏។​ជាមួយគ្នានេះដែរ​លោក​ប៊ុត​ខាំថន​មេឃុំសៀមបូក​បាននិយាយ​ទៅកាន់​ប្រជាពលរដ្ឋនៅទីនោះថា​សូមបងប្អូន​កុំធ្វើអ្វីវាឲសោះឡើយ​ព្រោះវាជាសត្វ​ដែលកម្រ​ហើយនៅសល់​ទិចទូចណាស់​ក្នុងប្រទេស់យើង​សូមយកកាំជ្រូច​ដែលអង្គការ​ផ្ដល់ឲ​បាញបង្អើលបានហើយ​បើបងប្អូនធ្វើអ្វីផ្សេងទៀត​អាចខុសច្បាប់​នាំមានទោសដល់ខ្លួន​។​យើង​និងស្វែងរក​មធ្យោបាយ​នឺង​កាគាំទ្រនានា​ដើម្បីដោះស្រាយបញ្ហានេះ​សូមមេត្តាចូលរួមថែរក្សា​និង​អភិរក្ស​ទាំងអស់គ្នា។


​​​​​​លោក​ទុយ​សេរីវឌ្ឍនៈ​ជាបុគ្គលិក​អង្គការ​សត្វព្រៃ​នឺង​រុក្ខជាតិអន្តរជាតិ​បានមានប្រសាស្រ្ត​ប្រាបរស្មីប៉ៃតង​តាមទូរស័ព្ទ​នៅជុំវិញបញ្ហានេះថាៈ​លោកបានចុះដល់ទីកន្លែង​ដែលកើតហេតុហើយ​ឃើញថា​មានកាខូចខាត​ស្រូវរបស់បងប្អូននៅទីនោះពិតមែន​ទាំងអស់មាន​ចំនួនបួនគ្រសារ​ដែលបានខាតបង់​ច្រើនជាងគេ​តែនេះវាមិនមែនជាបញ្ហាទូទៅឡើយ​វាសំខាន់ត្រង់ថា​សហគមន៏នៅទីនោះ​មានឆន្ទះប៉ុណា​ក្នុងការថែរក្សា​និង​អភិរក្សសត្វ​ដែជិតផុតពូជនេះ។​លោកបាន​ផ្ដលជូននូវសម្ភារៈ​មួយចំនួនដូចជា​កាំជ្រូច​ថ្មស្អុយ​សំរាប់បងអើលហើយ​ករុមការងារ​របស់លោក​កំពុងតែពិភាក្សារ​ពីបញ្ហានេះ​ដើម្បីលើកគម្រោងបន្តរ​ទៅឆ្នាំក្រោយទៀត​ក្នុងនោះមានដូចជា​ៈ​​​​​​​​​
  • វគ្គអបរំផ្សព្វផ្សាយ​ពីវិធានការការពារ​និងថែរក្សារសត្វព្រៃ
  • ផ្ដល់​សម្ភារៈផ្សេងៗទៀតសំរាប់តាមដានសត្វ
  • វគ្គ​បណ្ដុះបណ្ដាលបច្ចេកទេស​តាមដាន​និង​ថែរក្សារការពារ

​​តែទោះបីជាយ៉ាងណា​ក៏ដោយក៏រូបលោក​និង​ក្រុមការងាររបស់លោក​នៅតែយកចិត្តទុកដាក់​ចំពោះរឿងនេះដែរ​សំខាន់​គឹ​កាចូលរួមនឺងឆន្ទះរបស់សហគមន៏​ប៉ុណ្ណោះ។

​​​​​



​​​​

Friday, November 26, 2010

បណ្ដាញ​សហគមន៏នៅ​ជួបប្រជុំ​នៅកាំងចាម

​​កាលពីថ្ងៃទី២៥ដល់ថ្ងៃទី២៥ខែ១១ឆ្នាំ២០១០​នេះមានប្រជាពលរដ្ឋចំនួន៣៣នាក់​មកពីឃុំចំនួន៧ក្នុង​គឺស្រុក​សៀមបូក​នឹង​ស្រុក​ថាឡាបរិវាត់​ខេត្តស្ទឹងត្រែង។ដើម្បីជួបគ្នានឹងធ្វើការពង្រឹងនឹង​ពង្រី​កបណ្ដាញរបស់ខ្លួនឲកាន់តែរឹងមាំក្នុងកាការពារធនធានធម្មជាតិ​ក៏ដូចជាការតស៊ូទៅលើការ​រំលោពបំពាបំពាន​សិទ្ធិ​ដីធ្លី​ព្រៃឈើ​នេសាទ​និងអំពើហឺង្សារផ្សេងៗ។​នៅលើវត្តមួយ​ក្នុងឃុំ​កាំងចាម​។ក្រោយពីលោក​ដន​លូន​មេឃុំកាំងចាម​ធ្វើការសំណេះសំណាល​ជាមួយអ្នកចូលរួម​នឹងបើកកម្មវិធប្រជុំ​ក្នុងពេលនោះលោកបាននិយាយថា​ដោយសាតែកិច្ចការរបស់សហគមន៏យើង​​ដែលបានអនុវត្តន៏​កន្លងមកទទួលបានជោគជ័យខ្លះបារាជ័យខ្លះ​ដូច្នេះខ្ញុំសប្បាយចិត្តណាស់ដែល​បណាញសហគមន៏យើង​បានជួបជុំគ្នានៅទីនេះ​ខ្ញុំសង្ឃឹមយើងនិងទទួលបាននូវ​ពត៍មានថ្មីៗ​បទពិ​សោធន៏ល្អៗ​ជាច្រើនទៀតដើម្បីយកទៅអនុវត្តនាពេលបន្ទទៀត។

នៅក្រោមការសម្របសម្រួលរបស់លោក​សឹម​សៀន​ជាបណ្ដាញសហគមន៏មកពីឃុំ​ដងកាំបិត​​ស្រុកសណ្ដាន​ខេត្តកំពង់ធំ​ក្នុងឪកាស់នោះ​សហគមន៏បានធ្វើការរាយការពី​លទ្ធផលដែលខ្លួនធ្វើបាន

កន្លងមក​និង​បញ្ហាដែលកពុងតែកើតមាននៅស្រុកភូមរបស់ខ្លួនមានដូចជា​

​​​​​​​បទល្មើសព្រៃឈើនៅតែមានបន្តរ​

​​​​​​​ឈ្មួញដឹកឈើដោយម៉ូតូនៅពេលយប់ធ្វើឲគ្រោះថ្នាក់ដល់អ្នកភូមិ

​​​​​​​បញ្ហាក្មេងទំនើងបង្ករអំពើរហឹង្សារក្នុងកម្មវិធីបុណ្យទានផ្សេងៗ

​​​​​​​បញ្ហាក្រុមហ៊ុនរុករករ៉ែខុសច្បាប់

​​​​​​​បញ្ហាដាក់អន្ទាក់សត្វព្រៃធ្វើអាជីវកម្ម

​​​​​​​បញ្ហាឆកត្រីនៅតាមដងទន្លេ

ជាមួយនឹងបញ្ហាឆកត្រីខុសច្បាប់អ្នកស្រី​ហែម​សាវី​មកពីឃុំអូរៃបានរាយការណ៏ថា​ក្រុមសហគមន៏

គាត់ចាប់រឹបអូសយកបានឧបករណ៏​ឆកត្រីបានមួយគ្រឿងកាលពីខែមុនហើយ​ប្រគល់ឲប៉ុស្តិ៏ឃុំស្រាបតែ​ប៉ូលិសឃុំនោះប្រគលឲជនល្មើសវិញ៊។

​​​​​​​អង្គប្រជុំរយៈពេលពីរថ្ងៃនោះ​បានដាក់ចេញនូវផែនថ្មីសម្រាប់អនុវត្តន៏រយៈពេល​បីខែខាងមុខទៀត​ហើយក៏បានស្នើរស្នុំឲបណ្ថាញសហគមន៏​ស៊ី​ភី​អិន​ចុះជួយពង្រឹងបន្ថែមដល់​សហគមន៏ឲបានញឹកញប់​និងស្នើរសុំឲអង្គការនានា​មេត្តាជួយគាំទ្រររាល់សកម្មភាពរបស់ពួកគាត់​ដើម្បី

ការពារធនធានធម្មជាតិ​នៅតំបន់ព្រៃឡង់ឲនៅគងវង្សជានិរន្ថ។

​​​​​​​ការប្រជុំនេះបានចប់នៅម៉ោង៤.៣០នាទីដោយភពជោគជ័យ។

Monday, November 22, 2010

ប្រជាពលរដ្ឋមួយក្រុមប្រមូលផ្ដុំគ្នាតវ៉ាដើម្បីបង្អាក់កាប់ទន្រ្ទានព្រៃឈើរបស់ក្រុមហ៊ុនភាពីម៉ិចដែលកុំពុងធ្វើសកម្មភាពនៅខេត្តពោធិ៏សាត់។

ពោធិសាត់
​​​​​​​ប្រជាពលរដ្ឋមួយក្រុម​​មានគ្នា២៦០នាក់​បានប្រមូលគ្នា​ចងក្រងជាក្រុម​​​ក្នុងបរិវេនភ្នំព្រះ​នឹង​តំនាក់ងក់។​​​​​​​​​​​​​​​​​​​​​​
​ភូមិក្រលាញ់​ឃុំក្បាលត្រាច​ស្រុកក្រគរ​កាលពីម៉ោង៨ព្រឹក​ថ្ងៃទី៩​ខែ១១​ឆ្នាំ២០១០​​ដោយបាន​​បង្អាក់ចំ​​ពោះក្រុមហ៊ុនភាពីម៉ិច​ដែលបំផ្លាញ់ព្រៃឈើ​យ៉ាងអណាធិតេយ្យ​នៅក្នុងនោះក៏​មានតំណាងក្រុមហ៊ុន​​គឺលោកទីគឹមតុក​នឹងអភិបាលស្រុក​ទឹមសារឹននឹង​​​តុលាការខេត្តបាន​ធ្វើការរារាំងប្រជាពលរដ្ឋ​កំអោយធ្វើការតវ៉ា​ហើយព្រមទាំងចោទប្រកាន់​ប្រជាពលរដ្ឋថា​ជាគណបក្ស​ប្រឆាំងប៉ះបោ។អ្នកភូមិក្បាលត្រាចត៏វ៉ាដើម្បីចង់អោយទុកនៅ
១​ដីសម្រាប់ឃ្វាលគោក្របី
២​ព្រៃជំនឿ
៣​ដីសំរាប់កំនើនប្រជាពលរដ្ឋ
៤​ព្រៃសំរាប់បង្កើតព្រៃសហគមន៏
ហើយពួកគាត់សំនំពរ​សំអោយរាជរដ្ឋាភិបាលនឹងអាជ្ញាធរក្រប់លំដាប់ថ្នាក់ជាពិសេសស្ថាប័ណ្ណដែល
ជាប់ពាក់ព័ន្ធមុននឹងធ្វើការអភិវឌ្ឈត្រូវចុះសឹក្សាពីផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋជាមុនសិន។

Wednesday, November 3, 2010

ដីសម្បទានសេដ្ឋកិច្ចមួយ ដែលរាជរដ្ធាពិបាល សម្បទានទៅអោយក្រុមហ៊ុនភាពីមិច មានចំនួន៣១៥០២៨ហិតា បានធ្វើអោយប៉ះពាល់ទៅលើព្រៃឈើ និងសិទ្ធសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ

ខេត្តពោធិសាត់
ថតដោយ ចំរើន
     នៅថ្ងែទី២១ ​ខែកញ្ញា ​ឆ្នាំ២០១០​មានប្រជាពលរដ្ឋ​ប្រមាណជាង​៣០០​នាក់​​បាន​ចូល​រួម​តស៊ូមតិ​ដើម្បី​រក​ដំណោះ​ស្រាយ រឿងព្រៃឈើ​​និង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីមិច​ នៅ​សាលា​ស្រុកក្រគរ​គោល​បំណង​ទៅជួប​អភិបាល​ស្រុក​ដើម្បី​អោយ​ជួយ​ ​ដោះស្រាយ​​រឿងនោះ ​ស្រាប់តែ​មាន​​ប៉េអឹម​ ​ប៉ូលីស​ធ្វើ​ការ​រារាំង មិន​អោយ​​ទៅ​ជួប​អភិបាល​ស្រុក​​​សាលា​ស្រុក​ក្រគរ​ មានការ​ចាក់សោ​មិន​អោយ​ចូល​ហើយ​សុំ​តំណាង​​១​រឺ​២​នាក់​​អោយ​ចូល​ទៅ​ជួប​​លោកធំ។ ប្រជា​ពល​រដ្ឋ​អស់ ជំនឿ​​ក៏​សំរេចចិត្ត​ទៅបិទ​ផ្លូវ​ជាតិ​លេខ​៥ ប្រហែល​ជិត​​​១​ម៉ោង ស្នងការ​រង​ខេត្ត​អង្វរ​ករ​ប្រជា​ពលរដ្ឋ អោយ​បើក​ផ្លូវ​​ដើម្បី​ចូលចរចារ​នៅ​ ក្នុង​សាលា​ស្រុក​​​ទាំង​អស់​គ្នា​វិញ។ ​
ថតដោយ ចំរើន

     អភិបាល​ស្រុក ទឹម សារឹម បាន​និយាយ​ពីច្បាប់​​ព្រៃឈើ ជាតួនាទី​របស់​រដ្ឋបាល​ព្រៃឈើ​ ច្បាប់​ភូមិ​បាល ច្បាប់​សុរិយោ​ដី​​លោក ទី គឹមតុក តំណាង​ក្រុម​ហ៊ុន​គាត់​បាន​ធានា​​៣​ចំនុច ​ដីស្រែ​ ដីចំការ ​ដី​លំនៅ​ដ្ឋាន ​ដី​ដែល​មាន​ជើងជ្រាំងហើយ​ ក្រុមហ៊ុន​មិន​ប៉ះពាល់​ទេ ​បើមាន​ការ​ខាង​លើ​អោយ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​​ទៅគាត់​ដើម្បី ចុះ​មក​​ដោះ​ស្រាយ​អោយ​​ប្រជា​ពលរដ្ឋ ដែល​នៅទាម​ទារ ​គឺ​ចង់​បាន​​ទាំង​ដីស្រែ​​ដីចំការ​ ដីលំនៅស្ថាន ​ព្រៃឈើ​ និងកន្លែង​​កំណើន​ប្រជា​ពលរដ្ឋ និង​កន្លែង​ឃ្វាល​គោ​​ក្របី​​និង​បង្កើត​ព្រៃ​សហគមន៏​។

     ប្រជាពលរដ្ឋ​សួរអំពី​ច្បាប់​ភូមិបាល​ និង​ច្បាប់​ព្រៃ​ឈើ​​ទៅ​លោក​អភិបាល​​ស្រុកក្រគរ ​ឈ្មោះ ទឹម សារិន ​បាន​បញ្ជាក់​ថា ​គាត់​មិនមាន​សិទ្ធ បញ្ឈប់​ក្រុម​ហ៊ុន​បានទេ ​អភិបាលស្រុក​បាន​សន្យា​ថា នឹង​ធ្វើ​ផែន​ការណ៏ ចុះ​ដោះ​​ស្រាយ​តាម​ភូមិ ដែល​មាន​បញ្ហា។ ដំណោះ​ស្រាយ​ទាំង​អស់ ដែល​លោក ទី គឹមតុន សន្យា​កាល​ពី​ថ្ងៃ​ទី២១ ​ខែកញ្ញា ឆ្នាំ២០១០ ​រហូតដល់ ​ថ្ងៃទី៣ ខែវិច្ឆិកា ​ឆ្នាំ២០១០ ពុំ​ទាន់​ឃើញ​ដំណោះ​ស្រាយ​​នៅ​ឡើយ​ទេ​។

Monday, October 25, 2010

អាមេរិចនឹងបង្កើនជំនួយយោធាដល់ប៉ាគីស្ថាន ដើម្បីបង្រ្កបពួកសកម្មប្រយុទ្ធ

ដោយ adam entous និងjulian barnes 
the wall street journal
វ៉ាស៊ីនតោន រដ្ឋបាលនៃប្រធានាធិបតីអាមេរិក ប៉ារ៉ាក់ អូបាម៉ាកំពុងមានផែនការ បង្កើនការគាំទ្រ យោធាកងទ័ពបាគីស្ថាន ជាផ្នែកនៃកិច្ចប្រឹងប្រែងមួយ ​ដើម្បីបញ្ចុះបញ្ចូល​ទីក្រុងអ៊ីស្លាម៉ាបាដ​ ឲ្យខិតខំច្រើនទៀត​ ក្នុងការវាយប្រយុទ្ធប្រឆាំង​ពួកសកម្មយុទ្ធ​អ៊ីស្លាម។

ដោយគ្មានការចាប់ខ្លួន អង្គការនានាបារម្ភអំពី ការកើនឡើងនូវការកាបឈើខុសច្បាប់

ដោយzsombor preter និង វណ្ណ រើន
the Cambodia daily
ជាកន្លះឆ្នាំមកហើយ ក្រោយពីកាចាប់ផ្ដើមបង្ក្រាបការចាបឈើខុសច្បាប់ដែលលោកនាយករដ្ឋម្រ្តីបានបញ្ជាដោយខ្លួនលោកនោះ អង្គការសិទ្ធិមុស្សនានាបារម្ភថា កានៅមិនមានកាចាប់ខ្លួននិងកាកែទម្រង់សំខាន់ៗនោះមានន័យថាភាពស្ងប់ស្ងត់ដែលត្រូវបានរាយការណ៏នាពេលថ្មីៗនេះអំពីកាប់់ឈើខុស់ច្បាប់និងមិនមានយូទៀតទេ។
លោកធន សារ៉យ ប្រធានអង្គការសិទ្ធិក្នុងស្រុក អាដហុកបានមានប្រសាសន៏កាលពីម្សិលមិញថា ទោះបីសកម្មភាពកាប់ឈើខុច្បាប់ទំនងមានតិចជាងមុនការបង្រ្កាបក៏ត្រូវមានវិធានការថែមទៀតដែរ។
លោក ធន់ សារ៉ាយ ប្រធានអង្គការអាដហុកដែលបុគ្គលិកប្រចាំខេត្តរបស់ខ្លួនឃ្លាំមើលសកម្មភាពកា់ឈើទូទាំងប្រទេសនោះបានមានប្រសាសន៏ថា ខ្ញុំនៅតែមន្ទិលថា ការបង្រ្កាបបែបនេះមិនអាចបញ្ឈប់កាប់ឈើជារៀងរហូតបានទេ។

Thursday, October 21, 2010

កម្មករទូកនេសាទ

នៅក្រុងព្រះសីហនុមានកម្មករទូកនេសាទចំនួន១១១នាក់

Wednesday, October 20, 2010

ប្រធានគណបក្សសិទ្ធមនុស្សនិងបង្ហាញខ្លួននៅតុលាការក្រុងនៅថ្ងៃនេះ

លោក កឹម សុខាប្រធានគណបក្សសិទ្ធមនុស្ស បានថ្លែងកាលពីម្សិលមិញថា លោកនឹងបង្ហាញ ខ្លួននៅ តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះដើម្បីប្រឈម​នឹងការសាកសួរ ជុំវិញការចោទប្រកាន់ ពីបទរំលោភ សេចក្ដីទុកចិត្ត ។ លោកបានថ្លែងថា ខ្ញុំនឹងបង្ហាញខ្លួន​នៅតុលាការក្រុង ជាមួយនឹងមេធាវីរបស់ខ្ញុំ។ ខ្ញុំជឿថា គ្មានភស្តុតាង​ក្នុងការចោទប្រកាន់រូបខ្ញុំទេ" ។

លោក កឹម សុខា​ត្រូវបានកោះហៅជុំវិញ​ការចោទប្រកាន់កាលពី​ខែតុលា ឆ្នាំ២០០៦ដែលនៅពេលនោះ​លោកជាប្រធាន​មជ្ឍមណ្ឌលកម្ពុជា​ហើយអតីតបុគ្គលិក មជ្ឍមណ្ឌល​សិទ្ធមនុស្សកម្ពុជា​១៦នាក់​បានដាក់បណ្ដឹង​ចោទប្រកាន់​ពីបទពុករលួយ​និងបក្សពួកនិយម។ ពួកគេអះអាងថា ​លោក កឹម សុខា បានបណ្ដាញ​បុគ្គលិកមួយ​ចំនួនពីព្រោះលោកមិនជឿថា ពួកគេស្មោះត្រង់នឹងរូបលោក​ហើយរក្សាទុកអ្នកគាំទ្រ​និងក្រុម​គ្រួសាររបស់ខ្លួន។​

លោក កឹម សុខា បានថ្លែងកាលពីម្សិលមិញថា លោកជឿថាតុលាការ​មិនអាចចោទប្រកាន់​ឫចាប់ខ្លួនរូបលោកបានទេ ដោយលើកឡើង​ពីអភ័យឯកសិទ្ធផ្លូវច្បាប់ ។ លោកបានថ្លែងថា​"តាមច្បាប់តុលាការ​មិនអាចចោទប្រកាន់​ឫចាប់ខ្លួនសមាជិកសភា​បានឡើយ" ។ លោក សុខ រឿន​ជាព្រះរាជ្ញាបានថ្លែងថា​គេនៅតែចាំមើលថា តើតុលាការនឹងចាប់ខ្លួន​ឫចោទប្រកាន់លោក កឹម ​សុខា ឫក៏យ៉ាងណា ។

លោក សុខ រឿនបានថ្លែងថា​"ខ្ញុំមិនអាចនិយាយថា គាត់នឹងត្រូវចាប់ខ្លួន​ឫចោទប្រកាន់បានទេ
ពីព្រោះខ្ញុំមិនទាន់បានសាកសួរ​គាត់នៅឡើយ" ៕E

ចោរប្លន់ម្នាក់ត្រូវបានសំលាប់បន្ទាប់ពីបានចាប់ខ្លូនក្នុងក្រុងភ្នំពេញ



ដោយ ឃី សុវុឌ្ឍី
the cambodia daily
ចោរប្លន់ម្នាក់ត្រូវបានសំលាប់កាល់ពីព្រឹកម្សិលមិញនៅក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញនៅពេដែលគ្រួសាមួយបានភ្ញាក់ឡើង ខណៈដែលចោប្លន់រូបនេះនិងបុរសបីនាក់ទៀតបានលបចូលក្នុងផ្ទះរបស់គ្រួសារនវក្នុងសង្កាត់ចោមចៅហើយបានឲ្យដំណឹងដល់ប៉ូលិសនិប្រជាជន។
ក្រុមមន្រ្តីប៉ូលិសបានប្រាប រឿងរាវខុស់ៗគ្នាអំពីកាសំលាប់នេះ។

ភាគីកម្ពុជានៅសាលាក្តីនឹងអស់លុយនៅខែវិច្ឆិកា

យ៉ាងហោចណាស់នេះជាលើកទីបីហើយចាប់តាំងពីខ្លួបានដំណើរការក្នុងឆ្នាំ២០០៦មកនោះបុគ្គលលិកម្ពុជាជិត៣០០នាក់របស់សាលាក្តីខ្មែរក្រហមនឹងគ្មានប្រាក់ខែបើកទេនៅខែក្រោយនេះបើយោងតាមលោក
រាជ សម្បត្តិ ជាប្រធានផ្នែកកិច្ចការសាធារណះ។លោកបានថ្លែងថា ខ្ញុំគិតថាលុយនេះនឹងអស់នៅខែក្រោយ។លោកបានបញ្ជាក់ថាភាគីខាងកម្ពុជានៃសាលាក្តីនេះនៅខ្វះ១លានដុលាទៀតនៃថវិការដែលតំរូវអោយមានរបស់ខ្លួននៅឆ្នាំ២០១០។យោងតាម ឡាស​ អូលសេន
ជាមន្រ្តីទំនាក់ទំនងផ្លូវច្បាប់បានអោយដឹងថា ភាគីអង្គការសហប្រជាជាត្តិរបស់សាលាក្តីនេះត្រុវបានផ្តល់មូលនិធិពេញមួយឆ្នាំនេះប៉ុន្តែប្រឈមនឹងកង្វះ
ថវិកា២៩លានដុលាសំរាប់ឆ្នាំ២០១០១។នៅឯកិច្ចប្រជុំមួយនៃក្រុមអ្នកតំណាងម្ចាស់ជំនួយនៅទីក្រុងភ្នំពេញកាលពីខែមុនលោក​ សុខ អាន
ជាមន្រ្តីទទួលបន្ទុកទីស្ទីការគណះរដ្ឋមន្ត្រីបានអំពាវនាវសុំមូលនិធិបន្ដែមដោយផ្លាល់ដែលគំនិតនេះត្រូវបានបន្ទរដោយលោកហោ ណាំហុង រដ្ឋមន្រីក្រសូងការបរទេសដែលបានជួបជាមួយលោក បាន គីមូន ជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងក្រុងញុយ៉កកាលពីខែមុន។លោកបានធ្វើទស្សនះកិច្ចសាលាក្តីនេះនៅសប្ដាហ៍ក្រោយ។
ការឧបត្ថមដែលចុះខ្សោយរបស់ម្ចាស់ជំនួយកាលពីខែឧសភាមានចំនួនត្រឹមតែ១៧លានដុលាប៉ុនោះដោយធ្វើអោយដំណើរការរបស់សាលាក្តីនេះនៅឆ្នាំក្រោយស្ទើរតែគ្មានមូនិធិទាំងស្រុង។
លោកសម្បត្តិបានថ្លែងពីម្សិលមិញថានិយោជិករបស់លោកបានត្រៀខ្លួនឈប់សំរាកនេះ។លោកបានថ្លែងថា នេះគឹជារឿងធម្មតា៕

រៀនហើយរៀនទៀតរៀនអោយចាំ

ការជន់លិចដ៏ខ្លាំងស្លាប់មនុស្ស១២នាក់នៅថៃ

ការជន់លិចដ៏ខ្លាំងស្លាប់មនុស្ស១២នាក់នៅថៃ
អាយុធ្យា ថៃ អាជ្ញាធរបាននិយាយកាលពីម្សិលមិញថាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយះពេលជាច្រើនទ
សវត្សរ៍នេះនៅប្រទេសថៃ បានសំលាប់មនុស្ស១២នាក់ខណះដែលបុគ្គលិកសង្រោះបានត្រៀមទបទល់នឹងភ្លៀងថែមទៀត ហើយនឹងការជន់លិចដែលអា
ចមាននៅក្រុងបាងកក។
ក្រុមសង្រ្គោះបានជម្លៀស អ្នកតាមទូកក្នុងខេត្តមួយចំនួនដោយមានទាំងអាយុធ្យាដែលជារាជធានីចា
ស់របស់ថៃផង ជាទីដែលទឹកជំនន់បានឡើងដល់ប្រហែល១,៥ក្នុងស្រុកមួយចំនួនដោយបានធ្វើឲ្យដាច់ផ្លូវនិងលិចលង់ផ្ទះសម្បែងហាងលក់ដូរនិងស្រែចំការជាច្រើន។សាបាយមេនហ្គាម អាយុ៤៨ឆ្នាំដែលលុយទឹកជំជម្រៅត្រឹមទ្រូងក្នុងផ្ទះឈើរបស់នាងបាននិយាយថា"ជាធម្មតា ទឹកឡើងហើយស្រក...យ៉ាងរហ័សប៉ុន្តែលើកនេះមានទឹកច្រើនណាស់។ក្រសួងបង្កាគ្រោះមហន្ដរាយនិងសង្រ្គោះបាននិយាយថាមនុស្ស១២នាក់បានស្លាប់តាំងពីទី១០ខែតុលាមក។អាកាសធាតុមិនទៀងទាត់គាប់ជួនជាមួយព្យុះទីហ្វុងដ៏ខ្លាំង
មួយដែលសំដៅទៅប្រទេសចិនភាគខាងត្បូងក្រោយពីបានបង្កការខូចខាតនៅប្រទេសហ្វីលីពីន ដោយ​បានបំផ្លាញ់ផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្សយ៉ាងហោច១១នាក់៕A

ស៊ីតោះជម្លោះព្រំសែននឹងព្យាមដោះស្រាយអាចធានាបានទេថានឹងធ្វើបានសម្រេចឬអត់

កាតស៊ីតយល់អនុស្សណោះឆ្នាំ២០០០ជាបង្គោលនៃការចរចារថៃ កម្ពុជា
អ្នកការសែតកម្ពុជាបង្កើតការព្រមព្រៀងជាមួយអ្នកកាសែតថៃ តែបានចំអកឲ្យរបាយការណ៏របស់dsi
បាងកក ប្រទេថៃៈ លោកអាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃនិយាយថាកំណត់ហេតុប្រជុំទាំងបីរវាង ថៃកម្ពុជាកន្លងមក នឹងដាក់ចូលសភាថៃសុំកាអនុម័តនៅមួយសប្ដាហ៍ទៀត ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់ទេដោយសារសភាជាប់រវល់ច្រើន ដូជាកាដោះស្រាយបញ្ហាទឺកជំនន់និងមានរបៀបវារៈមួយចំនួនទៀត ទោះជាយ៉ាងណាលោកចង់ឲ្យទំ
នាក់ទំនងថៃ កម្ពុជាមានភាពល្អប្រសើរឡើងវិញ។

លោកព្រះរាជអាជ្ញារងហ៊ឹងប៊ុនជាប្រឈមនិងបណ្ដឹងទៅឧត្ដមក្រុមប្រឹក្សានៃអង្គការចៅក្រមអំពីចំណាត់ការរឿងមិនប្រក្រតី

ភ្នំពេញៈ លោក ហ៊ឹង ប៊ុនជាព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
បានប្រឈមមុខនិងបណ្ដឹងចោទប្រកាន់់អំពីចំណាត់ការសំណុំរឿងបំពានលើសារាចរ
ណែនាំរបស់តុលាការកំពូល និងលម្អៀងទៅរកភាគីម្ខាងទៀត ប៉ុន្តែរហូតមកទល់
ពេលនេះក្រុ

ប្រទេសអូស្រាលីនិយាយថា គ្មានការដកចេញពីអាហ្វហ្គានីស្ដានឆាប់រហ័សទេ

កង់បេរ៉ា, អូស្រាលី ប្រទេសអូស្រាលីបាននិយាយកាល
ពីម្សិលមិញថា ខ្លួនរំពឹងថាទាហាននឹងទីប្រឹក្សាមួយចំនួននឹងបន្ត
ស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរយះពេលយ៉ាងហោច
ណាស់មួយទសវត្សរ៍ទៀតខណះដែលសមាជិកសភាបានចាប់
ផ្តើមការពិភាក្សាមួយអំពីការជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនេះដែល
អាចធ្វីតេស្តការគាំទ្រចំពោះរដ្ឋាភិបាលសំលេងភាគតិចនេះ។
នាយករដ្ឋមន្រ្តី ជូលា​ ហ្វីលឡាដ បានប្រាប់សភាថា គ្មានទាហាន
បរទេសក្នុងប្រទេសនេះ ប្រទេសអាហ្វហានីស្ថានជាថ្មីម្ដងទៀតនឹងក្លាយ
ជាជំរកមួយសំរាប់ពួកសកម្មប្រយុទ្ធ។
លោកស្រី ហ្គីឡាដ បាននិយាយនៅពេលចា់ផ្ដើមការពិភាក្សាថ្នាក់
ជាតិរយះពេលមួយសប្ដាហ៍អំពីសង្រ្គាមនេះថាប្រទេអូស្រាលីនឹងមិនបោះ
បង់ប្រទេសអាហ្វហ្គានីស្ថានទេ។ ប៉ុន្តែយើងត្រូវប្រាកដនិយមអំពីអនាគត់
អន្ដរកាលនឹងត្រូវការពេលេជាច្រើនឆ្នាំយើងនឹងចូលរូមយ៉ាងហោចណាស់
រយះពេលមួយទសវត្សរ៍នេះ។
ក្នុងសន្ទរកថាមួយសំដៅធានាអះអាងចំពោះសាធារណះជនដែល
ជ្រូលជ្រាលក្នុងចិត្តជាមូយនឹងការគាំទ្រសាធារណះសម្រាប់សង្រា្គមនេះ
លោកស្រី ហ្គីលឡាដ​ បាននិយាយថា​ រដ្ឋាភិបាលល្អក្នុងប្រទេសនេះ
អាចជាកិច្ចការមួយជំនាន់អាហ្វហា្គនីស្ថាន។
ប្រទេសអូស្រ្តាលីមានទាហានប្រហែល១.៥៥០នាក់ក្នុងប្រទេស
អាហ្វហា្គនីស្ថានដែលបោះទីតាំងភាគច្រើននៅក្នុងខេត្តអ៊ូរូហ្គាភាគខាង
ត្បូងហើយជាសមាជិធំបំផុតមិនស្ថិតក្នុងអង្គការណាតូនៃក្រុមចំរុះអន្តរជាតិដែលប្រឆាំងពូកបួកប៉ះបោរតាលីបានក្នុងប្រទេសនេះ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិពន្យាអាណត្តិប្រេសិតបន្ថែម

ក្រុមព្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ​បានអនុម័តលើកសេចក្ដី​ សម្រេចដើម្បីពន្យា​អាណត្តិរបស់​លោកស៊ួយ៉ា ស៊ួបេឌី ជាប្រេសិតសិទ្ធិមនុស្ស​ប្រចាំនៅកម្ពុជា​រយះពេលមួយឆ្នាំ បន្ថែមទៀត។ សេចក្ដី​សម្រេចចុះ​ថ្ងៃទី៣០ ខែកញ្ញា​នេះដែលមានការ​ឧបត្ថម្ភគាំ ទ្រពីប្រទេស ជប៉ុន​ន័រវែស សហរដ្ឋអាមេរិក និងប្រទេសដែល មិនជាសមាជិក របស់ក្រុមព្រឹក្សា​នេះរួមមាន ប្រទេសដាណឺ ម៉ាក ប្រាំទេស៊ែប៊ី និងប្រទេស នូវែលសេឡង់ បានលើកឡើង នូវកង្វល់អំពីស្ថានភាព សិទ្ធិមនុស្ស​នៅកម្ពុជាហើយបាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​បងើ្កតកិច្ចខិតប្រឹងប្រែង​របស់ខ្លួន​ដើម្បីកែទម្រង​ប្រព័ន្ធតុលាការ​និងដោះស្រាយ​ជម្លោះដីធ្លី។ សេចក្ដីសម្រេចនេះ ក៏បានសាទរ​សមិទ្ធិផល​មួយចំនួនរបស់រដ្ឋា ភិបាល​ផងដែររួមមានការទទ្ួលយកអនុសាសន៏ ទាំងអស់របស់
ក្រុមព្រឹក្សានេះដែលត្រូវបានផ្ដល់នៅឯកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យតាមដានស្ថានភាព សិទ្ធិមនុស្សដែល​ធ្វើឡើង៤ឆ្នាំ២០០៩និង ការអនុម័ត​ក្រុមព្រហ្មទណ្ឌ​ថ្មីនិងច្បាប់ប្រឆាំង​អំពើពុករលួយ។សេចក្ដី​សម្រេចនេះ​បានលើកឡើងថា”ក្រុមព្រឹក្សាសិទ្ធិមនុស្ស បានសម្រេច​ពន្យារអាណត្ដិមួយឆ្នាំទៀតសម្រាប់ដំណើរការពិត្យតាមដានស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ហើយស្នើឲ្យអ្នក
ធ្វើរបាយការណ៏ពីការអនុវត្ដអាណត្ដិនេះចំពោះមុខក្រុមព្រឹក្សា
នៅឯសម័យប្រជុំ លើកទី១៨របស់ខ្លួន”ក្នុងឆ្នាំ២០១១។
ការពន្យារអាណត្ដិដែលត្រូវអនុម័តជាលើកដំបូងកាលពីឆ្នាំ១៩៩៣នោះមានន័យថា កម្ពុជានឹងបន្តជាប្រទេសមួយក្នុងចំណោម
ប្រទេសតែ៨ប៉ុណោះក្នុងពិភពលោកដែលក្រុមព្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចាត់តាំងឲ្យមានអ្នកត្រួតពិនិត្យ
សិទ្ធិមនុស្សឯករាជ្យមួយ។
ក្នុងចំណោមប្រទេសទាំង៨នេះ មានតែប្រទេសភូមាមួយគត់ដែ
លត្រូវក្រុមព្រឹក្សានេះតែងតាំងឲ្យមានប្រេសិតសិទ្ធិ មនុស្ស
សម្រាប់រយះពេលយូរជាងគេ ។ ការពន្យារអណាត្ដិនេះធើឡើង
បន្ទាប់ពីលោក​​​​​​​​​​​​​​​​​​​​​​​​​ ស៊ូបេឌី បានធ្វើសេចក្ដីរាយការណ៏មួយទៅកាន់
ក្រុមព្រឹក្សានេះកាលពីខែមុនដែលរិះគន់ស្ថានភាពបច្ចុប្បន្ននៃប្រ
ព័ន្ធតុលាការកម្ពុជា។លោក ម៉ក់ សម្បត្ដិ អនុប្រធានគណះ
កម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានមានប្រសាសន៏កាល
ពីម្សិលមិញថាលោក មិនទាន់អានសេចក្ដីសម្រេចចុងក្រោយ
បំផុតដែលទើបតែ បានចេញផ្សាយថ្មីៗនេះនៅលើវិបសាយរប
ស់ក្រុមព្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនោះទេ។
លោកបានមានប្រសាសន៏នៅពេលដែលត្រូវបានប្រាប់អំពីសេចក្ដីសម្រេចនេះថា”ខ្ញុំគិតថាអ្វីដែលក្រុមព្រឹក្សានេះបានផ្ដល់ជា
យោបល់(នៅក្នុងសេចក្ដីសម្រេចនេះ)ហាក់បីដូចជាបង្ហាញថាខ្ល្ួន
មិនបានយល់ច្បាស់ពីអ្វី ដែលរដ្ឋាភិបាលបាននិងកំពុងធ្វើនោះ
ទេ។រដ្ឋាភិបាលកំពុងព្យាយាមអស់ពីលទ្ធភាពដើម្បីធ្វើឲ្យប្រសើរឡើងដល់បញ្ហាដីធ្លីប្រព័ន្ធតុលាការនិងទំនាក់ទំនងជាមួយកាវិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើម”។
លោក ម៉ក់ សម្បត្ដិបានបង្វែសំណួរអំពីការពន្យាអាណត្ដិរបស់ប្រេសិតសិទ្ធិ
មនុស្សអង្គការសហប្រជាជាតិរូបនេះអោយទៅសួរក្រសួងនេះបា
នមានប្រសាសន៏ថា លោកមិនដឹងថា តើក្រសួងបានទទួលសេ
ចក្ដីពិស្ដារណាមួយអំពីសេចក្ដីសម្រេចរបស់ក្រុមព្រឹក្សានេះហើយឬនៅទេ៕

Tuesday, October 19, 2010

សាកសួរអ្នកយកពត៌មានម្នាក់ជុំវិញការផ្សព្វផ្សាយពត៌មានមិនពិតពាក់ព័ទ្ធជម្លោះដីធ្លី

ក្រុមមន្រ្តីតុលាការខេត្តបន្ទាយមានជ័យបាននិយាយកាលពីម្សិលមិញថា ខ្លួនសាកសួរអ្នកយកពត៌របស់បណ្ដាញទូរទស្សន៍កម្ពុជាស៊ីធីអិនម្នាក់ជុំវិញបណ្ដឹងមួយពីបទបរិហារកេរ្តិ៍និង
ការផ្សព្វផ្សាយពត៌មានមិនពិតដែលប្តឹងដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ ។

បទសំភាសជាមួយ​លោកទុយទឹម

យើងនៅទីនេះតាំពីខែ៧ ឆ្នាំ១៩៩៦ គេមកវាស់ដីហើយវាប៉ះពាល់ទៅលើដីរបស់ប្រជាជន យើងបានសុំ អោយគេសងចំពោះការប៉ះពាល់ នេះ ព្រោះប្រជាជនបានដាំដំណាំ ប៉ុន្តែគេថានេះជាបញ្ជារបស់ថ្នាក់។ សព្វថ្ងៃនេះយើងមិនដឹងធើ្វយ៉ាងម៉េចទេមានតែរងចាំមើលគេ គេឆ្ការដីតាមចន្លោះព្រៃទំហំ១៥ម៉ែត្រ បួនជ្រុង ហើយគេសង់ផ្ទះ។ ជាស្ដែងខ្ញុំមានដីក្បាល១០០ម៉ែត្រនឹងបណ្ដោយ២០០ម៉ែត្រ នឹងដី៣ហិតា ហើយដីទាំងនេះគឺយើងមកចាបតាំពីឆ្នាំ១៩៩៧ តែគេឲ្យដីយើងក្នុងមួយគ្រួសារក្បាល៥០ម៉ែត្រនឹង បណ្ដោយ១០០ម៉ែត្រ។ គេមិនដែលមកសួយើងពីផលប៉ះពាល់ដែលក្រុមហ៊ុនចូលមកទេ យើងដឹងត្រឹម ថាគេត្រូវប៉ាន់ដីនៅទីនោះហើយគេក៏ដេញប្រជចាជនឲ្យមកនៅទីនេះ យើងទីតែដឹងនៅពេលដែលគេម កឈូសឆាយផ្លូវ។ យើងមិនដែលដឹងថានិងធ្វើអ្វីនោះទេ មិនដែលឃើគឯកសារអ្វីយទាំងអស់ គេក៏មិន ដែលមកពិក្សាជាមួយប្រជាជនដែរ ហើយក៏មិនដឹងពីប្រាក់សំណងអ្វីដែរ។ នៅតំបន់អភិវឌ្ឍន៏នោះមាន ១៣០០គ្រួសារ គឺនៅឃុំកោះស្ដេច ស្រុកគីរីសារគរ ចំនួននេះគឺដឹងតាមការដែលក្រុមហ៊ុនសាងសងផ្ទះ ឲ្យប្រជាជន ហើយការដែសងនេះគឺមិនទាន់មានការយល់ព្រមពីប្រជាជន ថាមកនៅទេ គឺគេសងហើយ នឹងឲ្យប្រជាជនមកនៅតែម្ដង ទោះបីប្រជាជនមកឬមិនមកគេមិនដឹង អាជ្ញាធរក៏មិនដឹងឿងនេះដែរ ​គេចាប់ផ្ដើមធ្វើផ្ទះនេះនៅខែ៦យើងមិនដឹងជាត្រូវធ្វើយ៉ាងមេចទេព្រោះគេថាជាតម្រូវការបស់រដ្ឋ ថ្នាក់ស្រុកក៏គាត់ជួយឃាតើដែរប៉ុន្តែនៅតែមិនបាន គាត់ថាមានតែប្រជាជននាំគ្នាទៅឃាត់គឿងចក្រនៅ កន្លែងនោះ។ យើងមិនដឹងជាប្រឆាំងយ៉ាងម៉េចទេនេះជាតម្រូវការបស់រដ្ឋបើយើងប្រឆាំងខ្លាចមានទោ ស។ អាជ្ញាធរគាត់មកជូលឲ្យប្រជាជនកាប់ឈើលក់ឲ្យក្រុមហ៊ុន ឈើនេះគឺកាប់តែសំរាប់តែក្រុមហ៊ុន ដែលសងផ្ទះឲ្យប្រជាជនទេ យើងមិនមានសិទ្ធលក់ឲ្យអ្នកផ្សេងទ។

Monday, September 13, 2010

ប្រជាជនប្រមាណ៥០០នាក់មកតវ៉ាខាងមុខ សាលាខេត្តកំពង់ឆ្នាំ

     នៅថៃ្ងអង្គារ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ មានប្រជាជនប្រមាណជាង ៥០០នាក់​ មកពីស្រុក បរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នានៅខាងមុខ សាលាខេត្តកំពង់ឆ្នាំ ដើម្បីធ្វើការទាមទារឲ្យមាន​ការដោះស្រាយដ៏ជាក់លាក់មួយ ពីសំណាក់អាជ្ញាធរដែនដី ជាពិសេសរាជរដ្ឋាភិបាល លើជំលោះដីធ្លីមួយ​ រវាងក្រុមហ៊ុន ភាពីមិច និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំ។

    គួរកត់សំគាល់ថា ក្រុមហ៊ុនភាពីមិច បានទទួលអាជ្ញាប័ណ្ណកាន់កាប់ដីសម្បទាន ទំហំ៣១៥០២៨ហិចតា ពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ ដំាដំណាំឧស្សាហកម្ម។ តាមរយៈអាជ្ញាប័ណ្ណនេះ ក្រុមហ៊ុនបានធ្វើការ​ឈូសឆាយបំផ្លាញព្រៃសហគមន៍ ដីស្រែ ចំការ ផ្ទះសំបែង រួមទាំងផលដំណាំរបស់ប្រជាជនក្នុងតំបន់ យ៉ាងច្រើនសន្ធឹកសន្ធាប់។