Thursday, December 15, 2011

សេចក្តីថ្លែងការរបស់បណ្តាញសហគមន៍ សមាគម សហជីព សុំ​ឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃ​ឡង់


យើង​ខ្ញុំទាំង​អស់​គ្នា ​បណ្តាញ​ព្រៃឡង់មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង បណ្តាញ​យុជន បណ្តាញកសិករ​ បណ្តាញ​សហគមន៍នានា សហជីព​ និងសមាគម​ប្រជា​ធិបតេយ្យនៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលរស់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជាមាន​ជន​ជាតិ​​ដើម​ភាគ​តិច និង​មិន​មែន​ជនជាតិ​ដើម​ភាគ​តិចដែល​ទទួល​ផល ប្រយោជន៍ផ្ទាល់ និង​ប្រយោល​ពី​ព្រៃឡង់ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្ម​ភាព​អភិវឌ្ឍជា​ទ្រង់​ទ្រាយ​ធំ​ក្នុង​តំបន់​ព្រៃឡង់​ដូចជា​សម្ប​ទាន​ដី​សេដ្ឋកិច្ច សម្បទាន​រ៉ែ សម្បទាន​ព្រៃគប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​អានា​ធិបតេយ្យដែល​កំពុង​​កើត​មាន​ក្នុង​តំបន់​ព្រៃ​ឡង់។ ជាក់​ស្តែង ដើម​ច្បោះរបស់​សហគមន៍ក្នុង​ព្រៃឡង់ ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​​​​រាប់​សិប​ម៉ឺន​ដើមពី​សំណាក់​ក្រុម​ហ៊ុន និង​អ្នក​មាន​អំណាចមួយចំនួន ហើយ​បានធ្វើ​ឲ្យសហគមន៍​យើង​ខ្ញុំ​ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង។
​បើ​សកម្ម​ភាព​ទាំង​នេះ​នៅ​តែ​បន្តនោះ​ វា​​នឹង​ធ្វើ​ឲ្យ​ធនធានធម្ម​ជាតិ​​ដែល​មាន​តម្លៃ​មហា​សាល​ក្នុង​ព្រៃ​ឡង់ដូចជាព្រៃ​ឈើធម្មជាតិ ផល​អនុផល​ព្រៃ​ឈើដែល​ប្រ​ជា​ពល​រដ្ឋ​អា​ស្រ័យ​ផល សត្វព្រៃ និង​ប្រភេទ​ជីវចំរុះ​គ្រប់​ភេទ​ត្រូវ​បាត់​បង់ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​របរ​បប្រ​ជាពល​រដ្ឋ​ វប្បធម៌​ប្រពៃ​ណី​ជន​ជាតិ​ដើម​ភាគ​តិច ជំរក​សត្វ​ព្រៃ​ ព្រភព​ជី​វៈជាតិនិងប្រភព​ទឹកដែល​ហូរ​ចាក់​តំបន់​​ទំនាប​សំរាប់​វិស័យ​កសិម្ម ជាពិសេស​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​បង្ក​ឲ្យ​មាន​គ្រោះ​​ធម្ម​ជាតិ ដូច​ជាខ្យល់​ព្យុះ គ្រោះទឹក​ជំនន់ និងគ្រោះ​រាំង​ស្ងួត​ជា​ដើម​​។ល។
ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាប្រភពទឹកហូរចាក់ ចូល​បឹង​ទន្លេ​សាប ​រក្សា​លំនឹង​ខាង​បរិស្ថាន និង​ការពារការ​បម្រែបម្រួល​អា​កាស​ធាតុ​ក្នុង​ប្រទេស តំបន់ និង​ពិភព​លោក​ប្រ​កប​ដោយ​ប្រ​សិទ្ធិភាព។
វាជាការពិតណាស់ ការអភិវឌ្ឍន៍​គឺ​ជា​តម្រូវ​ការ​ចំបាច់​របស់​រដ្ឋាភិបាល សំរាប់ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​ប៉ុន្តែ​យើង​មាន​ជំ​រើស​ជា​ច្រើន​ទៀត​ក្នុង​ការ​ស្វែង​រក​ធន​ធានមក​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្រៅ​ពី​ការ​ផ្តល់​សម្បទានសេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់ដូច​ជាៈ ការ​ថែ​រក្សា​ព្រៃឈើ​ធម្ម​ជាតិដើ​ម្បី​ឥណ​ទាន​​​កាបូន និង​ការ​លើក​កំពស់ការ​ច្នៃ​ប្រឌិត​ ផល អនុផល​ព្រៃ​ឈើជា​ដើម។​
​យើង​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា​ថ្មី​ៗ​នេះ​រាជរដ្ឋា​ភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​តាក់​តែង​​​គោល​នយោ​បាយ​ លិ​ខិត​បទ​ដ្ឋាន​នានា​ដើម្បីការពារ​ព្រៃ​ឡង់​តាម​ផ្លូវ​ច្បាប់ ដូច​ជា​​មាន​គំ​រោង​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការ​ពារ និង​អភិរក្សជីវចំរុះ និងដាក់ជាតំបន់​ឥណទាន​កាបូន ដើម្បី​ឲ្យ​ដំណើរ​ការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ យើង​ខ្ញុំ​​ស្នើ​សុំ​យ៉ាង​ទទូច​ដល់រាជរដ្ឋាភិបាល​មេត្តាផ្តល់​ឱកាស​ និង​ពេល​វេលា​គ្រប់​គ្រាន់​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចូល​រួម​ពិគ្រោះ​យោបល់ក្នុង​ដំ​ណើរ​ការ​នេះជា​ពិ​សេស​យើង​ខ្ញុំ​ទទូច​ដល់​រដ្ឋ​ភិបាល​សុំ​​ចាត់​វិធាន​ការ​ជា​បន្ទាន់​ប្រកប​ដោយ​ប្រ​សិទ្ធិភាព​ខ្ពស់​ក្នុងការ​​ការ​ពារ​ព្រៃ​ឡង់ និង​សំណូមពរ​ដូច​ខាង​ក្រោម៖
1.    បញ្ឈប់​ការ​ផ្តល់​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃ​ឡង់
2.    លុបអាជ្ញាប័ណ្ណគ្រប់​វិស័យ​​ដែល​បាន​ផ្តល់​ឲ្យក្រុម​ហ៊ុនក្នុង​តំបន់​ព្រៃ​ឡង់
3.    លុប​បំបាត់​សកម្ម​ភាព​កាប់​បំផ្លាញព្រៃ​ឈើអនាធិបតេយ្យ​ក្នុង​​តំបន់ព្រៃ​ឡង់
4.    ​ ទុក​ដី​ដែល​បាន​ឈូសឆាយ​ឲ្យ​ដុះ​ឡើង​វិញ​ជាលក្ខណៈ​ធម្ម​ជាតិ
5.    សុំការ​គាំ​ទ្រ និង​ទទួល​ស្គាល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់
6.    សុំ​ឲ្យ​មាន​កិច្ច​សហការ​ណ៍​រវាង​មន្រ្តី​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ជាមួយ​បណ្តាញ​ព្រៃឡង់ក្នុង​កិច្ច​ការ​ពារ និង​ថែ​រក្សា​ព្រៃ​ឡង់ទាំង​មូល​ឲ្យ​ស្ថិត​ស្ថេរ​គង់វង្ស
                ធ្វើ​​នៅសៀម​រាប​, ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១១
            ព័ត៌​មាន​បន្ថែម​សូម​ទំនាក់​ទំនងៈ
  • លោក សេង សុខហេង            តំណាង​ណ្តាញ​​​បសហ​គមន៍ និង​បណ្តាញ​​ព្រៃឡង់        092 32 46 68
  • លោក វន់ ពៅ              ប្រធានសមា​​គមវិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA          012 53 47 96
  • លោក ស្វាយ ភឿន      បណ្តាញព្រៃឡង់ ខេត្តព្រះវិហារ                                     097 8010 422
  • លោក ដួង សុវណ្ណារ៉ា   បណ្តាញព្រៃឡង់ ខេត្តស្ទឹងត្រែង                                          097 6572 415
  • លោក ម៉ិញ នី              បណ្តាញព្រៃឡង់ ខេត្តកំពង់ធំ                                              097 8839093
  • លោក កឹម សូខន            បណ្តាញព្រៃឡង់ ខេត្តក្រចេះ                                         012 174941
website :          www.ourpreylang.files.wordpress.com
Facebook :      Prey-Lang-Its-Our-Forest-Too

Friday, December 9, 2011

អបអរសាទ ការរំលឹក​ខួប​៦៣ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ



សហគមន៍ទាំងជនជាតិដើមភាគ​តិច​ និង​មិន​មែន​ជនជាតិ​ដើម​ភាគ​តិច​ សិស្ស​ និសិ្សត កម្មករ​កម្មការិនី សហជីព តំណាង​អង្គការ​ ជាតិ​និង​អន្តជាតិ តំណាង​ស្ថានទូត​នានា​ប្រ​ចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា តំណាង​រាជរដ្ឋា​ភិបាល តំណាង​ស្ថាប័នព្រឹត្ត​សភា រដ្ឋសភា ប្រមាណជា​ ជាង​៤០០០ (បួនពាន់) នាក់ បានមកជួបជុំគ្នាដើម្បី​ប្រារពទិវា​សិទ្ធិ​មនុស្ស​ខួប​លើ​ទី​៦៣ នៅឯទីធារ​សួន​សេរីភាព។



គួរ​រំលឹក​ផង​ដែរ​ថា មុននឹង​ប្រារព​ពិធី​នៅលើ​សួន​សេរីភាព អ្នក​ចូល​រួម​ទាំងអស់​បាន ធ្វើពិធីដង្ហែរ​ក្បួន​ព្យុហយាត្រា ដោយ​សន្តិ​វិធី ពីចំនុច​ ខាងមុខ​រដ្ឋស​ភា​ ឆ្ពោះ​ទៅកាន់​ទីលាន​សេរីភាព ដោយ​ឆ្លង​កាត់​ផ្សារ​ កណ្តាល។ 

កម្មវិធី​ចាប់​ផ្តើម​ពីម៉ោង​ ៦ និង​ ៣០នាទី ព្រឹក ដល់​ម៉ោង​ ៤ រសៀល។

Thursday, November 24, 2011

វេទិ​កា​ព័ត៌​មាន​សហគមន៍​ថ្នាក់​ជាតិ​ឆ្នាំ​ទី​៤


The 4th National Community Media Forum

Since the year of 2008 till 2010, the National Advisory Group (NAG) on media, media production volunteer group, IP core people, Non-IP community people and other national community networks around 300-400 have always requested for supports from partner organizations to provide them the chance to show up their voices through national community media forum in terms of entertainment pictures including: Poems, Songs, Dances, Short Drama, Drawings, Video Clips that is a very crucial tool fully responding to the law of Cambodia and international covenants on human rights.

In this late 2011, in order to widely extend the awareness about the importance of community media to be deeply penetrated into grassroots communities and to improve the quality of the achievements of community media productions, the National Advisory Group (NAG) on media, media production volunteer group, IP core people, Non-IP community people and other national community networks have organized the shows and competitions of their achievements at local levels in advance in order to select the best ones to be shown and competed at national level.

You are invited to join the event on December 1st for the night show at Ratanak City Restaurant.  The show will start at 6 PM.

Friday, October 28, 2011

ប្រជាពលរដ្ឋបឹងកក់មានការព្រួយបាតម្មណ៍ចំពោះតុលាការក្រុង

ប្រជាពលរដ្ឋជាច្រើនគ្រួសារមានការព្រួបារម្មណ៍
យ៉ាងខ្លាំងចំពោះតុលាការក្រុងដែលកោះហៅពួក
គាត់ឲ្យចូលខ្លួនទៅស្រាយបំភ្លឺជាលើកទីពីរនៅថ្ងៃទី២ខែវិច្ឆិការឆ្នាំ២០១១ខាងមុខនេះ។ប្រជាពលរដ្ឋសង្ឈឹមនឹងជឿជាក់ថា
ប្រពន្ធ័តុលាការនឹងរកយុត្តិធម័និងឈរលើស្មារតី
ប្រកបដោយឆន្ទានុក្រមពិតៗ។

ប្រជាពលរដ្ឋជាច្រើនអ្នកបាននាំគ្នាទៅតុលាការក្រុង

កាលពីថ្ងៃទី19ខែតុលាឆ្នាំ2011វេលាម៉ោង9.30នាទីព្រឹកប្រជាពលរដ្ឋបឹងកក់6រូបត្រូវបានតុលាក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅ
ស្រាយបំភ្លឺក្រោមការចោទប្រកាន់ពីបទ"ជេរប្រមាថ
និងគំរាមកំហែង"របស់លោកសួង​ សុផល។ទង្វើនេះ
បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ហើយក៏នាំគ្នាយ៉ាងច្រើនកុះករមកជួបជុំគ្នានៅមុខ
តុលាការក្រុងភ្នំពេញដើម្បីទាមទាររកយុត្តិធម័ឲ្យបាន
និងសុក្រឹតបំផុត។









ពិភាក្សាជាមូយក្រុមស្រី្ត



នៅ ​ថែ្ង​ ទី ២០​ ខែ តុលា ឆាំ្ន ២០១១​គ្រូបង្គេល​ ភូមិ ប៉ាលហាល បានរៀប​ប្រជុំស្តី​ពីរការស្រោវជ្រោវរោគ​ស្រី្តនៅក្នុងភូមិប៉ាលហាលឃុំ​រីករាយសុ្រករវៀងខែត្តព្រះវិហារ​ដែលមាន​អ្នកចូលរូមចំនូន៥០នាក់​​។


ជាកិច្ជប្រជុំ​នាមានអ្នកចូលរូមចំនូន៥០នាក់សី្រ២៥នាក់​ក្នុងនេះគ្រូបងេ្គលភូមិ២នាក់​គោលបំណងនៃការប្រជុំ​ដើម្បី​ចង់ដឹងពីរសុខភាពរបរបស់គាត់​​បន្ទាប់មកពូកគាត់មានរោគចំនូប២០នាក់​


កើតរោគធា្លក់ស​។


បន្ទាប់មកយើងបានដាសតឿនអោយពូកទាំង២០ទៅមន្ទីពេទ្យជាប្រញប់ក្នុងរយពេលមូយខែក្រោយយើងក៍បានហៅក្រុមពូកគាត់មកសូរសុខភាពបានធូរស្រលជាងមុន។

Thursday, October 27, 2011

ពិភាក្សាពីរប័ណ្ឌអ្នកក្រីក្រដាក់មណ្ឌសុខភាព

ព្រះវិហារ សហគមន៍​​​ភូមិ ប៉ាលហាល នៅថ្ងែ ទី២២​ខែ​តុលា​ឆាំ្ន​២០១១​ប្រជុំ​​ជើ្រស​អ្នក​​​​​ក្រី​ក្រ​​ដើម្បី​​ដាក់​ចូល​មណ្ឌ​លសុ​ខភាព​ ដើម្បី​កុំ​អោយ​ប្រធាន​មណ្ឌល​សុខភាព​​យក​លុយ​​ពីរ​ពួក​គាត​ដែល​​ឈ្មោះ​​នៅ​​តារា​​​​​ នេះ​ស្រាប់​។​សុវ​ត្ថិភាព​បង់ថ្លែ​​សេវា​ឡើយ​។

ក្នុង​ ​​ការ​ប្រជុំ​​ជ្រើ​សនោះ​មាន​អ្នក​ចូល​​​​​ចំនូ​​​ន​៦០នាក់​ក្នុ​ង​។​ ​ក្នុង​នេះ​ផង​ដែល​មាន​​​អាធរ​ភូមិ​​​​​​​ឃុំ​មេ​ភូមិ​​ និងពេទ្យ​ស្មាក​ចិ​ត្ត​​​ទាំង​​២នាក់​​ស្រី​មូយ​នាក់​តំណា​​​ង​​​​​​​​​​​​​​ហគមន៍​​២​​​​​​​​​​​​​នា​ក់​​​​​​​​​​​​​​​​​​​​​ប្រុស១​នាក់​​ប្រជាជន​ចំនូន​៥៦​នាក់​ស្រី​៣៣​នាក់។​

បន្ទាប់​មកកិច្ចប្រ​ជុំជ្រើស​នោះ​ក៍សំរាច​បាន​ចំនូន​១៥​គ្រូសារ​​តំណាង​សហគមន៍​ក៍បានរៀបចំតារា​​ឈ្មោះ​ដើម​យក​​​ទៅ​អោ​យ​លោក​មេ​ភូមិ​មេឃុំ​​វាយត្រា​ជូន​រូច​​​ហើយ​​តំណាង​​សហគមន៍​​ក៍​​យក​​ឈ្មោះ​​ទាំង​​ទៅ​​​ដាក់​​​​នៅ​​មណ្ឌល​​វាយ​​ត្រា​​ជូន​​ហើ​យ​​ក៍​​​​​​​​ជូន​ប៍ណ្ណ​នោះ​ដល់​ពូកគាត់ហើយគាត់មា​នការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​គា​ត់​បាន​យល់​ពីរ​សារ​​​ប្រយោជន៍​នៃ​បណ្ណ័​។

ឯកឧត្ដម្ភ ទ្បូយសុផាត បានចុះប្រជុំស្ដីពីទប់ស្កាត់ប្រជាជនស្លាប់ដោយសារទឹកជំនន់



សឹ្ទងត្រែង ឯកឧត្ដម្ភ លូយ​សុផាត នៅពឹ្រកថ្ងៃទី ១៥តុលា​​នេះ​បាន​និយាយ​នៅ​មន្ទីរ​ព័ត៌​មាន​​​ខេត្ត​ថាដើម្បី​ទប់​ស្កាត់​កុំ​​​អោយ​ប្រ​ជា​ជន​លិច​លង់​ទឹ​ក​កំពុងតែ​ទ្បើង​នា​ពេល​បច្ចុប្បន្ន​នេះ​ឯក​ឧត្ដម​បាន​បណ្ដុះ​​​បណ្ដាល​មេ​ឃុំ​មេ​ភូមិ​គ្រាប់​ជាន់​ប្រមាណ​៨០​នាក់​លើ​មុខ​ជំនាញ​ការពារ​កុំ​​អោយ​ប្រជាជន​បាត់​បង់​ជីវិត ។



​​​​មានប្រសាសន៍បា្រប់ប្រជាជនជាង១០០រូបដែលចូលរួមប្រជុំស្ដីពីការពារជីវិតប្រជាជន​​​​​លោក​​​​​​​​​ ​ទិតជឺន​ជាច្វាយស្រុកសៀមបូក​ខេត្តស្ទីងត្រែងបាននិយាយថាដោយមានថវិកាស្ដួចស្ដើង​ដើម្បីយកមក​ចែកជូន​ប្រើប្រាស់ក្នុងកងកមាំ្លង​ ភូមិ ​ឃុំ​ ​ដែលបានបើកវគ្គបណ្ដុះបណ្ដាលមុខជំនាញ​ការពារកុំអោយ​ប្រជាជន​បាត់បង់​​​ជីវិតរួចមកហើយដល់មេភូមិមេឃុំប្រមាណ៨០នាក់។



គួរបញ្ជាក់ថា កាលពីពេលមុននឹងបញ្ចប់ការប្រជុំនេះ លោក​ ច្វាយស្រុកសៀមបូក​​​​​​​បានបញេ្ចញមតិ​ផ្សព្វផ្សាយពត៍មានអំពី​​ទឹកជំនន់​កំពុងលិចផ្ទះប្រជាជនជា​ច្រើន​សូមប្រយត័្នហើយរកកន្លែងណា​ដែល​សុវត្ដិភាព​។​

Friday, August 19, 2011

ក្រុម​សហគមន៍​ព្រៃ​ឡង់​ បន្ត​ចែក​ខិត្ត​ប័ណ្ណផ្សព្វ​ផ្សាយ​ពី ព្រៃឡង់​ ទៅដល់ អង្គការ​សហប្រជាជាតិ និង​បណ្តាស្ថាន​ទូត នានា

សហគមន៍​ព្រៃ​ឡង់​មួយ​ក្រុម​ក្នុង​ចំណោម​ក្រុម​សហគមន៍​ដ៏ទៃ ទៅដាក់​ខិត្ត​ប័ណ្ណ​ជូន​ស្ថាន​ទូត​ជប៉ុន

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែសីហា ឆ្នាំ២០១១ ក្រុម​សហគមន៍​ព្រៃ​ឡង់​ បានបន្ត​ចែក​ខិត្ត​ប័ណ្ណផ្សព្វ​ផ្សាយ​ពី ព្រៃឡង់​ ទៅដល់ អង្គការ​សហប្រជាជាតិ និង​បណ្តាស្ថាន​ទូត នានាក្នុងរាជធានី​ភ្នំ​ពេញ។

តាម​ប្រ​សាស​ប្រ​លោក​ ថៃ​ ប៊ុន​លាង សហគមន៍ព្រៃ​ឡង់ ខេត្ត​ក្រចេះ បានឲ្យ​ដឹង​ថា៖ ខិត្តប័ណ្ណ និង​ព័ត៌មាន​លំអិត​ស្តីពី​ ព្រៃ​ឡង់ នឹង​ត្រូវ​ចែក​ដល់​ដៃ​របស់ អង្គការ​សហប្រ​ជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​ព្រះរាជជាណាចក្រ​កម្ពុជា បណ្តាស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​រួមមាន ស្ថាន​ទូត​ជប៉ុន ស្ថាន​ទូត​ស៊ុយ​អែត ស្ថាន​ទូត​អាមេរិច ស្ថានទូត​ចិន ស្ថាន​ទូត​បារាំង ស្ថាន​ទូត​អង់គ្លេស ស្ថានទូត​អាលឺម៉ង់ ស្ថានទូត​កូរ៉េ(ខាង​ត្បូង) ស្ថានទូត​វៀត​ណាម ស្ថានទូត​អូស្រ្តាលី និងស្ថានទូត​ឥណ្ឌូនេស៊ី ព្រមទាំង​ សហគមន៍អឺរុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី និងធនាគារពិ​ភព​លោក។

យោង​តាម​របាយ​ការ​ណ៍​បូក​សរុប​​ របស់​ក្រុម​សហគមន៍​ព្រៃឡង់ មានតែ​ស្ថាន​ទូត​វៀត​ណាម​មួយ​គត់​ដែល​មិន​ហ៊ាន​ទទួល​យក​។ យើង​មិន​អាច​ដឹង​ពី​មួល​ហេតុ​ដែល​គេ​មិន​ហ៊ាន​ទទួល​ឡើយ។

Thursday, August 18, 2011

យុទ្ធ​នា​ការ​សែ្វង​រក​សំ​លេង​គាំ​ទ្រ​ការ​ពារ​ព្រៃ​ឡង់​ កក្រើក​ភ្នំ​ពេញ

ប្រជា​ជន​ធ្វើ​ការ​បន់​ស្រន់​ដល់​វត្ថុ​សក្តិសិទ្ធិ​ទាំង​ពួង​ឲ្យ​ជួយ​ការ​ពារ​ ព្រៃ​ឡង់ រួច​ផុត​ពី​ការ​កាប់​បំផ្លាញ​

មាន​ប្រជាជន​ប្រ​មាណ​ជា​ជាង២០០​នាក់​ មក​ពី​២០​ខេត្ត​-ក្រុង​នានា​ បាន​មក​ជួប​ជុំ​គ្នា ធ្វើ​យុទ្ធនាការណ៍​ស្វែង​រក​សំលេង​គ្រាំទ្រ​​ឲ្យ​មាន​ការ​ចូរ​រួម ការ​ពារ​ព្រៃ​ឡង់ ក្នុង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ព្រឹក​ថ្ងៃព្រ​ហស្បតី៍​ ទី១៨ ខែ​សីហា​ ឆ្នាំ២០១១។



យោង​តាម​សំដី​របស់​​តំណាង​សហគមន៍ បាន​ឲ្យ​ដឹង​ថា៖ សហគមន៍​ទាំង​នោះគឺ​មក​ពី​២០​ខេត្ត​-​ក្រុង រួម​មាន​ កំពង់ធំ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រ​ចេះ រតនៈគីរី មណ្ឌលគីរី កំពង់​ចាម​ កំពង់​ស្ពឺ តាកែវ ព្រះ​ស៊ី​ហនុ កំពត កោះកុង កំពង់​ឆ្នាំង សៀម​រាប បន្ទាយ​មានជ័យ ឧត្តរមានជ័យ ប៉ៃ​លិន បាត់ដំបង ពោធិសាត់ និង​រាជធានី​ភ្នំ​ពេញ។

តាម​ប្រ​ភព​ព័ត៌មាន​បានឲ្យ​ដឹង​ទៀត​ថា ការ​មក​ជួប​ជុំ​គ្នា​នៅ​ពេល​នេះ ក្នុង​គោល​បំណង​ធំ​តែ​មួយ​គត់គឺ ស្វែង​រក​ការ​គាំ​ទ្រ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ការ​ពារ ព្រៃ​ឡង់។ សកម្មភាពស្វែង​រក​ការ​គាំទ្រនេះ ធ្វើឡើង​ជាពីរ​ដំណាក់​កាលគឺ ១. ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​បន់​ស្រន់ ២. ចែក​ខិត្តប័ណ្ណផ្សព្វ​ផ្សាយ។

តាម​ប្រ​ភព​ដដែល​បាន​បន្ថែម​ថា សំរាប់​រាជ​ធានីភ្នំ​ពេញ ការ​បន់ស្រន់​ធ្វើឡើង​នៅ​ខាង​មុខ​ វិហារ​ព្រះអង្គ​ដងកើ និង​ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​នៅ​តាម​ប៉ុស្តិ៍ភ្លើង​ស្តុប​ សំខាន់​ៗ រួម​មាន ស្តុប​​វិមាន​ចំការ​មន ស្តុប​បូកគោ​ ស្តុប​ពេទ្យ​ចិន ស្តុប​ព្រះ​សក្យ​មុនីចេ​តិយ ស្តុប​ដេ​អិន ស្តុប​វត្ត​ព្រះ​ពុទ្ធ ស្តុប​ផ្សារ​ដើម​គ ស្តុប​ទួល​គោក​ និង​ស្តុប​ស្ទឹង​មានជ័យ។ ដោយ​ឡែក​ពិធី​បន់​ស្រន់​ ត្រូវ​បាន​ធ្វើ​នៅ​តាម​បណ្តាខេត្តនានា​ចំនួន​១៤​ខេត្ត ត្រូវ​នឹង​១៤៦ភូមិ ក្នុង​ថ្ងៃ​ដដែល​នេះដែរ។
សកម្មភាព​សហគមន៍​ចែក​ខិត្តប័ណ្ណផ្សព្វផ្សាយ ​ព្រៃឡង់ នៅ​ត្រង់​ចំនុច​ស្តុប​បូកគោ

ការ​ចែក​ខិត្ត​ប័ណ្ណនៅ​តាម​បណ្តា​ស្តុប​សំខាន់​ៗ ត្រូវ​បាន​បង្អាក់​ដោយ​​ក្រុម​​មន្រ្តី​នគរបាល​មូលដ្ឋាន​ ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​ ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ ចោល​សំរាម​នៅ​ទី​សាធារណៈ និងធ្វើ​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណដោយ​គ្មាន​ការអនុញ្ញាត​ពី​សាលារាជ​ធានី​ ភ្នំ​ពេញ។
ក្រុម​សហគមន៍​ត្រូវ​បាន​មន្ត្រី​ប៉ូ​លីស​មូល​ដ្ឋាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​សង្កាត់​បឹង​កេង​កង​៣​ ដើម្បី​អប់រំ

យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាជន​ដែល​ធ្វើ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ​នោះ​មួយ​ ចំនួន​ធំ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍សង្កាត់​នានា​ដើម្បី​ធ្វើ​ការ​​អប់​រំ និង​ធ្វើ​កិច្ច​សន្យា​ឈប់​បន្ត​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណ។

រហូត​មក​ដល់​ពេល​នេះពុំ​មាន​សហគមន៍​ណា​មួយ​ត្រូវ​បាន​ឃាត់​ខ្លួន​ឡើយ។