រាជធានីភ្នំពេញ៖
សហគមន៍នៅតំបន់បឹងកក់ប្រមាណជាង ៣០០នាក់ ភាគច្រើនជាស្រ្តី បានដើរដង្ហែរក្បួនក្នុងឱកាស ទិវារំលឹកខួបសិទ្ធិនារីអន្តរជាតិ កាលពីព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១២ វេលាម៉ោង៨។ យោងតាមសម្តីប្រជាជនមួយរូបដែលបានចូលរួមក្នុងក្បួនដង្ហែរដែរនោះ បានឲ្យដឹងថា វាជាការដង្ហែរក្បួនដើម្បីចូលរួមរំលឹកខួបដល់វីរៈជនដែលបានតស៊ូ ទាមទារឲ្យស្ត្រីមានសិទ្ធិស្មើនឹងបុរស ហើយក៏ជាការទាមទារឲ្យមានការគោរពសិទ្ធិស្រ្តីក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបញ្ឈប់ការវាយដំលើស្រ្តីក្នុងពេលធ្វើសកម្មភាពតវ៉ាសិទ្ធិនានា។
ទោះជាការដង្ហែរក្បួនត្រូវបានធ្វើឡើងដោយសន្តិវិធីក៏ដោយ ក៏ក្បួននោះត្រូវបានអាជ្ញាធរដែនដី រារាំងបន្ទាប់ពីក្រុមអ្នកស្រុកបានដង្ហែរឆ្លងកាត់សាលារាជធានីភ្នំពេញ ហើយព្យាយាមសំដៅទៅរកវិថីសំខាន់មួយដែនអាជ្ញាធរមិនបានអនុញ្ញាតឲ្យទៅ។
Thursday, March 8, 2012
Tuesday, January 3, 2012
សង្គ្រាមដណ្តើមដីធ្លី នៅកណ្តាលទីក្រុងភ្នំពេញ ស្វាគមន៍ឆ្នាំថ្មី
ភ្នំពេញ - បូរីកីឡា
កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ កំលាំងចំរុះអាជ្ញាធរមានសមត្ថកិច្ច ប្រដាប់ទៅដោយ ខែល ដំបងឆក់ និងអាវុធវែង-ខ្លី ប្រមាណជា៥០០នាក់ បានបើកឆាកប្រយុទ្ធជាមួយនឹង ប្រជាពលរដ្ឋនៅតំបន់បូរីកីឡា ដោយបាញ់គំរាម ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដោយមានការគាំទ្រដោយរថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ព្រមទាំងត្រាក់ទ័រចំនួន២គ្រឿង។
ការទប់ស្កាត់ដោយអំពើហឹង្សា បានបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស ទាំងប្រជាជនបូរីកីឡា ទាំងកំលាំងមានសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួនប្រជាជនចំនួន១១រូប។
គួររំលឹកផងដែរថា ប្រជាជនដែលប៉ះទង្គិចជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច គឺមានចំនួន៣០០គ្រួសារ ដែលផ្ទះរបស់គាត់ត្រូវបានគេកំទិចចោល ដោយគ្មានសំណងនៅរសៀលថ្ងៃដដែលនេះ ហើយពួកគាត់មានទំនាស់ដីធ្លីនេះជាមួយនឹង ក្រុមហ៊ុនផានអ៊ីម៉ិច អស់រយៈពេលជិត៨ឆ្នាំមកហើយ។
យោងតាមសំដីប៉ូលីស ខណ្ឌចំការមនម្នាក់ (ស៊ីវិល) បានបង្ហើបឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានយល់ព្រមរុះរើតាមការបង្គាប់ហើយ ប៉ុន្តែបន្ទាប់ពីមានតំណាងគណៈបក្សសមរង្ស៊ី ចូលទៅជួបជាមួយនឹងក្រុមប្រជាជនមួយសន្ទុះ ក៏ស្រាប់តែពួកគាត់ (ប្រជាជន) ផ្លាស់ប្តូរគំនិតឈប់រុះរើវិញ ទើបបណ្តាលឲ្យមានហេតុការណ៍ ដែលមិនគួរកើតបែបនេះ។
នេះគឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កំលាំងសាធារណៈ បង្ក្រាបប្រជាពលរដ្ឋយ៉ាងហឹង្សា សំរាប់ដើមឆ្នាំថ្មី ២០១២នេះ។
![]() | |||
| គំនរសំណង់បាក់បែករបស់ប្រជាពលរដ្ឋ៣០០គ្រួសារដោយសារការកំទិច នៅខាងមុខអាគារលំនៅដ្ឋានថ្មី (រូបថត 04.01.2012) |
ការទប់ស្កាត់ដោយអំពើហឹង្សា បានបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស ទាំងប្រជាជនបូរីកីឡា ទាំងកំលាំងមានសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួនប្រជាជនចំនួន១១រូប។
គួររំលឹកផងដែរថា ប្រជាជនដែលប៉ះទង្គិចជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច គឺមានចំនួន៣០០គ្រួសារ ដែលផ្ទះរបស់គាត់ត្រូវបានគេកំទិចចោល ដោយគ្មានសំណងនៅរសៀលថ្ងៃដដែលនេះ ហើយពួកគាត់មានទំនាស់ដីធ្លីនេះជាមួយនឹង ក្រុមហ៊ុនផានអ៊ីម៉ិច អស់រយៈពេលជិត៨ឆ្នាំមកហើយ។
យោងតាមសំដីប៉ូលីស ខណ្ឌចំការមនម្នាក់ (ស៊ីវិល) បានបង្ហើបឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានយល់ព្រមរុះរើតាមការបង្គាប់ហើយ ប៉ុន្តែបន្ទាប់ពីមានតំណាងគណៈបក្សសមរង្ស៊ី ចូលទៅជួបជាមួយនឹងក្រុមប្រជាជនមួយសន្ទុះ ក៏ស្រាប់តែពួកគាត់ (ប្រជាជន) ផ្លាស់ប្តូរគំនិតឈប់រុះរើវិញ ទើបបណ្តាលឲ្យមានហេតុការណ៍ ដែលមិនគួរកើតបែបនេះ។
នេះគឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កំលាំងសាធារណៈ បង្ក្រាបប្រជាពលរដ្ឋយ៉ាងហឹង្សា សំរាប់ដើមឆ្នាំថ្មី ២០១២នេះ។
![]() |
| ក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងនៅតំបន់ដែលមានជំលោះកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ (រូបថត 04.01.2012) |
![]() |
| ប្រជាពលរដ្ឋឈរសម្លឹងមើលផ្ទះដែលត្រូវបានកំទិចចោលទាំងស្រណោះ ខណៈពេលរៀបចំឥវ៉ាន់ដែលនៅសល់ពីការរុះរើ (រូបថត 04.01.2012) |
Thursday, December 15, 2011
សេចក្តីថ្លែងការរបស់បណ្តាញសហគមន៍ សមាគម សហជីព សុំឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃឡង់
យើងខ្ញុំទាំងអស់គ្នា បណ្តាញព្រៃឡង់មានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង បណ្តាញយុជន បណ្តាញកសិករ បណ្តាញសហគមន៍នានា សហជីព និងសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរស់នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាមានជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិចដែលទទួលផល ប្រយោជន៍ផ្ទាល់ និងប្រយោលពីព្រៃឡង់ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអភិវឌ្ឍជាទ្រង់ទ្រាយធំក្នុងតំបន់ព្រៃឡង់ដូចជាសម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ សម្បទានព្រៃគប់ និងការកាប់បំផ្លាញព្រៃឈើអានាធិបតេយ្យដែលកំពុងកើតមានក្នុងតំបន់ព្រៃឡង់។ ជាក់ស្តែង ដើមច្បោះរបស់សហគមន៍ក្នុងព្រៃឡង់ ដែលត្រូវបានកាប់បំផ្លាញរាប់សិបម៉ឺនដើមពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួន ហើយបានធ្វើឲ្យសហគមន៍យើងខ្ញុំជួបការលំបាកយ៉ាងខ្លាំង។
បើសកម្មភាពទាំងនេះនៅតែបន្តនោះ វានឹងធ្វើឲ្យធនធានធម្មជាតិដែលមានតម្លៃមហាសាលក្នុងព្រៃឡង់ដូចជាព្រៃឈើធម្មជាតិ ផលអនុផលព្រៃឈើដែលប្រជាពលរដ្ឋអាស្រ័យផល សត្វព្រៃ និងប្រភេទជីវចំរុះគ្រប់ភេទត្រូវបាត់បង់ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់មុខរបរបប្រជាពលរដ្ឋ វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ជំរកសត្វព្រៃ ព្រភពជីវៈជាតិនិងប្រភពទឹកដែលហូរចាក់តំបន់ទំនាបសំរាប់វិស័យកសិម្ម ជាពិសេសធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ និងបង្កឲ្យមានគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ល។
ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាប្រភពទឹកហូរចាក់ ចូលបឹងទន្លេសាប រក្សាលំនឹងខាងបរិស្ថាន និងការពារការបម្រែបម្រួលអាកាសធាតុក្នុងប្រទេស តំបន់ និងពិភពលោកប្រកបដោយប្រសិទ្ធិភាព។
វាជាការពិតណាស់ ការអភិវឌ្ឍន៍គឺជាតម្រូវការចំបាច់របស់រដ្ឋាភិបាល សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ប៉ុន្តែយើងមានជំរើសជាច្រើនទៀតក្នុងការស្វែងរកធនធានមកធ្វើការអភិវឌ្ឍន៍ប្រទេសជាតិក្រៅពីការផ្តល់សម្បទានសេដ្ឋកិច្ចក្នុងតំបន់ព្រៃឡង់ដូចជាៈ ការថែរក្សាព្រៃឈើធម្មជាតិដើម្បីឥណទានកាបូន និងការលើកកំពស់ការច្នៃប្រឌិត ផល អនុផលព្រៃឈើជាដើម។
យើងខ្ញុំក៏បានដឹងដែរថាថ្មីៗនេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងមានឆន្ទៈខ្ពស់ក្នុងតាក់តែងគោលនយោបាយ លិខិតបទដ្ឋាននានាដើម្បីការពារព្រៃឡង់តាមផ្លូវច្បាប់ ដូចជាមានគំរោងដាក់ព្រៃឡង់ជាព្រៃការពារ និងអភិរក្សជីវចំរុះ និងដាក់ជាតំបន់ឥណទានកាបូន ដើម្បីឲ្យដំណើរការនេះកាន់តែមានប្រសិទ្ធិភាពខ្ពស់ យើងខ្ញុំស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាលមេត្តាផ្តល់ឱកាស និងពេលវេលាគ្រប់គ្រាន់ដល់បណ្តាញសហគមន៍ព្រៃឡង់ចូលរួមពិគ្រោះយោបល់ក្នុងដំណើរការនេះជាពិសេសយើងខ្ញុំទទូចដល់រដ្ឋភិបាលសុំចាត់វិធានការជាបន្ទាន់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការការពារព្រៃឡង់ និងសំណូមពរដូចខាងក្រោម៖
1. បញ្ឈប់ការផ្តល់សម្បទាននានាក្នុងតំបន់ព្រៃឡង់
2. លុបអាជ្ញាប័ណ្ណគ្រប់វិស័យដែលបានផ្តល់ឲ្យក្រុមហ៊ុនក្នុងតំបន់ព្រៃឡង់
3. លុបបំបាត់សកម្មភាពកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យក្នុងតំបន់ព្រៃឡង់
4. ទុកដីដែលបានឈូសឆាយឲ្យដុះឡើងវិញជាលក្ខណៈធម្មជាតិ
5. សុំការគាំទ្រ និងទទួលស្គាល់បណ្តាញសហគមន៍ព្រៃឡង់
6. សុំឲ្យមានកិច្ចសហការណ៍រវាងមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាមួយបណ្តាញព្រៃឡង់ក្នុងកិច្ចការពារ និងថែរក្សាព្រៃឡង់ទាំងមូលឲ្យស្ថិតស្ថេរគង់វង្ស
ធ្វើនៅសៀមរាប, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១១
ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
- លោក សេង សុខហេង តំណាងណ្តាញបសហគមន៍ និងបណ្តាញព្រៃឡង់ 092 32 46 68
- លោក វន់ ពៅ ប្រធានសមាគមវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA 012 53 47 96
- លោក ស្វាយ ភឿន បណ្តាញព្រៃឡង់ ខេត្តព្រះវិហារ 097 8010 422
- លោក ដួង សុវណ្ណារ៉ា បណ្តាញព្រៃឡង់ ខេត្តស្ទឹងត្រែង 097 6572 415
- លោក ម៉ិញ នី បណ្តាញព្រៃឡង់ ខេត្តកំពង់ធំ 097 8839093
- លោក កឹម សូខន បណ្តាញព្រៃឡង់ ខេត្តក្រចេះ 012 174941
website : www.ourpreylang.files.wordpress.com
Friday, December 9, 2011
អបអរសាទ ការរំលឹកខួប៦៣ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ
សហគមន៍ទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិច សិស្ស និសិ្សត កម្មករកម្មការិនី សហជីព តំណាងអង្គការ ជាតិនិងអន្តជាតិ តំណាងស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងរាជរដ្ឋាភិបាល តំណាងស្ថាប័នព្រឹត្តសភា រដ្ឋសភា ប្រមាណជា ជាង៤០០០ (បួនពាន់) នាក់ បានមកជួបជុំគ្នាដើម្បីប្រារពទិវាសិទ្ធិមនុស្សខួបលើទី៦៣ នៅឯទីធារសួនសេរីភាព។
គួររំលឹកផងដែរថា មុននឹងប្រារពពិធីនៅលើសួនសេរីភាព អ្នកចូលរួមទាំងអស់បាន ធ្វើពិធីដង្ហែរក្បួនព្យុហយាត្រា ដោយសន្តិវិធី ពីចំនុច ខាងមុខរដ្ឋសភា ឆ្ពោះទៅកាន់ទីលានសេរីភាព ដោយឆ្លងកាត់ផ្សារ កណ្តាល។
កម្មវិធីចាប់ផ្តើមពីម៉ោង ៦ និង ៣០នាទី ព្រឹក ដល់ម៉ោង ៤ រសៀល។
Thursday, November 24, 2011
វេទិកាព័ត៌មានសហគមន៍ថ្នាក់ជាតិឆ្នាំទី៤
The 4th National Community Media Forum
Since the year of 2008 till 2010, the National Advisory Group (NAG) on media, media production volunteer group, IP core people, Non-IP community people and other national community networks around 300-400 have always requested for supports from partner organizations to provide them the chance to show up their voices through national community media forum in terms of entertainment pictures including: Poems, Songs, Dances, Short Drama, Drawings, Video Clips that is a very crucial tool fully responding to the law of Cambodia and international covenants on human rights.
You are invited to join the event on December 1st for the night show at Ratanak City Restaurant. The show will start at 6 PM.
Friday, October 28, 2011
ប្រជាពលរដ្ឋបឹងកក់មានការព្រួយបាតម្មណ៍ចំពោះតុលាការក្រុង
ប្រជាពលរដ្ឋជាច្រើនអ្នកបាននាំគ្នាទៅតុលាការក្រុង
កាលពីថ្ងៃទី19ខែតុលាឆ្នាំ2011វេលាម៉ោង9.30នាទីព្រឹកប្រជាពលរដ្ឋបឹងកក់6រូបត្រូវបានតុលាក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅស្រាយបំភ្លឺក្រោមការចោទប្រកាន់ពីបទ"ជេរប្រមាថ
និងគំរាមកំហែង"របស់លោកសួង សុផល។ទង្វើនេះ
បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ហើយក៏នាំគ្នាយ៉ាងច្រើនកុះករមកជួបជុំគ្នានៅមុខ
តុលាការក្រុងភ្នំពេញដើម្បីទាមទាររកយុត្តិធម័ឲ្យបាន
និងសុក្រឹតបំផុត។
ពិភាក្សាជាមូយក្រុមស្រី្ត

នៅ ថែ្ង ទី ២០ ខែ តុលា ឆាំ្ន ២០១១គ្រូបង្គេល ភូមិ ប៉ាលហាល បានរៀបប្រជុំស្តីពីរការស្រោវជ្រោវរោគស្រី្តនៅក្នុងភូមិប៉ាលហាលឃុំរីករាយសុ្រករវៀងខែត្តព្រះវិហារដែលមានអ្នកចូលរូមចំនូន៥០នាក់។
ជាកិច្ជប្រជុំនាមានអ្នកចូលរូមចំនូន៥០នាក់សី្រ២៥នាក់ក្នុងនេះគ្រូបងេ្គលភូមិ២នាក់គោលបំណងនៃការប្រជុំដើម្បីចង់ដឹងពីរសុខភាពរបរបស់គាត់បន្ទាប់មកពូកគាត់មានរោគចំនូប២០នាក់
កើតរោគធា្លក់ស។
បន្ទាប់មកយើងបានដាសតឿនអោយពូកទាំង២០ទៅមន្ទីពេទ្យជាប្រញប់ក្នុងរយពេលមូយខែក្រោយយើងក៍បានហៅក្រុមពូកគាត់មកសូរសុខភាពបានធូរស្រលជាងមុន។

Thursday, October 27, 2011
ពិភាក្សាពីរប័ណ្ឌអ្នកក្រីក្រដាក់មណ្ឌសុខភាព
ព្រះវិហារ សហគមន៍ភូមិ ប៉ាលហាល នៅថ្ងែ ទី២២ខែតុលាឆាំ្ន២០១១ប្រជុំជើ្រសអ្នកក្រីក្រដើម្បីដាក់ចូលមណ្ឌលសុខភាព ដើម្បីកុំអោយប្រធានមណ្ឌលសុខភាពយកលុយពីរពួកគាតដែលឈ្មោះនៅតារា នេះស្រាប់។សុវត្ថិភាពបង់ថ្លែសេវាឡើយ។
ក្នុង ការប្រជុំជ្រើសនោះមានអ្នកចូលចំនូន៦០នាក់ក្នុង។ ក្នុងនេះផងដែលមានអាធរភូមិឃុំមេភូមិ និងពេទ្យស្មាកចិត្តទាំង២នាក់ស្រីមូយនាក់តំណាងហគមន៍២នាក់ប្រុស១នាក់ប្រជាជនចំនូន៥៦នាក់ស្រី៣៣នាក់។
បន្ទាប់មកកិច្ចប្រជុំជ្រើសនោះក៍សំរាចបានចំនូន១៥គ្រូសារតំណាងសហគមន៍ក៍បានរៀបចំតារាឈ្មោះដើមយកទៅអោយលោកមេភូមិមេឃុំវាយត្រាជូនរូចហើយតំណាងសហគមន៍ក៍យកឈ្មោះទាំងទៅដាក់នៅមណ្ឌលវាយត្រាជូនហើយក៍ជូនប៍ណ្ណនោះដល់ពូកគាត់ហើយគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងហើយគាត់បានយល់ពីរសារប្រយោជន៍នៃបណ្ណ័។

ឯកឧត្ដម្ភ ទ្បូយសុផាត បានចុះប្រជុំស្ដីពីទប់ស្កាត់ប្រជាជនស្លាប់ដោយសារទឹកជំនន់

សឹ្ទងត្រែង ឯកឧត្ដម្ភ លូយសុផាត នៅពឹ្រកថ្ងៃទី ១៥តុលានេះបាននិយាយនៅមន្ទីរព័ត៌មានខេត្តថាដើម្បីទប់ស្កាត់កុំអោយប្រជាជនលិចលង់ទឹកកំពុងតែទ្បើងនាពេលបច្ចុប្បន្ននេះឯកឧត្ដមបានបណ្ដុះបណ្ដាលមេឃុំមេភូមិគ្រាប់ជាន់ប្រមាណ៨០នាក់លើមុខជំនាញការពារកុំអោយប្រជាជនបាត់បង់ជីវិត ។
មានប្រសាសន៍បា្រប់ប្រជាជនជាង១០០រូបដែលចូលរួមប្រជុំស្ដីពីការពារជីវិតប្រជាជនលោក ទិតជឺនជាច្វាយស្រុកសៀមបូកខេត្តស្ទីងត្រែងបាននិយាយថាដោយមានថវិកាស្ដួចស្ដើងដើម្បីយកមកចែកជូនប្រើប្រាស់ក្នុងកងកមាំ្លង ភូមិ ឃុំ ដែលបានបើកវគ្គបណ្ដុះបណ្ដាលមុខជំនាញការពារកុំអោយប្រជាជនបាត់បង់ជីវិតរួចមកហើយដល់មេភូមិមេឃុំប្រមាណ៨០នាក់។
គួរបញ្ជាក់ថា កាលពីពេលមុននឹងបញ្ចប់ការប្រជុំនេះ លោក ច្វាយស្រុកសៀមបូកបានបញេ្ចញមតិផ្សព្វផ្សាយពត៍មានអំពីទឹកជំនន់កំពុងលិចផ្ទះប្រជាជនជាច្រើនសូមប្រយត័្នហើយរកកន្លែងណាដែលសុវត្ដិភាព។

Subscribe to:
Posts (Atom)