ក្រចេះ៖មនស្សរាប់រយនាក់បានចូលទន្រ្ទានកាប់រានព្រៃយកក្នុងក្រុមហ៊ុន ហួតសម្បត្តិ នៅក្នុងព្រៃការពារដែនជំរកសត្វស្នួល ស្រុកស្នួលដោយគ្មានការទប់ស្កាត់ទ្បើយ។
ក្រុមហ៊ុនហួតសម្បត្តិ បានទទួលដីសម្បទានពីររដ្ធាភិបាលចំនួន ៦.៤៣២ហិកតា ស្ថិតនៅក្នុងតំបន់ដែនជំរកសត្វស្នួល ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានទីតាំងជាប់ជាមួយ ក្រុមហ៊ុនធីធីវ៉ាយដែលមានរឿងអាស្រូវដោយសារសន្តិការពារក្រុមហ៊ុន នេះបាញ់ប្រជាពលរដ្ឋរបួសបួននាក់កាលពីរចុង
ខែមករា ឆ្នាំ២០១២កន្លងមក។
ប្រភពពីរ ស្រុក ស្នួល បានអោយដឹងថាចាប់តាំងពីរមានព្រិត្តិការណ៏សន្តិសុខក្រុមហ៊ុនធីធីវ៉ាយ បាញ់ប្រហារប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅតបន់កា៣មកជាមនស្សរាប់ពាន់នាក់ ដោយមានការអូសទាញពីរមេខ្យល់បាន លើកគ្នាចូលទៅកាប់ព្រៃរានចាប់យកដីនៅតំបនន់កា៣ក្នុង ក្រុមហ៊ុនហួតសម្បត្តិ។
លោក ម៉ោ ហឿន តំណាង ក្រុមហ៊ុនហួត សម្បត្តិ បានអោយដឹងថា ពេលក្រុមហ៊ុនសិក្សាពីរផលប៉ះពាល់កាលពីខែ កក្កដា ឆ្នាំ២០១១មាន មនស្សប្រមាណ៩៦៥ គ្រួសារប៉ុណ្ណោះ ដែលបានកាប់រានព្រែយកដី ប៉ុន្តែបច្ចុប្បន្ឋនេះក្រុមហ៊ុនបានចុះស្រង់ស្ថិតិកាលពីរដើមខែ មិនា ឆ្នាំ២០១២នេះ រកឃើញថាកើនទ្បើងរហូតដល់១.៧៤៩គ្រួសារឯណោះ។
លោកតំណាងក្រុមហ៊ុនបានអោយដឹងថា នៅពេលបច្ចុប្បន្ឋនេះ ក៏មានការចូលកាប់រានព្រៃយកដីនៅក្នុងក្រុមហ៊ុនជាបន្តាប់ ជាក់ស្តែងនៅចំនុចអូដុងថាប់ ជិតប៉ុស្តិ៍នគរបាលវរការពារព្រំដែន៦១៩ ផ្នែកស៊ើបការណ៍ កំពុងតែមានការកាប់រានព្រែយកដីយ៉ាងអនាធិបតេយ្យ ដែលមានប្រពន្ឋ របស់លោកស៊ិន សាន ប្រធានប៉ុស្តិ៍នេះបានជួលមនស្សប្រមាណ១០០នាក់ ឱ្យចូលកាប់ព្រែរាយកដី។
លោកម៉ៅ ហឿន បានបន្តថា ក្រៅពីរប្រពន្ឋលោក ស៊ិន សាន ក៍មានមនស្សជាច្រើននាក់បានធ្វើសកម្មភាពកាប់រានព្រៃយកដីនៅក្នុងក្រុមហ៊ុននាពេល បច្ចុប្បន្ធនេះ។លោកតំណាងក្រុមហ៊ុនបានសំណូមពរឱ្យអាជ្ញាធររដ្ខាភិបាលជួយធ្វើការទប់ស្កាត់សកម្មភាព កាប់រានព្រៃយកដី ដែកំពុងកើតមាននាពេលសព្វថ្ងៃនេះជាបន្ទាន់។
លោក តំណាងក្រុមហ៊ុនបានបន្តថា កន្លងមកក្រុមហ៊ុន បានរាការបន្តបន្ទាប់ទៅអាជ្ញាធរស្រុកស្នួល អាជ្ញាធរ ខេត្តក្រចេះ នឹង ប្រធានព្រៃការពារដែនជំរកសត្វស្នួល ជាបន្តបន្ទាប់ ប៉ុន្តែចំនួនអ្នកចូលកាប់ព្រៃយកដីបានកើនទ្បើងពីរមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។
កន្លងមកគេសង្កេតឃើញថា ដោយសារការធ្វេសប្រហែរបស់អាជ្ញាធរនឹង មន្រ្តីបរិស្ថានដែលការពារតំបន់ដែនជំរកសត្វស្នួល ទើបមានអ្នកចំនាកស្រុករាប់ពាន់អ្នកចូលកាប់រានព្រៃយកដីក្នុងតំបន់នោះ។
លោកអ៊ីវ សាភុំអភិបាលស្រុកស្នួលបានមាន ប្រសាសន៍ថា លោកពុំដែលបានទទួលរបាយការណ៍ពីរបញ្លានេះទេ។ ចំនែកការកាប់រានព្រៃយកដីដោមន្រ្តីប៉ូលិសការពារព្រំដែន៦១៩ នាពេលថ្មីៗនេះ លោកក៍ពុំបានទទួលរបាយការណ៍នៅទ្បើយ ។ ម៉្យាងទៀតតំបន់នេះ ស្ថិតនៅក្នុងក្រោមការក្រប់កគ្រងរបស់មន្រ្តីបរិស្ថានដែនជំរកសត្វស្នួល។
លោកអភិបាលស្រុកស្នួល បានទទួលស្គាល់ថា ចំនួនប្រជាពលរដ្ឋដែលចូលមកកាប់រានយកដី មានចំនួនកើនទ្បើងមែន ហើយក្រុមការងារក្រសួងបាន ផ្អាកការវាស់វែងដោយសារតែចំនួនប្រជាពលរដ្ឋបានចូលមកកាប់ រានព្រៃយកដីនេះកាន់តែច្រើទ្បើង។
លោក គង់ ងីម នាយកដែនជំរកសត្វស្នួល មិនអាចទំនាក់ទំនងសុំការបំភ្លឺចំពោះការធ្វើសប្រហែសក្នុងការទប់ស្កាត់ការកាប់រានព្រៃយកដីក្នុងទំបន់ដែនជំរកសត្វ
ស្នួលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។
Friday, March 30, 2012
Thursday, March 29, 2012
អ្នកព្រៃឡង់ខកចិត្តនិងអាជ្ញាធរអសកម្មការពារតំបន់ព្រៃឈើ
កំពង់ធំ: ប្រជាជនប្រមាណ៥០០នាក់ ដែលខកចិត្តនិងភាពអសកម្មរបស់អាជ្ញាធរថា មូលហេតុធ្វើឲ្យពួកគាត់អស់ជំនឿនិងបាននាំគ្នាជិះប្រមាណ២៥០គ្រឿង ចូលក្នុងតំបន់ព្រៃឡង់កាលពីចុងសប្ដាហ៍នេះនៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងការកាប់ឈើខុសច្បាប់ដែលពួកគេអះអាងថា កំពុងតែបំផ្លិចបំផ្លាញតំបន់នេះ។
ប្រជាជនមកពីខេត្តចំនួនបួនជុំវិញព្រៃឡង់ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង កំពុងធំ និងព្រះវិហារបានប្ដេចជ្ញាបន្តការល្បាតក្នុងរយៈកាលប៉ុន្មានថ្ងៃខាងមុខនេះហើយនិងធ្វើការបិទផ្លូវមួយរបស់ក្រុមហ៊ុនចំការកៅស៊ូ CRCKនៅក្នុងតំបន់ព្រៃនោះបានរួមចំនែកក្នុងការបំផ្លាញនិងគំរាមគំហែងដល់ជីវិតប្រជាជននៅតំបន់នោះ។
លោកសឹម ស៊ាន តំណាងប្រជាជនមកពីខេត្តកំពង់ធំ ថា ការជិះម៉ូល្បាតនេះ នឹងបន្តធ្វើពេញមួយសប្ដាហ៍តែម្ដង។
លោកបន្តថា ៖ "មូលហេតុដែលយើងសម្រេចធ្វើដូច្នេះ គឺដោយសារចំនួនអ្នកកាប់ឈើខុសច្បាប់បានកើនឡើងប៉ុន្តែអាជ្ញាធរមិនធ្វើអ្វីសោះក្នុងការបញ្ឈប់អ្នកទាំងនេះ ដូច្នេះ យើងត្រូវធ្វើការងារនេះជួសគាត់"។
លោកបន្តទៀតថា ប្រជាជនបានរកឃើញប្រមាណ ៥០ម៉ែត្រគូបហើយដែលពួកគាត់ផ្ដល់ទៅឲ្យខេត្តធ្វើជាវត្ថុតាង។
លោកសឹម ស៊ាន បានបន្តថា៖"ខ្ញុំមិនភ័យខ្លាចការចាប់ខ្លួននោះទេពីព្រោះខ្ញុំមិនបានបំផ្លាញព្រៃខ្ញុំកំពុងតែការពារព្រៃឈើតំបន់នេះ"។
តំណាងម្នាក់ទៀតលោក ឱម មិច អាយុ៤៨ឆ្នាំ បានឲ្យដឹងថា ក្រុមប្រជាជនគ្រោងនិងធ្វើការបិទផ្លូវទៅការដ្ឋានរបស់ក្រុមហ៊ុន CRCK នៅក្នុងឃុំមានរិទ្ធក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅថ្ងៃពុធ។លោកថា៖"យើងនិងបិទផ្លូវនេះ ពីព្រោះចងឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយលើ សកម្មភាពរបស់ក្រុមហ៊ុន។ក្រុមហ៊ុននេះកំពុងកាប់ឈើក្នុងព្រៃឡង់ គឺអនាធិបតេយ្យ"។
លោកបានបញ្ជាក់ថា៖"យើងមិនមែនជាមន្ត្រីព្រៃឈើនោះទេប៉ុន្តែយើងកំពុងការពារព្រៃឈើ ...បើមិនដូច្នោះ ក្មេងជំនាន់ក្រោយនិងមិនបានឃើញព្រៃឈើទាំងនោះទៀតទេ"។
លោក ផាន់ សុផេង ស្នងការនគបាលខេត្តកំពង់ធំនិង លោក អ៊ុង មូលី អធិកានគបាលស្រុកសណ្ដាន់បានថ្លែងថា មិនទាន់មានផែនការដាក់ពង្រាយនគរបាល នៅតំបន់នោះថ្ងៃពុធនេះនៅឡើយ បើទោះជាប្រជាជនបានឭថា មានមន្ត្រីប្រមាណ១០០នាក់ និងទៅល្បាតនៅតំបន់នោះក្ដី។
ពេលប្រជាជនធ្វើការល្បាតស្រដៀងគ្នានេះ កាលពីមុននគរបាលបានរិះគន់ថា បានដុតបំផ្លាញឈើដែលពួកគាត់ល្បាតបាន។ ប៉ុន្តែមិនមានការចោទទៅលើពួកគាត់ណាម្នាក់នោះទេ។
លោក អ៊ុច សំអូន អភិបាលរងខេត្តកំពង់ធំ បានថ្លែងពីម្សិលមិញថា ៖ ប្រជាជនត្រូវតម្រូវឲ្យរាយការណ៍អំពីការកាប់ឈើខុសច្បាប់ទៅអាជ្ញាធរព្រៃឈើ។
លោកបន្តថា៖ បើពូកគេដុតបំផ្លាញឈើដូចបានធ្វើកាលពីលើកមុន ខ្ញុំនិងចាត់ទុកសកម្មភាពពួកគេថា ខុសច្បាប់ ពីព្រោះមានតែមន្ត្រីព្រៃឈើទេ ដែលបានអនុញ្ញាតឲ្យធ្វើការងារនោះ។
លោកបន្តថា លោក ស្វាគមន៍ប្រជាជនដែលសហការជាមួយអាជ្ញាធរ ដើម្បីបង្ក្រាបការកាប់ឈើខុសច្បាប់។
លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធមនុស្សអាដហុកបានថ្លែងថា ប្រជាជនមួយចំនួនបានពឹងផ្អែកលើព្រៃនេះសម្រាប់ជីវភាពរស់នៅ ប៉ុន្តែមិនទទួលការគាំទ្រពីរដ្ឋាភិបាលនៅកម្រិតថ្នាក់មូលដ្ឋានឡើយ។
លោកបានឲ្យដឹងដែរថា មានរថយន្តកុងតឺន័រ ដឹកឈើចេញពីឃុំសណ្ដាន់ខេត្តកំពងធំនិងពីស្រុកសម្បូរ ខេត្តក្រចេះ ក្នុងមួយថ្ងៃៗខណៈអ្នកកាប់ឈើខុសច្បាប់មួយចំនួនត្រូវរ៉ូវជាមួយ អាជ្ញាធរមូលដ្ឋាន និងមានទាហាននៅពីក្រោយ។
ក្រុមហ៊ុនជាង៣០បានទទួលការផ្ដល់សិទ្ធសម្បទានដីសេដ្ឋកិច្ច និង តំបន់រ៉ែ នៅក្នុងតំបន់ព្រៃដ៏ធំនេះ៕

សម្ពោធកុដិមួយខ្នងវត្តអង្គសត្ថារាមឃុំត្រពាំងក្រញូង
ភ្នំពេញ:កាលពីព្រឹកថ្ងែទី ២០ខែ មីនាឆ្មាំ២០១២ លោកស្រី សុខកែវ ច័ន្ទសារុន ភរិយា លោកច័ន្ទ សារុន រដ្ឋន្តី្រក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចដំណើរអស់លោកស្រីជាមន្តី្របានអញ្ជីញចូលរួមក្នុងសម្ភោធកុដិមួយខ្នង នៅវត្តអង្គសតា្ថរាមស្តិតក្នុងឃុំត្រពាំងក្រញូងត្រាកក់ខេតតាកែវ ។
លោក នួនឃីមជំមទុកទី១ឃុំត្រពាំងក្រញូងអោយដឹងថាវត្តអង្គសត្ថារាមហៅវត្តអង្គសង្កែដែលត្របានកសាងឡើងតាំពីឆ្មាំ១៩៤៥ មកម្លេះ ។ នៅក្នុងប្រល័យពូជសាសន៍ ប៉ុលពត សមិទ្ទផលនានា ក្នុងទីអារាមនេះត្រូវបំផ្លាញគ្មានសល់និងប្រែក្លាយទីអារាមនេះទៅជាសហករណ៍ប្រមូលផ្តុំ និងកន្លែងចិញ្ចឹមសត្វ ។ ដោយឡែកកុដិមួយខ្នងកម្ពស់ពីជាន់ដែលត្រូវ ប្រារព្ធពិធីសម្ពោធនាពេលនេះ បានកសាងឡើងនៅចុងខែកុម្ភះឆ្មាំ២០១១រួចរាល់ជាស្ថាពរនៅថ្ងែទី២២ ខែមីនា ឆ្មាំ២០១២ ដោយចំណាយអស់ថវិកាសរុបជាង៧៧លានរៀល ។
ក្នុងឪកាស នោះលោកសុខកែវច័ន្ចសារុនបានកោតសរសើរប្រគេនព្រះសង្សនិងជូនចំពោះគណ
កម្មការអាចារ្យវត្តពុយទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងសប្បុរសជនជិតឆ្ងាយដែលដឹកនាំការកសានិងបរិច្ចាគទ្រព្យធនចូលរួមកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តអង្គសត្តារាមនេះឲមានការរីកចម្រើនលូលាស់សម្រោប់ជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ។
លោកស្រីបានប្រគេនទេយ្យវត្តុព្រះសង្សប្រាំពីរអង្គ ផ្តល់បច្ច័យចំនួន៦លាន៤សែន១ម៉ឺន
រៀលជួនគណះកម្មការអាចារ្យវត្តសម្រាប់ទូទាត់ថ្លៃកសាងកុដិ ចែកអំណោយជូនតជី យាយជីនិង
ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស៥០នាក់ ដែលចូលរួមផងដែរ ។
គ្រោះថ្នាក់ចរាចរណ៏ទ្បានលុច្យស៊ិសបុកស្រ្តីម្នាក់បណ្តាលអោយបាក់ដែជើង ២ ទៅ ៣ កំណាត់
ពោធិ៍សាត់ ៖ នៅលើផ្លូវជាតិលេខ៥មុខធានាគាអេស៊ីលីដាថ្ងែ សុក្រវេលាម៉ោង៥នឹង១០នាទីព្រលឹម អ៊ុំសៀបដែរជា អ្នកលក់នឹងទិញ បន្លែត្រូវទ្បានលុចស៊ិសបុកបណ្ដាលអោយមានគ្រោះថ្នាក់បាក់ ជើង ២ ទៅ ៣ កំនត់ ។
យោងតាមសម្ដី របស់អ្នករត់ម៉ូតឌុបនៅជិតបានអោយដឹងថា អ៊ុំសៀប ភេទ ស្រី អាយុ ៥២ ឆ្នាំ រស់នៅ ភូមិ ទួលម្កាក់ ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ ខ្តេត ពោធ៏សាត់ ជាអ្នកប្រកបមុខ របរទិញ នឹង លក់ បន្លែ។ជារៀងរាល់ថ្ងែគាត់តែងតែចាំទិញបន្លែនៅ នឹង ចិញ្ចើមថ្នល់ រហូត មក ដល់ ថ្ងៃ សុក្រ ទី ២១ ខែ ១២ ឆ្នាំ ២០១១ វេលាម៉ោង ៥ នឹង ១០នាទី ព្រលឹម។ ខណ្ឌះពេលដែលគាត់ កំពុង់ អង្គុយ រាប់លុយ នៅលើចិញ្ចើមផ្លូវជាតិលេខ ៥ ទុកអោយផ្លៃបន្លែក៏ ស្រាប់មានទ្បានលុចស៊ិសមួយគ្រឿងបើកចេញពីរទិសខាងលិចទៅភ្នំពេញ មកបុកគាត់ បណ្តាលអោយ រង របួសជាទំងន់ធ្វើអោយ បាក់ជើង ៣ កំណាត់ នៅត្រង់ ត្រគៀក ភ្លៅខាងឆ្វេង ខាងស្ដាំ បែក្បាល និង បាក់ដៃរបូតឆ្អឹងចេញមកក្រៅ រិឯថៃកុងទ្បានមិនមាន ត្រូវរបួសអ្វីទេ។ក្នុងពេលនោះដែរ ប៉ូលីស ចរាចរណ៏ ធ្វើំ អត្តរាគម៏ បានធ្វើការឃាត់ទ្បាន នឹង ចាប់ខ្លួន ជនល្មើសដើម្បី ឃាំ ខ្លួននឹងរងចាំការកាត់ទោសទៅតាម ផ្លូវច្បាប់។ ចំនែកជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូន ទៅមន្ទីពេទ្យខេត្តបាត់ដំបង ។ តាមសម្តីរបស់អ្នករត់ម៉ូតូឌុបបានបញ្ជាក់បន្ថែមទៀតថាថែកុងទ្បានអត់ងងុយ ងោកទើបបណ្តាល អោយបុកស្រ្តីនោះ។
រហូតមកដល់ ពេលនេះស្រ្តីរងគ្រោះបានស្លាប់ បាត់បង់ជិវិត ហើយក៏ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ ជនល្មើស ត្រូវបានផ្តន្ទាទោសតាមច្បាប់ និង បង់លុយអោយបងប្អូននែសព។

ឈ្លាតពេលប្រពន្ធមិននៅលួចរើផ្ទះលក់
កំពង់ឆ្នាំង៖ ថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ២០១២ ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរ ឈ្លាត
ពេលប្រពន្ធមិននៅ លោក គឹម អ៊ី បានរើផ្ទះលក់ដោយតែ លោក បានឈ្លោះគ្នាជាមួយប្រពន្ធ ច្រើនលើកច្រើនសាររួចមកហើយ។កាលដែលប្ដីប្រពន្ធមួយគូរនេះឈ្លោះគ្នាព្រោះតែ លោក គឹម អ៊ី មាន(ជាប្ដី) មានស្រីថ្មី។
ហេតុការណ៍នេះបានកើតឡើងនៅម្ដុំខាងជើងវត្ត ក្រពុំឈូក(ហៅវត្តអញ្ចាញរូង) បង្កដោយ
លោក គឹម អ៊ី អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើ ប្រពន្ធឈ្មោះ ធុន យ៉ាត អាយុ៥០ឆ្នាំ
រស់នៅភូមិឃុំជាមួយគ្នាមានកូនចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់។
ក្នុងថ្ងៃកើតហេតុនេះអ្នកស្រី ធុន យ៉ាត (ជាប្រពន្ធ) បានប្រាប់អ្នកយកព័ត៏មានថា« នៅពេលដែលគាត់ចេញទៅរកត្រីនៅឯទន្លេ ប្ដីរបស់គាត់(លោក គឹម អ៊ី)ក៏ឈ្លាតរើផ្ទះលក់តែម្ដង។មុនពេលប្ដីគាត់(លោក គឹម អ៊ី)លួចរើផ្ទះលក់គឺពួកគាត់បានឈ្លោះគ្នាច្រើនលើកច្រើនសារណាស់គឺដោយសារតែប្ដីរបស់គាត់ (លោកគឹម អ៊ី ) មានស្រីថ្មីហើយមិនដែលអោយលុយគាត់យកមកដោះស្រាយជីវភាពក្នុងគ្រួសារឡើយ។ បន្ទាប់មកនាង កេង ផល្លា អាយុ២៧ឆ្នាំ (ជាកូន)មានប្ដីឈ្មោះ កែវ វេង បានបន្តថា ពេលម្ដាយរបស់នាង (អ្នកស្រីធុន យ៉ាត) ចេញទៅរកត្រីបានប្រហែល៣-៤ម៉ោងនាងក៏ឃើញមនុស្សចំនួន៦នាក់បើកគោយន្ត២មកដល់នាំគ្នារុះរើផ្ទះហើយដឹកយកទៅអស់។ ឪពុករបស់នាង (លោកគឹម អ៊ី)ពេលបានលុយពីការលក់ផ្ទះហើយក៏រៀបចំឥវ៉ាន់ចេញទៅ តែមុននិងចេញទៅ
ឪពុករបស់នាង (លោកគឹម អ៊ី)បានប្រាប់ប្អូនប្រុសរបស់នាងឈ្មោះ កេង គី ថា គាត់ទៅខេត្ត
ប៉ៃលិន ប៉ុន្តែប្អូនប្រុសរបស់នាងមិនដឹងថាឪពុករបស់នាងទៅជាមួយនណាទេ។
នេះជាហេតុការណ៍មួយដែលមិនធ្លាប់មានទេពីមុនមកនៅក្នុងភូមិអញ្ចាញរូង។អ្នកភូមិ
អញ្ចាញរូងឃើញដូច្នេះក៏នាំគ្នាជួយផ្ដល់យោបល់ខ្លះៗដើម្បីកុំឲ្យក្រុមគ្រួសារ របស់អ្នកស្រី
ធុន យ៉ាតពិបាកចិត្ត។

មិនជួយការពារបែររារាំងសហគមន៍
កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា អាជ្ញាធរមានសម្ថកិច្ចបានដំណើរប្រជាពលរដ្ឋដែលមកពីឃុំអញ្ចាញរូង ឃុំពេជចង្វា នឹងទឹកផុស មិនឲ្យយកលិខិតសំណូមពរទៅដាក់នៅសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តជួយដោះស្រាយរឿងក្រុមហ៊ុនភាវីមិចនឹងចូលឆួសឆាយដីស្រែចំការរបស់ពួកគាត់។
អ្នកមីង ប៉ិញ អាតជាតំណាងសហគមន៍ប្រហែលជាង ៦០០ នាក់បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ពួកគាត់ធ្វើដំណើរដោយជិះគោយន្តពេលធ្វើដំណើរមកដល់ចំណុចសាលាឃុំអញ្ញាញរូងស្រាប់តែអាជ្ញាធរចេញមកឃាត់គោយន្តមិនឲ្យធ្វើដំណើរទៅមុខដោយនិយាយថា ខ្លាចខូចសណ្តាប់ធ្នាប់សាធារណៈ នឹងបានថាឲ្យពួកគាត់ថាជាក្រុមអាវលឿងថែមទៀតផង។
ប៉ុន្តែមិនរាថយឡើយដោយនាំគ្នាចុះពីគោយន្តដំណើរដោយថ្មើរជើងទៅរហូតទៅដល់ផ្លូវជាតិលេខ៥ ត្រង់ភូមិស្រះកែវទើបហៅឡានឈ្នួលជិះទៅដល់សាលាខេត្ត។ លោកអភិបាលខេត្តបានហៅតំ
ចំនួន៦នាក់ចូលជួបនឹងសន្យានឹងជួយដោះស្រាយរឿងបញ្ហាប៉ះពាល់ដីធ្លីជូនប្រជាពលរដ្ឋ។
រីឯលោកអធិការខេត្តបានមានប្រសាសន៍ផងដែរថា លោកមានការខ្មាស់ចំពោះមន្រ្តីក្រោមឱវាទ
មួយចំនួនមិនជួយការពារប្រជាពលរដ្ឋបែរជារារាំងពួកគាត់ទៅវិញ។

ស៊ីរីយល់ព្រមនឹងផែនការរបស់លោកកូហ្វីអាណាន់

RIMA MARROUCH
LOS ANGELES TINES
កាលពីថៃ្ងអង្គាររដ្ឋាភិបាលប្រទេសស៊ីរីបានយល់ព្រមទៅនឹងផែនការសន្តិភាពមួយដែលស្នើឡើងដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកកូវីអាណាន់(Kofi Annan) ខណៈដែលការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបោះបោលនៅតែបន្ត នេះបើតាមប្រភពពីមន្រ្តីនិងក្រុមសកម្មជននានា។
សកម្មជនក្រុមប្រឆាំងមួយចំនូន បានលើកឡើងថា ពួកគេមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ចំពោះផែនការសន្តិភាពនេះ ដោយបានអះអាងថា មិនបានឆ្លើយតបទៅនឹងការទាមទាររបស់ខ្លួនឡើយ ដែលចង់អោយ ប្រធានាធិបតីស៊ីរី លោក បាសា អាល អាសាដ លាលែងពីតំណែង។
នៅក្នុងសំបុត្រមួយផ្ញើរជូន លោក កូហ៊ី អាណាន់ ជាប្រេសិត អង្គការសហប្រជាជាតិ ប្រចាំ សម្ព័ន្ធអារ៉ាប់ លោក អាសាដ បានយល់ព្រម ទៅនឹងផែនការប្រាំចំណុច ដែលយល់ស្របដោយក្រុម ប្រឹក្សាសន្តិសុខ។
Tuesday, March 20, 2012
ពលរដ្ឋ១០សហគមន៍ផ្សេងគ្នាទទួលវគ្គបណ្តុះបណ្តាលស្តីពីសហគមន៍ជាអ្នកសារព័ត៌មាន
ប្រជា ពល រដ្ឋ ចំនួន ១៥នាក់ មក ពី សហគមន៍ ១០ផ្សេង គ្នា តាមបណ្តាល ខេត្ត និង រាជ ធានី ភ្នំពេញ បាន សិក្សា នូវ វគ្គ បណ្តោះ បណ្តាល មួយពីអង្គ ការ អភិ វឌ្ឍន៍ សំលេង សហគមន៍ ស្តី ពី សហគមន៍ ជា អ្នក សារ ព័ត៌ មាន ចាប់ ពី ថ្ងៃ ទី ២០ ដល់ ២២ ខែមីនា ឆ្នាំ ២០១២ ដើម្បី លើក កំពស់ សមត្ថភាព មូលដ្ឋាន ក្នុង ការ ចង ក្រង ព័ត៌មាន សហគមន៍ ខ្លួន ឯង។
តាម ប្រសាសន៍ របស់ លោក រ៉ន សុភក្ត្របញ្ញា មន្ត្រី សម្រប សម្រួល កម្មវិធីព័ត៌ មាន សហគមន៍ នៃ អង្គ ការ អភិវឌ្ឍន៍ សំលេងសហគមន៍ បាន អោយ ដឹង ថាគោល បំណងនៃការបង្កើតអោយមានវគ្គ បណ្តុះបណ្តាលនេះ ឡើង គឺ ចង់ជួយអោយសហគមន៍ខ្លួនឯងចេះ ពី របៀប នៃការ ចងក្រង ព័ត៌មាន ដើម្បី ផ្សព្វ ផ្សាយ ជាសាធារណៈ និង ងាយ ស្រួលស្វែងរក អោយមាន កិច្ចអន្តរាគមន៍ រហ័ស ពី ភាគី ទាំង ឡាយ ។ ជា មួយ គ្នា នេះ ដែរ គ្រប់ សិក្ខា កាមទាំងអស់ ដែលបាន ចូលរួមក្នុងវគ្គបណ្តុះបណ្តាល នឹង ទទួលបានបទពិសោធន៍ល្អៗ ជុំវិញប្របធានបទ ៖ សារៈសំខាន់និងប្រភពរបស់ព័ត៌មាន ការ សរសេរ ព័ត៌ មាន ទាន់ ហេតុ ការណ៍ និង បែបអត្ថាធិប្បាយ តួ នាទី និង ក្រម សីល ធម៌ របស់ អ្នកសារ ព័ត៌ មាន ដែល ជា ប្រយោជន៍ ឆ្លុះ បញ្ចាំង ពី សហគមន៍ ផ្ទាល់ មិន ថា អតីត កាល បច្ចុប្បន្ន និង ទៅ អនាគត។
នេះ ពុំ មែន ជាលើក ទីមួយ ទេ ដែល អង្គការ បាន បង្កើតវគ្គបណ្តុះ បណ្តាល នេះ ឡើង ដើម្បី ចែក ជូន នូវ បទពិសោធន៍ និង ចំនេះ ដឹង ទៅ ដល់ សហគមន៍ ថ្មីៗ ដែល ងាយ រង ផល ប៉ះពាល់ នូវ ទូ ទាំង ខេត្ត ក្រុង ក្នុង ប្រទេស កម្ពុជា។
Thursday, March 8, 2012
ក្បួនដង្ហែរស្រ្តីបឹងកក់
រាជធានីភ្នំពេញ៖
សហគមន៍នៅតំបន់បឹងកក់ប្រមាណជាង ៣០០នាក់ ភាគច្រើនជាស្រ្តី បានដើរដង្ហែរក្បួនក្នុងឱកាស ទិវារំលឹកខួបសិទ្ធិនារីអន្តរជាតិ កាលពីព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១២ វេលាម៉ោង៨។ យោងតាមសម្តីប្រជាជនមួយរូបដែលបានចូលរួមក្នុងក្បួនដង្ហែរដែរនោះ បានឲ្យដឹងថា វាជាការដង្ហែរក្បួនដើម្បីចូលរួមរំលឹកខួបដល់វីរៈជនដែលបានតស៊ូ ទាមទារឲ្យស្ត្រីមានសិទ្ធិស្មើនឹងបុរស ហើយក៏ជាការទាមទារឲ្យមានការគោរពសិទ្ធិស្រ្តីក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបញ្ឈប់ការវាយដំលើស្រ្តីក្នុងពេលធ្វើសកម្មភាពតវ៉ាសិទ្ធិនានា។
ទោះជាការដង្ហែរក្បួនត្រូវបានធ្វើឡើងដោយសន្តិវិធីក៏ដោយ ក៏ក្បួននោះត្រូវបានអាជ្ញាធរដែនដី រារាំងបន្ទាប់ពីក្រុមអ្នកស្រុកបានដង្ហែរឆ្លងកាត់សាលារាជធានីភ្នំពេញ ហើយព្យាយាមសំដៅទៅរកវិថីសំខាន់មួយដែនអាជ្ញាធរមិនបានអនុញ្ញាតឲ្យទៅ។

Labels:
បឹងកក់
Location:
Boeungkak 2, Phnom Penh, Cambodia
Tuesday, January 3, 2012
សង្គ្រាមដណ្តើមដីធ្លី នៅកណ្តាលទីក្រុងភ្នំពេញ ស្វាគមន៍ឆ្នាំថ្មី
ភ្នំពេញ - បូរីកីឡា
កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ កំលាំងចំរុះអាជ្ញាធរមានសមត្ថកិច្ច ប្រដាប់ទៅដោយ ខែល ដំបងឆក់ និងអាវុធវែង-ខ្លី ប្រមាណជា៥០០នាក់ បានបើកឆាកប្រយុទ្ធជាមួយនឹង ប្រជាពលរដ្ឋនៅតំបន់បូរីកីឡា ដោយបាញ់គំរាម ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដោយមានការគាំទ្រដោយរថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ព្រមទាំងត្រាក់ទ័រចំនួន២គ្រឿង។
ការទប់ស្កាត់ដោយអំពើហឹង្សា បានបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស ទាំងប្រជាជនបូរីកីឡា ទាំងកំលាំងមានសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួនប្រជាជនចំនួន១១រូប។
គួររំលឹកផងដែរថា ប្រជាជនដែលប៉ះទង្គិចជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច គឺមានចំនួន៣០០គ្រួសារ ដែលផ្ទះរបស់គាត់ត្រូវបានគេកំទិចចោល ដោយគ្មានសំណងនៅរសៀលថ្ងៃដដែលនេះ ហើយពួកគាត់មានទំនាស់ដីធ្លីនេះជាមួយនឹង ក្រុមហ៊ុនផានអ៊ីម៉ិច អស់រយៈពេលជិត៨ឆ្នាំមកហើយ។
យោងតាមសំដីប៉ូលីស ខណ្ឌចំការមនម្នាក់ (ស៊ីវិល) បានបង្ហើបឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានយល់ព្រមរុះរើតាមការបង្គាប់ហើយ ប៉ុន្តែបន្ទាប់ពីមានតំណាងគណៈបក្សសមរង្ស៊ី ចូលទៅជួបជាមួយនឹងក្រុមប្រជាជនមួយសន្ទុះ ក៏ស្រាប់តែពួកគាត់ (ប្រជាជន) ផ្លាស់ប្តូរគំនិតឈប់រុះរើវិញ ទើបបណ្តាលឲ្យមានហេតុការណ៍ ដែលមិនគួរកើតបែបនេះ។
នេះគឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កំលាំងសាធារណៈ បង្ក្រាបប្រជាពលរដ្ឋយ៉ាងហឹង្សា សំរាប់ដើមឆ្នាំថ្មី ២០១២នេះ។
![]() | |||
| គំនរសំណង់បាក់បែករបស់ប្រជាពលរដ្ឋ៣០០គ្រួសារដោយសារការកំទិច នៅខាងមុខអាគារលំនៅដ្ឋានថ្មី (រូបថត 04.01.2012) |
ការទប់ស្កាត់ដោយអំពើហឹង្សា បានបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស ទាំងប្រជាជនបូរីកីឡា ទាំងកំលាំងមានសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួនប្រជាជនចំនួន១១រូប។
គួររំលឹកផងដែរថា ប្រជាជនដែលប៉ះទង្គិចជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច គឺមានចំនួន៣០០គ្រួសារ ដែលផ្ទះរបស់គាត់ត្រូវបានគេកំទិចចោល ដោយគ្មានសំណងនៅរសៀលថ្ងៃដដែលនេះ ហើយពួកគាត់មានទំនាស់ដីធ្លីនេះជាមួយនឹង ក្រុមហ៊ុនផានអ៊ីម៉ិច អស់រយៈពេលជិត៨ឆ្នាំមកហើយ។
យោងតាមសំដីប៉ូលីស ខណ្ឌចំការមនម្នាក់ (ស៊ីវិល) បានបង្ហើបឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានយល់ព្រមរុះរើតាមការបង្គាប់ហើយ ប៉ុន្តែបន្ទាប់ពីមានតំណាងគណៈបក្សសមរង្ស៊ី ចូលទៅជួបជាមួយនឹងក្រុមប្រជាជនមួយសន្ទុះ ក៏ស្រាប់តែពួកគាត់ (ប្រជាជន) ផ្លាស់ប្តូរគំនិតឈប់រុះរើវិញ ទើបបណ្តាលឲ្យមានហេតុការណ៍ ដែលមិនគួរកើតបែបនេះ។
នេះគឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កំលាំងសាធារណៈ បង្ក្រាបប្រជាពលរដ្ឋយ៉ាងហឹង្សា សំរាប់ដើមឆ្នាំថ្មី ២០១២នេះ។
![]() |
| ក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងនៅតំបន់ដែលមានជំលោះកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ (រូបថត 04.01.2012) |
![]() |
| ប្រជាពលរដ្ឋឈរសម្លឹងមើលផ្ទះដែលត្រូវបានកំទិចចោលទាំងស្រណោះ ខណៈពេលរៀបចំឥវ៉ាន់ដែលនៅសល់ពីការរុះរើ (រូបថត 04.01.2012) |
Subscribe to:
Posts (Atom)