លោកស្នងការស្រុកសំបូរ នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិការ បាននិយាយនៅស្នងការស្រុកសំបូរ ថាអំពើ ឃាតកម្មនេះដោយឃាតករ យកកាំបិតកាប់ជនរងគ្រោះជាច្រើនកាំបិតទៅលើជនរងគ្រោះស្លាប់ ហើយរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនៅស្នាមឈាម និងកន្លែងដែលជនរងគ្រោះតបត តែមិនដឹងមូលហេតុបានច្បាស់នោះទេ។
លោកស្នងការស្រុកសំបូរ បានមានប្រសាសន៍ថា ជនស្ស័យបានយកកាំបិតទៅកាប់ជនរងគ្រោះកំពុងតែនៅកន្លែងស្ងាត់ ហើយមិនបានប្រយត្ន័ខ្លួន។
គួរបញ្ជក់ថា អំពើឃាតកម្មនេះនៅពេលនេះប៉ុលិសកំពុងតែសើបរកមុខជនសង្ស័យ តែមិនទាន់កំណត់មុខជនសង្ស័យនោះទេ តាមសម្ដីលោកមេធាវី កា យូរី នេះជាទោសឧក្រិត្ដកម្មអាចមានទោសអស់មួយជីវិត ឬ ទោសប្រហាជីវិត ។
Thursday, November 15, 2012
បញ្ជូនទ័ពអាកាស៤នាក់ទៅតុលាការ
នគរបាលស្រុករលាប្អៀរចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីពួកគេបានបង្កទំនាស់និងគំរាមយុវជនស្មគ្រ័ចិត្តលោក ហ៊ុន សែន បីនាក់ដែលកំពុងបំពេញបេសកម្មចុះវាស់វែងដីចែកជូនប្រជាពលរដ្ឋជាមួយនឹងយុវជនស្មគ្រ័ចិត្ដក្នុងក្រុម៩០ ផ្សេងទៀត ។
លោកជួន ជឿនបានថ្លែងបញ្ជក់៖ «ក្រុមនិស្សិតស្មគ្រ័ចិត្ដទាំងបីនាក់ បានដាក់ពាក្យបណ្ដឹង ប្ដឹងពួកគេ។ យើងធ្វើតាមច្បាប់ ដោយបញ្ជូនពួកទៅតុលាការ។
មិនអាចធ្វើការសម្របសម្រួលបញ្ជប់រឿងបានទេ។ តុលាការ គឺជាអ្នកសម្រច»។លោកបានបន្ថែមថា នៅក្នុងជម្លោះនោះ បើកុំតែកម្លាំងរបស់លោកចុះអន្ដរាគមន៍ទាន់ កុំអ៊ីអាចមានការវាយតប់គ្នាធ្ងន់ធ្ងរមិនខានឡើយ ។

អ្នកបឹងកក់-បរីកីឡារកអន្តរាគមន៍ពីប្រធានាធិបតីអាមេរិច
ភ្នំពេញ:ប្រជាពលរដ្ធជិត១០០នាក់មកពីសហគម៍ចំនួនបួនក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិចកាលពីព្រឹកម្សិល មិញដើម្បីដាក់ញាត់ស្នើរសុំ លោក បារ៉ាក់ អូបាម៉ាប្រធានាធិបតីសហរដ្ធអាមេរិច ជួយអន្តរាគមន៍ទៅប្រមុខរដ្ធាភិបាលកម្ពុជាអោយជួយដោះលែងសកម្មជនរបស់ពួកគេចំនួពីរនាក់ដែលកំពុងត្រូវបានចាប់ខ្លួន នៅគុកព្រៃសដោយសារតែបញ្ហាតវ៉ាកាពារសិទ្ធលំនៅដ្ធាន។
ម្ចាស់រថយន្តដឹកទំនិញត្រូវឃុំខ្លួនព្រោះពាក់ស្លាកលេខក្លែងក្លាយ
ភ្នំពេញ៖ បុរសអ្នកស្រុកមោងឫស្សី ខេត្តបាត់ដំបងម្នាកបានទិញរថយន្តកញ្ចាស់ម៉ាកអ៊ីស៊ុយហ្សុយមួយគ្រឿងយកទៅរកស៊ីដឹកទំនិញភ្នំពេញ
Sunday, October 28, 2012
Monday, October 8, 2012
នៅព្រឹកថ្ងៃទី ០៨ តុលានេះ គណកម្មាធិការរៀបចំទិវាសិទ្ធលំនៅឋានពិភពលោកបានប្រារព្ធទិវាសិទ្ធលំនៅឋានពិភពលោក ខួបទី២៧ នៅមុខរដ្ឋសភា និងអតីតសហគមន៍ដីក្រហម
នៅព្រឹកថ្ងៃទី ០៨ តុលា ឆ្នាំ២០១២នេះ គណកម្មាធិការរៀបចំទិវាសិទ្ធលំនៅឋានពិភពលោក អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល អ្នកសហគមន៍បឹងកក់ អ្នកបុរីកីឡា និងអតីតអ្នកសហគមន៍ដីក្រហម ប្រមាណជាង ៧០០នាក់បានមកជួបជុំគ្នាប្រារព្ធទិវាសិទ្ធលំនៅឋានពិភពលោក ខួបទី២៧នៅមុខរដ្ឋសភា និងអតីតសហគមន៍ដីក្រហម។
ក្នុងនោះដែរ មានការចូលរួមថ្លែងសន្តរកថាពីសំណាក់លោកស្រី ពុង ឈីវកេក ស្ដីពីផលប៉ះពាល់ដោយការបណ្ដេញចេញទាំងបង្ខំផងដែរ។ បន្ទាប់មក អតីតអ្នកសហគមន៍បឹងកក់ អ្នកបុរីកីឡា និងអតីតអ្នកសហគមន៍ដីក្រហម បកស្រាយពីផលប៉ះពាល់ក្រោយពីការបណ្ដេញចេញទាំងបង្ខំ និងសិទ្ធមនុស្ស ព្រមទាំងមានក្រុមន្ត្រីយុវវ័យច្រៀងចំរៀងនាំសារថែមទៀតផង។ រួចមានការអានពីបញ្ហារបស់សហគមន៍ដែលកំពុងប្រឈមនឹងការបណ្ដេញចេញទាំងបង្ខំ របស់លោកស្រី ហេង មុំ ជាអ្នកសហគមន៍បឹងកក់ និងលោកស្រី ច្រាយ នីម ជាអ្នកសហគមន៍ថ្មគោល រួចច្រៀងចំរៀងនាំសារនៃក្រុមតន្រ្តីយុវវជន។ បន្ទាប់មកទៀត ធ្វើការអានញ្ញត្តិដោយលោកស្រី ទេព វន្នី រួចហែជាក្បួនសំដៅទៅមុខរដ្ឋសភា ដើម្បីដាក់ញ្ញត្តិទៅរដ្ឋសភា។ ជាការដាក់ញ្ញត្តិទៅរដ្ឋសភា ដែលលោកស្រី បូវ សោភ លោកស្រី ទេព វន្នី លោកស្រី សយ កូឡាប លោកស្រី ឆាយ គឹម ហ៊ន និងលោក បញ្ញា ជាតំណាង។ ទីបំផុត ភាគីរដ្ឋសភាបានទទួលញ្ញត្តិរបស់សហគមន៍ដោយសន្យាឆ្លើយតបនូវរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ជាចុងក្រោយ ប្រកាសរំសាយជាកិច្ចបញ្ចប់កម្មវិធី។
គួរបញ្ជាក់ផងដែរថា តាមរយៈញ្ញត្តិរួមរបស់សហគមន៍ និងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋភិបាល ដែលបានស្នើសុំដល់រដ្ឋសភាជាតិ ធ្វើអោយប្រទេសកម្ពុជា ជាតំបន់គ្មានការបណ្ដេញចេញ និងរំលោភយកដីធ្លី បានបង្ហាញថា៖ មានប្រជាជនប្រមាណ ១០០០លាននាក់ នៅលើពិភពលោកកំពុងរងការគំរាមកំហែង និងរស់នៅក្នុងលក្ខខណ្ឌលំបាក ហើយតួរលេខនេះ នឹងមានការកើនឡើងទៅដល់ មួយពាន់លានប្រាំពីសែននាក់ នៅក្នុងឆ្នាំ២០២០។ ហើយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ច្រើនជាង១០ភាគរយ ត្រូវបានភៀសខ្លួនចេញពីលំឋានរបស់ពួកគេ ក្នងរយៈពេល២ទសសវត្សរ៍ចុងក្រោយ៕

Thursday, September 6, 2012
សំណើសុំការគាំទ្រឥណទានទិញដីសំរាប់ សាងសង់លំនៅដ្ឋាន
ព្រះរាជាណាចក្រកម្ពុជា
ជាតិ
សាសនា ព្រះមហាក្សត្រ
យើងខ្ញុំជាប្រជាពលរដ្ឋ
រស់នៅក្នុងសហគមន៍ ជា ផេង អភិវឌ្ឍន៍ ចំនួន ៦៨ គ្រួសារ
សូមគោរពចូលមក
លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល
តាមរយៈ លោកមេភូមិឬស្សី
-
លោកចៅសង្កាត់ស្ទឹងមានជ័យ
កម្មវត្ថុៈ សំណើសុំការគាំទ្រឥណទានទិញដីសំរាប់
សាងសង់លំនៅដ្ឋានចំនួន ៥៨.០០០ ដុល្លា(ប្រាំម៉ឺនប្រាំបីពាន់ដុល្លា)
សំរាប់ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៦៨ គ្រួលារ។
តបតាមកម្មវិធីខាងលើ យើងខ្ញុំមានកិត្តិយស សូមជំរាបជូន លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល មេត្តាជ្រាបថា៖ បច្ចុប្បន្ននេះសហគមន៍យើងខ្ញុំ មានប្រជាពលរដ្ឋចំនួន ៦៨ គ្រួលារ កំពុងរស់នៅលើដីជួល ដោយជួលដីឯងជន ពីឈ្មោះ មោង សម្បត្តិ ដែលមានទីតាំងស្ថិតនៅក្រុម ១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នដោយម្ចាស់ដីឯកជនឈ្មោះ មោង សម្បត្តិ គេឈប់ជួលឲ្យសហគមន៍ យើងខ្ញុំស្នាក់នៅតទៅទៀតហើយ។
ដោយហេតុនេះសហគមន៍យើងខ្ញុំ បានសម្រេចរួមគ្នាយកប្រាក់សន្សំដែលសហគមន៍យើងខ្ញុំបានចងក្រងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ហើយសន្សំប្រាក់បាន ៤.៧៦០$ ដើម្បីទិញដីដែលមានទីតាំងនៅភូមិតាភេម សង្កាត់ កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានចំងាយ ១៩ គម ពីវត្តភ្នំ ទំហំ ៦.៧៨៤m2 (ប្រាំមួយពាន់ប្រាំពីររយប៉ែតសិបបួនម៉ែត្រក្រឡា) មានតំលៃ ៦១.០៥៦$ (ប្រាំមួយម៉ឺន មួយពាន់ហាសិបប្រាំមួយដុល្លា) ដូច្នេះនៅខ្វះថវិកា ៥៦.២៩៦$ (ប្រាំម៉ឺនប្រាំមួយពាន់ពីររយកៅសិបប្រាំមួយដុល្លា) ទៀតទើបអាចទិញដីនេះបាន។
អាស្រ័យដូចបានជំរាបជូនខាងលើ សូម លោក-លោកស្រី អគ្គនាយកនៃអង្គការមិនមែនរដ្ឋាភិបាល មេត្តាជួយផ្តល់ ឥណទានទិញដីសហគមន៍ចំនួន ៥៦.២៩៦$ (ប្រាំម៉ឺនប្រាំមួយពាន់ ពីររយកៅសិបប្រាំមួយដុល្លា) ដើម្បីយើងខ្ញុំ ទទួលបានដីសាងសង់ផ្ទះ ស្នាក់នៅសមរម្យ និង អភិវឌ្ឍន៍សហគមន៍ទៅថ្ងៃអនាគត ដោយក្តីអនុគ្រោះ។
យើងខ្ញុំសូមធានាអះអាងថានឹងធ្វើការទូទាត់សងវិញឲ្យបានទៀងទាត់ទៅតាមគោលការណ៍ដែលបានកំណត់។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា។
ស្នាមមេដៃមេភូមិឬស្សី ថៃ្ងទី...........ខែ...........ឆ្នាំ ២០១២
ស្នាមមេដៃគណៈកម្មការសហគមន៍
អ៊ុយ មន ជា ផេង វង្ស យូហាន អ៊ីន សុភាព
លេខៈ............................
បានឃើញ និងទទួលស្គាល់
ថាប្រជាពលរដ្ឋខាងលើពិតជារស់នៅលើ
ដីជួលនៅភូមិឬស្សីពិតមែន។
ថ្ងៃទី.......ខែ.........ឆ្នាំ ២០១២
Wednesday, September 5, 2012
អាជ្ញាធរឃុំនៅខេត្តក្រចេះរំសាយសហគមន៍ជនជាតិដើមភាគតិចព្នង
ដោយ ទេព សុរ៉ាវី
2012-09-03
នៅឯខេត្តក្រចេះ អាជ្ញាធរឃុំឃ្សឹម ក្នុងស្រុកស្នួល សម្រេចរំសាយសហគមន៍ជនជាតិដើមភាគតិចព្នង បន្ទាប់ពីសហគមន៍នេះបង្កើតឡើងបានរយៈពេល១០ឆ្នាំមកហើយ។
ការប្រកាសរំសាយនោះ ត្រូវបានប្រធានសហគមន៍ជនជាតិដើមភាគតិចរិះគន់ថា ជាការបិទមាត់ប្រជាសហគមន៍មិនឲ្យមានសិទ្ធិតវ៉ា និងការពារព្រៃឈើ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង លោក ហួន ជា ឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ថា ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ជួយអន្តរាគមន៍ឲ្យសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចឹង មានជីវិតឡើងវិញ បន្ទាប់ពីអាជ្ញាធរឃុំបានប្រកាសលុបចោលសហគមន៍នេះ ដោយគ្មានមូលហេតុច្បាស់លាស់។
លោក ហួន ជា
ឲ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចឹង បានបង្កើតឡើងកាលពីឆ្នាំ២០០២ ដោយអាជ្ញាធរឃុំឃ្សឹម ជាអ្នកបង្កើតឡើង និងបានជ្រើសរើសលោកធ្វើជាប្រធានសហគមន៍។ សហគមន៍នេះគ្របដណ្ដប់លើផ្ទៃដី៦.០៣៨ហិកតារ និងមានជនជាតិដើមភាគតិចព្នង ១៥៥គ្រួសារ កំពុងរស់នៅ។
លោកបន្តថា អាជ្ញាធរបានប្រកាសលុបសហគមន៍នេះ កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅ នៅពេលដែលសហគមន៍បានរាយការណ៍ពីឈ្មោះជន៣នាក់ ដែលកំពុងកាប់ទន្ទ្រានដីក្នុងសហគមន៍។ លោកបន្តថា ការរំសាយសហគមន៍នោះ ទំនងជាអាជ្ញាធរឃុំមានជាប់ពាក់ព័ន្ធនឹងជនដែលប្រព្រឹត្តបទល្មើស ព្រៃឈើ ទើបសម្រេចលុបចោលសហគមន៍ចេញ ដើម្បីបិទមាត់មិនឲ្យសហគមន៍មានសំឡេងតវ៉ារឿងការចូលទៅកាប់ឈើខុស ច្បាប់ក្នុងសហគមន៍ទៀត៖ «គាត់បិទសហគមន៍ខ្ញុំមែន ប្រជាពលរដ្ឋអត់មានសិទ្ធិតវ៉ា ច្បាស់ជាអស់ដីធ្លីរបស់ជនជាតិ។ បើឥឡូវអានាធិបតេយ្យ អ្នកបំផ្លាញព្រៃឈើ អ្នកកាប់ឈើរុករានយកដី»។
លោក ហួន ជា
បញ្ជាក់ថា ក្រោយពីអាជ្ញាធរឃុំប្រកាសរំសាយសហគមន៍នេះបានមួយថ្ងៃ មានឈ្មួញមួយចំនួន និងប្រជាពលរដ្ឋចំណូលថ្មីខ្លះ បានចូលទៅកាប់ឈើក្នុងព្រៃយ៉ាងច្រើនកុះករ។ លុះពេលសហគមន៍ចូលទៅទប់ស្កាត់ ពួកគេទាំងនោះអះអាងថា ព្រៃ និងដីតំបន់នោះ ជាកម្មសិទ្ធិរបស់ពួកគេ។ លោកបន្តថា សហគមន៍មិនមានអំណាចដូចមុន ដើម្បីអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេ ដោយគ្មានការគាំទ្រពីអាជ្ញាធរ។
ស្រដៀងគ្នានេះដែរ លោក សន
យ៉ាន ប្រធានសហគមន៍ព្រៃឈើ និងដីធ្លីនៅក្នុងស្រុកស្នួល ឲ្យដឹងថា សហគមន៍នេះបានដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងតំបន់រក្សាប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិច។ លោកបានប្រដូចការរំសាយសហគមន៍នោះ ទៅនឹងការខ្ទប់មាត់របស់អាជ្ញាធរមិនឲ្យអ្នកភូមិស្រែកតវ៉ា រឿងទំនាស់ដីធ្លី និងបទល្មើសព្រៃឈើ៖ «គេរំសាយហ្នឹងបានន័យថា គេទប់មាត់យើងមិនឲ្យយើងនិយាយស្រែកតវ៉ារឿងដីធ្លីតទៅទៀត»។
ជុំវិញការរំសាយសហគមន៍ជនជាតិដើមភាគតិចព្នងនោះ ជំទប់ទី១ឃុំឃ្សឹម លោក ឌី
សុខាន់ ពន្យល់ថា សហគមន៍នេះកន្លងមក រដ្ឋបាលព្រៃឈើមិនទាន់បានទទួលស្គាល់ជាសហគមន៍ស្របច្បាប់នៅឡើយ។ សហគមន៍នេះមិនទាន់មានសមាជិក និងគណៈកម្មការច្បាស់លាស់ ទើបអាជ្ញាធរឃុំសម្រេចរំសាយ តែពួកគេនៅតែអាចការពារតំបន់ព្រៃនោះបានដដែល៖ «ជ្រើសរើសមែន ប៉ុន្តែកន្លងមកដូចអង្គការអេ.អេស.ភី (ASP) គាត់គាំទ្រ ប៉ុន្តែដល់ដាច់រយៈទៅ ដល់ដាច់ទៅ សមាជិកអត់បានធ្វើ គ្រាន់តែព្រាងទេ។ ប៉ុន្តែឥឡូវ បើសិនជាសមាជិកសហគមន៍យើងវាគ្មានទេ យើងគ្រាន់តែជួយការពារហ្នឹង វាល្អហើយ»។
ជនជាតិដើមភាគតិច ត្រូវបានគាំពារដោយច្បាប់ភូមិបាល។ មាត្រា២៣ នៃច្បាប់នេះ បញ្ជាក់ថា ក្នុងពេលរង់ចាំការកំណត់ខាងផ្លូវច្បាប់នូវលក្ខន្តិកៈរបស់សហគមន៍ ក្រុម ឬសហគមន៍ជនជាតិដើមភាគតិចដែលមានជាក់ស្តែងមកទល់បច្ចុប្បន្ននេះ នឹងបន្តគ្រប់គ្រងសហគមន៍ និងអចលនវត្ថុរបស់ខ្លួនតាមប្រពៃណី ហើយត្រូវអនុវត្តតាមបញ្ញត្តិនៃច្បាប់។
ប្រធានអង្គការអភិវឌ្ឍសហគមន៍ លោក យក់ ធារី ឲ្យដឹងថា ជនជាតិដើមភាគតិចងាយនឹងរងគ្រោះដីធ្លី ព្រៃអារក្ស ចម្ការវិលជុំ និងវប្បធម៌ប្រពៃណីរបស់ខ្លួន។ លោកថា អាជ្ញាធរគួរតែគាំទ្រឲ្យជនជាតិដើមភាគតិច ចងក្រងគ្នាជាសហគមន៍ ដើម្បីអាចឲ្យពួកគេរក្សាដីព្រៃ និងប្រពៃណីរបស់ខ្លួនឲ្យបានគង់វង្ស៕
Sunday, August 5, 2012
ខ្ញុំសូមអំពាវនាវដល់សប្បរសជនទាំងឡាយមេត្ដាជួយឧបត្ថមជាបច្ច័យដល់ជនរងគ្រោះ ចំនួន3នាក់ម៉ែកូនគឺម្ដាយមួយកូនស្រីពីរនាក់។បណ្ដាលឲ្យបាក់ជើងទាំងបីនាក់ ឥឡូវនេះ
នៅសំរាកមន្ទីពេទ្យកំពត។អ្នករងគ្រោះនោះមានឈ្មោះលឹមថូជាម្ដាយ
កំពង់ជួបប្រទះមហាវេទនាជាទីបំផុត។ដូចនេះប្រសិនមានសប្បរសជនណាបានជើញ។
សូមជួយដោយក្ដីអាណិតអាសូរផងចុះ។សូមជួយអ្នករងគ្រោះផ្ទាល់ឈ្មោះលឹមថូ
ទូរសព្ទ័លេខ ,0121873596

Subscribe to:
Posts (Atom)