Tuesday, June 12, 2012
Tuesday, June 5, 2012
សហគមន៍បឹងកក់ដាក់ញ្ញាតិថ្វាយព្រះមហាក្សត្រឲ្យជួយដោះលែងតំណាងទាំង១៥នាក់
សហគមន៍បឹងកក់ដាក់ញ្ញាតិថ្វាយព្រះមហាក្សត្រឲ្យជួយដោះលែងតំណាងទាំង១៥នាក់
អ្នកភូមិបឹងកក់ និងកូនៗរបស់តំណាងដែលជាប់គុកព្រៃស ប្រមាណជា ១០០នាក់ជាង បាននាំគ្នាមកមុខព្រះបរមរាជវាំង សុំអង្វរកដល់ព្រះមហាក្សត្រជួយដោះលែងម្តាយពួកគេ ដែលជាតំណាងអ្នកភូមិបឹងកក់ទាំង ១៥នាក់ នៅព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២។ គោលបំណងពួកគាត់គឺដើម្បីដាក់ញ្ញាតិថ្វាយព្រះបាទ នរោត្តម សីហមុន្នី ប៉ុន្តែមិនមានតំណាងពីព្រះបរមរាជវាំងចេញមកជួបទេ។
Friday, June 1, 2012
សេចក្តីប្រកាសរួម
ត្រូវតែបញ្ឈប់វប្បធម៌និងទណ្ឌភាពនិងអំពើហឹង្សា
ត្រូវតែបញ្ឈប់វប្បធម៌និងទណ្ឌភាពនិងអំពើហឹង្សា
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០១២- យើងខ្ញុំជាអង្គការសង្គមស៊ីវីល ជាតិ និង អន្តរជាតិ ដែលមាន ឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍នេះ សូមថ្កោលទោសចំពោះការប្រើកម្លាំងប្រដាប់អាវុធ និងការកើនឡើងនូវ អំពើហឹង្សា ប្រឆាំងនឹងប្រជាពលរដ្ឋដែលទាមទារ ការពារសិទ្ធិរបស់ពួកគាត់ លើសិទ្ធិដីធ្លី សិទ្ធិធនធានធម្មជាតិ សិទ្ធិការងារ។ (សូមទាញយករូបភាពខាងក្រោមសំរាប់ព័ត៌មានបន្ថែម)
Tuesday, May 29, 2012
សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍កម្ពុជា
សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍កម្ពុជា
ទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់
និងបញ្ឈប់ការតាមចាប់ខ្លួន អ្នកការពារសិទ្ធិមនុស្ស និងលំនៅដ្ឋាន ព្រមទាំងថ្កោលទោសចំពោះអំពើរំលោភសិទិ្ធមនុស្ស
យ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តិដោយមន្រ្តី និងភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា
-----------
យើងខ្ញុំជាបណ្តាញសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា
រួមមានបណ្តាញកសាង សន្តិភាព សហគមន៍ បណ្តាញឱរ៉ាល់ បណ្តាញសហគមន៍ព្រឡង់ បណ្តាញស្ករអំពៅ បណ្តាញនេសាទ
បណ្តាញ សហគមន៍ ភ្នំដងរ៉ែក បណ្តាញជនសកម្មជនជាតិដើមភាគតិចអាយរ៉ាម បណ្តាញភ្នំគុក សូមអំពាវនាវដល់
រដ្ឋាភិបាលដោះលែងសហគមន៍បឹងកក់ និងបញ្ឈប់ការ តាមចាប់ខ្លួន គំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស
ដីធ្លី ធនធានធម្មជាតិ និងលំនៅដ្ឋាន និងថ្កោលទោសចំពោះអំពើរំលោភសិទិ្ធមនុស្ស
យ៉ាងធ្ងន់ធ្ងរ ដែលបាន ប្រព្រឹត្តិដោយមន្រ្តី
និងភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា ដែលបានបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន ប្រើអំពើហិង្សាបង្រ្កាបបាតុកម្មដោយសន្តិវិធី បាញ់ប្រហារជីវិតមនុស្សយ៉ាងអនាធិបតេយ្យ
ធ្វើឲ្យប្រជាពលរដ្ឋ ចំនួនរងរបួស ខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយពុំមានការស៊ើបអង្កេតឲបានត្រឹមត្រូវ
ព្រមទាំង ស្វែងរកចាប់ខ្លួនបន្តលើតំណាងសហគមន៍ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរឹបអូសយកដីធ្លីប្រជាពលរដ្ឋ
ដោយមិនបានផ្តល់នូវសំណងសមរម្យ។
យើងខ្ញុំជាបណ្តាញសហគមន៍សង្កេតឃើញថា ការរំលោភសិទិ្ធមនុស្សដូចរៀបរាប់ខាងលើនេះ
រាជរដ្ឋាភិបាលខកខានមិនបានស៊ើបអង្តេតឲបានត្រឹមត្រូវ យុត្តិធម៌ និងផ្តល់ការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានពេញលេញទេ។
យើងខ្ញុំមានការព្រួយបារម្ភជុំវិញបញ្ហាទំនាស់ដីធ្លី ការបំផ្លាញធនធានធម្មជាតិនានា
ដោយរាជរដ្ឋាភិបាលបានប្រើប្រាស់កំលាំងប្រដាប់អាវុធ ដើម្បីការពារប្រយោជន៍របស់ក្រុមហ៊ុនជាជាងការពារប្រជាពលរដ្ឋ
ហើយកងកំលាំងប្រដាប់អាវុធទាំងអស់នោះមិនបានអនុវត្តនិតិវិធីច្បាប់នោះទេ ចំណែកស្ថាប័នតុលាការបានចោទប្រកាន់
និងសំរេចផ្តន្ទាទោស ដាក់គុកប្រជាពលរដ្ឋ ដោយមិនបានឈរលើមូលដ្ឋានច្បាប់ និងភាពឯករាជរបស់ខ្លួនទេ
ជាក់ស្តែងត្រឹមពាក់កណ្តាលឆ្នាំ២០១២មានករណីខាងលើបានកើតមានជាច្រើនដូចជា៖
១-កាលពីថ្ងៃទី២៤
ខែឧសភា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញបានសំរេចឃុំខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅលើតំណាងសហគមន៍បឹងកក់
ចំនួន ១៥ នាក់ ដោយសារតែពួកគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីតវ៉ាទាមទារដីធ្លី
ដែលត្រូវបានរឹបអូសយកដោយក្រុមហ៊ុន Shukaku Inc ហើយចោទប្រកាន់ពួកគាត់ពីបទ
កាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ
ដោយមានស្ថានទម្ងន់ទោស។
២-ការបាញ់សំលាប់ទៅលើកុមារី ហេង ចន្ថា អាយុ១៤ ឆ្នាំ ដោយកងកំលាំងប្រដាប់អាវុធ កាលពីថ្ងៃទី១៦ ខែឧសភា
ឆ្នាំ២០១២ ក្នុងពេលបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសំបែង នៅស្រុកឆ្លូង ខេត្តក្រចេះ។
ទង្វើនេះគឺជាការសំលាប់មនុស្សក្រៅច្បាប់។ ករណីនេះផងដែរប្រជាបលរដ្ឋចំនួន ៨ នាក់ ត្រូវបានចាប់ឃុំខ្លួន
ហើយមនុស្ស ៥ នាក់ផ្សេងទៀតកំពុងតាមស្វែងរកចាប់ខ្លួន។
៣-លោក ឈុត វុទ្ធី
ប្រធានអង្គការការពារធនធានធម្មជាតិ និងបរិដ្ឋាន ត្រូវបានបាញ់សំលាប់ក្រៅច្បាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងសកម្មភាពដែលកងកំលាំង ប្រដាប់អាវុធទប់ស្កាត់មិនឲលោកចូលយកពត៏មាន នៅកន្លែងកាប់ឈើមួយកន្លែង
នៅចំណុច វាលបី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។ ករណីនេះ មិនបានធ្វើការស៊ើបអង្កេតអំពីអំពើបាញ់ប្រហារដែលប្រព្រឹត្តិឡើងដោយឃាតករឲបាន ច្បាស់លាស់ទេ។
៤-កម្មការិនីចំនួន ៣ នាក់ទទួលរងការបាញ់ប្រហារពីមន្រ្តីរាជរដ្ឋាភិបាល បណ្តាលឲ្យ រងរបួសក្នុងសកម្មភាពបាញ់បង្ក្រាបបាតុកម្មដោយសន្តិវិធីរបស់កម្មករ
ក្នុងការទាមទារឲ្យមានការ ដោះស្រាយ ការរំលោភសិទ្ធិការងារ នៅក្រុងបាវិត កាលពីថ្ងៃទី២០
ខែកុម្ភៈ ឆ្នាំ២០១២។ ករណីនេះជាអំពើហិង្សាដោយចេតនា តែតុលាការមិនបានស៊ើបបអង្កេតករណីនេះឲ្យបានហ្មតចត់
និងត្រឹមត្រូវទេ បែជាចោទប្រកាន់ជនប្រព្រឹត្តថាបង្កហេតុដោយអចេតនាទៅវិញ។
៥-កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១២ កងកំលាំងប្រដាប់អាវុធបានបាញ់ប្រហារប្រង្ក្រាបទៅលើក្រុមប្រជាពលរដ្ឋដែលបានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយវិវាទដីធ្លីនៅស្រុកស្នួល
ខេត្តក្រចេះ ជាមួយនឹងក្រុមហ៊ុន TTY
Co, LTD បណ្តាលឲប្រជាពលរដ្ឋ ចំនួន ៤ នាក់ រងរបួសជាទំងន់។ នេះបង្ហាញឲឃើញអំពីវប្បធម៏បង្ក្រាបដោយហឹង្សារបស់កងកំលាំងប្រដាប់អាវុធមកលើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា។
យើងខ្ញុំយល់ឃើញថាសកម្មភាពខាងលើនេះ
បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ គោរពសិទ្ធិមនុស្ស និតិរដ្ឋ មិនធ្វើឲ្យប៉ះពាលពាល់មុខមាត់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។
យើងខ្ញុំបណ្តាញសហគមន៍ សូមអំពាវនាវ និងទាមទារដល់រាជរដ្ឋាភិបាលកម្ពុជា
មេត្តាៈ
- បញ្ឈប់ការប្រើអំពើហិង្សាក្នុងការបង្ក្រាបបាតុកម្មតវ៉ាដោយសន្តិវិធី និងធ្វើការស៊ើបអង្កេតករណីបាញ់ប្រហារអ្នកការពារដីធ្លី នធនធានធម្មជាតិ លំនៅដ្ឋានរបស់ខ្លួន ។
- ដោះលែងជាបន្ទាន់ចំពោះអ្នកភូមិបឹងកក់ ចំនួន ១៥ នាក់ និងអ្នកដែលត្រូវបានចាប់ឃុំខ្លួនដទៃផ្សេងទៀត ដែលគ្រាន់តែការពារដីធ្លី ធនធានធម្មជាតិ លំនៅដ្ឋាន និងតាមទារល័ក្ខខណ្ឌការងារសមស្របរបស់ខ្លួន ។
- សូមបញ្ឈប់ការតាមស្វែងរក ចាប់ខ្លួនតំណាងប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី អ្នកការពារសិទ្ធិមនុស្ស អ្នកការពារធនធានធម្មជាតិ និងជំរុញឲ្យមានការចាប់ខ្លួនជនល្មើសដែលបានបាញ់ប្រហារ និងបាញ់សំលាប់ប្រជាពលរដ្ឋ មកធ្វើការផ្តន្ទាទោសតាមច្បាប់ ។
ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងៈ
១-លោកសេង សុខហេង តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ CPN
ទូរស័ព្ទលេខៈ០៩២៣២៤៦៦៨
២-លោក ផល វណ្ណៈ តំណាងបណ្តាញស្ករអំពៅ
ខេត្តកំពង់ស្ពឺ ទូរស័ព្ទលេខៈ
០៩២៤២៧២២៤
៣-លោក ស៊ឹម សៀន បណ្តាញព្រៃឡង់ ទូរស័ព្ទលេខៈ ០៩២
៣៥៦៥៧៥
Tuesday, April 24, 2012
ព្រុះកំបុតត្បូង វាយលុកឃុំអញ្ចាញរូង
![]() |
| ផ្ទះមួយខ្នងក្នុងចំណោមផ្ទះ៩ខ្នងក្នុងភូមិអណ្តូងរវាងដែលរងការខូចខាតទាំងស្រុង |
លោកបានបន្តទៀតថា ក្រៅពីខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅមានអាគាររដ្ឋបាល វត្ត សាលារៀន និងងាប់សត្វចិញ្ចឹមមួយចំនួនទៀតផងដែរ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារព្យុះទាំងនោះក៏ត្រូវបាន ក្រុមអង្គការ World Vison ប្រចាំនៅខេត្តកំពង់ឆ្នាំង ព្រមទាំងកកាបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភជាស្បៀងអាហារនិងតង់សំរាប់ដោះស្រាយបញ្ហាបណ្តោះអាសន្ន។
គួររំលឹកផងដែរថា ខ្យល់ព្យុះនេះបានបោកបង់ទៅលើភូមិទាំងបីក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួនពីរដងផ្ទួនៗ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ វេលាម៉ោងប្រមាណជា ៥និង២៥នាទី។
Sunday, April 22, 2012
សហគមន៍រងទុក្ខព្រោះការអភិវឌ្ឍន៍ខុសទំនង
![]() | |
| ទិដ្ឋភាពសហគមន៍ផ្លូវលេខ ៣៤៧ មើលពីក្នុង |
ដោយ ពៅ បញ្ញា ថ្ងៃទី 20 ខែ មេសា ឆ្នាំ 2012
ការអភិវឌ្ឍន៍គឺជាមធ្យោបាយមួយក្នុងការដឹកនាំប្រកបដោយវិជ្ជាជីវៈ ជួយសង្គមជាតិ និងសេដ្ឋកិច្ច ជាតិ ឲមានការរីកចំរើន ខណៈពេលដែលប្រជាពលរដ្ឋមានជីវភាពសម្បូររុងរឿង។ ថ្វីបើការអភិវឌ្ឍន៍ ផ្តល់ គុណសម្បត្តិច្រើនអនេក តែវាក៏រមែងផ្តល់គុណវិបត្តិដែលមិនអាចជៀសផុតបានដែរ ។ ហើយ គុណ វិបត្តិទាំងនោះវានឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើការអភិវឌ្ឍន៍គ្មានតម្លាភាព ជា ពិសេស សំរាប់ប្រជាពលរដ្ឋក្រីក្រ ។
សព្វថ្ងៃនេះ នៅក្នុងទីក្រុងភ្នំពេញ មានប្រជារាស្រ្តស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីផ្ទះ សម្បែងដែលធ្លាប់រស់នៅបានសុខសាន្ត ឥឡូវក្លាយជាទុក្ខសោក ព្រោះតែការរំលោភបំពានចង់បាន ដីធ្លីពីសំណាក់អាជ្ញាធរ ពួកអ្នកមានអំណាច និងក្រុមហ៊ុនឯកជន។ ប្រជាពលរដ្ឋដែលធ្លាប់តែរស់នៅ ក្នុងជីវភាពសាមញ្ញ នឹកស្មានអីពេលនេះ បែរនាំគ្នាចងក្រងបង្កើតសហគមន៍ដែលមានឈ្មោះរៀងៗ ខ្លួនទៅតាមស្ថានភាពដែលខ្លួនជួបប្រទះ រឺមជ្ឈដ្ឋានដែលខ្លួនធ្លាប់រស់នៅកន្លងមក ដោយសារតែ មានជម្លោះ និងការបំពានចង់បានដី ផ្ទះរបស់ពួកគាត់ពីសំណាក់អ្នកដទៃ ។
តួយ៉ាងដូចជា សហគមន៍មួយដែលមានឈ្មាះថា៖ សហគមន៍ផ្លូវលេខ 347 ក៏កំពុងប្រឈមមុខ នឹង ការបណ្តេញចេញជាច្រើនលើកច្រើនសារមកហើយដែរ។ វាមានទីតាំងស្ថិតនៅ ផ្លូវលេខ347 ភូមិ3 សង្កាត់បឹងកក់ទី1 ខណ្ឌទួល គោក រាជធានីភ្នំពេញ។ សហគមន៍នេះត្រូវបានបង្កើតឡើង នៅឆ្នាំ 2007 ដោយតំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋខ្លួនឯង ក្នុងគោលបំនងដើម្បីធ្វើការតវ៉ា និងទាមទារ លំនៅឋានស្របច្បាប់ ជៀសផុតពីការបង្ខំឲចាកចេញពីសំណាក់អាជ្ញាធរមូលដ្ឋាន។
បើតាមសំដីលោកស្រី ឯក ម៉ាលីនណា តំណាងសហគមន៍ផ្លូវ 347 បានថ្លែងឲដឹងថា កាលដើម ឡើយ ប្រជាពលរដ្ឋភាគច្រើនបានមកតាំងទីលំនៅ នៅទីនោះតាំងពីឆ្នាំ1990មកម្ល៉េះ ហើយមានអ្នក ខ្លះទៀត មករស់នៅយូរជាងនេះក៏មានដែរ ដោយគ្រួសារនីមួយៗមានមុខរបរផ្សេងៗពីគ្នាដើម្បី ចិញ្ចឹមជីវិត ដូច ជា កម្មកររោងចក្រកាត់ដេរ ធ្វើសំណង់ រត់ម៉ូតូឌុប រើសអេតចាយ លក់បាយសម្ល លក់អីវ៉ាន់ចាប់ហួយ កាត់សក់ អ៊ុតសក់ រីឯមួយចំនួនទៀតជាមន្ត្រីរាជការជាដើម។ ក្រោយមក អាជ្ញាធរបានផ្តល់ដំណឹងថា សាលារាជធានីភ្នំពេញតំរូវឲធ្វើផ្លូវ 347 ក្នុងទំហំប្រមាណពី 30 ទៅ 40 ម៉ែត្រ ។
លោកស្រីបានបន្តទៀតថា នៅថ្ងៃទី 17 ដល់ 19 ខែ សីហា ឆ្នាំ 2007 អាជ្ញាធរមូលដ្ឋានរួមមាន ប្រធានភូមិ 3 ចៅសង្កាត់ បឹងកក់ទី1 អភិបាលរងខណ្ឌទួលគោក ព្រមទាំងមន្រ្តីខណ្ឌមួយចំនួនទៀត ចុះមកធ្វើការថតរូប និងយកក្រដាស មកឲផ្តិតមេដៃ ដោយគ្រាន់តែប្រាប់ប្រជាពលរដ្ឋនៅទីនោះថា ចុះមកធ្វើស្ថិតិ គ្រួសារប្រជាពលរដ្ឋដែល រស់នៅផ្លូវ 347។ បើយើងក្រឡេកមើលសកម្មភាពរបស់អជ្ញាធរវិញ ពួកគាត់ពិតជាខិតខំធ្វើការងារណាស់ បើទោះបីជាត្រូវនឹងថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ជាថ្ងៃ ឈប់សំរាក ក៏ដោយ ធ្វើយ៉ាងណាឲតែរួចរាល់ ដើម្បីប្រមូលស្នាមមេដៃប្រជាពលរដ្ឋផ្លូវ347ទាំងអស់ និងថតរូបឲបានគ្រប់ៗគ្នា ។
លោកស្រីបានគូសបញ្ជាក់ថា មានអាជ្ញាធរមួយចំនួន ដើរសុំផ្ទះ និងមាត់ទ្វារបន្ទប់ប្រជាពលរដ្ឋ ដើម្បីឲកូនក្មួយខ្លួនឯងបានថតរូបធ្វើ ស្ថិតិដូចគេឯងដែរ បើទោះបីជាមិនមានផ្ទះរស់នៅទីនោះក៏ដោយ។ ជាក់ស្តែង លោកប្រធានភូមិ3 ឈ្មោះ គឹម សាបុល បានទៅសុំផ្ទះលោកស្រីផ្ទាល់ដើម្បីឲក្មួយស្រីគាត់បានថតរូប តែត្រូវលោកស្រី បដិសេធ បន្ទាប់មកក៏ទៅសុំលោកស្រី ឌុំ សុភាព នៅតែត្រូវគេបដិសេធ គាត់ចេះតែបន្តសុំម្តងអ្នកនេះ ម្តងអ្នកនោះ រហូតក្មួយស្រីគាត់បានថតរូបធ្វើស្ថិតិដូចប្រជាពលរដ្ឋដែលមានទីលំនៅជាក់ស្តែងដែរ ។
លោកស្រីបានបន្តថា ប្រជាពលរដ្ឋខ្លះធ្វើការបញ្ចុះបញ្ចូលជាមួយអាជ្ញាធរ ដោយសុំមួយខ្នងផ្ទះរបស់ខ្លួន ទទួលបានពីរទៅបី គ្រួសារ ហើយមានអាជ្ញាធរខ្លួនឯងក៏សំរួលជាមួយប្រជាពលរដ្ឋផងដែរ ដោយឲដំបូលផ្ទះខ្លះបានថត ពីរទៅបីឈ្មោះ រីឯអ្នកខ្លះទៀតឲតែមួយគ្រួសារប៉ុណ្ណោះទេ ។
ក្រុមគ្រួសារលោកស្រី ឯក ម៉ាលីនណា បានស្នើរសុំឲបាន4គ្រួសារ ព្រោះក្មួយស្រីរបស់គាត់បានរស់ នៅជាមួយគាត់អស់ពេលជាច្រើនឆ្នាំមកហើយ ម្យ៉ាងមានប័ណ្ណបំបែកគ្រួសារត្រឹមត្រូវក្រោយពេលមានស្វាមី តែត្រូវអភិបាលរងខណ្ឌទួលគោកឈ្មោះ ហោ ម៉ាលីន បដិសេធ។ រំលងបានប្រហែលមួយសប្តាហ៍ក្រោយពេលចុះស្រង់ស្ថិតិគ្រួសាររួច អាជ្ញាធរបានអញ្ជើញក្រុមគ្រួសារលោកស្រី ម៉ាលីនណា ទៅធ្វើការសម្របសម្រួលនៅសាលាសង្កាត់បឹងកក់ទី1 ដោយព្រមតាមសំណើរផ្តល់ឈ្មោះ 4គ្រួសារ និង បានយកក្រដាសកិច្ចសន្យាមកឲផ្តិតមេដៃ ។
លោកស្រីបានបញ្ជាក់ប្រាប់ថា៖ កិច្ចសន្យាដែលមានស្នាមមេដៃប្រជាពលរដ្ឋផ្លូវ 347 ទាំងអស់គ្នា ដែល អាជ្ញាធរបានអះអាងបញ្ជាក់ថាជាគំរោងអភិវឌ្ឍន៍ផ្លូវរបស់សាលារាជធានីភ្នំពេញនោះ តែតាមអត្ថន័យពិត បែរទៅជាប្រជាពលរដ្ឋដាក់ពាក្យស្នើរសុំអភិបាលរាជធានីភ្នំពេញ ដោយឆ្លងតាមរយៈប្រធានភូមិ3 ចៅសង្កាត់បឹងកក់ទី1 និងអភិបាលខណ្ឌទួលគោក ស្នើរសុំដោយស្ម័គ្រចិត្តរុះរើផ្ទះសម្បែងទៅនៅតំបន់ ថ្មីដោយគ្មានលក្ខខណ្ឌទៅវិញ ។
![]() |
| សហគមន៍ផ្លូវលេខ៣៤៧ មើលពីលើ |
ពេលអានខ្លឹមសារក្នុងកិច្ចសន្យាចប់សព្វគ្រប់ហើយ លោកស្រី ម៉ាលីនណា ព្រមទាំងក្មួយៗចាប់កាន់ ក្រដាស់កិច្ចសន្យានោះជាប់ ដើរចេញពីសាលាសង្កាត់បឹងកក់ទី1 ដោយទឹកមុខមាំ និងមិននិយាយអ្វី ទាំងអស់ សំដៅឆ្ពោះមកផ្ទះតែមួយមុខគត់ ។
ប្រជាពលរដ្ឋខ្លួនឯងក៏បានឮដំណឹងថាចាញ់បោកអាជ្ញាធរ ពួកគាត់ភាគច្រើនបានត្រឹមខឹងសំបារ ប៉ុន្តែ នៅខ្លាចអាជ្ញាធរ មានតែប្រជាពលរដ្ឋចំនួនប្រាំបួនខ្នងផ្ទះប៉ុណ្ណោះហ៊ានចេញមុខធ្វើលិខិតប្តឹងបដិសេធ សម្នើរទាំងនោះ បញ្ជូនទៅអង្គការសង្គមស៊ីវិល អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទួលគោក និងប្រធានភូមិ3 ។
មិនបានមួយខែផង លិខិតអញ្ជើញប្រជាពលរដ្ឋក៏បានមកដល់ ដោយឲប្រជាពលរដ្ឋដែលបានដាក់ ពាក្យបណ្តឹងទាំងនោះចូលប្រជុំនៅសាលាខណ្ឌទួលគោក ដើម្បីរកដំណោះស្រាយ នៅថ្ងៃទី 23 ខែ តុលា ឆ្នាំ 2007 ។
សន្យាគឺគ្រាន់តែជាសន្យា ប្រជាពលរដ្ឋរស់នៅដោយស្ងាត់ស្ងៀមបានបន្តិចប៉ុណ្ណោះ ការគំរាមកំហែងថ្មី មួយទៀតកើតឡើង ។ លោកស្រី ហ៊ឹម ភ័ណ្ឌ តំណាងសហគមន៍ផ្លូវ347 បានបញ្ជាក់ប្រាប់ថា «មាន អេស្កាវាទ័រមួយគ្រឿងរបស់ក្រុមហ៊ុន DAVID Construction បំណងមកឈូសកម្ទេចផ្ទះសម្បែងពួក យើងទាំងអស់គ្នា កាលពីថ្ងៃទី21 ខែ វិច្ឆិកា ឆ្នាំ 2007 ហើយអះអាងយ៉ាងមុតមាំថាជាបញ្ជារថ្នាក់លើ »។
ប្រជាពលរដ្ឋមិនគិតពីអ្វីទាំងអស់ សូម្បីតែជីវិតរបស់ពួកគាត់ ព្រោះតែចិត្តចង់ការពារជម្រក បានរត់មក យ៉ាងប្រញាយឈរសំកាំងពីមុខអេស្កាវាទ័រ មិនព្រមឲឈូសដាច់ខាត។ ភ្លាមៗនោះ ពួកគាត់បាន ទំនាក់ទំនងទៅអង្គការសង្គមស៊ីវិលឲជួយអន្តរាគមន៍ និងសួរនាំទៅប្រធានភូមិ ចៅសង្កាត់ អភិបាល រងខណ្ឌ និងនាយការិយាល័យសង្គមកិច្ច លោក ឯក យឿន ម្នាក់ឆ្លើយថាអត់ដឹងរឿង ម្នាក់ឆ្លើយដាក់ ទៅម្នាក់ទៀតយករួចខ្លួន ទីបញ្ចប់ពួកគេផ្តល់ចម្លើយមកប្រជាពលរដ្ឋវិញថា “ វាជាការភ័ណ្ឌច្រឡំ ” ។
ដោយក្តីបារម្ភពីសុខទុក្ខ និងសុវត្ថិភាព បានជុំរុញឲប្រជាពលរដ្ឋមានចិត្តតស៊ូកាន់តែខ្លាំង ដើរទៅមុខ ជាជំហានៗ។ ពួកគាត់បានធ្វើលិខិត ប្តឹងបន្តទៅប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋសភា ជាតិ និងទីស្តីការគណរដ្ឋមន្ត្រី (នៅថ្ងៃ 26 ខែ ធ្នូ ឆ្នាំ 2007) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច (ចុះថ្ងៃទី 17 មករា 2008) ព្រមទាំងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (ចុះថ្ងៃទី 18 ខែ មករា ឆ្នាំ 2008) ។
រហូតមកដល់ថ្ងៃទី 08 ខែ មិនា ឆ្នាំ 2008 ជាទិវាសិទ្ធិនារីអន្តរជាតិ អេស្កាវាទ័រមួយគ្រឿងទៀតបានមក ទម្លាក់ខ្លួនចុះមុខផ្ទះតំណាងសហគមន៍ 347 គឺលោកស្រី ម៉ាលីនណា តែម្តង ដោយធ្វើការបាញ់ថ្នាំមុខ ផ្ទះ និងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋផ្លូវ347 ភាគខាងលិចទាំងអស់ ហើយបញ្ជាក់ប្រាប់ថា “ ថ្នាក់លើ ពួកគេតំរូវឲមកឈូសផ្លូវ ដូច្នេះសូមឲបងប្អូនរុះសំយ៉ាបមុខផ្ទះចេញ បើមិនដូច្នោះទេ ពួកគេនឹងប្រើ គ្រឿងចក្រឈូសកម្ទេចតែម្តង ” ។
លោកស្រី ចាន់ សោភ័ណ្ឌ ក៏ជាតំណាងមួយរូបដែរនោះ បានលើកឡើងថា « ដីនេះស្ថិតក្នុងភាព ដី មានទំនាស់រវាងប្រជាជន និងអាជ្ញាធរ ដរាបណានៅពុំទាន់មានដំណោះស្រាយទេ បើទោះបីជា សំយ៉ាបមុខផ្ទះក៏ដោយ ក៏គ្មានអ្នកណាមួយមានសិទ្ធិមកឈូសបានដាច់ខាត » ។
ពិតណាស់សហគមន៍នេះមានទំហំតូចមែន មានចំនួនត្រឹមតែប្រាំបួនខ្នងផ្ទះ ស្មើនឹង14គ្រួសារ ប៉ុន្តែ កម្លាំងសាមគ្គីភាពរបស់ស្រ្តីចិត្តខ្លាំងជាតំណាង បានធ្វើការជំនះតស៊ូគ្រប់សព្វបែបយ៉ាងដោយសន្តិវិធី និងទាមទារទៅតាមផ្លូវច្បាប់ ក៏បានធ្វើឲអាជ្ញាធរមូលដ្ឋានផ្អាកការគំរាមកំហែងរបស់ខ្លួន ងាកមករកផ្លូវចរចារជាបន្តបន្ទាប់ទៅវិញ។ តាំងពីពេលនោះមក ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏បន្តរស់នៅក្រោម ដំបូលផ្ទះរៀងៗខ្លួន ទោះក្នុងកាលៈទេសៈណាក៏ដោយ ពុំចាំបាច់ឈឺក្បាលវិលមុខ រុះផ្ទះខ្លួនឯង ហើយ ដើរជួលផ្ទះគេស្នាក់នៅនោះដែរ ។
នៅថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2010 សាលាខណ្ឌទួលគោក បានផ្ញើរលិខិតអញ្ជើញប្រជាពលរដ្ឋទាំងអស់ ដែលមានផ្ទះនៅផ្លូវលេខ 347 និងអ្នកដែលមានតូបលក់ដូរនៅផ្លូវ 528 ទៅប្រជុំនៅសាលាសង្កាត់បឹងកក់ទី1 ដើម្បីពិភាក្សាលើបញ្ហា កម្ចីប្រាក់រដ្ឋទិញផ្ទះ។ មន្រ្តីខណ្ឌមួយរូបបានមានប្រសាសន៍ក្នុងអង្គ ប្រជុំថា « សុំឲបងប្អូនប្រជាពលរដ្ឋ ជ្រើសរើសអ្នកដែលបងប្អូនគិតថាអាចទុកចិត្តបាន ចងក្រងជាប្រាំគ្រួសារ ដើម្បីស្នើរសុំខ្ចីប្រាក់គោលនយោបាយ ទៅទិញផ្ទះដែលខ្លួនឯងពេញចិត្ត »។ បញ្ហានេះត្រូវបាន ប្រជាពលរដ្ឋទាំងអស់គ្នា បដិសេធចោលមិនទទួលយកឡើយ ។
លុះមកដល់ថ្ងៃ 08-09 ខែ កុម្ភៈ ឆ្នាំ 2010 លោកប្រធានភូមិ3 ឈ្មោះ គឹម សាបុល ចុះដើរស្រង់ស្ថិតិតែម្នាក់ឯង ជាថ្មីម្តងទៀត ដោយអះអាងថា « ជាការធ្វើជំរឿនស្ថិតិគ្រួសារនៅទូទាំងប្រទេសតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា »។ ពេលនោះប្រជាពលរដ្ឋមួយចំនួនធំ បានផ្តិតមេដៃលើស្ថិតិ គ្រួសារទាំងនោះតាមសម្តីរបស់លោកប្រធានភូមិ ដោយពុំបានគិតពិចារណាឲបានវែងឆ្ងាយអ្វីឡើយ។ ទើបនៅថ្ងៃទី10 ខែឆ្នាំដដែល ប្រជាពលរដ្ឋដឹងថាជាការឆបោក ព្រោះប្រធានភូមិរូបនេះចុះធ្វើស្ថិតិ ចំពោះតែគ្រួសារណាដែលបានប្តឹងទាមទារលំនៅឋានកន្លងមក និយាយរួមគឺប្រជាពលរដ្ឋសហគមន៍ 347 ភាគខាងលិចប៉ុណ្ណោះ រីឯក្រុមគ្រួសារដទៃ រឺសូម្បីតែប្រជាពលរដ្ឋរស់នៅផ្លូវ 347 ដូចគ្នា ភាគខាង កើតផ្លូវ ក៏ពុំមានធ្វើស្ថិតិនោះដែរ។ ប្រជាពលរដ្ឋខ្លួនឯងដឹងថាចាញ់បោកប្រធានភូមិ ព្រោះវាជាឧបាយកលមួយថ្មី ដែលក្រុមអាជ្ញាធរបាននាំគ្នារៀបចំ ដើម្បីប៉ុនប៉ងចុះបញ្ជីរគ្រួសារនីមួយៗក្នុងទីតាំងសំណង់ បណ្តោះអាសន្ន ជំនួសមុខឲការរឹងទទឹងមិនព្រមចាកចេញតាមការចាត់តាំងរបស់អាជ្ញាធរមូលដ្ឋាន មួយលើកជាពីរលើក។ ហេតុដូច្នោះហើយ ទើបក្រុមគ្រួសារដែលកើតទុក្ខមិនសុខចិត្តចាកចេញ ទាំងនោះ សម្រេចចិត្តនាំគ្នាទៅដកហូតក្រដាស់ស្ថិតិគ្រួសារដែលមានស្នាមមេដៃពួកគាត់ ពីផ្ទះប្រធាន ភូមិត្រឡប់មកវិញ នៅម៉ោងប្រមាណជា 7 និង 45 នាទីយប់ ។
មួយឆ្នាំក្រោយមកទៀត ទំនងជាពិបាកក្នុងការបណ្តេញពួកសកម្មជនតស៊ូមួយក្តាប់តូច ក្រុមអាជ្ញាធរក៏ សម្រេចចិត្តបង្ខំប្រជាពលរដ្ឋដែលមានដំបូលខ្នងផ្ទះផ្លូវ 347 ភាគខាងកើត ជាក្រុមគ្រួសារខ្លាចរអា សមត្ថកិច្ចអាជ្ញាធរ មិនហ៊ានប្តឹងតវ៉ាជំទាស់កន្លងមក ឲចាកចេញព្រមគ្នាជាមួយគ្រួសារដែលមានតូប លក់ដូរនៅផ្លូវ 528 (ផ្លូវកែង347) ដោយបានកំណត់រយៈពេលរុះរើចំនួនមួយខែបីថ្ងៃ គិតចាប់ពីថ្ងៃទី 28 ខែ មិនា រហូតដល់ថ្ងៃទី 30 មេសា ឆ្នាំ 2011។ អាជ្ញាធរបានផ្តល់សំណងឲប្រជាពលរដ្ឋជាង100គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានត្រឹមទឹកប្រាក់ បីលានរៀល និងដីទំហំ 6 ម៉ែត្រ គុណ 12 ម៉ែត្រ ស្ថិតនៅភូមិ តាគោ ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ វាគឺជាទីតាំងដែលគ្មានហេដ្ឋារចនា សម្ព័ន្ធត្រឹមត្រូវអ្វីបន្តិចសោះ ព្រោះគ្មាន ទឹកស្អាត គ្មានអគ្គិសនីប្រើប្រាស់បានសមរម្យ គ្មានមន្ទីរពេទ្យ សាលារៀន ផ្សារជាដើម ដែលជាហេតុធ្វើឲពួកគាត់កាន់តែធ្លាក់ទៅក្នុងភាពក្រីក្រជាងស្ថានភាពពីមុន ដោយសារបាត់បង់មុខរបរចិញ្ចឹមជីវិត បាត់បង់ការងារ កូនចៅបាត់បង់ការសិក្សា ធ្លាក់ខ្លួនឈឺ នេះបើ តាមការឲដឹងពីប្រជាពលរដ្ឋដែលបានចាកចេញហើយ ទៅនៅផ្ទាល់នៅទីតាំងខាងលើនោះ ។
លោកស្រី ហ៊ឹម ភ័ណ្ឌ តំណាងសហគមន៍មួយនេះ បានអះអាងថា៖ ដីដែលប្រជាពលរដ្ឋបានចាកចេញ ហើយនោះ (ផ្លូវ 347 ភាគខាតកើត) នៅពុំទាន់មានការអភិវឌ្ឍន៍ផ្លូវអ្វីទាំងអស់ ប៉ុន្តែក្រុមហ៊ុនព័ទ្ធរបង ជុំវិញ ហើយកំពុងធ្វើការសាងសង់វីឡាដ៏ធំមួយ ។
បើទោះបីមានការបណ្តេញចេញអស់មួយផ្នែកធំហើយក្តី ក៏នៅតែពុំមែនជាឧបសគ្គសំរាប់សហគមន៍ ផ្លូវលេខ 347 ដែលនៅសេសសល់នោះដែរ ពួកគាត់ទាំងអស់គ្នាបានធ្វើលិខិតប្តឹងបន្តទៅក្រសួងមហា ផ្ទៃ ចំនួនពីរលើក (លើកទី1៖ ចុះថ្ងៃទី 01 មេសា 2011 និងលើកទី2៖ ចុះថ្ងៃទី 28 ធ្នូ 2011) និងដាក់ ពាក្យស្នើរសុំអន្តរាគមន៍បន្ថែមតាមអង្គការសង្គមស៊ីវិលដូចជា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) វេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) អង្គការ លីកាដូ (LICADHO) អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) សមាគម អាដហុក (ADHOC) សមាគម ធាងត្នោត (Teang Thnaut) សហគមន៍អឺរ៉ុប (EU) ការិយាល័យនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) ព្រមទាំងបណ្តាស្ថាន ទូតបរទេសនានាជាច្រើនផ្សេងទៀតនៅ ដើមឆ្នាំ 2012នេះដូចជា ស្ថានទូត អាមេរិក អង់គ្លេស បារាំង កាណាដា អាឡឺម៉ង់ អូស្រ្តាលី និងជប៉ុន។ មួយវិញទៀត សហគមន៍ផ្លូវលេខ 347 ក៏បានដាក់ញត្តិ ស្នើរសុំអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការបណ្តេញចេញ ពីគណបក្សធំៗចំនួនបីផងដែរ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី 07 ខែ មិនា ឆ្នាំ 2012 ដោយសហគមន៍នេះ នឹងធានាអះអាងបោះឆ្នោតជូនក្នុងអណត្តិទី5 ឆ្នាំ 2013 ខាងមុខ នេះ ប្រសិនបើ គណបក្សណាមួយចេញមុខដោះស្រាយឲសហគមន៍ពួកគាត់សម្រេចជោគជ័យទាន់ ពេលវេលា ។
មកដល់ពេលនេះហើយ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋសហគមន៍ផ្លូវលេខ347 ជាមួយនិងអាជ្ញាធរមូលដ្ឋាន ដែលបានអូសបន្លាយតាំងពីឆ្នាំ 2007 មកនោះ នៅពុំទាន់បានដោះស្រាយនៅឡើយទេ ព្រោះតែមិនមានដំណោះស្រាយណាមួយដែលស្រប តាមការស្នើរសុំរបស់ប្រជាពលរដ្ឋ។
លោកស្រី ឯក ម៉ាលីនណា ជាស្រ្តីតំណាងឲសហគមន៍នេះ បាននិយាយឲដឹថា « ពួកយើងខ្ញុំទាំងអស់គ្នា មិនជំទាស់ទេ ប្រសិនបើប្រមុខរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញតំរូវឲមានការអភិវឌ្ឍន៍ផ្លូវ 347 ប្រាកដមែននោះ ប៉ុន្តែដោយហេតុថា វាប៉ះពាល់ដល់ផ្ទះសម្បែងពួកយើងខ្ញុំ ដូច្នេះយើងខ្ញុំសូមស្នើរសុំ៖ ទីមួយ សុំជាថវិការដែលមានតម្លៃស្មើទៅនឹងទីផ្សារ ហើយទីពីរ ប្រសិនបើការអភិវឌ្ឍន៍នៅសល់ដី យើងខ្ញុំទាំងអស់គ្នា សុំធ្វើការសាងសង់លំនៅដ្ឋានដោយខ្លួនឯងនៅទីតាំងដើម ហើយស្នើរសុំឲជួយ សំរួលចេញជាសោហ៊ុយលើការខូចខាតតាមការជាក់ស្តែង » ។
លោក វិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី1 បានមានប្រសាសន៍ឲដឹងថា៖ ចំពោះអ្នកដែលនៅសេសសល់មិនទាន់ចេញនោះ មិនទាន់មានគោលការណ៍ដេញនៅឡើយទេ អ្វីដែលពួកគាត់រស់នៅជាលក្ខណៈ បណ្តោះអាសន្ននៅលើផ្លូវហ្នឹង គាត់នៅជាបណ្តោះអាសន្នសិនទៅ ប៉ុន្តែក៏ពុំមានសិទ្ធិធ្វើលិខិតកម្មសិទ្ធិដី ផ្ទះ នៅតំបន់នោះដែរ ។
ប៉ុន្តែដោយឡែក លោកស្រី ឯក ម៉ាលីនណា តំណាងសហគមន៍ផ្លូវ 347 បានបញ្ជាក់បន្ថែមថា៖ ពួក គាត់ទាំងអស់គ្នា នឹងធ្វើការស្វែងរកអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំកំពូលអាស៊ាន ឆ្នាំ 2012 ព្រមទាំងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាមទាររហូតដល់អាជ្ញាធរ ព្រមផ្តល់សិទ្ធិឲសហគមន៍ផ្លូវ 347 ពួកគាត់ ចំនួន 14គ្រួសារ រួមមាន 09ខ្នងផ្ទះ ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ៕
Friday, March 30, 2012
តើផ្តល់សម្បទានដីឲ្យគេអភិវឌ្ឍន៍ ឬ ផ្តល់ព្រៃឈើឲ្យគេកាប់បំផ្លាញ់ ?
គំនរឈើទាំងនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅឯទីធ្លានៃស្នាក់ការក្រុមហ៊ុនដែល តាំងនៅកណ្តាលព្រៃឡង់ កាលពីរថ្ងៃពុធម្សិលមិញ។ ចំណែករូបតូចខាងក្រោមជាម៉ាស៊ីនអារឈើ ធុនធំ ដែលបានប្រើប្រាស់សម្រាប់អារឈើដែលប្រជាពលរដ្ឋប្រទះឃើញនៅឯស្នាក់ការក្រុមហ៊ុន នោះផងដែរ។ ការរកឃើញនេះ បន្ទាប់ពីអ្នកភូមិចំនួន៤ខេត្ត ខំតស៊ូរុកល្បាតបង្រ្កាបឈើនៅក្នុងតំ បន់ព្រៃឡង់អស់រយៈពេល៥ថ្ងៃនោះបានរកឃើញ ក្រុមហ៊ុនដីសម្បទានដែលទទួលបានអាជ្ញាប័ណ្ណ
ស្របច្បាប់ពីរដ្ឋាភិបាល គឺក្រុមហ៊ុនដែលបានដំឡើងម៉ាស៊ីនអារឈើធុនធំជាច្រើនគ្រឿងដើម្បីកាប់ឈើ និងអារច្រៀកឈើ យ៉ាងច្រើនសម្បើម ដើម្បីដឹកចេញយកទៅលក់នៅប្រទេសវៀតណាម។
នៅមុនពេលដែលអ្នកភូមិ ចូលទៅដល់ក្រុមហ៊ុន សេង សារ៉ាវុធដែលត្រូវបានគេប្រាប់ថា ជាផ្នែកមួយនៃក្រុមហ៊ុនដីសម្បទាន CRCKរបស់វៀតណាមដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទាន ពីរដ្ឋាភិបាល ការប្រឈមមុខដាក់គ្នាមួយ បានកើតឡើងប្រមាណជា២០ នាទី រវាងក្រុមអ្នកភូមិ និង សមត្ថកិច្ចដែលកាងការពារក្រុមហ៊ុន នៅពេលដែលសមត្ថកិច្ចបានរុញច្រានម៉ូតូអ្នកភូមិ ដែលព្យា យាម បើកសំរុកចូលទៅក្នុងបរិវេនដីរបស់ក្រុមហ៊ុន សេង សារ៉ាវុធ ដែលស្ថិតនៅក្នុងឃុំមានរិទ្ធ ក្នុងស្រុកសណ្តាន់។
ប៉ុនែ្តការប្រឈមមុខដាក់គ្នានេះ បានធូរស្រាលទៅវិញ នៅពេលដែលអភិបាលរងខេត្ត និងអភិបាលស្រុក បានអនុញ្ញាតឲ្យអ្នកភូមិ មើលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន និងបានអនុញ្ញាតឲ្យ អ្នកភូមិចូលមើលទៅខាងក្នុងក្រុមហ៊ុន ជាមួយការសន្យាថានឹងមិនប្រើអំពើហិង្សា នៅខាងក្នុងបរិ វេនក្រុមហ៊ុនឡើយ។
ការដើរចូលទៅក្នុងក្រុមហ៊ុននេះ ធ្វើឡើងនៅពេលអ្នកភូមិ បានបង្រ្កាបការកាប់ឈើខុស ច្បាប់បានប្រមាណ ៣៦៤ ម៉ែត្រគូបហើយដុតបំផ្លាញ់ចោល នៅក្នុងព្រៃឡង់ ក្នុងអំឡុងការដើរ ល្បាតរយៈពេល ៥ ថ្ងៃ។
លោក ឈុំ ឈិន តំណាងអ្នកភូមិបាននិយាយថា អ្នកភូមិគ្រាន់តែចង់ឃើញអាជ្ញាប័ណ្ណ ក្រុមហ៊ុន និង ពិនិត្យមើលថា មានអ្វីខ្លះ នៅខាងក្នុងក្រុមហ៊ុននេះ និងចង់ដឹងពីមូលហេតុ ដែលប៉ូលិស និងកងរាជអាវុធហត្ថ មិនអនុញ្ញាតឲ្យអ្នកភូមិចូលទៅខាងក្នុង។ អ្នកភូមិមិនមែនទៅដុតបំផ្លាញក្រុមហ៊ុនទេ។ លោកបានចោទសួរថា៖ << ហេតុអ្វីបានជាទាហាន ប៉ូលិសកងរាជអាវុធហត្ថ ការពារក្រុមហ៊ុន ? ប្រាកដជាមានអ្វីខុសច្បាប់នៅខាងក្នុងដែលពួកគេ មិនចង់ឲ្យឃើញ>>។ លោកបន្តថា ក្រុមហ៊ុន មានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នេះ ប៉ុនែ្តក្រុមហ៊ុន ក៏មាន កាតព្វកិច្ច ត្រូវប្រាប់អ្នកភូមិឲ្យដឹងដែរថា តើគម្រោងអភិវឌ្ឍន៍របស់ពួកគេ មានអ្វីខ្លះ វាប៉ះពាល់ដល់ ការរស់នៅចិញ្ចឹមជីវិតរបស់អ្នកភូមតំបន់នេះ ឬអត?នៅពេលដែលអ្នកភូមិចូលទៅដល់ ក្រុម ហ៊ុនសេង សារ៉ាវុន ពួកគាត់មានការភ្ញាក់ផ្អើងងហងលយ៉ាងខ្លាំងដោយឃើញគំនរឈើហ៊ុប និងគំនរឈើ អារយ៉ាងច្រើនសម្បើមជាមួយម៉ាស៊ីនរ៉ែអារឈើធុនធំ យ៉ាងហោចណាស់ចំនួន៣គ្រឿន សម្រាបអា រច្រៀកឈើទាំងនោះ កុងតឹន័រជាច្រើនសម្រាបដឹកជញ្ជូនឈើចេញ។ លោកឈុំយិន បានបញ្ចាក់ ថា៖<<ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំបានឃើញដើមឈើយកជ័រច្រើនត្រូវបានគេកាប់គរទុក និងអារច្រៀក នៅក្នុងក្រុមហ៊ុន>> ។
ក្រុមអ្នកភូមិ បាននិយាយថា នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើមឈើច្បោះ ធំៗ របស់ពួកគាត់ ដែលមានទំហំ ខ្លះរហូតដល់២ឱប មានកម្ពស់ពី ២០ ទៅ ៣០ ម៉ែត្រ ប្រមាណ ៦០០ ដើម ដែលពួកគាត់ធ្លាប់តែដងជ័រ យកទៅលក់ ដើម្បីជួយទ្រទ្រង់ជីវភាពដែលក្រីក្រនោះ ត្រូវ
បានគេកាប់ស្ទើរគ្មាន់សល់។
លោក មិញ នី វ័យ ៤៨ ឆ្នាំ ជាអ្នកភូមិមកពីភូមិ មកពីខេត្តព្រះវិហារ បាននិយាយថា លោក សូមស្នើឲ្យរដ្ឋាភិបាល បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះ នៅពេលដែលពួកគេ មក អភិវឌ្ឍន៍ ដោយអារដើមច្បោះជ័ររបស់អ្នកភូមិ ជារៀងរាល់ថ្ងៃ។ លោក បានបញ្ជាក់បន្ថែមទៀតថា ៖ << ខ្ញុំ មិនដែលគិតថា ក្រុមហ៊ុនអារឈើសេង សារ៉ាវុធ បំផ្លាញ់ដើមឈើធំៗដល់ម្លឹងទេ។ ខ្ញុំមាន រភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញដើមច្បោះជ័រយ៉ាងច្រើនសម្បើម នៅក្នុងក្រុមហ៊ុននេះ>>។ លោកបាន និយាយថា មន្រ្តីខេត្តកំពង់ បានប្រាប់ថា ក្រុមហ៊ុន សេង សារ៉ាវុធ មានអាជ្ញាប័ណ្ណធ្វើគ្រឿងសង្ហារឹម នៅក្នុងព្រៃនេះ ប៉ុន្តែលោក មិនឃើញមានកៅអី ឬតុ នៅខាងក្នុងក្រុម ហ៊ុននេះទាល់តែសោះ។ លោក ឃើញមានតែឈើដែលគេកាប់សម្រាប់នាំចេញទៅបរទេស តែ ប៉ុណ្ណោះ ។
លោក មិញ នី បានបន្តថា៖ <<ប្រសិន បើរដ្ឋាភិបាល មិនបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុន នេះទេ មួយឆ្នាំក្រោយ ដើមច្បោះជ័រ នៅព្រៃឡង់ នឹងត្រូវបំផ្លាញ់ឍទាំងស្រុងដោយក្រុមហ៊ុន សេង
សារ៉ាវុធ ក្រុមហ៊ុន CRCK និងក្រុមអ្នកកាប់ឈើខុសច្បាប់ផ្សេងទៀត>>។
លោក សុខ ភ្លុក វ័យ ២៧ ឆ្នាំ បានថ្លែងថា ឥឡូវនេះ អ្នកភូមិអាចរកឃើញកាន់តែច្បា- ស់នឹងភ្នែករបស់ពួកគេថា នរណាបំផ្លាញ់ដើមច្បោះជ័រ និងដើមឈើផ្សេងៗទៀតនៅព្រៃឡង់ ព្រោះ
ឈើគ្រប់ប្រភេទមាននៅខាងក្នុងក្រុមហ៊ុនអារឈើនេះ។ លោក បានថ្លែងបន្តទៀតថា៖ <<ខ្ញុំអាណិ- តដើមឈើរបស់ខ្ញុំខ្លាំងណាស់ ដោយសារតែក្រុមហ៊ុន មានអាជ្ញាប័ណ្ណនេះហើយបានកាប់បំផ្លាញដើមឈើទាំងអស់ដោយស្របច្បាប់ ដើម្បីនាំចេញទៅលក់នៅបរទេស>>។

មនុស្សរាប់រយនាក់ចូលកាប់រានព្រៃយកដីក្នុងក្រុមហ៊ុនហួតសម្បត្តិនៅតំបន់កា៣
ក្រចេះ៖មនស្សរាប់រយនាក់បានចូលទន្រ្ទានកាប់រានព្រៃយកក្នុងក្រុមហ៊ុន ហួតសម្បត្តិ នៅក្នុងព្រៃការពារដែនជំរកសត្វស្នួល ស្រុកស្នួលដោយគ្មានការទប់ស្កាត់ទ្បើយ។
ក្រុមហ៊ុនហួតសម្បត្តិ បានទទួលដីសម្បទានពីររដ្ធាភិបាលចំនួន ៦.៤៣២ហិកតា ស្ថិតនៅក្នុងតំបន់ដែនជំរកសត្វស្នួល ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានទីតាំងជាប់ជាមួយ ក្រុមហ៊ុនធីធីវ៉ាយដែលមានរឿងអាស្រូវដោយសារសន្តិការពារក្រុមហ៊ុន នេះបាញ់ប្រជាពលរដ្ឋរបួសបួននាក់កាលពីរចុង
ខែមករា ឆ្នាំ២០១២កន្លងមក។
ប្រភពពីរ ស្រុក ស្នួល បានអោយដឹងថាចាប់តាំងពីរមានព្រិត្តិការណ៏សន្តិសុខក្រុមហ៊ុនធីធីវ៉ាយ បាញ់ប្រហារប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅតបន់កា៣មកជាមនស្សរាប់ពាន់នាក់ ដោយមានការអូសទាញពីរមេខ្យល់បាន លើកគ្នាចូលទៅកាប់ព្រៃរានចាប់យកដីនៅតំបនន់កា៣ក្នុង ក្រុមហ៊ុនហួតសម្បត្តិ។
លោក ម៉ោ ហឿន តំណាង ក្រុមហ៊ុនហួត សម្បត្តិ បានអោយដឹងថា ពេលក្រុមហ៊ុនសិក្សាពីរផលប៉ះពាល់កាលពីខែ កក្កដា ឆ្នាំ២០១១មាន មនស្សប្រមាណ៩៦៥ គ្រួសារប៉ុណ្ណោះ ដែលបានកាប់រានព្រែយកដី ប៉ុន្តែបច្ចុប្បន្ឋនេះក្រុមហ៊ុនបានចុះស្រង់ស្ថិតិកាលពីរដើមខែ មិនា ឆ្នាំ២០១២នេះ រកឃើញថាកើនទ្បើងរហូតដល់១.៧៤៩គ្រួសារឯណោះ។
លោកតំណាងក្រុមហ៊ុនបានអោយដឹងថា នៅពេលបច្ចុប្បន្ឋនេះ ក៏មានការចូលកាប់រានព្រៃយកដីនៅក្នុងក្រុមហ៊ុនជាបន្តាប់ ជាក់ស្តែងនៅចំនុចអូដុងថាប់ ជិតប៉ុស្តិ៍នគរបាលវរការពារព្រំដែន៦១៩ ផ្នែកស៊ើបការណ៍ កំពុងតែមានការកាប់រានព្រែយកដីយ៉ាងអនាធិបតេយ្យ ដែលមានប្រពន្ឋ របស់លោកស៊ិន សាន ប្រធានប៉ុស្តិ៍នេះបានជួលមនស្សប្រមាណ១០០នាក់ ឱ្យចូលកាប់ព្រែរាយកដី។
លោកម៉ៅ ហឿន បានបន្តថា ក្រៅពីរប្រពន្ឋលោក ស៊ិន សាន ក៍មានមនស្សជាច្រើននាក់បានធ្វើសកម្មភាពកាប់រានព្រៃយកដីនៅក្នុងក្រុមហ៊ុននាពេល បច្ចុប្បន្ធនេះ។លោកតំណាងក្រុមហ៊ុនបានសំណូមពរឱ្យអាជ្ញាធររដ្ខាភិបាលជួយធ្វើការទប់ស្កាត់សកម្មភាព កាប់រានព្រៃយកដី ដែកំពុងកើតមាននាពេលសព្វថ្ងៃនេះជាបន្ទាន់។
លោក តំណាងក្រុមហ៊ុនបានបន្តថា កន្លងមកក្រុមហ៊ុន បានរាការបន្តបន្ទាប់ទៅអាជ្ញាធរស្រុកស្នួល អាជ្ញាធរ ខេត្តក្រចេះ នឹង ប្រធានព្រៃការពារដែនជំរកសត្វស្នួល ជាបន្តបន្ទាប់ ប៉ុន្តែចំនួនអ្នកចូលកាប់ព្រៃយកដីបានកើនទ្បើងពីរមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។
កន្លងមកគេសង្កេតឃើញថា ដោយសារការធ្វេសប្រហែរបស់អាជ្ញាធរនឹង មន្រ្តីបរិស្ថានដែលការពារតំបន់ដែនជំរកសត្វស្នួល ទើបមានអ្នកចំនាកស្រុករាប់ពាន់អ្នកចូលកាប់រានព្រៃយកដីក្នុងតំបន់នោះ។
លោកអ៊ីវ សាភុំអភិបាលស្រុកស្នួលបានមាន ប្រសាសន៍ថា លោកពុំដែលបានទទួលរបាយការណ៍ពីរបញ្លានេះទេ។ ចំនែកការកាប់រានព្រៃយកដីដោមន្រ្តីប៉ូលិសការពារព្រំដែន៦១៩ នាពេលថ្មីៗនេះ លោកក៍ពុំបានទទួលរបាយការណ៍នៅទ្បើយ ។ ម៉្យាងទៀតតំបន់នេះ ស្ថិតនៅក្នុងក្រោមការក្រប់កគ្រងរបស់មន្រ្តីបរិស្ថានដែនជំរកសត្វស្នួល។
លោកអភិបាលស្រុកស្នួល បានទទួលស្គាល់ថា ចំនួនប្រជាពលរដ្ឋដែលចូលមកកាប់រានយកដី មានចំនួនកើនទ្បើងមែន ហើយក្រុមការងារក្រសួងបាន ផ្អាកការវាស់វែងដោយសារតែចំនួនប្រជាពលរដ្ឋបានចូលមកកាប់ រានព្រៃយកដីនេះកាន់តែច្រើទ្បើង។
លោក គង់ ងីម នាយកដែនជំរកសត្វស្នួល មិនអាចទំនាក់ទំនងសុំការបំភ្លឺចំពោះការធ្វើសប្រហែសក្នុងការទប់ស្កាត់ការកាប់រានព្រៃយកដីក្នុងទំបន់ដែនជំរកសត្វ
ស្នួលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។

Thursday, March 29, 2012
អ្នកព្រៃឡង់ខកចិត្តនិងអាជ្ញាធរអសកម្មការពារតំបន់ព្រៃឈើ
កំពង់ធំ: ប្រជាជនប្រមាណ៥០០នាក់ ដែលខកចិត្តនិងភាពអសកម្មរបស់អាជ្ញាធរថា មូលហេតុធ្វើឲ្យពួកគាត់អស់ជំនឿនិងបាននាំគ្នាជិះប្រមាណ២៥០គ្រឿង ចូលក្នុងតំបន់ព្រៃឡង់កាលពីចុងសប្ដាហ៍នេះនៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងការកាប់ឈើខុសច្បាប់ដែលពួកគេអះអាងថា កំពុងតែបំផ្លិចបំផ្លាញតំបន់នេះ។
ប្រជាជនមកពីខេត្តចំនួនបួនជុំវិញព្រៃឡង់ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង កំពុងធំ និងព្រះវិហារបានប្ដេចជ្ញាបន្តការល្បាតក្នុងរយៈកាលប៉ុន្មានថ្ងៃខាងមុខនេះហើយនិងធ្វើការបិទផ្លូវមួយរបស់ក្រុមហ៊ុនចំការកៅស៊ូ CRCKនៅក្នុងតំបន់ព្រៃនោះបានរួមចំនែកក្នុងការបំផ្លាញនិងគំរាមគំហែងដល់ជីវិតប្រជាជននៅតំបន់នោះ។
លោកសឹម ស៊ាន តំណាងប្រជាជនមកពីខេត្តកំពង់ធំ ថា ការជិះម៉ូល្បាតនេះ នឹងបន្តធ្វើពេញមួយសប្ដាហ៍តែម្ដង។
លោកបន្តថា ៖ "មូលហេតុដែលយើងសម្រេចធ្វើដូច្នេះ គឺដោយសារចំនួនអ្នកកាប់ឈើខុសច្បាប់បានកើនឡើងប៉ុន្តែអាជ្ញាធរមិនធ្វើអ្វីសោះក្នុងការបញ្ឈប់អ្នកទាំងនេះ ដូច្នេះ យើងត្រូវធ្វើការងារនេះជួសគាត់"។
លោកបន្តទៀតថា ប្រជាជនបានរកឃើញប្រមាណ ៥០ម៉ែត្រគូបហើយដែលពួកគាត់ផ្ដល់ទៅឲ្យខេត្តធ្វើជាវត្ថុតាង។
លោកសឹម ស៊ាន បានបន្តថា៖"ខ្ញុំមិនភ័យខ្លាចការចាប់ខ្លួននោះទេពីព្រោះខ្ញុំមិនបានបំផ្លាញព្រៃខ្ញុំកំពុងតែការពារព្រៃឈើតំបន់នេះ"។
តំណាងម្នាក់ទៀតលោក ឱម មិច អាយុ៤៨ឆ្នាំ បានឲ្យដឹងថា ក្រុមប្រជាជនគ្រោងនិងធ្វើការបិទផ្លូវទៅការដ្ឋានរបស់ក្រុមហ៊ុន CRCK នៅក្នុងឃុំមានរិទ្ធក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅថ្ងៃពុធ។លោកថា៖"យើងនិងបិទផ្លូវនេះ ពីព្រោះចងឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយលើ សកម្មភាពរបស់ក្រុមហ៊ុន។ក្រុមហ៊ុននេះកំពុងកាប់ឈើក្នុងព្រៃឡង់ គឺអនាធិបតេយ្យ"។
លោកបានបញ្ជាក់ថា៖"យើងមិនមែនជាមន្ត្រីព្រៃឈើនោះទេប៉ុន្តែយើងកំពុងការពារព្រៃឈើ ...បើមិនដូច្នោះ ក្មេងជំនាន់ក្រោយនិងមិនបានឃើញព្រៃឈើទាំងនោះទៀតទេ"។
លោក ផាន់ សុផេង ស្នងការនគបាលខេត្តកំពង់ធំនិង លោក អ៊ុង មូលី អធិកានគបាលស្រុកសណ្ដាន់បានថ្លែងថា មិនទាន់មានផែនការដាក់ពង្រាយនគរបាល នៅតំបន់នោះថ្ងៃពុធនេះនៅឡើយ បើទោះជាប្រជាជនបានឭថា មានមន្ត្រីប្រមាណ១០០នាក់ និងទៅល្បាតនៅតំបន់នោះក្ដី។
ពេលប្រជាជនធ្វើការល្បាតស្រដៀងគ្នានេះ កាលពីមុននគរបាលបានរិះគន់ថា បានដុតបំផ្លាញឈើដែលពួកគាត់ល្បាតបាន។ ប៉ុន្តែមិនមានការចោទទៅលើពួកគាត់ណាម្នាក់នោះទេ។
លោក អ៊ុច សំអូន អភិបាលរងខេត្តកំពង់ធំ បានថ្លែងពីម្សិលមិញថា ៖ ប្រជាជនត្រូវតម្រូវឲ្យរាយការណ៍អំពីការកាប់ឈើខុសច្បាប់ទៅអាជ្ញាធរព្រៃឈើ។
លោកបន្តថា៖ បើពូកគេដុតបំផ្លាញឈើដូចបានធ្វើកាលពីលើកមុន ខ្ញុំនិងចាត់ទុកសកម្មភាពពួកគេថា ខុសច្បាប់ ពីព្រោះមានតែមន្ត្រីព្រៃឈើទេ ដែលបានអនុញ្ញាតឲ្យធ្វើការងារនោះ។
លោកបន្តថា លោក ស្វាគមន៍ប្រជាជនដែលសហការជាមួយអាជ្ញាធរ ដើម្បីបង្ក្រាបការកាប់ឈើខុសច្បាប់។
លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធមនុស្សអាដហុកបានថ្លែងថា ប្រជាជនមួយចំនួនបានពឹងផ្អែកលើព្រៃនេះសម្រាប់ជីវភាពរស់នៅ ប៉ុន្តែមិនទទួលការគាំទ្រពីរដ្ឋាភិបាលនៅកម្រិតថ្នាក់មូលដ្ឋានឡើយ។
លោកបានឲ្យដឹងដែរថា មានរថយន្តកុងតឺន័រ ដឹកឈើចេញពីឃុំសណ្ដាន់ខេត្តកំពងធំនិងពីស្រុកសម្បូរ ខេត្តក្រចេះ ក្នុងមួយថ្ងៃៗខណៈអ្នកកាប់ឈើខុសច្បាប់មួយចំនួនត្រូវរ៉ូវជាមួយ អាជ្ញាធរមូលដ្ឋាន និងមានទាហាននៅពីក្រោយ។
ក្រុមហ៊ុនជាង៣០បានទទួលការផ្ដល់សិទ្ធសម្បទានដីសេដ្ឋកិច្ច និង តំបន់រ៉ែ នៅក្នុងតំបន់ព្រៃដ៏ធំនេះ៕

សម្ពោធកុដិមួយខ្នងវត្តអង្គសត្ថារាមឃុំត្រពាំងក្រញូង
ភ្នំពេញ:កាលពីព្រឹកថ្ងែទី ២០ខែ មីនាឆ្មាំ២០១២ លោកស្រី សុខកែវ ច័ន្ទសារុន ភរិយា លោកច័ន្ទ សារុន រដ្ឋន្តី្រក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចដំណើរអស់លោកស្រីជាមន្តី្របានអញ្ជីញចូលរួមក្នុងសម្ភោធកុដិមួយខ្នង នៅវត្តអង្គសតា្ថរាមស្តិតក្នុងឃុំត្រពាំងក្រញូងត្រាកក់ខេតតាកែវ ។
លោក នួនឃីមជំមទុកទី១ឃុំត្រពាំងក្រញូងអោយដឹងថាវត្តអង្គសត្ថារាមហៅវត្តអង្គសង្កែដែលត្របានកសាងឡើងតាំពីឆ្មាំ១៩៤៥ មកម្លេះ ។ នៅក្នុងប្រល័យពូជសាសន៍ ប៉ុលពត សមិទ្ទផលនានា ក្នុងទីអារាមនេះត្រូវបំផ្លាញគ្មានសល់និងប្រែក្លាយទីអារាមនេះទៅជាសហករណ៍ប្រមូលផ្តុំ និងកន្លែងចិញ្ចឹមសត្វ ។ ដោយឡែកកុដិមួយខ្នងកម្ពស់ពីជាន់ដែលត្រូវ ប្រារព្ធពិធីសម្ពោធនាពេលនេះ បានកសាងឡើងនៅចុងខែកុម្ភះឆ្មាំ២០១១រួចរាល់ជាស្ថាពរនៅថ្ងែទី២២ ខែមីនា ឆ្មាំ២០១២ ដោយចំណាយអស់ថវិកាសរុបជាង៧៧លានរៀល ។
ក្នុងឪកាស នោះលោកសុខកែវច័ន្ចសារុនបានកោតសរសើរប្រគេនព្រះសង្សនិងជូនចំពោះគណ
កម្មការអាចារ្យវត្តពុយទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងសប្បុរសជនជិតឆ្ងាយដែលដឹកនាំការកសានិងបរិច្ចាគទ្រព្យធនចូលរួមកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តអង្គសត្តារាមនេះឲមានការរីកចម្រើនលូលាស់សម្រោប់ជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ។
លោកស្រីបានប្រគេនទេយ្យវត្តុព្រះសង្សប្រាំពីរអង្គ ផ្តល់បច្ច័យចំនួន៦លាន៤សែន១ម៉ឺន
រៀលជួនគណះកម្មការអាចារ្យវត្តសម្រាប់ទូទាត់ថ្លៃកសាងកុដិ ចែកអំណោយជូនតជី យាយជីនិង
ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស៥០នាក់ ដែលចូលរួមផងដែរ ។
Subscribe to:
Posts (Atom)