Friday, November 26, 2010

បណ្ដាញ​សហគមន៏នៅ​ជួបប្រជុំ​នៅកាំងចាម

​​កាលពីថ្ងៃទី២៥ដល់ថ្ងៃទី២៥ខែ១១ឆ្នាំ២០១០​នេះមានប្រជាពលរដ្ឋចំនួន៣៣នាក់​មកពីឃុំចំនួន៧ក្នុង​គឺស្រុក​សៀមបូក​នឹង​ស្រុក​ថាឡាបរិវាត់​ខេត្តស្ទឹងត្រែង។ដើម្បីជួបគ្នានឹងធ្វើការពង្រឹងនឹង​ពង្រី​កបណ្ដាញរបស់ខ្លួនឲកាន់តែរឹងមាំក្នុងកាការពារធនធានធម្មជាតិ​ក៏ដូចជាការតស៊ូទៅលើការ​រំលោពបំពាបំពាន​សិទ្ធិ​ដីធ្លី​ព្រៃឈើ​នេសាទ​និងអំពើហឺង្សារផ្សេងៗ។​នៅលើវត្តមួយ​ក្នុងឃុំ​កាំងចាម​។ក្រោយពីលោក​ដន​លូន​មេឃុំកាំងចាម​ធ្វើការសំណេះសំណាល​ជាមួយអ្នកចូលរួម​នឹងបើកកម្មវិធប្រជុំ​ក្នុងពេលនោះលោកបាននិយាយថា​ដោយសាតែកិច្ចការរបស់សហគមន៏យើង​​ដែលបានអនុវត្តន៏​កន្លងមកទទួលបានជោគជ័យខ្លះបារាជ័យខ្លះ​ដូច្នេះខ្ញុំសប្បាយចិត្តណាស់ដែល​បណាញសហគមន៏យើង​បានជួបជុំគ្នានៅទីនេះ​ខ្ញុំសង្ឃឹមយើងនិងទទួលបាននូវ​ពត៍មានថ្មីៗ​បទពិ​សោធន៏ល្អៗ​ជាច្រើនទៀតដើម្បីយកទៅអនុវត្តនាពេលបន្ទទៀត។

នៅក្រោមការសម្របសម្រួលរបស់លោក​សឹម​សៀន​ជាបណ្ដាញសហគមន៏មកពីឃុំ​ដងកាំបិត​​ស្រុកសណ្ដាន​ខេត្តកំពង់ធំ​ក្នុងឪកាស់នោះ​សហគមន៏បានធ្វើការរាយការពី​លទ្ធផលដែលខ្លួនធ្វើបាន

កន្លងមក​និង​បញ្ហាដែលកពុងតែកើតមាននៅស្រុកភូមរបស់ខ្លួនមានដូចជា​

​​​​​​​បទល្មើសព្រៃឈើនៅតែមានបន្តរ​

​​​​​​​ឈ្មួញដឹកឈើដោយម៉ូតូនៅពេលយប់ធ្វើឲគ្រោះថ្នាក់ដល់អ្នកភូមិ

​​​​​​​បញ្ហាក្មេងទំនើងបង្ករអំពើរហឹង្សារក្នុងកម្មវិធីបុណ្យទានផ្សេងៗ

​​​​​​​បញ្ហាក្រុមហ៊ុនរុករករ៉ែខុសច្បាប់

​​​​​​​បញ្ហាដាក់អន្ទាក់សត្វព្រៃធ្វើអាជីវកម្ម

​​​​​​​បញ្ហាឆកត្រីនៅតាមដងទន្លេ

ជាមួយនឹងបញ្ហាឆកត្រីខុសច្បាប់អ្នកស្រី​ហែម​សាវី​មកពីឃុំអូរៃបានរាយការណ៏ថា​ក្រុមសហគមន៏

គាត់ចាប់រឹបអូសយកបានឧបករណ៏​ឆកត្រីបានមួយគ្រឿងកាលពីខែមុនហើយ​ប្រគល់ឲប៉ុស្តិ៏ឃុំស្រាបតែ​ប៉ូលិសឃុំនោះប្រគលឲជនល្មើសវិញ៊។

​​​​​​​អង្គប្រជុំរយៈពេលពីរថ្ងៃនោះ​បានដាក់ចេញនូវផែនថ្មីសម្រាប់អនុវត្តន៏រយៈពេល​បីខែខាងមុខទៀត​ហើយក៏បានស្នើរស្នុំឲបណ្ថាញសហគមន៏​ស៊ី​ភី​អិន​ចុះជួយពង្រឹងបន្ថែមដល់​សហគមន៏ឲបានញឹកញប់​និងស្នើរសុំឲអង្គការនានា​មេត្តាជួយគាំទ្រររាល់សកម្មភាពរបស់ពួកគាត់​ដើម្បី

ការពារធនធានធម្មជាតិ​នៅតំបន់ព្រៃឡង់ឲនៅគងវង្សជានិរន្ថ។

​​​​​​​ការប្រជុំនេះបានចប់នៅម៉ោង៤.៣០នាទីដោយភពជោគជ័យ។

Monday, November 22, 2010

ប្រជាពលរដ្ឋមួយក្រុមប្រមូលផ្ដុំគ្នាតវ៉ាដើម្បីបង្អាក់កាប់ទន្រ្ទានព្រៃឈើរបស់ក្រុមហ៊ុនភាពីម៉ិចដែលកុំពុងធ្វើសកម្មភាពនៅខេត្តពោធិ៏សាត់។

ពោធិសាត់
​​​​​​​ប្រជាពលរដ្ឋមួយក្រុម​​មានគ្នា២៦០នាក់​បានប្រមូលគ្នា​ចងក្រងជាក្រុម​​​ក្នុងបរិវេនភ្នំព្រះ​នឹង​តំនាក់ងក់។​​​​​​​​​​​​​​​​​​​​​​
​ភូមិក្រលាញ់​ឃុំក្បាលត្រាច​ស្រុកក្រគរ​កាលពីម៉ោង៨ព្រឹក​ថ្ងៃទី៩​ខែ១១​ឆ្នាំ២០១០​​ដោយបាន​​បង្អាក់ចំ​​ពោះក្រុមហ៊ុនភាពីម៉ិច​ដែលបំផ្លាញ់ព្រៃឈើ​យ៉ាងអណាធិតេយ្យ​នៅក្នុងនោះក៏​មានតំណាងក្រុមហ៊ុន​​គឺលោកទីគឹមតុក​នឹងអភិបាលស្រុក​ទឹមសារឹននឹង​​​តុលាការខេត្តបាន​ធ្វើការរារាំងប្រជាពលរដ្ឋ​កំអោយធ្វើការតវ៉ា​ហើយព្រមទាំងចោទប្រកាន់​ប្រជាពលរដ្ឋថា​ជាគណបក្ស​ប្រឆាំងប៉ះបោ។អ្នកភូមិក្បាលត្រាចត៏វ៉ាដើម្បីចង់អោយទុកនៅ
១​ដីសម្រាប់ឃ្វាលគោក្របី
២​ព្រៃជំនឿ
៣​ដីសំរាប់កំនើនប្រជាពលរដ្ឋ
៤​ព្រៃសំរាប់បង្កើតព្រៃសហគមន៏
ហើយពួកគាត់សំនំពរ​សំអោយរាជរដ្ឋាភិបាលនឹងអាជ្ញាធរក្រប់លំដាប់ថ្នាក់ជាពិសេសស្ថាប័ណ្ណដែល
ជាប់ពាក់ព័ន្ធមុននឹងធ្វើការអភិវឌ្ឈត្រូវចុះសឹក្សាពីផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋជាមុនសិន។

Wednesday, November 3, 2010

ដីសម្បទានសេដ្ឋកិច្ចមួយ ដែលរាជរដ្ធាពិបាល សម្បទានទៅអោយក្រុមហ៊ុនភាពីមិច មានចំនួន៣១៥០២៨ហិតា បានធ្វើអោយប៉ះពាល់ទៅលើព្រៃឈើ និងសិទ្ធសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ

ខេត្តពោធិសាត់
ថតដោយ ចំរើន
     នៅថ្ងែទី២១ ​ខែកញ្ញា ​ឆ្នាំ២០១០​មានប្រជាពលរដ្ឋ​ប្រមាណជាង​៣០០​នាក់​​បាន​ចូល​រួម​តស៊ូមតិ​ដើម្បី​រក​ដំណោះ​ស្រាយ រឿងព្រៃឈើ​​និង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីមិច​ នៅ​សាលា​ស្រុកក្រគរ​គោល​បំណង​ទៅជួប​អភិបាល​ស្រុក​ដើម្បី​អោយ​ជួយ​ ​ដោះស្រាយ​​រឿងនោះ ​ស្រាប់តែ​មាន​​ប៉េអឹម​ ​ប៉ូលីស​ធ្វើ​ការ​រារាំង មិន​អោយ​​ទៅ​ជួប​អភិបាល​ស្រុក​​​សាលា​ស្រុក​ក្រគរ​ មានការ​ចាក់សោ​មិន​អោយ​ចូល​ហើយ​សុំ​តំណាង​​១​រឺ​២​នាក់​​អោយ​ចូល​ទៅ​ជួប​​លោកធំ។ ប្រជា​ពល​រដ្ឋ​អស់ ជំនឿ​​ក៏​សំរេចចិត្ត​ទៅបិទ​ផ្លូវ​ជាតិ​លេខ​៥ ប្រហែល​ជិត​​​១​ម៉ោង ស្នងការ​រង​ខេត្ត​អង្វរ​ករ​ប្រជា​ពលរដ្ឋ អោយ​បើក​ផ្លូវ​​ដើម្បី​ចូលចរចារ​នៅ​ ក្នុង​សាលា​ស្រុក​​​ទាំង​អស់​គ្នា​វិញ។ ​
ថតដោយ ចំរើន

     អភិបាល​ស្រុក ទឹម សារឹម បាន​និយាយ​ពីច្បាប់​​ព្រៃឈើ ជាតួនាទី​របស់​រដ្ឋបាល​ព្រៃឈើ​ ច្បាប់​ភូមិ​បាល ច្បាប់​សុរិយោ​ដី​​លោក ទី គឹមតុក តំណាង​ក្រុម​ហ៊ុន​គាត់​បាន​ធានា​​៣​ចំនុច ​ដីស្រែ​ ដីចំការ ​ដី​លំនៅ​ដ្ឋាន ​ដី​ដែល​មាន​ជើងជ្រាំងហើយ​ ក្រុមហ៊ុន​មិន​ប៉ះពាល់​ទេ ​បើមាន​ការ​ខាង​លើ​អោយ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​​ទៅគាត់​ដើម្បី ចុះ​មក​​ដោះ​ស្រាយ​អោយ​​ប្រជា​ពលរដ្ឋ ដែល​នៅទាម​ទារ ​គឺ​ចង់​បាន​​ទាំង​ដីស្រែ​​ដីចំការ​ ដីលំនៅស្ថាន ​ព្រៃឈើ​ និងកន្លែង​​កំណើន​ប្រជា​ពលរដ្ឋ និង​កន្លែង​ឃ្វាល​គោ​​ក្របី​​និង​បង្កើត​ព្រៃ​សហគមន៏​។

     ប្រជាពលរដ្ឋ​សួរអំពី​ច្បាប់​ភូមិបាល​ និង​ច្បាប់​ព្រៃ​ឈើ​​ទៅ​លោក​អភិបាល​​ស្រុកក្រគរ ​ឈ្មោះ ទឹម សារិន ​បាន​បញ្ជាក់​ថា ​គាត់​មិនមាន​សិទ្ធ បញ្ឈប់​ក្រុម​ហ៊ុន​បានទេ ​អភិបាលស្រុក​បាន​សន្យា​ថា នឹង​ធ្វើ​ផែន​ការណ៏ ចុះ​ដោះ​​ស្រាយ​តាម​ភូមិ ដែល​មាន​បញ្ហា។ ដំណោះ​ស្រាយ​ទាំង​អស់ ដែល​លោក ទី គឹមតុន សន្យា​កាល​ពី​ថ្ងៃ​ទី២១ ​ខែកញ្ញា ឆ្នាំ២០១០ ​រហូតដល់ ​ថ្ងៃទី៣ ខែវិច្ឆិកា ​ឆ្នាំ២០១០ ពុំ​ទាន់​ឃើញ​ដំណោះ​ស្រាយ​​នៅ​ឡើយ​ទេ​។