Wednesday, November 3, 2010

ដីសម្បទានសេដ្ឋកិច្ចមួយ ដែលរាជរដ្ធាពិបាល សម្បទានទៅអោយក្រុមហ៊ុនភាពីមិច មានចំនួន៣១៥០២៨ហិតា បានធ្វើអោយប៉ះពាល់ទៅលើព្រៃឈើ និងសិទ្ធសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ

ខេត្តពោធិសាត់
ថតដោយ ចំរើន
     នៅថ្ងែទី២១ ​ខែកញ្ញា ​ឆ្នាំ២០១០​មានប្រជាពលរដ្ឋ​ប្រមាណជាង​៣០០​នាក់​​បាន​ចូល​រួម​តស៊ូមតិ​ដើម្បី​រក​ដំណោះ​ស្រាយ រឿងព្រៃឈើ​​និង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីមិច​ នៅ​សាលា​ស្រុកក្រគរ​គោល​បំណង​ទៅជួប​អភិបាល​ស្រុក​ដើម្បី​អោយ​ជួយ​ ​ដោះស្រាយ​​រឿងនោះ ​ស្រាប់តែ​មាន​​ប៉េអឹម​ ​ប៉ូលីស​ធ្វើ​ការ​រារាំង មិន​អោយ​​ទៅ​ជួប​អភិបាល​ស្រុក​​​សាលា​ស្រុក​ក្រគរ​ មានការ​ចាក់សោ​មិន​អោយ​ចូល​ហើយ​សុំ​តំណាង​​១​រឺ​២​នាក់​​អោយ​ចូល​ទៅ​ជួប​​លោកធំ។ ប្រជា​ពល​រដ្ឋ​អស់ ជំនឿ​​ក៏​សំរេចចិត្ត​ទៅបិទ​ផ្លូវ​ជាតិ​លេខ​៥ ប្រហែល​ជិត​​​១​ម៉ោង ស្នងការ​រង​ខេត្ត​អង្វរ​ករ​ប្រជា​ពលរដ្ឋ អោយ​បើក​ផ្លូវ​​ដើម្បី​ចូលចរចារ​នៅ​ ក្នុង​សាលា​ស្រុក​​​ទាំង​អស់​គ្នា​វិញ។ ​
ថតដោយ ចំរើន

     អភិបាល​ស្រុក ទឹម សារឹម បាន​និយាយ​ពីច្បាប់​​ព្រៃឈើ ជាតួនាទី​របស់​រដ្ឋបាល​ព្រៃឈើ​ ច្បាប់​ភូមិ​បាល ច្បាប់​សុរិយោ​ដី​​លោក ទី គឹមតុក តំណាង​ក្រុម​ហ៊ុន​គាត់​បាន​ធានា​​៣​ចំនុច ​ដីស្រែ​ ដីចំការ ​ដី​លំនៅ​ដ្ឋាន ​ដី​ដែល​មាន​ជើងជ្រាំងហើយ​ ក្រុមហ៊ុន​មិន​ប៉ះពាល់​ទេ ​បើមាន​ការ​ខាង​លើ​អោយ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​​ទៅគាត់​ដើម្បី ចុះ​មក​​ដោះ​ស្រាយ​អោយ​​ប្រជា​ពលរដ្ឋ ដែល​នៅទាម​ទារ ​គឺ​ចង់​បាន​​ទាំង​ដីស្រែ​​ដីចំការ​ ដីលំនៅស្ថាន ​ព្រៃឈើ​ និងកន្លែង​​កំណើន​ប្រជា​ពលរដ្ឋ និង​កន្លែង​ឃ្វាល​គោ​​ក្របី​​និង​បង្កើត​ព្រៃ​សហគមន៏​។

     ប្រជាពលរដ្ឋ​សួរអំពី​ច្បាប់​ភូមិបាល​ និង​ច្បាប់​ព្រៃ​ឈើ​​ទៅ​លោក​អភិបាល​​ស្រុកក្រគរ ​ឈ្មោះ ទឹម សារិន ​បាន​បញ្ជាក់​ថា ​គាត់​មិនមាន​សិទ្ធ បញ្ឈប់​ក្រុម​ហ៊ុន​បានទេ ​អភិបាលស្រុក​បាន​សន្យា​ថា នឹង​ធ្វើ​ផែន​ការណ៏ ចុះ​ដោះ​​ស្រាយ​តាម​ភូមិ ដែល​មាន​បញ្ហា។ ដំណោះ​ស្រាយ​ទាំង​អស់ ដែល​លោក ទី គឹមតុន សន្យា​កាល​ពី​ថ្ងៃ​ទី២១ ​ខែកញ្ញា ឆ្នាំ២០១០ ​រហូតដល់ ​ថ្ងៃទី៣ ខែវិច្ឆិកា ​ឆ្នាំ២០១០ ពុំ​ទាន់​ឃើញ​ដំណោះ​ស្រាយ​​នៅ​ឡើយ​ទេ​។

No comments:

Post a Comment