![]() | |||
គំនរសំណង់បាក់បែករបស់ប្រជាពលរដ្ឋ៣០០គ្រួសារដោយសារការកំទិច នៅខាងមុខអាគារលំនៅដ្ឋានថ្មី (រូបថត 04.01.2012) |
ការទប់ស្កាត់ដោយអំពើហឹង្សា បានបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស ទាំងប្រជាជនបូរីកីឡា ទាំងកំលាំងមានសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួនប្រជាជនចំនួន១១រូប។
គួររំលឹកផងដែរថា ប្រជាជនដែលប៉ះទង្គិចជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច គឺមានចំនួន៣០០គ្រួសារ ដែលផ្ទះរបស់គាត់ត្រូវបានគេកំទិចចោល ដោយគ្មានសំណងនៅរសៀលថ្ងៃដដែលនេះ ហើយពួកគាត់មានទំនាស់ដីធ្លីនេះជាមួយនឹង ក្រុមហ៊ុនផានអ៊ីម៉ិច អស់រយៈពេលជិត៨ឆ្នាំមកហើយ។
យោងតាមសំដីប៉ូលីស ខណ្ឌចំការមនម្នាក់ (ស៊ីវិល) បានបង្ហើបឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានយល់ព្រមរុះរើតាមការបង្គាប់ហើយ ប៉ុន្តែបន្ទាប់ពីមានតំណាងគណៈបក្សសមរង្ស៊ី ចូលទៅជួបជាមួយនឹងក្រុមប្រជាជនមួយសន្ទុះ ក៏ស្រាប់តែពួកគាត់ (ប្រជាជន) ផ្លាស់ប្តូរគំនិតឈប់រុះរើវិញ ទើបបណ្តាលឲ្យមានហេតុការណ៍ ដែលមិនគួរកើតបែបនេះ។
នេះគឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កំលាំងសាធារណៈ បង្ក្រាបប្រជាពលរដ្ឋយ៉ាងហឹង្សា សំរាប់ដើមឆ្នាំថ្មី ២០១២នេះ។
![]() |
ក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងនៅតំបន់ដែលមានជំលោះកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ (រូបថត 04.01.2012) |
![]() |
ប្រជាពលរដ្ឋឈរសម្លឹងមើលផ្ទះដែលត្រូវបានកំទិចចោលទាំងស្រណោះ ខណៈពេលរៀបចំឥវ៉ាន់ដែលនៅសល់ពីការរុះរើ (រូបថត 04.01.2012) |