Sunday, October 28, 2012
Monday, October 8, 2012
នៅព្រឹកថ្ងៃទី ០៨ តុលានេះ គណកម្មាធិការរៀបចំទិវាសិទ្ធលំនៅឋានពិភពលោកបានប្រារព្ធទិវាសិទ្ធលំនៅឋានពិភពលោក ខួបទី២៧ នៅមុខរដ្ឋសភា និងអតីតសហគមន៍ដីក្រហម
នៅព្រឹកថ្ងៃទី ០៨ តុលា ឆ្នាំ២០១២នេះ គណកម្មាធិការរៀបចំទិវាសិទ្ធលំនៅឋានពិភពលោក អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល អ្នកសហគមន៍បឹងកក់ អ្នកបុរីកីឡា និងអតីតអ្នកសហគមន៍ដីក្រហម ប្រមាណជាង ៧០០នាក់បានមកជួបជុំគ្នាប្រារព្ធទិវាសិទ្ធលំនៅឋានពិភពលោក ខួបទី២៧នៅមុខរដ្ឋសភា និងអតីតសហគមន៍ដីក្រហម។
ក្នុងនោះដែរ មានការចូលរួមថ្លែងសន្តរកថាពីសំណាក់លោកស្រី ពុង ឈីវកេក ស្ដីពីផលប៉ះពាល់ដោយការបណ្ដេញចេញទាំងបង្ខំផងដែរ។ បន្ទាប់មក អតីតអ្នកសហគមន៍បឹងកក់ អ្នកបុរីកីឡា និងអតីតអ្នកសហគមន៍ដីក្រហម បកស្រាយពីផលប៉ះពាល់ក្រោយពីការបណ្ដេញចេញទាំងបង្ខំ និងសិទ្ធមនុស្ស ព្រមទាំងមានក្រុមន្ត្រីយុវវ័យច្រៀងចំរៀងនាំសារថែមទៀតផង។ រួចមានការអានពីបញ្ហារបស់សហគមន៍ដែលកំពុងប្រឈមនឹងការបណ្ដេញចេញទាំងបង្ខំ របស់លោកស្រី ហេង មុំ ជាអ្នកសហគមន៍បឹងកក់ និងលោកស្រី ច្រាយ នីម ជាអ្នកសហគមន៍ថ្មគោល រួចច្រៀងចំរៀងនាំសារនៃក្រុមតន្រ្តីយុវវជន។ បន្ទាប់មកទៀត ធ្វើការអានញ្ញត្តិដោយលោកស្រី ទេព វន្នី រួចហែជាក្បួនសំដៅទៅមុខរដ្ឋសភា ដើម្បីដាក់ញ្ញត្តិទៅរដ្ឋសភា។ ជាការដាក់ញ្ញត្តិទៅរដ្ឋសភា ដែលលោកស្រី បូវ សោភ លោកស្រី ទេព វន្នី លោកស្រី សយ កូឡាប លោកស្រី ឆាយ គឹម ហ៊ន និងលោក បញ្ញា ជាតំណាង។ ទីបំផុត ភាគីរដ្ឋសភាបានទទួលញ្ញត្តិរបស់សហគមន៍ដោយសន្យាឆ្លើយតបនូវរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ជាចុងក្រោយ ប្រកាសរំសាយជាកិច្ចបញ្ចប់កម្មវិធី។
គួរបញ្ជាក់ផងដែរថា តាមរយៈញ្ញត្តិរួមរបស់សហគមន៍ និងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋភិបាល ដែលបានស្នើសុំដល់រដ្ឋសភាជាតិ ធ្វើអោយប្រទេសកម្ពុជា ជាតំបន់គ្មានការបណ្ដេញចេញ និងរំលោភយកដីធ្លី បានបង្ហាញថា៖ មានប្រជាជនប្រមាណ ១០០០លាននាក់ នៅលើពិភពលោកកំពុងរងការគំរាមកំហែង និងរស់នៅក្នុងលក្ខខណ្ឌលំបាក ហើយតួរលេខនេះ នឹងមានការកើនឡើងទៅដល់ មួយពាន់លានប្រាំពីសែននាក់ នៅក្នុងឆ្នាំ២០២០។ ហើយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ច្រើនជាង១០ភាគរយ ត្រូវបានភៀសខ្លួនចេញពីលំឋានរបស់ពួកគេ ក្នងរយៈពេល២ទសសវត្សរ៍ចុងក្រោយ៕

Subscribe to:
Posts (Atom)