Monday, October 8, 2012

នៅព្រឹកថ្ងៃទី ០៨ តុលានេះ គណកម្មាធិការ​រៀប​ចំ​ទិវា​សិទ្ធ​លំ​នៅ​ឋាន​ពិភពលោក​បានប្រារព្ធ​ទិវាសិទ្ធលំ​នៅឋាន​ពិភព​លោក ខួបទី២៧ នៅមុខរដ្ឋសភា និងអតីតសហគមន៍ដីក្រហម


នៅព្រឹកថ្ងៃទី ០៨ តុលា ឆ្នាំ​២០១២នេះ គណកម្មាធិការ​រៀបចំ​ទិវាសិទ្ធ​លំ​នៅ​ឋាន​​ពិភព​លោក អង្គ​ការ​សង្គមស៊ី​វិល​​មិន​មែន​​រដ្ឋា​​ភិបាល អ្នក​សហគមន៍បឹងកក់​ អ្នកបុរីកីឡា និងអតីតអ្នក​សហគមន៍​ដីក្រហម ប្រមាណជាង ៧០០នាក់​បាន​មក​ជួប​ជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធ​លំនៅ​ឋាន​ពិភព​លោក ខួប​​ទី​២៧​នៅ​មុខ​រដ្ឋសភា​ និង​អតីត​សហគមន៍​ដី​ក្រហម។​



 ក្នុងនោះ​ដែរ មានការ​ចូល​រួម​​ថ្លែងសន្តរកថា​ពីសំណាក់លោកស្រី ពុង ឈីវកេក ស្ដី​ពី​ផលប៉ះ​ពាល់ដោយ​​ការបណ្ដេញ​ចេញទាំងបង្ខំផង​ដែរ។ បន្ទាប់មក អតីតអ្នក​​សហគមន៍បឹងកក់​ អ្នកបុរីកីឡា និងអតីតអ្នក​សហគមន៍​ដីក្រហម​ បកស្រាយពី​ផលប៉ះពាល់​ក្រោយ​ពី​ការបណ្ដេញចេញទាំងបង្ខំ និង​សិទ្ធ​មនុស្ស ព្រម​ទាំងមាន​ក្រុមន្ត្រី​យុវវ័យ​​ច្រៀង​ចំរៀង​នាំសារ​ថែមទៀតផង។ រួចមានការ​អាន​ពីបញ្ហា​របស់​​សហគមន៍​​ដែល​​កំពុង​ប្រឈម​​នឹង​​កា​រ​​បណ្ដេញ​​ចេញ​​ទាំង​បង្ខំ របស់​លោកស្រី ហេង មុំ ជាអ្នក​​សហគមន៍​បឹងកក់ និងលោកស្រី ច្រាយ នីម ជាអ្នក​សហគមន៍​ថ្ម​គោល រួច​ច្រៀង​ចំរៀង​នាំ​សារ​នៃ​​ក្រុម​​តន្រ្តី​យុវវជន។ បន្ទាប់មកទៀត ធ្វើការអានញ្ញត្តិដោយ​លោកស្រី ទេព វន្នី រួច​ហែ​ជា​ក្បួន​សំដៅ​ទៅ​មុខ​រដ្ឋ​សភា ដើម្បី​​ដាក់​​ញ្ញត្តិ​​ទៅ​​រដ្ឋ​សភា។ ជា​ការ​ដាក់​ញ្ញត្តិ​ទៅ​រដ្ឋសភា ដែលលោកស្រី បូវ សោភ លោកស្រី ទេព វន្នី លោកស្រី សយ កូឡាប លោកស្រី ឆាយ គឹម ហ៊ន និងលោក បញ្ញា ជាតំណាង។ ទីបំផុត ភាគី​រដ្ឋ​សភា​បាន​ទទួល​ញ្ញត្តិ​របស់​សហគមន៍​ដោយ​សន្យា​ឆ្លើយ​តប​នូវ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។ជាចុងក្រោយ  ប្រកាសរំសាយជាកិច្ចបញ្ចប់កម្មវិធី។


គួរ​បញ្ជាក់ផង​ដែរថា តាម​រយៈ​ញ្ញត្តិរួម​របស់​សហគមន៍​ និង​អង្គការសង្គមស៊ីវិល​មិន​មែន​រដ្ឋ​ភិបាល​ ដែលបានស្នើសុំដល់រដ្ឋសភាជាតិ ធ្វើ​អោយ​ប្រ​ទេស​កម្ពុជា​ ជា​តំបន់​គ្មាន​ការ​បណ្ដេញចេញ និងរំលោភ​យក​ដីធ្លី បានបង្ហាញថា៖ មានប្រជាជនប្រមាណ​ ១០០០លាននាក់​​ នៅលើពិភព​លោក​កំពុង​រងការ​គំរាម​កំហែង និងរស់នៅក្នុង​លក្ខខណ្ឌ​លំ​បាក ហើយ​តួរលេខ​នេះ​ នឹងមានការ​កើន​ឡើង​ទៅ​ដល់​ មួយពាន់លានប្រាំពីសែននាក់ នៅ​ក្នុង​ឆ្នាំ២០២០។ ហើយ​ប្រជា​ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំ​ពេញ ច្រើនជាង១០ភាគ​រយ ត្រូវបានភៀសខ្លួនចេញពី​លំ​ឋាន​របស់​ពួក​គេ ក្នង​រយៈពេល​២ទសសវត្សរ៍​ចុង​ក្រោយ៕

No comments:

Post a Comment