១ ,ខ្ញុំជាអកសត្វខ្ចាត់ព្រាត់ទ្រនុំ កន្លែងធ្លាប់ទុំទ្រនុំធ្លាប់រស់
ចាកចោលគ្រួសារចាកហ្វូងទាំងអស់ ដោយព្រានលប់អស់ជម្រកមច្ឆា។
២,អកសត្វបក្សាមច្ឆាចំណី មករស់ក្នុងព្រៃអាស្រ័យផល្លា
ពិបាករស់ណាស់ផ្លាស់ប្ដូរអាហារ ស្គាំងស្គមខ្លោចផ្សាចិន្ដារីងរៃ ។
៣,ឪហ្វូងអកសត្វដែលព្រាត់ទ្រនុំ អកគេអកខ្ញុំបែកទាំងអាល័យ
ជួបគ្នាម្ដងៗសែនរំភើបក្រៃ អោបថើ់បចាប់ដៃលាយឡំទឹកភ្នែក ។
៤,ខំស្រែកយ៉ាងណាកយើងជាសត្វ មានតែត្រូវព្រាត់ចាំជួបថ្ងៃស្អែក
ឬមួយមិនជួបមានតែថ្ងៃបៃក ទោះបីខំស្រែកក៍វាគ្មាននយ័ ។
No comments:
Post a Comment