Friday, July 15, 2011

ក្រុមហ៊ុនភាពីម៉ិចមកដល់ឃុំអញ្ចាញរូង

បន្ទាប់​ពី​ធ្វើ​ការ​ឈូស​ឆាយ​ដាំ​ដំឡូង​មី និង​ដាំ​ដើម​ប្រេង​ខ្យល់​នៅ​ខេត្ត​ពោធិ៍សាត់​ក្រុមហ៊ុន​ភាពីម៉ិច​ គ្រុប ក៏​បាន​បោះ​ជំ​ហ៊ាន​ចូល​ដល់​ខេត្ត​កំពង់ឆ្នាំង។

​​​យោង​តាម​របាយការណ៏​របស់​ក្រុម​ប្រឹក្សា​ឃុំ​ អញ្ចាញរូង បាន​ឲ្យ​ដឹង​ថា​៖ កាល​ពី​ថ្ងៃ​ទី ១១ខែ មិថុនា ឆ្នាំ ២០១១ នៅ​សាលា​ឃុំ​អញ្ចាញរូង លោក​ទី គឹមតុក ក្រុម​ប្រឹក្សា​ខេត្តពោធិសាត់និង​ជា​តំណាង​ឲ្យ​ក្រុម ហ៊ុន​​​ភាពីម៉ិចគ្រុបបាន​មក​ជួប​ប្រ​ជុំ​ពិ​ភាក្សាជា​មួយ​​ក្រុមប្រឹក្សាឃុំ និង លោក មេ​ភូមិ​ទាំង​​៦​ភូមិ​ អំ​ពី​បញ្ហា​ ដី​សម្បទានសេដ្ឋកិច្ចដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អញ្ចាញរូងស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង ។

មាន​ប្រសាសន៍​ក្នុ​អង្គ​ប្រ​ជុំ​នោះ​ លោក ទី គឹមតុក បាន​​លើក​​ឡើង​ថា៖​ វត្តមាន​របស់​ក្រុម​​ ហ៊ុនភាពីម៉ិច​នៅ​ជំ​​​​​​​​​​​​​​​​ហ៊ាន​ដំបូង​​នេះ​គឺ​ធ្វើ​ការ​​កំណត់​ព្រំ​ដី​ដែល​​ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុនភាពីម៉ិច. បន្ទាប់​​​មក​​យើង​និង​​ធ្វើ ​ការ​ស្រង់​ស្ថិ​​​​​​​​​​​​​តិ​ដី​និង​​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជា​មួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​​​បាន​​ទទួល​​ពី រដ្ឋាភិបាល ។ ការ​ស្រង់​ស្ថិតិ​ដី​និង​ប្រជា​ពលរដ្ឋ​គឺ​ស្រង់​តែ​ក្នុង​ដី​សម្បទាន​តែ​ប៉ុណ្ណោះ​ រីឯ​ដី​វិញ​គឺ​សំ​​ដៅ​ទៅ​លើ​ដី​ស្រែ​ដី​ចំ​ការ​ដី​ភូមិ​និង​ដី​ផ្សេងៗ​​ដែល​មាន​ពាក្យ​កាន់​កាប់​ឬ​គ្មាន​ពាក្យ​កាន់​កាប់​ក្ដី​គឺ​ស្រង់​​ទាំងអស់​ដើម្បី​ធ្វើ​ការ​ពិចារណា​និង​ធ្វើ​ការ​កាត់​ចេញ​ពី​ដី​សម្បទាន ​របស់​ក្រុម​ហ៊ុន ។

ថ្ងៃ​ទី ​១៤ - ១៥ ខែ មិថុនា ឆ្នាំ ២០១១ ក្រុម​ការ​ងារ​​នៃ​​ក្រុម​ហ៊ុន ភាពីម៉ិច ​បាន​​មក​​សហការ​ជាមួយ​ ក្រុម​ប្រឹក្សាឃុំ លោក​មេ​ភូមិ​ទាំង៦ភូមិ​ និង​អាជ្ញាធរ​​ស្រុក បរិបូណ៍ ដើម្បី​ចុះ​កំ​ណត់​ព្រំ​ដី​ពាក់ព័ន្ធ​ដោយ ​ធ្វើ​ការ​បោះ​បង្គោល​និង​បាញ់​ថ្នាំ​ក្រហម​តាម​បង្គោល​និង​តាម​ដើម​ឈើ​ជា​ច្រើន​ដែល​មាន​ចំ​ណុច UTM​=​០៤៣៤០០០/១៣៦៣០០០រហូត​ដល់​ចំណុច ​UTM=០៤៣៤០៧៥/១៣៨៥០០ពី​ព្រំប្រទល់​ឃុំ អញ្ចាញរូង​ទល់​និង ឃុំ ពេជ​ចង្វារ​ខាង​ជើង​ទៅ​ដល់​ព្រំ​ប្រទល់​ឃុំ អញ្ចាញរូង ខាងត្បូង​នៃ​ឃុំ ប្រស្នឹប ​​​​​។​ បន្ទាប់​ពី​ធ្វើ​ការ​កំណត់​ព្រំ​ដី​រួច​មក​ក្រុម​ការ​ងារ​ក៏​បាន​បន្ត​ដំណើរ​ការ​ស្រង់​ស្ថិតិ​ដី​និង​ប្រជាពលរដ្ឋ ដែល ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុនភាពីម៉ិច ។ លទ្ធផល​នៃ​ការ​ស្រង់​ស្ថិតិ​មាន​ដូច​ខាង​ក្រោម៖

១.ផ្ទៃ​ដី​ពាក់​ព័ន្ធ​សរុបៈ ៤១៦៣.៩ហិកតា​...ក្នុង​នោះ​មាន ដីស្រែ​ចំនួន ១៥៩៦ ហិកតា...ដី​ចំការ​ចំនួន ៦១២​ ហិកតា​... ដីភូមិ​ចំនួន ៤០៧.២ ហិកតា... ដី​ព្រៃ​​សម្រាប់​បង្កើត​សហគមន៍​ចំនួន ១៥០៧.០៥៦ ហិកតា... ដី​ចំណី​ស្ទឹង​ចំនួន ៣៥ ហិកតា និងដីផ្សេងៗ ចំនួន ៦.៥ ហិកតា ។ រីឯ​ស្ថិតិ​គ្រួសារ​ពាក់ព័ន្ធ ជាមួយ​ដី​សម្បទានសេដ្ឋកិច្ច​សរុប​មាន​ចំនួន ៥៨៧គ្រួសារ​និង​មាន​សមាជិក​សរុប​ចំនួន ២៧០៤ នាក់។

ការ​ចុះ​ស្រង់​ស្ថិតិ​ដី​និង​គ្រួសារ​ដែល​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន ភាពីម៉ិច បាន​ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០១១ ហើយ​ក្រុម​ប្រឹក្សាឃុំ​ក៏​បាន​បញ្ជូន​របាយការណ៍​នេះ​ទៅ​ស្រុក​រួច​ហើយ ។ តាម​ប្រសាសន៍​ របស់​អ្នក​ស្រី ប៉ិញ ​អាត​ ប្រ​ធាន សហគមន៍​ព្រៃឈើ​ស្ទឹង ខ្សាច់សរ​ ឃុំ អញ្ចាញរូង បាន​ឲ្យ​ដឹង​ថា៖ ​រ​​ហូត​​មក​ដល់ពេល​នេះ​ប្រជាពលរដ្ឋ​ទាំង ៥៨៧គ្រួសារ​​ដែល​មានដី​ស្ថិត​ក្នុង​តំបន់​ដី​សម្បទាន​នៃ​ក្រុម​ហ៊ុន ភាពីម៉ិច កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់​ដោយ​មិន​ទាន់​ឃើញ​រាជ​រដ្ឋាភិបាល​ឬ​ក្រុម​ហ៊ុន​មកប្រកាស​កាត់​ដី​ទំហំ ៤១៦៣.៩ ហិកតា​នេះ​ឲ្យ​ដល់ពួក​គាត់​នៅ​ឡើយ ។

ស្ថិត​​ក្នុង​​វ័យ​​ប្រមាណ​​ជាង​ ៤០​ឆ្នាំ​​ អ្នក​ស្រី​ ឆៅ សាវឿន​ ជា​​អនុ​ប្រធាន​​សហគមន៍​​ព្រៃ​​ឈើ​​បាន​​មាន ​ប្រសាសន៍​ទាំង​ទឹក​មុខ​​ក្រៀម​ក្រំ​ប្រាប់​មក​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌​មាន​សហគមន៍​យើង​ថា៖ ​ដី​ព្រៃ​ឈើគឺ ​ជា​អាយុ​ជីវិត​របស់​ប្រជាជន​បើ​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចំការ​សង់​លំ​នៅ​ដ្ឋាន​និង​គ្មាន​ព្រៃឈើ ​សម្រាប់​សង់​ផ្ទះ​ធ្វើអុស​ដុត​​នោះ​ទេ​​​​​​​​​​​​​​​​ ​យើង​នឹង​ជួប​គ្រោះ​មហន្ត​រាយ​​ជា​មិន​ខាន.....ត្បិត​ជីវិត​អ្នក​ស្រែ​គឺ ​ពឹង​ពាក់​អាស្រ័យ​ផល់​ទៅ​លើដីធ្លី​និង​ព្រៃ​ឈើ​នេះ​ឯង ។

​ទាក់​ទង​និង​ការ​កាត់​ដី​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត ​​ព័ត៍មាន​​សហគមន៍​និង ​ធ្វើ​ការ​អធិប្បា​យបន្ត​នៅ​ពេល​ក្រោយ ។


ហង្ស មាស






















No comments:

Post a Comment