លោកឆុនឆាយអាយុ៣៣ឆ្នាំជាម្ចាស់ស្រែនៅទីនោះបាននិយាយថានេះជលើកទីពីរហើយដែលដំរីមួយហ្វូងនេះបានមកបោកស្រូវរបស់ពួកគាត់គឹម្ដងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១០លើកទីពីរនៅថ្ងៃទី២២ខែឆ្នាំដដែលគាត់បានបន្តរទៀតថាស្រូវរបស់គាត់ជិតទុំហើយជិតបានច្រូតហើយឥឡូវនេះបែជាត្រូវដំរីទាំងនោះមកបោកស៊ីខ្ទិចខ្ទីអស់គាត់គ្មានស្រូវសម្រាប់ច្រូតទៀតទេគាត់មិនដឺងជាទៅរកអ្វីដើម្បីទិញអង្ករឡើយ។
ពលរដ្ឋពីរទៀតម្នាក់ឈ្មោះសុកឡោកប្រុសម្នាក់ឈ្មោះសៀងភារស់នៅភូមិសៀមបូកស្រុកសៀមបូកបានប្រាប់រស្មីបៃតងថាគាត់ជាអ្នកដងជ័រទឺកនៅក្នុងព្រៃឡង់ចំនុចអូរស្រឡៅជប់និងអូរស្រឡៅលើនៅពេលដែលពួកគាត់ទៅដល់កន្លែងដែលពួកគាត់ដង់ជ័រស្រាប់តែឃើញកានជ័ររបស់ពួកគាត់រាយប៉ាយនឺងបែកដោយសាដំរីជាន់ក្រោយពេលពួកគាត់បានបំពេញការងាររួចហើយព្រឺកឡើងធ្វើដំណើរមកផ្ទះវិញលុះដល់កន្លែងទុកម៉ូត៉ូចម្ងាយប្រមាណ១ឝីឡូម៉ែពីកន្លែងស្នាក់នៅដងជ័រស្ករាប់តែលឹសំឡេងកាច់ឈើប្រាវៗបន្ទាប់មកក៏ឃើញដំរីចេញមកដើរតំរង់មករកពួកគាត់យ៉ាងលឿនធ្វើឲពួកគាត់ភ័យយ៉ាខ្លាំងហើយទម្លាក់ចោលម៉ូត៉ូរត់យកតែរួចខ្លួនទៅ។
ជួបនឺងបញ្ហានេះលោកពោតឡេនបានរាយការណ៏ទៅមេឃុំសៀមបូកនិងអង្គកាសត្វព្រៃដើម្បីធ្វើអន្តរាគមន៏។ជាមួយគ្នានេះដែរលោកប៊ុតខាំថនមេឃុំសៀមបូកបាននិយាយទៅកាន់ប្រជាពលរដ្ឋនៅទីនោះថាសូមបងប្អូនកុំធ្វើអ្វីវាឲសោះឡើយព្រោះវាជាសត្វដែលកម្រហើយនៅសល់ទិចទូចណាស់ក្នុងប្រទេស់យើងសូមយកកាំជ្រូចដែលអង្គការផ្ដល់ឲបាញបង្អើលបានហើយបើបងប្អូនធ្វើអ្វីផ្សេងទៀតអាចខុសច្បាប់នាំមានទោសដល់ខ្លួន។យើងនិងស្វែងរកមធ្យោបាយនឺងកាគាំទ្រនានាដើម្បីដោះស្រាយបញ្ហានេះសូមមេត្តាចូលរួមថែរក្សានិងអភិរក្សទាំងអស់គ្នា។
លោកទុយសេរីវឌ្ឍនៈជាបុគ្គលិកអង្គការសត្វព្រៃនឺងរុក្ខជាតិអន្តរជាតិបានមានប្រសាស្រ្តប្រាបរស្មីប៉ៃតងតាមទូរស័ព្ទនៅជុំវិញបញ្ហានេះថាៈលោកបានចុះដល់ទីកន្លែងដែលកើតហេតុហើយឃើញថាមានកាខូចខាតស្រូវរបស់បងប្អូននៅទីនោះពិតមែនទាំងអស់មានចំនួនបួនគ្រសារដែលបានខាតបង់ច្រើនជាងគេតែនេះវាមិនមែនជាបញ្ហាទូទៅឡើយវាសំខាន់ត្រង់ថាសហគមន៏នៅទីនោះមានឆន្ទះប៉ុណាក្នុងការថែរក្សានិងអភិរក្សសត្វដែជិតផុតពូជនេះ។លោកបានផ្ដលជូននូវសម្ភារៈមួយចំនួនដូចជាកាំជ្រូចថ្មស្អុយសំរាប់បងអើលហើយករុមការងាររបស់លោកកំពុងតែពិភាក្សារពីបញ្ហានេះដើម្បីលើកគម្រោងបន្តរទៅឆ្នាំក្រោយទៀតក្នុងនោះមានដូចជាៈ
- វគ្គអបរំផ្សព្វផ្សាយពីវិធានការការពារនិងថែរក្សារសត្វព្រៃ
- ផ្ដល់សម្ភារៈផ្សេងៗទៀតសំរាប់តាមដានសត្វ
- វគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាមដាននិងថែរក្សារការពារ
តែទោះបីជាយ៉ាងណាក៏ដោយក៏រូបលោកនិងក្រុមការងាររបស់លោកនៅតែយកចិត្តទុកដាក់ចំពោះរឿងនេះដែរសំខាន់គឹកាចូលរួមនឺងឆន្ទះរបស់សហគមន៏ប៉ុណ្ណោះ។
No comments:
Post a Comment