![]() | ||||
កំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំអន្សាចំបក់ត្រូវបានកកស្ទះរយៈពេលជាងពីរម៉ោង |
![]() |
ប្រជាជនឃុំអន្សាចំបក់ បិទផ្លូវជាតិលេខ៥ ដើម្បីទាមទាររកដំណោះស្រាយ |
![]() |
ប្រជាជនយល់ព្រមបើផ្លូវជាតិ បន្ទាប់ពីមានស្រ្តីម្នាក់ធានាចេញមុខជួយរកដំណោះស្រាយ |
![]() |
ស្រ្តីដែលពុំមាននរណាម្នាក់ស្គាល់អត្តសញ្ញាណ ចេញមុខមកដោះស្រាយ អមដំណើរដោយលេខាម្នាក់ និងអង្គរក្សពីរអ្នក ក្នុងសំលៀកបំពាក់ជាទាហាន |
ក្រោយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ប្រជាជននៅភូមិខ្សាច់ល្អិត ភូមិធ្គោលតូច ឃុំអន្សាចំបក់ មានការបាក់ទឹកចិត្តជា ខ្លាំងដោយពុំមានដំណោះណាមួយដល់ការទាមទាររបស់ពួកគាត់ឡើយ។ សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន នៅតែបន្តនិងរិតតែខ្លាំងជាងមុនទៅទៀត។
មិនតែប៉ុណ្ណោះនៅថ្ងែទី២៩ ខែឆ្នូ ឆ្នាំ២០១០ ប្រជាជនចំនួនបីនាក់ ៖
១. ឈ្មោះ ធួង ថុន ភេទប្រុស (ជាគ្រូបង្រៀនត្រូវក្រុមហ៊ុនចាប់ចងស្លាបសេក)
២. ឈ្មោះ សីន ស៊ីណាត ភេទប្រុស
៣. ឈ្មោះ ភិច ភាន់ ភេទប្រុស រស់នៅភូមិខ្សាច់ល្អិត ត្រូវបានក្រុមហ៊ុនចាប់វាយដំនិងចាប់ដាក់គោយន្តនាំយក ទៅទីស្នាក់ការរបស់ពួកគេនៅវេលា៥ល្ងាច។ នៅម៉ោង១០យប់ប្រជាជនទាំងបីនាក់ត្រូវបានដោះលែងមកវិញ ដោយមានកិច្ចអន្តាគមន៍ពីអាជ្ញាធរ ចចារជាមួយពួកចិនដែលជាម្ចាស់ក្រុមហ៊ុន។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ក្រុមហ៊ុនចិនបានធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដល់ដីស្រែ របស់ប្រជាពលរដ្ឋ ធ្វើឲ្យមានប្រតិកម្មជាខ្លាំង។ នៅថ្ងៃទី១ និង២ ខែមករា ឆ្នាំ២០១១ កងកម្លាំងសមត្ថកិច្ចមាន ប៉ូលិស ប៉េអឹមប្រហែល៧០នាក់មកយាមនិងការពារក្រុមហ៊ុន ព្រោះខ្លាចក្រែងប្រជាពលរដ្ឋក្រោកឈរឡើងដើម្បី ធ្វើការតវ៉ាប្រឆាំងនៅក្នុងភូមិខ្សាច់ល្អិត និង ថ្កោលតូច ឃុំអន្សាចំបក់នេះតែម្តង។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១១ ប្រជាជនបាននាំគ្នាទៅចូលរួមប្រជុំនៅសាលាឃុំអន្សាចំបក់ ដើម្បីស្តាប់ក្រុមការងារ ពង្រឹងគណៈបក្សប្រជាជនមូលដ្ឋានក្នុងខេត្តពោធិសាត់ ដើម្បីដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅទីនោះ។
លោក ចំរើន បានគូសបព្ចាក់ថាមកដល់ពេលនេះ សកម្មភាពរបស់ក្រុមហ៊ុនចិនបាននិងកំពុងតែបន្តសកម្មភាពឈូសឆាយដីព្រៃនិងប៉ះពាល់ដី ផ្ទះសម្បែងរបស់ប្រជាជននៅភូមិខាងលើកាន់តែខ្លាំងឡើងៗ។ ពិសេសដីដែល សហគមន៍ទាមទាររក្សាទុកដូចជា ព្រៃសំរាប់សហគមន៍ឃ្វាលគោក្របី និងព្រៃសំរាប់បំរុងទុកក្មេងជំនាន់ក្រោយៗ តែឥឡួវនេះត្រូវក្រុមហ៊ុនឈូសឆាយគ្មានសល់ ដើម្បីដាំដំឡូងមី។ ប្រជាពលរដ្ឋកំពុងតែបាក់ទឹកចិត្តក្នុងការតស៊ូ រស់ខ្លួន ព្រោះថាការតវ៉ារហូតមក មានដល់ការបិទផ្លូវជាតិនៅក្នុងខែធ្នូ ឆ្នាំ២០១០ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយតែផ្ទុយទៅវិញគឺបានត្រឹមតែអាជ្ញាធរ និងក្រុមហ៊ុនធ្វើការគំរាមកំហែងតាមរកចាប់ខ្លួនអ្នកណាដែលជាមនុស្សសកម្ម ក្នុងការដឹកនាំចលនាទាមទារប្រឆាំងនឹងក្រុមហ៊ុន។ មកដល់ពេលនេះ សហគមន៍មិនមានយុទ្ធសាស្រ្តអ្វីដើម្បីទប់ទល់ជាមួយក្រុមហ៊ុន ដែលមានអាជ្ញាធរជួយគាំទ្រនោះឡើយ។
លោក ចំរើន បានបន្តទៀតថាការតស៊ូមតិមួយរយៈកាលចាប់តាំងពីខែធ្នូ ឆ្នាំ២០១០ មកដល់ពេលនេះហាក់បីដូចជាឈានទៅរក ការបរាជ័យទាំងស្រុង ព្រោះថាសហគមន៍ត្រូវអាជ្ញាធរ និងក្រុមហ៊ុនគំរាមកំហែង រួមទាំងអ្នកពីខាងក្រៅដូចជាអ្នកកាសែត វិទ្យុ និងអង្គការផ្សេងៗ បានត្រឹមតែសួរនាំតាមទូរស័ព្ទ។ ប្រជាជននៅទីនោះបានប្រើធនធានរបស់ខ្លួនផ្ទាល់ក្នុង ការរៀបចំប្រមូលផ្តុំប្រជាជនដើម្បីធ្វើការតវ៉ាក្នុងកំរិតយ៉ាងពិបាក។ ចំពោះអង្គការដែលចេះតែសួរនាំ រឺទូរស័ព្ទដើម្បីស្វែងរកព័ត៌មានសំរាប់បំរើការងាររបស់ខ្លួន ពុំដែលមានឆន្ទៈជួយ ផ្តល់ការគាំទ្រជាថវិការអ្វីឲ្យដល់ពួកគាត់ឡើយ។ ផ្ទុយទៅវិញប្រជាជននៅទីនោះ ហាក់បីដូចជាមានការធុញថប់ ក្នុងការជួបសួរពីអ្នកសារព័ត៌មាន រឺ អង្កការ ផ្សេងៗ ព្រោះពួកគាត់យល់ថាវាជាការគិតប្រយោជន៍ផ្ទាល់ខ្លួន គឺបានត្រឹមតែសួរនាំដើម្បីបំពេញការងាររបស់ខ្លួនប៉ុណ្ណោះ។ ផ្ទុយទៅវិញគេពុំបានជួយទប់ស្កាត់ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពរឺ បញ្ចុះបញ្ចូលអាជ្ញាធរកុំឲ្យធ្វើការគាបសង្កត់ដល់ពួកគាត់ឡើយ។
No comments:
Post a Comment