Sunday, November 18, 2012

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍សហគមន៍ (ម.ស.អ.ស.)




Community Development and Study Centre
(C.D.S.C.)

 គឺជាកន្លែងប្រមូលផ្ដុំ នូវ   គំនិត ចំណេះដឹង  និង  បទពិសោធន៍

 ​ពីគ្រប់មជ្ឈដ្ឋាន ដើម្បី អភិវឌ្ឍន៍ ផ្សព្វផ្សាយ អប់រំ

           បណ្ដុះបណ្ដាល ​​​និង ចែករំលែក ដល់សហគមន៍មូលដ្ឋាន

      CDSC បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​​០១​ខែ​កក្កដា​ឆ្នាំ​២០១០​ផ្ដួច​ផ្ដើម​គំ​និត​ដោយ​លោក
​ គីម ​សេង​ និង​សហគមន៍​ផ្ទាល់​។​
     
គោល​បំណង៖       
១.ផលិតនិងផ្សព្វផ្សាយព័ត៌មានសហគមន៍ឲ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយដែល
 អាចធ្វើទៅបានដើម្បីឲ្យសហគមន៍ទទួលបានព័ត៌មានគ្រប់គ្រាន់ព្រមទាំងមានឱកាស   បញេ្ចញ នូវសម្លេងនិងក្ដីកង្វល់របស់ខ្លួនប្រាប់ទៅមជ្ឈដ្ឋាននានាពីបញ្ហាប្រឈមក្នុងគោល
បំណងស្វែងរកការគាំពារមតិនិងស្វែងរកដំណោះស្រាយជួយដល់សហគមន៍។
២.សហគមន៍មានភាពជាម្ចាស់ក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្តក្នុងការអភិវឌ្ឍន៍មូលដ្ឋាន
   បានចំគោលដៅ។
៣.ដើម្បីចូលរួមថែរក្សាការពារធនធានធម្មជាតិនិងវប្បធម៌ប្រពៃណីរបស់ពួកគេសម្រាប់
   បច្ចុប្បន្ននិងទៅថ្ងៃអនាគត។     
​៤.បង្កើត​ស្ថានីយ៍វិទ្យុសហគមន៍ដើម្បីផ្សព្វផ្សាព័ត៌មានសហគមន៍ទៅកាន់មជ្ឈដ្ឋាននានា។ 
CDSC  មានគោលការណ៍អភិវឌ្ឍន៍សហគមន៍ដូចខាងក្រោម៖
១.សេដ្ឋកិច្ច៖  បង្កើតក្រុមសន្សំប្រាក់  ចិញ្ចឹមជ្រូក ​មាន់ ចិញ្ចឹមត្រី និងដំណាំរួមផ្សំ
២.សង្គមកិច្ច៖  ផ្សព្វផ្សាយ​ អប់រំ  បណ្ដុះបណ្ដាល​បង្កើនសមត្ថភាពដល់សហគមន៍
៣.ធនធានធម្មជាតិនិងបរិស្ថាន៖ចូលរួមរក្សាការពារធនធានធម្មជាតិដែលមានស្រាប់  
   និងដាំដើមឈើ បន្ថែមតាមទីសាធារណៈ
៤.ព័ត៌មាន៖  ចុះស្រាវជា្រវ ចងក្រងនិពន្វផលិតនិងផ្សព្វផ្សាយព័ត៌មានសហគមន៍
តាមបែបសីល្បៈ​​​​​​​ និងបិតផ្សាយតាមរយៈក្ដារព័ត៌មានសហគមន៍ឬចាក់ផ្សាយតាមរយៈ
ឧឃោសនាស័ព្ទ។
៥.សង្គមសង្គ្រោះ៖ចងក្រងសហគមន៍ជាក្រុមសង្គមសង្គ្រោះដើម្បីជួយគ្នាទៅវិញទៅមក
នៅពេលមានហានិភ័យ ​ឬមរណៈភាពកើតឡើង។
លទ្ធផលទទួលបានមានដូចខាងក្រោម៖
CDSCមានអ្នកស្ម័គ្រចិត្តជួយការងារពុំគិតកម្រៃចំនួន៣៥នាក់ស្រ្តី២១នាក់។ដឹកនាំដោយលោក គីមសេងបែងចែកជា៧ក្រុមសម្រាប់ប្រចាំការនៅCDSCទាំងយប់ទាំងថ្ងៃ។ អ្នកស្ម័គ្រចិត្តនៅCDSCទទួលបានការបណ្ដុះបណ្ដាលនិងឧបត្ថម្ភសម្ភារៈលើការផលិតព័ត៌មាន
ពីអង្គការវឌ្ឍន៍សម្លេងសហគមន៍ (BCV) 
អ្នកស្ម័គ្រចិត្តនៅCDSCបានចុះសម្រង់បញ្ហាប្រឈមសំខាន់ៗក្នុងមូលដ្ឋានយកមកចងក្រង
និពន្វនិង ផលិតជាកំណាព្យ​​​ ចម្រៀង រឿងខ្លី ខ្សែ VIDEO ល្ខោននិយាយ និង​​​រូបថតជាដើម។
 CDSCបាននាំយកស្នាដៃផលិតព័ត៌មាន សហគមន៍របស់ខ្លួនចូលរួមសម្ដែងក្នុងវេទិកា ព័ត៌មានសហគមន៍ថ្នាក់ជាតិបានចំនួន៣លើកគឺ៖
លើកទី១ នៅសាលមហោស្រព ខេត្តក្រចេះ បានទទួលស្នាដៃលេខ១ ផ្នែកកំណាព្យនាឆ្នាំ២០០៩
លើកទី២​  នៅសាលមហោស្រព ខេត្តកំពង់ធំ បានទទួលស្នាដៃលេខ១ ផ្នែកកំណាព្យនាឆ្នាំ២០១០
លើកទី៣  នៅសណ្ឋាគារ​ រតនៈស៊ីធី ខេត្តរតនគីរី បានទទួលស្នាដៃលេខ១ ផ្នែកកំណាព្យនាឆ្នាំ២០១១
បច្ចុប្បន្ន CDSC យើងខ្ញុំបានចិញ្ចឹម ជ្រូកមេចំនួន២ក្បាល ចិញ្ចឹមមាន់ បាន៥៥ក្បាល និងជីកស្រះចិញ្ចឹមត្រីបាន
មួយកន្លែងដែលមានទទឹង២០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ។ បានចូល រួមល្បាតព្រៃនិងទប់ស្កាត់បទល្មើសក្នុងដែនព្រៃសហគមន៍។
បានផ្សព្វផ្សាយពីសិទ្ធិមនុស្សជាមូលដ្ឋានដល់ប្រជាពលរដ្ឋទាំង៦ភូមិក្នុងឃុំ។
បានផ្សព្វផ្សាយពីការចងក្រងសហគមន៍ដើម្បីឲ្យមានការចូលរួមនិងបានជ្រើសរើស
អ្នកតំណាងក្រុមសង្គមសង្គ្រោះបាន៣ភូមិព្រមទាំងបើកវគ្គបណ្ដុះបណ្ដាលដល់ពីការ
ចងក្រងសហគមន៍ដល់អ្នកតំណាងបាន១វគ្គ។បានផ្សព្វផ្សាយពីដីសម្បទានដល់
សហគមន៍បានចំនួន៤ភូមិ។បានបើកវគ្គបណ្ដុះបណ្ដាលពីសន្តិភាពនិងទំនាស់ដល់
ក្រុមគោលដៅបានចំនួន១វគ្គ។បានប្រជុំពិនិត្យលើសកម្មភាពអនុវត្តន៍ការងារជា
រៀងរាល់ខែមិនដែលខាន។បានបង្កើតក្រុមសន្សំប្រាក់បានចំនួន៤ក្រុមហើយក្នុង
១ក្រុមៗសន្សំប្រាក់បានជាង១លានរៀល។បានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ​ល.ល.។ តាម​រយៈ​សកម្មភាព​ដែល​បាន​អនុវត្តន៍​ជាបន្តបន្ទាប់​នេះ បាន​ធ្វើ​ឲ្យ​ មជ្ឈមណ្ឌល សិក្សានិងអភិវឌ្ឍន៍​សហគមន៍កាន់តែ​មានភាពជឿជាក់ក្នុង​ការ​ផលិតនិងផ្សព្វផ្សាយពី ព័ត៌មានសហគមន៍ ប្រកប​ដោយ​ភាពជាម្ចាស់។
     ទោះបីជាយ៉ាង​នេះ​ក្តីក៏ CDSC នៅតែ​ត្រូវ​ការឲ្យ​មានការគាំទ្រ​ពីអង្គការ​ដៃគូរ ទាំង​ថវិកានិង​បច្ចេកទេសទម្រាំ​ដល់​ពេល​វេលា​មួយ​ដែល​ក្រុម​យើងខ្ញុំ​រឹង​មាំជាស្ថាពរ អាចដំណើរការដោយ​ខ្លួនឯងបានដោយផ្អែកលើ​គោល​ការណ៍​ភាពជា​ម្ចាស់។
                                                                               សូមអរគុណ!.. 
csdcks@gmail.com   012932405 / 0979777216 / 016816806

Thursday, November 15, 2012

ម៉ូតូបើកយ៉ាងលឿនចូលក្រោមកុងទីន័រធ្វើអោយស្លាប់​ខេត្តក្រចេះ

       ក្រចេះ:  ក្មេងស្ទាវបានស្លាប់ពីរនាក់​ក្នុងករណីម៉ូតូបើកបុករថយន្តកុងទីន័រមួយទំ​ហឹងហើយ​អូសម៉ូតូ​ទៅ​ជាមួយចំងាយ៣៥ម៉ែតតាមកំណាត់ផ្លូវជាតិលេខ៧។
       នៅវេលាម៉ោង៧.០០នាទីព្រឹកនាថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ១០១២ព្រឹកមិញនេះស្ថិតនៅក្នុងភូមិ​ព្រែក សាម៉ាន់​ ស្រុក ឆ្លូង ខេត្ត ក្រចេះ។លោកសម្បត្តិ ជាតិ ជា អធិកាស្រុកឆ្លូងបាននិយាយថា​៖មាន​រថ​យន្ត​​កុងទីន័រពណ៌ខៀវបានបុកម៉ូតូពេញមួយទំហឹង ព្រមទាំងអូសម៉ូតូទៅជាមួយចំងាយ៣៥ម៉ែត​បណ្តាលឲ្យក្មេងស្ទាវពីរនាក់ដែលជិះម៉ូតូនោះស្លាប់មួយរំពេចគួរឲ្យរន្ធត់។ហើយលោកអធិកាស្រុក​ឆ្លូងឆ្លូងនិយាយបន្តទៀតថា៖ជនរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ៖
       ១.ឈ្មោះ ប៉ែនវុទ្ធី​ ភេទ ប្រុស​​​  អាយុ ១៩ឆ្នាំ រស់នៅភូមិចិត្រ បុរី ស្រុកចិត្រ បរីខេត្តក្រចេះ។
  ​      ២ឈ្មោះឆាយ វ៉ា ភេទប្រុស អាយុ ២១ឆ្នាំដែលរស់នៅភូមិ ស្រុក  ជាមួយគ្នា
        តាមប្រភព ពត៏មានបានអោយដឹងថាជនរងគ្រោះជិះម៉ូតូម៉ាក HONDA Drim​ សេរីឆ្នាំ​២០១២​ពណ៌​​ខ្មៅពុំមានស្លាកលេខ បានចេញពីទីរួមស្រុកឆ្លូងឆ្ពស់ទៅផ្ទះរបស់ខ្លួនវិញដែលស្ថិតនៅភូមិ​​​ចិត្របុរី ស្រុកចិត្រ បុរីខេត្តក្រចេះដោយបើកម៉ូតូក្នុ​ងល្បឿនលឿនព្រម​ទាំងមានជាតិ​ស្រវិង​ក្នុង​ខ្លួន​ផង។រហូតមកដល់ត្រង់ចំនុចកើតហេតុម៉ូតូរបស់ក្មេងស្ទាវទាំងពីរនាក់នោះបែកកង់មុខបណ្តាល​ឲ្យបុកឡានកុងទីន័រដឹកដំលូងមីចំពីមុខពេញមួយទំហឹងហើយអូសម៉ូតូជនរងគ្រោះទៅជាមួយធ្វើ​អោយក្មេងស្ទាវពីនាក់ស្លាប់មួយរំពេចនៅលើកំណាត់ផ្លូវរីឯតេកុងឡានដឹកដំលូងបានរត់គេចខ្លួន​បាត់។​ ចំណែកសព្វជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។​ក្រោយពីវាស់វែងទីកន្លែងកើតហេតុហើយ លោកអធិកាស្រុកឆ្លូងបានយកភស្តុតាងទៅរក្សាទុកដើ​ម្បីដោះស្រាយ។

សហគមន៍ចាប់ជនល្មើកាប់ព្រៃ

សហគមន៍ ភូមិស្រែចងនិងភូមិក្បាលខ្លាបានចុះល្បាតព្រៃចំនួន២៥នាកនៅថ្ងៃទី ១ ខែ១១ ឆ្នាំ២០១២​ សហគមន៍​ទាំងពីភូមិក៏បានចុះទៅតំបនព្រៃយាយឡាងនៅម៉ោង១២ថ្ងៃត្រងបានជួបបទល្មើសកាបព្រៃ
នៅទីនោះមានជនល្មើចនួនប្រាំនាក់កំពុងតែកាប់បន្តសហគមន៍ទាំងពីភូមិនាំគ្នារពាតចាប់​ជន
ល្មើសទាំងប្រាំរូបនោះក៏ចាប់បានបីនាក់ចំនែចពីនាក់រតរួចសហគមន៍ទាំងពី​ភូមិបានយកជនល្មើ​
ទាំងបីហើយព្រមទាំវត្ថុតាំងទាំងបីមានកាំបិតពី​ពួថៅមួយទៅអោយ​រដ្ឋបាលព្រៃឈើ​​ដោះស្រាយ​
តាមច្បាប់
នៅព្រឹកថ្ងៃទី២ខែ១១ឆ្នាំ២០១២រដ្ឋបាលព្រៃឈើបានសួរជនល្មើឈ្មោះ​ឆន  ឈ្មោះឆាន   មួយទៀក​ឈ្មោះធី  បានរស់នៅភូមិស្វាយ ឃុំសណ្ដាន់  ស្រុកសណ្ដាន់  ខេត្តកំពងធំទាំងបីនាក់​ជនល្មើ​បាន​និយាយថា​ខ្លួនបានកាប់ព្រៃនេះដើម្បីលក់អោយគេក្នុងមួយហត្តា ៣០០ ដូលាតែពួកគេកាប់បាន​ដី​ជាងមួយហត្តាសហគមន៍គ៏បានចាប់ពួកគេទៅ​​​​
 កន្លងមកសហគមន៍ទាំងពីភូមិបានចុះល្បាតច្រើនដងហើយតែមិនដែលចាប់បានជនល្មើ​នោះទេនោះជាលើកទីមួយហើយដែចាប់បានជនល្មើទោះជាយ៉ាងណាសហគគមន៍​និងចុះល្បាត​
នៅថ្ងៃក្រោយទៀតដើម្បីកុំអោយមានជនល្មើកាប់ព្រៃបន្តទៀត។

ឃាតកម្ម​សម្លាប់​មនុស្ស​ ដោយ​កាប់​ជា​ច្រើន​កាំបិត


       លោក​ស្នង​ការ​ស្រុក​សំបូរ នៅព្រឹក​ថ្ងៃទី ១៥ ខែ វិច្ឆិការ បាន​និយាយ​​នៅ​ស្នង​ការ​ស្រុក​សំបូរ ថា​អំពើ​ ឃាត​កម្ម​នេះ​ដោយឃាត​ករ យកកាំបិត​កាប់​ជន​រង​គ្រោះ​ជា​ច្រើន​កាំបិត​ទៅ​លើ​ជន​រង​គ្រោះ​ស្លាប់ ហើយ​រត់​គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​នៅ​ស្នាម​ឈាម​ និងកន្លែង​ដែល​ជន​រង​គ្រោះ​តប​ត តែ​មិន​ដឹង​មូល​ហេតុ​បាន​ច្បាស់​នោះ​ទេ។
           លោក​ស្នង​ការ​ស្រុក​សំបូរ​ បាន​មាន​ប្រសាសន៍​ថា ជន​ស្ស័យ​បាន​យក​កាំបិត​ទៅ​កាប់​ជន​រង​គ្រោះ​កំពុង​តែ​នៅ​កន្លែង​ស្ងាត់ ហើយ​មិន​បាន​ប្រយត្ន័​ខ្លួន​។​
           គួរ​បញ្ជក់​ថា អំពើ​ឃាត​កម្មនេះ​នៅ​ពេល​នេះប៉ុលិស​កំពុង​តែសើប​រក​មុខ​ជន​សង្ស័យ តែ​មិន​ទាន់​កំណត់មុខ​ជន​សង្ស័យនោះ​ទេ តាម​សម្ដី​លោក​មេធា​វី កា យូរី នេះ​ជា​ទោស​ឧក្រិត្ដ​កម្មអាច​មាន​ទោស​អស់​មួយ​ជីវិត​ ឬ ទោស​ប្រហា​ជីវិត ។

បញ្ជូនទ័ពអាកាស៤នាក់ទៅតុលាការ

នគរបាលស្រុករលាប្អៀរចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីពួកគេបានបង្កទំនាស់និងគំរាមយុវជនស្មគ្រ័ចិត្ត​លោក ហ៊ុន សែន បីនាក់​ដែលកំពុង​បំពេញ​បេសកម្ម​ចុះ​វាស់វែង​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​ជា​មួយ​នឹងយុវជន​ស្មគ្រ័ចិត្ដក្នុង​ក្រុម​៩០ ផ្សេង​ទៀត​ ។

លោក​ជួន ជឿនបាន​ថ្លែង​​បញ្ជក់៖  «ក្រុមនិស្សិត​ស្មគ្រ័​ចិត្ដទាំង​បី​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ ប្ដឹងពួក​គេ។  យើង​ធ្វើ​តាម​ច្បាប់​ ដោយ​​បញ្ជូន​ពួកទៅ​តុលាការ។

មិន​អាច​ធ្វើ​ការ​សម្រប​សម្រួល​បញ្ជប់​រឿង​បាន​ទេ។ តុលាការ​ គឺ​ជា​អ្នក​សម្រច»។លោក​បានបន្ថែម​ថា​ នៅ​ក្នុង​ជម្លោះ​នោះ បើកុំ​តែ​កម្លាំង​របស់លោក​ចុះអន្ដរាគមន៍ទាន់ កុំ​អ៊ី​អាច​មាន​ការ​វាយ​តប់​គ្នា​ធ្ងន់​ធ្ងរ​មិន​ខាន​ឡើយ ។​

អ្នកបឹងកក់-បរីកីឡារកអន្តរាគមន៍ពីប្រធានាធិបតីអាមេរិច

               ភ្នំពេញ:ប្រជាពលរដ្ធជិត១០០នាក់មកពីសហគម៍ចំនួនបួនក្នុងរាជធានីភ្នំពេញ បាន​ប្រមូ​ល​ផ្តុំ​​​​​​គ្នានៅមុខស្ថានទូតអាមេរិចកាលពីព្រឹកម្សិល មិញដើម្បីដាក់ញាត់ស្នើរសុំ លោក បារ៉ាក់ អូបាម៉ា​ប្រ​ធានា​ធិបតីសហរដ្ធអាមេរិច ជួយ​អន្តរាគមន៍​ទៅប្រមុខរ​ដ្ធាភិបាលកម្ពុជា​អោយជួយដោះលែង​សកម្ម​ជន​របស់ពួកគេចំនួពីរនាក់ដែលកំពុងត្រូវបានចាប់ខ្លួន នៅគុកព្រៃ​សដោយសារ​តែបញ្ហាតវ៉ាកា​ពារ​សិទ្ធ​​​​​​​លំនៅដ្ធាន។

ម្ចាស់រថយន្តដឹកទំនិញត្រូវឃុំខ្លួនព្រោះពាក់ស្លាកលេខក្លែងក្លាយ

ភ្នំពេញ៖​​​​   បុរសអ្នកស្រុកមោងឫស្សី  ខេត្តបាត់ដំបងម្នាកបាន​ទិញ​រថយន្ត​កញ្ចាស់​ម៉ាក​អ៊ី​ស៊ុយ​ហ្សុយ​មួយគ្រឿងយកទៅរកស៊ីដឹកទំនិញភ្នំពេញ