Sunday, November 18, 2012

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍សហគមន៍ (ម.ស.អ.ស.)




Community Development and Study Centre
(C.D.S.C.)

 គឺជាកន្លែងប្រមូលផ្ដុំ នូវ   គំនិត ចំណេះដឹង  និង  បទពិសោធន៍

 ​ពីគ្រប់មជ្ឈដ្ឋាន ដើម្បី អភិវឌ្ឍន៍ ផ្សព្វផ្សាយ អប់រំ

           បណ្ដុះបណ្ដាល ​​​និង ចែករំលែក ដល់សហគមន៍មូលដ្ឋាន

      CDSC បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​​០១​ខែ​កក្កដា​ឆ្នាំ​២០១០​ផ្ដួច​ផ្ដើម​គំ​និត​ដោយ​លោក
​ គីម ​សេង​ និង​សហគមន៍​ផ្ទាល់​។​
     
គោល​បំណង៖       
១.ផលិតនិងផ្សព្វផ្សាយព័ត៌មានសហគមន៍ឲ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយដែល
 អាចធ្វើទៅបានដើម្បីឲ្យសហគមន៍ទទួលបានព័ត៌មានគ្រប់គ្រាន់ព្រមទាំងមានឱកាស   បញេ្ចញ នូវសម្លេងនិងក្ដីកង្វល់របស់ខ្លួនប្រាប់ទៅមជ្ឈដ្ឋាននានាពីបញ្ហាប្រឈមក្នុងគោល
បំណងស្វែងរកការគាំពារមតិនិងស្វែងរកដំណោះស្រាយជួយដល់សហគមន៍។
២.សហគមន៍មានភាពជាម្ចាស់ក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្តក្នុងការអភិវឌ្ឍន៍មូលដ្ឋាន
   បានចំគោលដៅ។
៣.ដើម្បីចូលរួមថែរក្សាការពារធនធានធម្មជាតិនិងវប្បធម៌ប្រពៃណីរបស់ពួកគេសម្រាប់
   បច្ចុប្បន្ននិងទៅថ្ងៃអនាគត។     
​៤.បង្កើត​ស្ថានីយ៍វិទ្យុសហគមន៍ដើម្បីផ្សព្វផ្សាព័ត៌មានសហគមន៍ទៅកាន់មជ្ឈដ្ឋាននានា។ 
CDSC  មានគោលការណ៍អភិវឌ្ឍន៍សហគមន៍ដូចខាងក្រោម៖
១.សេដ្ឋកិច្ច៖  បង្កើតក្រុមសន្សំប្រាក់  ចិញ្ចឹមជ្រូក ​មាន់ ចិញ្ចឹមត្រី និងដំណាំរួមផ្សំ
២.សង្គមកិច្ច៖  ផ្សព្វផ្សាយ​ អប់រំ  បណ្ដុះបណ្ដាល​បង្កើនសមត្ថភាពដល់សហគមន៍
៣.ធនធានធម្មជាតិនិងបរិស្ថាន៖ចូលរួមរក្សាការពារធនធានធម្មជាតិដែលមានស្រាប់  
   និងដាំដើមឈើ បន្ថែមតាមទីសាធារណៈ
៤.ព័ត៌មាន៖  ចុះស្រាវជា្រវ ចងក្រងនិពន្វផលិតនិងផ្សព្វផ្សាយព័ត៌មានសហគមន៍
តាមបែបសីល្បៈ​​​​​​​ និងបិតផ្សាយតាមរយៈក្ដារព័ត៌មានសហគមន៍ឬចាក់ផ្សាយតាមរយៈ
ឧឃោសនាស័ព្ទ។
៥.សង្គមសង្គ្រោះ៖ចងក្រងសហគមន៍ជាក្រុមសង្គមសង្គ្រោះដើម្បីជួយគ្នាទៅវិញទៅមក
នៅពេលមានហានិភ័យ ​ឬមរណៈភាពកើតឡើង។
លទ្ធផលទទួលបានមានដូចខាងក្រោម៖
CDSCមានអ្នកស្ម័គ្រចិត្តជួយការងារពុំគិតកម្រៃចំនួន៣៥នាក់ស្រ្តី២១នាក់។ដឹកនាំដោយលោក គីមសេងបែងចែកជា៧ក្រុមសម្រាប់ប្រចាំការនៅCDSCទាំងយប់ទាំងថ្ងៃ។ អ្នកស្ម័គ្រចិត្តនៅCDSCទទួលបានការបណ្ដុះបណ្ដាលនិងឧបត្ថម្ភសម្ភារៈលើការផលិតព័ត៌មាន
ពីអង្គការវឌ្ឍន៍សម្លេងសហគមន៍ (BCV) 
អ្នកស្ម័គ្រចិត្តនៅCDSCបានចុះសម្រង់បញ្ហាប្រឈមសំខាន់ៗក្នុងមូលដ្ឋានយកមកចងក្រង
និពន្វនិង ផលិតជាកំណាព្យ​​​ ចម្រៀង រឿងខ្លី ខ្សែ VIDEO ល្ខោននិយាយ និង​​​រូបថតជាដើម។
 CDSCបាននាំយកស្នាដៃផលិតព័ត៌មាន សហគមន៍របស់ខ្លួនចូលរួមសម្ដែងក្នុងវេទិកា ព័ត៌មានសហគមន៍ថ្នាក់ជាតិបានចំនួន៣លើកគឺ៖
លើកទី១ នៅសាលមហោស្រព ខេត្តក្រចេះ បានទទួលស្នាដៃលេខ១ ផ្នែកកំណាព្យនាឆ្នាំ២០០៩
លើកទី២​  នៅសាលមហោស្រព ខេត្តកំពង់ធំ បានទទួលស្នាដៃលេខ១ ផ្នែកកំណាព្យនាឆ្នាំ២០១០
លើកទី៣  នៅសណ្ឋាគារ​ រតនៈស៊ីធី ខេត្តរតនគីរី បានទទួលស្នាដៃលេខ១ ផ្នែកកំណាព្យនាឆ្នាំ២០១១
បច្ចុប្បន្ន CDSC យើងខ្ញុំបានចិញ្ចឹម ជ្រូកមេចំនួន២ក្បាល ចិញ្ចឹមមាន់ បាន៥៥ក្បាល និងជីកស្រះចិញ្ចឹមត្រីបាន
មួយកន្លែងដែលមានទទឹង២០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ។ បានចូល រួមល្បាតព្រៃនិងទប់ស្កាត់បទល្មើសក្នុងដែនព្រៃសហគមន៍។
បានផ្សព្វផ្សាយពីសិទ្ធិមនុស្សជាមូលដ្ឋានដល់ប្រជាពលរដ្ឋទាំង៦ភូមិក្នុងឃុំ។
បានផ្សព្វផ្សាយពីការចងក្រងសហគមន៍ដើម្បីឲ្យមានការចូលរួមនិងបានជ្រើសរើស
អ្នកតំណាងក្រុមសង្គមសង្គ្រោះបាន៣ភូមិព្រមទាំងបើកវគ្គបណ្ដុះបណ្ដាលដល់ពីការ
ចងក្រងសហគមន៍ដល់អ្នកតំណាងបាន១វគ្គ។បានផ្សព្វផ្សាយពីដីសម្បទានដល់
សហគមន៍បានចំនួន៤ភូមិ។បានបើកវគ្គបណ្ដុះបណ្ដាលពីសន្តិភាពនិងទំនាស់ដល់
ក្រុមគោលដៅបានចំនួន១វគ្គ។បានប្រជុំពិនិត្យលើសកម្មភាពអនុវត្តន៍ការងារជា
រៀងរាល់ខែមិនដែលខាន។បានបង្កើតក្រុមសន្សំប្រាក់បានចំនួន៤ក្រុមហើយក្នុង
១ក្រុមៗសន្សំប្រាក់បានជាង១លានរៀល។បានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ​ល.ល.។ តាម​រយៈ​សកម្មភាព​ដែល​បាន​អនុវត្តន៍​ជាបន្តបន្ទាប់​នេះ បាន​ធ្វើ​ឲ្យ​ មជ្ឈមណ្ឌល សិក្សានិងអភិវឌ្ឍន៍​សហគមន៍កាន់តែ​មានភាពជឿជាក់ក្នុង​ការ​ផលិតនិងផ្សព្វផ្សាយពី ព័ត៌មានសហគមន៍ ប្រកប​ដោយ​ភាពជាម្ចាស់។
     ទោះបីជាយ៉ាង​នេះ​ក្តីក៏ CDSC នៅតែ​ត្រូវ​ការឲ្យ​មានការគាំទ្រ​ពីអង្គការ​ដៃគូរ ទាំង​ថវិកានិង​បច្ចេកទេសទម្រាំ​ដល់​ពេល​វេលា​មួយ​ដែល​ក្រុម​យើងខ្ញុំ​រឹង​មាំជាស្ថាពរ អាចដំណើរការដោយ​ខ្លួនឯងបានដោយផ្អែកលើ​គោល​ការណ៍​ភាពជា​ម្ចាស់។
                                                                               សូមអរគុណ!.. 
csdcks@gmail.com   012932405 / 0979777216 / 016816806

No comments:

Post a Comment