Thursday, November 15, 2012

ម៉ូតូបើកយ៉ាងលឿនចូលក្រោមកុងទីន័រធ្វើអោយស្លាប់​ខេត្តក្រចេះ

       ក្រចេះ:  ក្មេងស្ទាវបានស្លាប់ពីរនាក់​ក្នុងករណីម៉ូតូបើកបុករថយន្តកុងទីន័រមួយទំ​ហឹងហើយ​អូសម៉ូតូ​ទៅ​ជាមួយចំងាយ៣៥ម៉ែតតាមកំណាត់ផ្លូវជាតិលេខ៧។
       នៅវេលាម៉ោង៧.០០នាទីព្រឹកនាថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ១០១២ព្រឹកមិញនេះស្ថិតនៅក្នុងភូមិ​ព្រែក សាម៉ាន់​ ស្រុក ឆ្លូង ខេត្ត ក្រចេះ។លោកសម្បត្តិ ជាតិ ជា អធិកាស្រុកឆ្លូងបាននិយាយថា​៖មាន​រថ​យន្ត​​កុងទីន័រពណ៌ខៀវបានបុកម៉ូតូពេញមួយទំហឹង ព្រមទាំងអូសម៉ូតូទៅជាមួយចំងាយ៣៥ម៉ែត​បណ្តាលឲ្យក្មេងស្ទាវពីរនាក់ដែលជិះម៉ូតូនោះស្លាប់មួយរំពេចគួរឲ្យរន្ធត់។ហើយលោកអធិកាស្រុក​ឆ្លូងឆ្លូងនិយាយបន្តទៀតថា៖ជនរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ៖
       ១.ឈ្មោះ ប៉ែនវុទ្ធី​ ភេទ ប្រុស​​​  អាយុ ១៩ឆ្នាំ រស់នៅភូមិចិត្រ បុរី ស្រុកចិត្រ បរីខេត្តក្រចេះ។
  ​      ២ឈ្មោះឆាយ វ៉ា ភេទប្រុស អាយុ ២១ឆ្នាំដែលរស់នៅភូមិ ស្រុក  ជាមួយគ្នា
        តាមប្រភព ពត៏មានបានអោយដឹងថាជនរងគ្រោះជិះម៉ូតូម៉ាក HONDA Drim​ សេរីឆ្នាំ​២០១២​ពណ៌​​ខ្មៅពុំមានស្លាកលេខ បានចេញពីទីរួមស្រុកឆ្លូងឆ្ពស់ទៅផ្ទះរបស់ខ្លួនវិញដែលស្ថិតនៅភូមិ​​​ចិត្របុរី ស្រុកចិត្រ បុរីខេត្តក្រចេះដោយបើកម៉ូតូក្នុ​ងល្បឿនលឿនព្រម​ទាំងមានជាតិ​ស្រវិង​ក្នុង​ខ្លួន​ផង។រហូតមកដល់ត្រង់ចំនុចកើតហេតុម៉ូតូរបស់ក្មេងស្ទាវទាំងពីរនាក់នោះបែកកង់មុខបណ្តាល​ឲ្យបុកឡានកុងទីន័រដឹកដំលូងមីចំពីមុខពេញមួយទំហឹងហើយអូសម៉ូតូជនរងគ្រោះទៅជាមួយធ្វើ​អោយក្មេងស្ទាវពីនាក់ស្លាប់មួយរំពេចនៅលើកំណាត់ផ្លូវរីឯតេកុងឡានដឹកដំលូងបានរត់គេចខ្លួន​បាត់។​ ចំណែកសព្វជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។​ក្រោយពីវាស់វែងទីកន្លែងកើតហេតុហើយ លោកអធិកាស្រុកឆ្លូងបានយកភស្តុតាងទៅរក្សាទុកដើ​ម្បីដោះស្រាយ។

No comments:

Post a Comment