Monday, October 3, 2016

ខ្មែរអើយខ្មែរ​
   ១,ខ្មែរអើយខ្មែរយើង  នាំគ្នាក្រោកឡើង   សាមគ្គីសាមគ្គា​
       ត្រូវតែព្រួតដៃ    ខំជួយការពារ     ព្រៃកម្ពុជា​
​​​  ​                                ឈប់កាប់វាតដី។​
  ២,ព្រៃឈើមានគុណ   ឈប់លោភឈប់លន់   កាប់បំផ្លាញព្រៃ​
       ពីព្រោះរុក្ខជាតិ    សែនមានតម្លៃ      រស់នៅរាល់ថ្ងៃ​
                                    អាស្រយ័ព្រៃឈើ។​



Thursday, July 11, 2013

លោក សម រង្ស៊ីប្រកាសវិលមកកម្ពុជាវិញ

​​  ភ្នំពេញ:លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនឯង និងជាប់ជាទណ្ឌិត​ផង​ ​កាលពី​ថ្ងៃសៅរ៏​បានប្រកាស​ថា​ លោកនឹង​វិលត្រឡប់​មកប្រទេស​កម្ពុជា​វិញ​​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​​ខែ​​​នេះ​ បើទោះ​ជាត្រូវ​​​ប្រឈមនឹង​ទោសជាប់​ពន្ធ​នាគារ​ជាង១០​ឆ្នាំ​ក៏ដោយ​។​

អាស៊ានពឹងផ្អែកទាំងស្រុងលើកម្លាំងយុវជន

​​​​​​​​​​​​​​​​​​ ក្រុងបាងកក់ លោក Surinamese អតីតអគ្គលេខាធិការអាស៊ានបានមានប្រសាសន៏ថា អនាគត​របស់​​​​សហគមន៏​សេដ្ឋកិច្ច​អាស៊ាន​(AeC)   ស្ថិតលើដៃប្រជាពលរដ្ឋក្មែងៗជំនាន់ក្រោយ។

នៅវេទិកាផ្ដួចផ្ដើមមេដឹកនាំវ័យក្មែង  Hitachi   ដែល​មាន​ចំនង​ជើងថា​​​(មាគ៌ានៅខាងមុខ៖  តួនាទី​របស់​អាស៊ាន​នៅ​ក្នុង​អាស៊ី​និង​សេដ្ឋកិច្ចពិភពលោកបានថ្លែងថា៖ (វា​គឹ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ប្រជា​ពលរដ្ឋ​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុង​ការ​កែ​តម្រូវ​ភាពខ្វះចន្លោះ  ដែល​មាន​នៅ​តំបន់​អាស៊ាន។​ អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ក្មេងៗ​ក្នុង​ការ​សម្រេច​បាន​ចក្ខុ​វិស័យ​របស់​អាស៊ាន)។

លោក Surin ​​​​​​​​​​មាន​​ប្រសាសន៏​​បន្ត​ថា​លោក​ចាត់​ទុក​ថា​អាស៊ាន​​គឹ​ជាទី​ផ្សារ​ថ្មី​មួយ​ដែល​នៅ​តែ​មាន​សក្ដានុពល​ពេញ​លេញ​នៅ​ឡើយ។

អតិថិជន  និងកំលាំងពលកម្មនោក្នុងតំបន់នេះនៅតែមានភាពវ័យក្មេង​មាន​ធនធាន​ធម្មជាតិ​ជា​ច្រើន​ហើយ​តំបន់​​​​​​​​​​​​​នេះ​គឹ​ជា​​តាំងយុតិសាស្រ្តដើម្បីតភ្ជាប់ទៅតំបន់អាស៊ិខាងកើត​លោក​បាន​បន្ត​ទៀត​ថា៖​(តំបន់​នេះស​ម្បូរទៅ​ដោយ​បញ្ហា​ប្រឈម​និង​សក្ដា​​​​នុ​ពលខ្ពស់។

ប្រជាពលរដ្ឋវ័យក្មេងនឺងត្រូវប្រឈមទៅនិងបញ្ហាទាំងនេះ​​​អាស៊ាន​ចំបាច់​ត្រូវទំនាក់ទំនង​ជាមួយ​និង​តំបន់​ជិតខាង​ដើម្បី​អភិវឌ្ឍន៏)។

លោកក៏បានជំរុញឲប្រជាជនពលរដ្ឋវ័យក្មេងរក្សារសន្តិសុខនយោបាយក្នុងតំបន់   សេតកិច្ចនិងកិច្ចការវប្បធម្ម​​តំបន់​អាស៊ាន​​​មានកំណើន ផ.ស.ស​​​​  ប្រមាណ១០,៤ពាន់ពាន់លានដូល្លារ  និងពានិជ្ជកម្មក្នុងតំបន់ប្រមាណ ៣,៦ពាន់​លានដូល្លារ។

លោក​Surin  មានប្រសាសន៏ទៀតថា   ពាណិជ្ជកម្មចំនួន ៤៥  ភាគរយ​នៃពាណិជ្ជកម្ម​របស់​អាស៊ាន​​គឹធ្វើ​ជាមួយ​និង​ប្រទេស​​ជាសមាជិកខ្លួន  ហើយពាណិជ្ជកម្មក្នុងតំបន់អាស៊ាននេះនិងរីក​​ចម្រើនខ្លាំង។

លោក​​បន្តថា​៖ប្រទេស​ជាសមាជិក​អាស៊ាន​គប្បី​បង្កើនកាធ្វើ​ពាណិជ្ជកម្ម​វិនិយោគ​និង​ដោះដូរ​គ្នាទៅវិញ​ទៅ​មក​​ព្រម​ទាំង​យក​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកបន្ថែមទៀត។

សេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ាដូចជាប្រទេសជប៉ុន និង ប្រទេសចិន ក៏​និង​ជួយ​ដល់​តំបន់​អាស៊ាន​ឲ​​សម្រេច​​បាន​​សក្ដានុពល​កំណើន​​សេ​ដ្ឋកិច្ច​របស់​ខ្លួនផងដែរ។

រីឯកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីវិញ ក៏បានចុះហត្ថលេខាជាមួយប្រទេស  ជប៉ុន  ចិន កូរ៉េខាងត្បុង  អូស្រ្តាលី​និង​ប្រទេស​នូវែល​សេឡង់​រួចហើយដែរ។

អាស៊ាន​អាចស្វែង​យល់​បន្ថែម​ទៀតទាក់ទង់និងវិទ្យាសាស្រ្តបច្ចេក​វិទ្យា​និង​ភាព​ទំនើប​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់អាស៊ីបូព៌ាក៏ដូចជាក្រមសីលធម៌ការងារឹងមាំរបស់ខ្លួនផងដែរ។

លោកថ្លែងបន្តថា  អាស៊ាន​​នឺង​ទទួល​បាន​អត្ថប្រយោជន៏​ពីកំណើន​សេដ្ឋកិច្ច​នៅទូទាំង​ពិភពលោក​​ដូច​ដែល​ប្រទេស​ជប៉ិន​ទទួល​​​​​​​​​


បាន​​​ជាលើក​​ដំបូង

កាលពី៥០ឆ្នាំមុន

ស្ថានភាពអ្នកបុរីកីឡាក្រោយការឈូសកំទេចផ្ទះសំបែងរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច

អ្នកភូមិបុរីកីឡាប្រមាណជិត២០០គ្រួសារ ដែលអ្នកខ្លះរស់នៅ​​ក្រោម​សំយ៉ាប​ផ្ទះ​គេ​ក្រោម​អាគារ​ចាស់ៗ  ខ្លះ​ក្រោម​តង់ និង ខ្លះ​ទៀត​រស់​នៅ​លើ​គំនរ​សំរាម​ដោយ​សារ​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ឈូស​​​កំទេច​​​ផ្ទះ​​សំបែង​របស់​ពួកគាត់​កាល​ពី​ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១២ ដែល​​មិន​មាន​​ដំណោះ​ស្រាយ និង​​​សំណង​​សម​រម្យ​​សំរាប់​​ពួក​​គាត់។

ក្រោយ​​ពី​កា​រ​​ឈូស​កំទេច​ផ្ទះ​សំបែង​ អ្នក​ភូមិ​បុរីកីឡា​បាន​នាំ​គ្នាតវ៉ា​ និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ និង​ស្ថាន​ទួត​នានា​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៏​ដល់​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច​ ឲ្យ​​​ពន្លឿន​​​កា​រ​​ដោះ​ស្រាយ​​ និង​​​ផ្ដល់​នូវ​​សំណង​​សមរម្យ​​សំរាប់​​អ្នកភូមិ​ ព្រោះ​​ពួក​គាត់​​សព្វ​ថ្ងៃ​​កំពុង​​ជួប​​ការ​​លំបាក​ ខ្វះ​ខាត​​ជា​ច្រើន​​​​ដោយ​​បាត់​​​បង់​​ផ្ទះ​​​សំបែង​ បាត់​បង់​​មុខរបរ​ និង​​កូនៗ​​របស់​​ពួក​គាត់​​បាត់បង់​ការសិក្សា​។​

នៅ​​ក្នុង​ការតវ៉ា​ និង​ដាក់ញត្តិ​របស់​ពួកគាត់​តែង​មានកា​រ​រារាំង​ពី​សំណាក់​អជ្ញាធរ​ ប៉ូលិស​ និង​កងកំលាំង​ប្រដាប់​អាវុធ​ ដោយ​មាន​កាំភ្លើង​ ខែល​ និង​ដំបងឆក់​មក​ធ្វើ​ការ​បង្រ្កាប​ទៅលើ​ពួកគាត់​យ៉ាង​ព្រៃផ្សៃ​ជា​ទី​បំផុត។

ប្រទេស​កម្ពុជា​សព្វថ្ងៃ​កំពុង​ជួប​ប្រទះ​ការ​រំលោភ​សិទ្ធមនុស្ស​ និង​ដីធ្លី​ ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​​ដូច្នេះ​ រដ្ឋា​ភិ​បាល​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​ការ​រំ​លោភ​សិទ្ធ​ទាំងនោះ​បន្ត​កើត​មាន​ទៀត​ទេ​គួរ​តែមាន​​វិធាន​កា​រ​​ដល់​​បណ្ដា​​ក្រុមហ៊ុន​​ដែល​​បាន​​ប្រព្រឹត្ត​​អំពើរ​​អាក្រក់​​ទាំងនោះ​​ និង​​ផ្ដល់​​នូវ​​ដំណោះ​ស្រាយ​​ក៏​​ដូច​​ជា​សំណង​​សមរម្យ​​សំរាប់​​ប្រជា​ពលរដ្ឋ​​ដែល​រង​គ្រោះ​​ពី​​អំពើរ​​រំ​លោភ​​បំពាន​​ទាំងនោះ​​ដើម្បី​​ឲ្យ​​​​​ប្រទេស​​​កម្ពុជា​​ក្លាយ​​ទៅ​ជា​​ប្រទេស​​ដែល​​មាន​​លទ្ធិ​​ប្រជា​​ធិបតេយ្យ​​ និង​​គោរព​​សិទ្ធ​​មនុស្ស​​យ៉ាង​​ពិត​​​ប្រាកដ​​៕​​

Wednesday, July 10, 2013

ព្រៃឧរ៉ាល

ព្រៃឧរាលគឹជាព្រៃមួយដ៏ធំនៅខេត្តកំពង់ស្ពឹដែលស្ថិតនៅក្នុង  ឧរាលនិងស្រុកថ្ពង់ក៏ប៉ុន្តែឥឡូវមានក្រុមហ៊ុនលីយ៉ុងផាត់ចូលអភិវឌ្ឍន៏ដាំអំពៅធ្វើរោងចក្រស្ករស

សហគមន៍បឹងកក់ទាមទារយុត្តិធម៌សំរាប់បុប្ផា

នៅព្រឹកថ្ងៃព្រហស្បត៍នេះសហគមន៍បឹងកក់បានចេញតវារសារជាថ្មី​ដើម្បី​ទាម​ទារ​យុត្តិធម៌​សំរាប់​អ្នក​ស្រី​យោម​បុប្ផា  នៅ​មុខ​ក្រសួង​យុត្តិធម៌​និង​មុខ​តុលាការ​កំពូល   ដែល​​មាន​​អ្នក​ចូលរួម​​ប្រមាណ​​ជា​​មួយ​រយ​នាក់។

​​​​គួរ ​បញ្ជាក់​ដែរ​​ថា​អ្នក ស្រី​ យ៉ោម បុប្ផា​ គឹ​ជា​សកម្មជន​ដី​ធ្លី​ដ៍​ឆ្នើម​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​និង​ជា​អ្នក​ទាមទារ​អោយ​មាន​ការ​ដោះលែង​ស្ដ្រី​១៣នាក់​ដែល​បាន​​ជាប់​​​ឃុំ​ឃាំង​​​នៅ​​​​​​ពន្ធ​នាគា​រ​​ព្រៃ​​ស​​ដោយ​សារ​​ការ​​ឃុប​​ឃិត​​គ្នា​​រវាង​​មន្ត្រី​​តុលា​ការ ជា​​មួយ​​ក្រុម​ហ៊ុន​​​​​​​​​​និង​​មន្ត្រី​​ពុក​​រលួយ​​មួយ​​ចំនួន​​ក្នុង​​ជួរ​​រ​​ដ្ឋា​ភិបាល ចង់​​បាន​​ដី​​តំបន់​​បឹងកក់។

ចាប់តាំងពីឆ្នាំ២០០៧រហូតមកប្រជាពលរដ្ឋរស់ក្នុងសហគមន៍បឹងកក់បានរងនូវការប្រើអំពើរហឹង្សា
គ្រប់​បែប​យ៉ាង​ពីសំណាក់មន្ត្រី​អជ្ញាធរ​សហការ​ជាមួយក្រុម​ហ៊ុន​ប្រើ​កង​កំ​លាំង​​គំ​រាម​កំ​ហែង​សំ​ឡុត​ធ្វើ​បាប​ប្រ​ជា​ពល​រដ្ឋ​ដូច​ជា​ ​កា​រ​ប្រើ​កាំ​ភ្លើង​បាញ់រះ​ការពារ​ក្រុមហ៊ុន​បូមខ្សាច់​ចាប់វាយ​ពលរដ្ឋ​អោយ​រលូត​កូន​និង​ចាប់​ដាក់​ឃុំ​ឃាំង​នៅ​ស្នង​ការ​ជា​ច្រើន​ថ្ងៃ។​   រហូតមក​ដល់បច្ចុប្បន​គេឃើញកំដៅ​នៃ​ការ​​ប្រើ​អំពើរ​ហឹង្សា​ចេះ​តែ​រីករៀល​ដាល​ធំឡើង​ៗ​បើរ​ទោះ​បីជា​មាន​ការ​ចេញ​អនុក្រឹត្យ​ដោយ​ប្រមុខ​  រដ្ឋា​ភិ​បាល​ផ្ដល់​ដីទំហំ១២.៤៤​ហិកតាសំរាប់អភិវឧ្ឍន៍​ក៍ដោយ​ក៍បញ្ហាមិនត្រូវ​បានបញ្ចប់​ការកាត់​ឈ្វាល​ប្រជា​ពល​រដ្ឋ​ចំ​​នួនជាង៦០គ្រួសារ​នៅតែគ្មានដំណោះស្រាយ​ការតវានៅមាន​ជាហូរហែរ​ប្រ​ជា​ពល​រដ្ឋនៅតេបន្ត​បាក់​ដៃបាក់​ជើង​  រលូត​កួន​និងរង​នូវការ​ចាប់ដាក់​ពន្ធនា​គាជា​បន្ត​បន្ទប់។​ដូចជា​ស្រ្ដី​១៣នាក់ត្រូវជាប់​ពន្ធនាគាអស់រយះ​ពេល១ខែ៣ថ្ងៃអ្នកស្រីញ៉ក់សុផាតរង​ការបង្ក្រាបអោយបាក់​ដៃ​អ្នកស្រីខែក​ចាន់​រស្មី​ត្រូវរ​លូត​កូន​អ្នក​ស្រី​បូរឆវី​លោក​យាយង៉ែតឃុន​រង​សន្លប់​ជា​ច្រើន​ដងអ្នក​​ស្រី​បូវសោភារងនូវការអាក្រាត​កេរខ្មាស់ដោយសារកងកំលាំង​សន្តិសុខចាប់សម្រាត់ខោ​និង​ធាក់​ចំ​ប្រ​ដាប់​ភេទ​ហើយបច្ចុប្បន្ន​អ្នកស្រីយ៉ោមបុប្ឋានៅបន្ត​ជាប់ឃុំ​ឃាំង​នៅឡើយ​តើរឿង​រាវ​ទាំង​​នេះកើត​ឡើង​ដោយសារអ្វី​ ហេតុអ្វីមិន​អាចដោះស្រា​យបញ្ចប់​បាន។​តើមក​ពីប្រជា​ពលរដ្ឋ​ឬបណ្ដា​​លមក​ពី​អជ្ញា​ធរឬក៍​មន្ត្រីអជ្ញាធរអសម្ថភាព​ប្រ​ព្រឹត្ត​អំពើ​រពុក​រលួយ។​​
បើរ​បញ្ហា​មិន​ត្រូវ​បាន​បញ្ចប់​តើនៅមានប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតត្រូវជាប់ពន្ធនាគា???​​



វិនាសកម្មព្រៃឡង់ក្នុងឆ្នាំ២០១៣

នៅក្នុងឆ្នាំ២០១៣នេះមានការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរជាក់ស្ដែងនៅក្នុងស្រុកសណ្ដាន់​ខេត្ត កំពង់​ធំការកាប់បំផ្លាញនេះភាគច្រើនកើតឡើងពីអ្នកមានអំណាច និងអ្នកមានលុយ​ហើយ​ក៏​មាន​​អ្នកធំៗនៅពីក្រោយខ្នងផងដែរ  ថ្មីៗនេះនៅថ្ងៃទី៨ . ៩​ខែ​មិថុនា​ឆ្នាំ​២០១៣​សហគមន៏​​ព្រៃឡង់​ស្រុក​​​សណ្ដាន់​បានធ្វើការចែកជាបីក្រុមដើម្បីចុះស្រាវជ្រាវនៅ​ក្នុង​តំបន់​ព្រៃឡង់​ជាក់​ស្ដែង​នៅ​ពេល​ដែល​​ក្រុម​ទី១បានចុះទៅដល់តំបន់ជាំជ្រូល  អូរឆ្នូរ  ក្បាល កំពេញរាជ អូរទ្រាកក្រុម​ទី១​បាន​​ឃើញ​គុំនរ​​ឈើជាច្រើនរយម៉ែតគីប និង​បាន​ឮ​សំលេង​ម៉ាស៊ីន​រណា​យន្ត​អា​ឈើ​ជាច្រើនគ្រឿង។

ក្រុមទី២បានចុះទៅដល់ចំនុច   ​អូច្រោក អូរម្លូរ តំបន់ រូងក្រពើ បានជួបប្រទះជាមួយនឹង​គំនរ​ឈើជាច្រើនរាប់សឹបម៉ែតគីប​និងបានឮសំលេងម៉ាស៊ីនរណាយន្ត កំពុងអាឈើនៅតំបន់នោះ​យ៉ាង​ច្រើន​និង​មាន​ឡានដឹកឈើនៅតមបន់នោះចំនួន៣គ្រឿងផងដែរ។


ចំណែកក្រុម​ទី៣ វិញបានទៅដល់ អូរតាចាន់ អូស្ទឹងដំរី  អូររឡ ក្រុមទាំងនោះក៏បានជួបជា​មួយ​និង​គំនរ​ឈើ​ជា​ច្រើន​កន្លែង​ផង​ដែរ​ហើយ​សំលេង​ម៉ាស៊ីន​អាឈើ​ក៏​មាន​ច្រើន​​ថ្មីៗ​នេះ នៅ​ថ្ងៃទី​១០​.​១១​ខែមិថុនា​ ឆ្នាំ២០១៣ ក្រុម​សហគមន៏​ភូមិ​សំអោង​បាន​ចុះ​ល្បាត​មាន​គ្នា​ចំនួន​២៥នាក់​ចាប់​បាន​ឈើ​ចំនួន​២​ម៉ែត​គីប​នៅ​លើ​ឡាន​នៅ​ចំនុច​កំពង់​គរ​ហើយ​ក្រុមសហ​គមន៏​បាន​ស្រាវ​ជ្រាវ មាន​ឈើ ចំនួន ៧​ម៉ែត​គីប ទៀត នៅ​ក្នុង ព្រៃ​។

នៅថ្ងៃទី០៦.០៧.២០១៣​យើងបាន ធ្វើ ការសហ ការជា​មួយ អាជ្ញា ធរខេត្ត ដែរតែ​គ្មាន លទ្ធផល ដំណោះ​ស្រាយ​ សោះ។ កាលពីខែ​ឧសភាសហកមន៏ យើង​ធ្លប បានចុះ ល្បាត​ព្រៃ ចាប់បាន​ម៉ាស៊ីន ជាច្រើន គ្រឿង ប៉ន្តែ​បទ ល្មើស នៅ តែ​មិន​ថយ​ចុះ​សោះ។