Wednesday, July 10, 2013

សហគមន៍បឹងកក់ទាមទារយុត្តិធម៌សំរាប់បុប្ផា

នៅព្រឹកថ្ងៃព្រហស្បត៍នេះសហគមន៍បឹងកក់បានចេញតវារសារជាថ្មី​ដើម្បី​ទាម​ទារ​យុត្តិធម៌​សំរាប់​អ្នក​ស្រី​យោម​បុប្ផា  នៅ​មុខ​ក្រសួង​យុត្តិធម៌​និង​មុខ​តុលាការ​កំពូល   ដែល​​មាន​​អ្នក​ចូលរួម​​ប្រមាណ​​ជា​​មួយ​រយ​នាក់។

​​​​គួរ ​បញ្ជាក់​ដែរ​​ថា​អ្នក ស្រី​ យ៉ោម បុប្ផា​ គឹ​ជា​សកម្មជន​ដី​ធ្លី​ដ៍​ឆ្នើម​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​និង​ជា​អ្នក​ទាមទារ​អោយ​មាន​ការ​ដោះលែង​ស្ដ្រី​១៣នាក់​ដែល​បាន​​ជាប់​​​ឃុំ​ឃាំង​​​នៅ​​​​​​ពន្ធ​នាគា​រ​​ព្រៃ​​ស​​ដោយ​សារ​​ការ​​ឃុប​​ឃិត​​គ្នា​​រវាង​​មន្ត្រី​​តុលា​ការ ជា​​មួយ​​ក្រុម​ហ៊ុន​​​​​​​​​​និង​​មន្ត្រី​​ពុក​​រលួយ​​មួយ​​ចំនួន​​ក្នុង​​ជួរ​​រ​​ដ្ឋា​ភិបាល ចង់​​បាន​​ដី​​តំបន់​​បឹងកក់។

ចាប់តាំងពីឆ្នាំ២០០៧រហូតមកប្រជាពលរដ្ឋរស់ក្នុងសហគមន៍បឹងកក់បានរងនូវការប្រើអំពើរហឹង្សា
គ្រប់​បែប​យ៉ាង​ពីសំណាក់មន្ត្រី​អជ្ញាធរ​សហការ​ជាមួយក្រុម​ហ៊ុន​ប្រើ​កង​កំ​លាំង​​គំ​រាម​កំ​ហែង​សំ​ឡុត​ធ្វើ​បាប​ប្រ​ជា​ពល​រដ្ឋ​ដូច​ជា​ ​កា​រ​ប្រើ​កាំ​ភ្លើង​បាញ់រះ​ការពារ​ក្រុមហ៊ុន​បូមខ្សាច់​ចាប់វាយ​ពលរដ្ឋ​អោយ​រលូត​កូន​និង​ចាប់​ដាក់​ឃុំ​ឃាំង​នៅ​ស្នង​ការ​ជា​ច្រើន​ថ្ងៃ។​   រហូតមក​ដល់បច្ចុប្បន​គេឃើញកំដៅ​នៃ​ការ​​ប្រើ​អំពើរ​ហឹង្សា​ចេះ​តែ​រីករៀល​ដាល​ធំឡើង​ៗ​បើរ​ទោះ​បីជា​មាន​ការ​ចេញ​អនុក្រឹត្យ​ដោយ​ប្រមុខ​  រដ្ឋា​ភិ​បាល​ផ្ដល់​ដីទំហំ១២.៤៤​ហិកតាសំរាប់អភិវឧ្ឍន៍​ក៍ដោយ​ក៍បញ្ហាមិនត្រូវ​បានបញ្ចប់​ការកាត់​ឈ្វាល​ប្រជា​ពល​រដ្ឋ​ចំ​​នួនជាង៦០គ្រួសារ​នៅតែគ្មានដំណោះស្រាយ​ការតវានៅមាន​ជាហូរហែរ​ប្រ​ជា​ពល​រដ្ឋនៅតេបន្ត​បាក់​ដៃបាក់​ជើង​  រលូត​កួន​និងរង​នូវការ​ចាប់ដាក់​ពន្ធនា​គាជា​បន្ត​បន្ទប់។​ដូចជា​ស្រ្ដី​១៣នាក់ត្រូវជាប់​ពន្ធនាគាអស់រយះ​ពេល១ខែ៣ថ្ងៃអ្នកស្រីញ៉ក់សុផាតរង​ការបង្ក្រាបអោយបាក់​ដៃ​អ្នកស្រីខែក​ចាន់​រស្មី​ត្រូវរ​លូត​កូន​អ្នក​ស្រី​បូរឆវី​លោក​យាយង៉ែតឃុន​រង​សន្លប់​ជា​ច្រើន​ដងអ្នក​​ស្រី​បូវសោភារងនូវការអាក្រាត​កេរខ្មាស់ដោយសារកងកំលាំង​សន្តិសុខចាប់សម្រាត់ខោ​និង​ធាក់​ចំ​ប្រ​ដាប់​ភេទ​ហើយបច្ចុប្បន្ន​អ្នកស្រីយ៉ោមបុប្ឋានៅបន្ត​ជាប់ឃុំ​ឃាំង​នៅឡើយ​តើរឿង​រាវ​ទាំង​​នេះកើត​ឡើង​ដោយសារអ្វី​ ហេតុអ្វីមិន​អាចដោះស្រា​យបញ្ចប់​បាន។​តើមក​ពីប្រជា​ពលរដ្ឋ​ឬបណ្ដា​​លមក​ពី​អជ្ញា​ធរឬក៍​មន្ត្រីអជ្ញាធរអសម្ថភាព​ប្រ​ព្រឹត្ត​អំពើ​រពុក​រលួយ។​​
បើរ​បញ្ហា​មិន​ត្រូវ​បាន​បញ្ចប់​តើនៅមានប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតត្រូវជាប់ពន្ធនាគា???​​



No comments:

Post a Comment