Thursday, July 11, 2013

អាស៊ានពឹងផ្អែកទាំងស្រុងលើកម្លាំងយុវជន

​​​​​​​​​​​​​​​​​​ ក្រុងបាងកក់ លោក Surinamese អតីតអគ្គលេខាធិការអាស៊ានបានមានប្រសាសន៏ថា អនាគត​របស់​​​​សហគមន៏​សេដ្ឋកិច្ច​អាស៊ាន​(AeC)   ស្ថិតលើដៃប្រជាពលរដ្ឋក្មែងៗជំនាន់ក្រោយ។

នៅវេទិកាផ្ដួចផ្ដើមមេដឹកនាំវ័យក្មែង  Hitachi   ដែល​មាន​ចំនង​ជើងថា​​​(មាគ៌ានៅខាងមុខ៖  តួនាទី​របស់​អាស៊ាន​នៅ​ក្នុង​អាស៊ី​និង​សេដ្ឋកិច្ចពិភពលោកបានថ្លែងថា៖ (វា​គឹ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ប្រជា​ពលរដ្ឋ​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុង​ការ​កែ​តម្រូវ​ភាពខ្វះចន្លោះ  ដែល​មាន​នៅ​តំបន់​អាស៊ាន។​ អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ក្មេងៗ​ក្នុង​ការ​សម្រេច​បាន​ចក្ខុ​វិស័យ​របស់​អាស៊ាន)។

លោក Surin ​​​​​​​​​​មាន​​ប្រសាសន៏​​បន្ត​ថា​លោក​ចាត់​ទុក​ថា​អាស៊ាន​​គឹ​ជាទី​ផ្សារ​ថ្មី​មួយ​ដែល​នៅ​តែ​មាន​សក្ដានុពល​ពេញ​លេញ​នៅ​ឡើយ។

អតិថិជន  និងកំលាំងពលកម្មនោក្នុងតំបន់នេះនៅតែមានភាពវ័យក្មេង​មាន​ធនធាន​ធម្មជាតិ​ជា​ច្រើន​ហើយ​តំបន់​​​​​​​​​​​​​នេះ​គឹ​ជា​​តាំងយុតិសាស្រ្តដើម្បីតភ្ជាប់ទៅតំបន់អាស៊ិខាងកើត​លោក​បាន​បន្ត​ទៀត​ថា៖​(តំបន់​នេះស​ម្បូរទៅ​ដោយ​បញ្ហា​ប្រឈម​និង​សក្ដា​​​​នុ​ពលខ្ពស់។

ប្រជាពលរដ្ឋវ័យក្មេងនឺងត្រូវប្រឈមទៅនិងបញ្ហាទាំងនេះ​​​អាស៊ាន​ចំបាច់​ត្រូវទំនាក់ទំនង​ជាមួយ​និង​តំបន់​ជិតខាង​ដើម្បី​អភិវឌ្ឍន៏)។

លោកក៏បានជំរុញឲប្រជាជនពលរដ្ឋវ័យក្មេងរក្សារសន្តិសុខនយោបាយក្នុងតំបន់   សេតកិច្ចនិងកិច្ចការវប្បធម្ម​​តំបន់​អាស៊ាន​​​មានកំណើន ផ.ស.ស​​​​  ប្រមាណ១០,៤ពាន់ពាន់លានដូល្លារ  និងពានិជ្ជកម្មក្នុងតំបន់ប្រមាណ ៣,៦ពាន់​លានដូល្លារ។

លោក​Surin  មានប្រសាសន៏ទៀតថា   ពាណិជ្ជកម្មចំនួន ៤៥  ភាគរយ​នៃពាណិជ្ជកម្ម​របស់​អាស៊ាន​​គឹធ្វើ​ជាមួយ​និង​ប្រទេស​​ជាសមាជិកខ្លួន  ហើយពាណិជ្ជកម្មក្នុងតំបន់អាស៊ាននេះនិងរីក​​ចម្រើនខ្លាំង។

លោក​​បន្តថា​៖ប្រទេស​ជាសមាជិក​អាស៊ាន​គប្បី​បង្កើនកាធ្វើ​ពាណិជ្ជកម្ម​វិនិយោគ​និង​ដោះដូរ​គ្នាទៅវិញ​ទៅ​មក​​ព្រម​ទាំង​យក​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកបន្ថែមទៀត។

សេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ាដូចជាប្រទេសជប៉ុន និង ប្រទេសចិន ក៏​និង​ជួយ​ដល់​តំបន់​អាស៊ាន​ឲ​​សម្រេច​​បាន​​សក្ដានុពល​កំណើន​​សេ​ដ្ឋកិច្ច​របស់​ខ្លួនផងដែរ។

រីឯកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីវិញ ក៏បានចុះហត្ថលេខាជាមួយប្រទេស  ជប៉ុន  ចិន កូរ៉េខាងត្បុង  អូស្រ្តាលី​និង​ប្រទេស​នូវែល​សេឡង់​រួចហើយដែរ។

អាស៊ាន​អាចស្វែង​យល់​បន្ថែម​ទៀតទាក់ទង់និងវិទ្យាសាស្រ្តបច្ចេក​វិទ្យា​និង​ភាព​ទំនើប​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់អាស៊ីបូព៌ាក៏ដូចជាក្រមសីលធម៌ការងារឹងមាំរបស់ខ្លួនផងដែរ។

លោកថ្លែងបន្តថា  អាស៊ាន​​នឺង​ទទួល​បាន​អត្ថប្រយោជន៏​ពីកំណើន​សេដ្ឋកិច្ច​នៅទូទាំង​ពិភពលោក​​ដូច​ដែល​ប្រទេស​ជប៉ិន​ទទួល​​​​​​​​​


បាន​​​ជាលើក​​ដំបូង

កាលពី៥០ឆ្នាំមុន

No comments:

Post a Comment