នៅក្នុងឆ្នាំ២០១៣នេះមានការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរជាក់ស្ដែងនៅក្នុងស្រុកសណ្ដាន់ខេត្ត កំពង់ធំការកាប់បំផ្លាញនេះភាគច្រើនកើតឡើងពីអ្នកមានអំណាច និងអ្នកមានលុយហើយក៏មានអ្នកធំៗនៅពីក្រោយខ្នងផងដែរ ថ្មីៗនេះនៅថ្ងៃទី៨ . ៩ខែមិថុនាឆ្នាំ២០១៣សហគមន៏ព្រៃឡង់ស្រុកសណ្ដាន់បានធ្វើការចែកជាបីក្រុមដើម្បីចុះស្រាវជ្រាវនៅក្នុងតំបន់ព្រៃឡង់ជាក់ស្ដែងនៅពេលដែលក្រុមទី១បានចុះទៅដល់តំបន់ជាំជ្រូល អូរឆ្នូរ ក្បាល កំពេញរាជ អូរទ្រាកក្រុមទី១បានឃើញគុំនរឈើជាច្រើនរយម៉ែតគីប និងបានឮសំលេងម៉ាស៊ីនរណាយន្តអាឈើជាច្រើនគ្រឿង។
ក្រុមទី២បានចុះទៅដល់ចំនុច អូច្រោក អូរម្លូរ តំបន់ រូងក្រពើ បានជួបប្រទះជាមួយនឹងគំនរឈើជាច្រើនរាប់សឹបម៉ែតគីបនិងបានឮសំលេងម៉ាស៊ីនរណាយន្ត កំពុងអាឈើនៅតំបន់នោះយ៉ាងច្រើននិងមានឡានដឹកឈើនៅតមបន់នោះចំនួន៣គ្រឿងផងដែរ។
ចំណែកក្រុមទី៣ វិញបានទៅដល់ អូរតាចាន់ អូស្ទឹងដំរី អូររឡ ក្រុមទាំងនោះក៏បានជួបជាមួយនិងគំនរឈើជាច្រើនកន្លែងផងដែរហើយសំលេងម៉ាស៊ីនអាឈើក៏មានច្រើនថ្មីៗនេះ នៅថ្ងៃទី១០.១១ខែមិថុនា ឆ្នាំ២០១៣ ក្រុមសហគមន៏ភូមិសំអោងបានចុះល្បាតមានគ្នាចំនួន២៥នាក់ចាប់បានឈើចំនួន២ម៉ែតគីបនៅលើឡាននៅចំនុចកំពង់គរហើយក្រុមសហគមន៏បានស្រាវជ្រាវ មានឈើ ចំនួន ៧ម៉ែតគីប ទៀត នៅក្នុង ព្រៃ។
នៅថ្ងៃទី០៦.០៧.២០១៣យើងបាន ធ្វើ ការសហ ការជាមួយ អាជ្ញា ធរខេត្ត ដែរតែគ្មាន លទ្ធផល ដំណោះស្រាយ សោះ។ កាលពីខែឧសភាសហកមន៏ យើងធ្លប បានចុះ ល្បាតព្រៃ ចាប់បានម៉ាស៊ីន ជាច្រើន គ្រឿង ប៉ន្តែបទ ល្មើស នៅ តែមិនថយចុះសោះ។
No comments:
Post a Comment