Friday, July 15, 2011

ការ​ឆូសឆាយ​ដី​របស់​ក្រុម​ហ៊ុន​ភាពីមិច​កម​លើ​ដី​របស់​ប្រជា​ជននៅ​ឃុំអន្សារចំបក់​​​

យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា​៣០០​នាក់​បាន​នាំ​គ្នា​ទៅ​តវ៉ា​ដី​ដែល​ក្រុម​ហ៊ុន​ភាពីមិច​បាន​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កក្ដដា។
ប្រជាជន​ប្រមាណ​៣០០​នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​ដី​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ភាពីមិច​រំលោភ​យក​ដែល​ដី​ទាំងអស់​មាន​ខ្លះ​ជា​កម្ម​សិទ្ធិ​របស់​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​២៤​ខៃ​កក្ដដា​ឆ្នាំ​២០១០​នៅ​ភូមិ​អារ៉ងព្រួច​ភូមិ​ថ្កោលតូច​ភូមិ​ថ្កោលធំ​ភូមិ​ខ្សាច់ល្អិច​និង​ភូមិ​សាន់សរ។
ប្រជាពលរដ្ឋ​បាន​ប្រមូល​គ្នា​ដើម្បី​ចេញ​ដំណើរ​ពី​ម៉ោង​៨​ដោយ​ធ្វើ​ដំណើរ​តាមរៈយ​ការ​ជិះ​ឡាន​ប៉ុន្ដែ​នៅ​ពេល​ដែល​ក្រុម​ប្រជាពលរដ្ឋ​បាន​ជិះ​ឡាន​មក​ដល់ មុខ​ប៉ុសប៉ូលិស​បាន​ឃាត់​ឡាន​របស់​ប្រជាពលរដ្ឋ​ដោយ​សួរ​ថា​តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ឆ្លើយ​ថា​គ្មាន​អ្នក​ជា​អ្នក​ដឹក​នាំ​នោះ​ទេ​គឺ​ប្រជាពលរដ្ឋ​ស្មះចិត្ត​ដោយ​ខ្លួន​ឯង​ហើយ​នៅភូមិ​សាន់សរ​ស្រាប់​តែ​ប៉ូលិស​​ប្រជាពលរដ្ឋ​ក៏​និយាយ​ទៀត​ថា​បើ​ឡាន​ដឹក​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​រឿង​ដី​លោក​ប៉ូលិស​ឯង​ឃាត់​ហើយ​បើ​ឡាន​ដឹក​ក្រយ៉ូង​វិញ​មិន​ឃើញ​ចាប់​នោះ​ទេ។​ពេល​នោះ​ប៉ូលិស​នៅ​តែ​មិន​ព្រម​អោយ​ឡាន​ដែល​ពួក​គាត់​ជិះ​នោះ​ទៅ​ដដែល​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​។​រហូត​ដល់​ទី​រួម​ស្រុក​ក្រគរ​ពេល​ទៅ​ដល់​គេ​មិន​ព្រម​អោយ​ប្រជាពលរដ្ឋ​ចូល​ឡើយ​បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ធ្វើ​អោយ​អ្នក​ដំណើរ​មិន​អាច​ឆ្លង​កាត់​បាន​។​ពេល​ឃើញ​ដូច​ច្នេះ​ទើប​ព្រម​អោយ​ប្រជាពលរដ្ឋ​ចូល​ក្នុង​មន្ទីរស្រុក​ពេល​នោះ​មាន​មន្ដ្រីស្រុក​បាន​ចេញ​មុខ​មក​ចរចា​ជា​មួយ​ប្រជាពលរដ្ឋ។
ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​អំពី​ការ​ដែល​ក្រុម​ហ៊ុន​ភាពីមិច​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដោយ​មិន​ប្រាប់​និង​សួរ​ពួក​គាត់​អោយ​បាន​ច្បាស់​ឡើយ​រឺ​ក៏​ដឹង​តាម​រយៈ​លោក​មេភូមិ​នោះ​ឡើយ​ហើយ​ក៏​មាន​អ្នក​ខ្លះ​លើក​ឡើង​ពី​សំនើរ​និង​សំនូមពរ​ជា​ច្រើន​ដើម្បី​អោយ​មន្ដ្រីស្រុក​ជួយ​ដោះ​ស្រាយ​អោយ​បាន​ឆាប់​ៗ។
ពេល​នោះ​សំនួរ​ខ្លះ​ដែល​បាន​សួរ​ក៏​បាន​ឆ្លើយ​ខ្លះ​ក៏​មិន​បាន​ឆ្លើយ​ចំនែក​ឯង​ការ​ធ្វើ​សំនើរ​និង​សំនូមពរ​អោយ​មន្ដ្រីស្រុក​ធ្វើ​ការ​ដោះ​ស្រាយ​ត្រូវ​បាន​គាត់​ឆ្លើយ​ប្រាប់​ថា​និង​ដោះ​ស្រាយ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទៀត។​ការ​រំ​ពឹង​ទុក​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ​សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំ​ស្រុក​ខេត្ត​ដោះ​ស្រាយ​បាន​ឆាប់​ៗ​ហើយ​ពួក​គាត់​និង​មិន​បាត់​​​បង់​ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ពួក​គាត់​នោះ​ឡើយ​ព្រោះ​ពួក​គេ​អាស្រ័យ​ទៅ​លើ​ដី​ស្រែ​ចំការ​របស់​ពួក​គេ​ទៅ​ថ្ងៃ​អនាគត់​ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ពុំទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។​​​​​​​​​​

ក្រុមហ៊ុនភាពីម៉ិចមកដល់ឃុំអញ្ចាញរូង

បន្ទាប់​ពី​ធ្វើ​ការ​ឈូស​ឆាយ​ដាំ​ដំឡូង​មី និង​ដាំ​ដើម​ប្រេង​ខ្យល់​នៅ​ខេត្ត​ពោធិ៍សាត់​ក្រុមហ៊ុន​ភាពីម៉ិច​ គ្រុប ក៏​បាន​បោះ​ជំ​ហ៊ាន​ចូល​ដល់​ខេត្ត​កំពង់ឆ្នាំង។

​​​យោង​តាម​របាយការណ៏​របស់​ក្រុម​ប្រឹក្សា​ឃុំ​ អញ្ចាញរូង បាន​ឲ្យ​ដឹង​ថា​៖ កាល​ពី​ថ្ងៃ​ទី ១១ខែ មិថុនា ឆ្នាំ ២០១១ នៅ​សាលា​ឃុំ​អញ្ចាញរូង លោក​ទី គឹមតុក ក្រុម​ប្រឹក្សា​ខេត្តពោធិសាត់និង​ជា​តំណាង​ឲ្យ​ក្រុម ហ៊ុន​​​ភាពីម៉ិចគ្រុបបាន​មក​ជួប​ប្រ​ជុំ​ពិ​ភាក្សាជា​មួយ​​ក្រុមប្រឹក្សាឃុំ និង លោក មេ​ភូមិ​ទាំង​​៦​ភូមិ​ អំ​ពី​បញ្ហា​ ដី​សម្បទានសេដ្ឋកិច្ចដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អញ្ចាញរូងស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង ។

មាន​ប្រសាសន៍​ក្នុ​អង្គ​ប្រ​ជុំ​នោះ​ លោក ទី គឹមតុក បាន​​លើក​​ឡើង​ថា៖​ វត្តមាន​របស់​ក្រុម​​ ហ៊ុនភាពីម៉ិច​នៅ​ជំ​​​​​​​​​​​​​​​​ហ៊ាន​ដំបូង​​នេះ​គឺ​ធ្វើ​ការ​​កំណត់​ព្រំ​ដី​ដែល​​ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុនភាពីម៉ិច. បន្ទាប់​​​មក​​យើង​និង​​ធ្វើ ​ការ​ស្រង់​ស្ថិ​​​​​​​​​​​​​តិ​ដី​និង​​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជា​មួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​​​បាន​​ទទួល​​ពី រដ្ឋាភិបាល ។ ការ​ស្រង់​ស្ថិតិ​ដី​និង​ប្រជា​ពលរដ្ឋ​គឺ​ស្រង់​តែ​ក្នុង​ដី​សម្បទាន​តែ​ប៉ុណ្ណោះ​ រីឯ​ដី​វិញ​គឺ​សំ​​ដៅ​ទៅ​លើ​ដី​ស្រែ​ដី​ចំ​ការ​ដី​ភូមិ​និង​ដី​ផ្សេងៗ​​ដែល​មាន​ពាក្យ​កាន់​កាប់​ឬ​គ្មាន​ពាក្យ​កាន់​កាប់​ក្ដី​គឺ​ស្រង់​​ទាំងអស់​ដើម្បី​ធ្វើ​ការ​ពិចារណា​និង​ធ្វើ​ការ​កាត់​ចេញ​ពី​ដី​សម្បទាន ​របស់​ក្រុម​ហ៊ុន ។

ថ្ងៃ​ទី ​១៤ - ១៥ ខែ មិថុនា ឆ្នាំ ២០១១ ក្រុម​ការ​ងារ​​នៃ​​ក្រុម​ហ៊ុន ភាពីម៉ិច ​បាន​​មក​​សហការ​ជាមួយ​ ក្រុម​ប្រឹក្សាឃុំ លោក​មេ​ភូមិ​ទាំង៦ភូមិ​ និង​អាជ្ញាធរ​​ស្រុក បរិបូណ៍ ដើម្បី​ចុះ​កំ​ណត់​ព្រំ​ដី​ពាក់ព័ន្ធ​ដោយ ​ធ្វើ​ការ​បោះ​បង្គោល​និង​បាញ់​ថ្នាំ​ក្រហម​តាម​បង្គោល​និង​តាម​ដើម​ឈើ​ជា​ច្រើន​ដែល​មាន​ចំ​ណុច UTM​=​០៤៣៤០០០/១៣៦៣០០០រហូត​ដល់​ចំណុច ​UTM=០៤៣៤០៧៥/១៣៨៥០០ពី​ព្រំប្រទល់​ឃុំ អញ្ចាញរូង​ទល់​និង ឃុំ ពេជ​ចង្វារ​ខាង​ជើង​ទៅ​ដល់​ព្រំ​ប្រទល់​ឃុំ អញ្ចាញរូង ខាងត្បូង​នៃ​ឃុំ ប្រស្នឹប ​​​​​។​ បន្ទាប់​ពី​ធ្វើ​ការ​កំណត់​ព្រំ​ដី​រួច​មក​ក្រុម​ការ​ងារ​ក៏​បាន​បន្ត​ដំណើរ​ការ​ស្រង់​ស្ថិតិ​ដី​និង​ប្រជាពលរដ្ឋ ដែល ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុនភាពីម៉ិច ។ លទ្ធផល​នៃ​ការ​ស្រង់​ស្ថិតិ​មាន​ដូច​ខាង​ក្រោម៖

១.ផ្ទៃ​ដី​ពាក់​ព័ន្ធ​សរុបៈ ៤១៦៣.៩ហិកតា​...ក្នុង​នោះ​មាន ដីស្រែ​ចំនួន ១៥៩៦ ហិកតា...ដី​ចំការ​ចំនួន ៦១២​ ហិកតា​... ដីភូមិ​ចំនួន ៤០៧.២ ហិកតា... ដី​ព្រៃ​​សម្រាប់​បង្កើត​សហគមន៍​ចំនួន ១៥០៧.០៥៦ ហិកតា... ដី​ចំណី​ស្ទឹង​ចំនួន ៣៥ ហិកតា និងដីផ្សេងៗ ចំនួន ៦.៥ ហិកតា ។ រីឯ​ស្ថិតិ​គ្រួសារ​ពាក់ព័ន្ធ ជាមួយ​ដី​សម្បទានសេដ្ឋកិច្ច​សរុប​មាន​ចំនួន ៥៨៧គ្រួសារ​និង​មាន​សមាជិក​សរុប​ចំនួន ២៧០៤ នាក់។

ការ​ចុះ​ស្រង់​ស្ថិតិ​ដី​និង​គ្រួសារ​ដែល​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន ភាពីម៉ិច បាន​ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០១១ ហើយ​ក្រុម​ប្រឹក្សាឃុំ​ក៏​បាន​បញ្ជូន​របាយការណ៍​នេះ​ទៅ​ស្រុក​រួច​ហើយ ។ តាម​ប្រសាសន៍​ របស់​អ្នក​ស្រី ប៉ិញ ​អាត​ ប្រ​ធាន សហគមន៍​ព្រៃឈើ​ស្ទឹង ខ្សាច់សរ​ ឃុំ អញ្ចាញរូង បាន​ឲ្យ​ដឹង​ថា៖ ​រ​​ហូត​​មក​ដល់ពេល​នេះ​ប្រជាពលរដ្ឋ​ទាំង ៥៨៧គ្រួសារ​​ដែល​មានដី​ស្ថិត​ក្នុង​តំបន់​ដី​សម្បទាន​នៃ​ក្រុម​ហ៊ុន ភាពីម៉ិច កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់​ដោយ​មិន​ទាន់​ឃើញ​រាជ​រដ្ឋាភិបាល​ឬ​ក្រុម​ហ៊ុន​មកប្រកាស​កាត់​ដី​ទំហំ ៤១៦៣.៩ ហិកតា​នេះ​ឲ្យ​ដល់ពួក​គាត់​នៅ​ឡើយ ។

ស្ថិត​​ក្នុង​​វ័យ​​ប្រមាណ​​ជាង​ ៤០​ឆ្នាំ​​ អ្នក​ស្រី​ ឆៅ សាវឿន​ ជា​​អនុ​ប្រធាន​​សហគមន៍​​ព្រៃ​​ឈើ​​បាន​​មាន ​ប្រសាសន៍​ទាំង​ទឹក​មុខ​​ក្រៀម​ក្រំ​ប្រាប់​មក​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌​មាន​សហគមន៍​យើង​ថា៖ ​ដី​ព្រៃ​ឈើគឺ ​ជា​អាយុ​ជីវិត​របស់​ប្រជាជន​បើ​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចំការ​សង់​លំ​នៅ​ដ្ឋាន​និង​គ្មាន​ព្រៃឈើ ​សម្រាប់​សង់​ផ្ទះ​ធ្វើអុស​ដុត​​នោះ​ទេ​​​​​​​​​​​​​​​​ ​យើង​នឹង​ជួប​គ្រោះ​មហន្ត​រាយ​​ជា​មិន​ខាន.....ត្បិត​ជីវិត​អ្នក​ស្រែ​គឺ ​ពឹង​ពាក់​អាស្រ័យ​ផល់​ទៅ​លើដីធ្លី​និង​ព្រៃ​ឈើ​នេះ​ឯង ។

​ទាក់​ទង​និង​ការ​កាត់​ដី​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត ​​ព័ត៍មាន​​សហគមន៍​និង ​ធ្វើ​ការ​អធិប្បា​យបន្ត​នៅ​ពេល​ក្រោយ ។


ហង្ស មាស






















Thursday, July 14, 2011

រំពឹង​ថា​នឹង​មាន​ការ​បណ្តេញ​ចេញ​ បន្ទាប់​ពី​កាល​កំណត់​ពេល​ចុះ​ឈ្មោះ​ជន​ចំណាក​ស្រុក

ដោយ​ Kate Bartlett
THE CAMBODIA DAILY

កម្មករ​កម្ពុជា​ជាង​១៧០.០០០នាក់​នៅ​ក្នុង​ប្រ​ទេស​ថៃ​ បាន​ចុះ​ឈ្មោះ​ជា​មួយ​អាជ្ញាធរ​ថៃ​ មុនការ​បញ្ចប់​រយៈ​ពេល​អនុគ្រោះ​៣០ថ្ងៃ​នៅថ្ងៃនេះ សម្រាប់​កម្មករ​ដែល​គ្មាន​លិខិត​ស្នាម។ ជន​ចំណាក​ស្រុក​កម្ពុជា​ដែល​ខក​ខាន​មិន​បាន​ចុះ​ឈ្មោះជាមួយ​អាជ្ញាធរ​ ពេលនេះ​ជួប​ហា​និ​ភ័យ​នៃ​ការ​ចាប់​ខ្លួន​និងការ​បណ្តេញ​ចេញ​ភ្លាមៗ។ លោក​ អេន​ឌី ហល អ្នកជំនាញ​ផ្នែក​ចំណាក​ស្រុក​នៅ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ប្រជាជន​និង​សង្គម​ របស់​សាកល​វិទ្យាល័យ ម៉ាហ៊ីឌុល​ ក្នុង​ក្រុង​បាង​កក បាន​​ថ្លែង​ថា​ វាមិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ដឹង​ពី​ចំនួន​ជន​ចំណាក​ស្រុក​កម្ពុជា​ដែល​នៅ​មិន​ទាន​ចុះ​ឈ្មោះ​ក្នុង​ប្រ​ទេស​ថៃនោះ​ ប៉ុន្តែ​ថា ទំនង​ជា​មាន​ចំនួន​តិច​ជាង​មុន​ច្រើន​ ព្រោះ​ថា​ដំណើរ​ការ​ចុះ​ឈ្មោះ​បាន "ទទួល​ជោគជ័យ​ដ៏ធំមួយ"។

លោក​ ហល​ បាន​កត់​សំភាល់​ថា​ ការ​បង្ក្រាប​ទៅ​លើ​ពលករ​ដែល​គ្មាន​លិខិត​ស្នាមកន្លង​មក​ដោយ​អាជ្ញា​ធរ​ថៃ គឺ​មិនអាច​ទៅ​រួច​ទេ​ ដោយ​សារ​តែ​ចំនួន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នៃ​ជន​ចំណាក​ស្រុកខុសច្បាប់ ដែល​ជា​រឿយ​ៗ​កើត​មាន​ការ​រំលោភ​បំពាន​លើ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ លោក​ ហល បាន​ថ្លែង​ថា បញ្ហា​នេះ​បាន​នាំឲ្យ​មាន​ការ​ចា​ប់​ខ្លួន​ និង​ការ​ជំរិតទារ​ប្រាក់​មុន​ពេល​ដោះ​លែង ដោយ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​លោក​បន្ថែម​ថា​ ក៏​មាន​ ការ​បណ្តេញ​ចេញ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​បង្កើន​ហានិភ័យនៃការ​ជួញ​ដូរ​ផល​ដែរ៕៚

Wednesday, July 13, 2011

​ក្រុ​​​​មអ្នកតវ៉ាតំបន់បឺងកក់ដែលត្រូវបាន ចាប់ខ្លូន ត្រូវបានដោះលែងវិញ ហើយ

ដោយ ​ហ៊ុល រស្មី



ស្រ្ដី​ពីរ​នាក់​ដែល​ចាប់​ខ្លូន​នៅ​ក្នុង ភ្នំពេញ​កាល​ពី ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ដែល​ធ្វើ​ការ​តវ៉ា​ពី​ការ​បណ្ដេញ​ចេញ​ដែល​ជិត​នឹង​កើត​ឡើង​ចំពោះ​អ្នក​ភូមិ​តំបន់​បឹង​កក់​ ប្រហែល​១.៥០០​គ្រួសារ​នោះ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​សក្រ។



អ្នក​ស្រី ណុន សុខេង អ្នកស្រី ទេព វណី្ណ ត្រូវ​បាន​ចាប់​ខ្លូន​ខណៈ​ពេល​ដែល​ព្យាយាម​ចូល​រូម​ជា​មូយ​អ្នក​តវ៉ា​​ជាង ១០០នាក់​ដែល​ត្រូវ​បាន​រារាំង​ដោយ​នគរបាល​នៅ​មុខ​សាលា​រាជធានី​ភំ្នពេញ។ ក្រុម​នេះ​ដើរ​ទៅ​កាន់​​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាម ​ទារសុំ​ការ​ពន្យល់​លិខិ​ត មូយ​ដែល​សាលា​ រាជធានីភ្នំពេញ​ បាន​ចេញ​នា​ព្រឹក​នោះ ដោយ​​ច្រាល​​​ចោល​សំណើ​របស់​ខ្លូន​សុំផ្ទះ​ល្វែង​ជាន់​ផ្ទាល់​ដី​មូយ​កន្លែង​នៅ​និង​តំបន់​បឹងកក់​ដើម្បី​ជំនូស​ ផ្ទះ​ដែល​ពូក​គាត់​បាត់បង់។
កាល​ពី​ម្សីល​មិញ អ្នក​ស្រី​ សុ​ខេងបាន​និយាយ​ថា​ អ្នក​ស្រី​ និង អ្នកស្រី វណី្ណ ត្រូវ​បាន​ដោះ​លេង​ពី​ស្នង​ការដ្ថាន​នគរបាល​​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​ស្រី​បដិសេធ​មិន​ព្រម​ផ្ដិត​មេដៃ​លើ​លិខិត​មូយ​ សារភា​ថា​ បាន​រំខាន​ដល់​ភាព​ស្ងប់ស្ងាត់តែ​ប៉ិណ្ណោះ។ អ្នក​ស្រី​បាននិយាយ​ថា​"​ខ្ញុំមិន​ផ្ដិត​មេដៃទេ​ ពីព្រោះ​ខ្ញុំមិន​បាន​ ប្រព្រឹត្ត​បទ​ឧក្រិត​ណា​មូយ​ឡើយ​​" នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍មូយ​ដែល​បាន​ដាក់​តាម​វេបសាយ​របស់​ខ្លូន​ ហើយ​ចុះ​កាល​បរិច្ចេទ​ថ្ងៃ​ព្រហស្បតិ័ សាលា​រាធានីភ្នំពេញបាន​បន្ទោស់​ការ​តវ៉ា​នេះ​ទៅ​លើ​ការ​ញុះញង់​ពី​សំណាក់​ "អ្នក​ខាង​ក្រៅ​"​ ដែលមិន​ប្រាប់​ឈ្មោះ​ ។ សេចក្ដី​ថ្លែង​ការណ៍នេះ​បាន លើក ឡើង ថា" សាលា​រា​ធានីភំ្នពេញ​សូម​អំពាវ​នាវ​អ្នក ភូមិដែល​នៅ​សេសសល់​មេត្តា​ស្ងប់ស្ងាត់ហើយ​កុំ​ជឿរ​ពាក្យ​​ញុះញង់​ណា​មូយពីសំណាក់​ខាង​ក្រៅ​ឲ្យ​ប្រឈម​មុខ​ជាមួយ​ក្រុម​អាជ្ញាធរ​ ដើម្បី​ផល់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពួក​គេឲ្យ​សោះ​។ការ​តវ៉ា​បន្តបែប​នេះ​ប្រឆាំង​ក្រុម​អាជ្ញាធររាជធានីភ្នំពេញ...គឺ​មិន​អាច​ទទួល​យក​បាន​​ទេ​។ដូច្នោះ​ហើយ​ក្នុង​នាម​អាជ្ញាធរ​មូលដ្ថាន​ ត្រូវ​តែ​ចាត់​វិធាន​ការ​សម​ស្រប​ដើម្បី​រក្សាសណ្ដាប់ធ្នាប់សាធារណៈ​ដល់​អ្នក​រស់នៅ​ក្នុង​រាជធានីទាំងអស់​"​។

អ្នក​ស្រី​សុ​ខេង​បាន​បរិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ អ្នកស្រី​បាន​និយាយ​ថា​"​ គ្មានការញុះញង់ពី​នរណា​ម្នាក់​ក្រៅ​ពី​សហគមន៍បឹង​កក់​ក្នង​ការធ្វើ​ការ​តវ៉ា​នេះ​ទេ​"​ ។ អ្នក​ស្រី​តុល​ ស្រី​ពៅ​ជា​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា​អ្នកភូមី​តំបន់​បឹង​កក់​ នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ដល់​ការ​ទាម​ទារ​សុំ​ផ្ទះ​សម្បែង​របស់​ខ្លូន​ត្រូវបាន​ឆ្លើយ​តប​។ អ្នក​ស្រី​បាន​និយាយ​ថា​ "ខ្ញុំ​ត្រៀម​ស្លាប់​នៅ​ថ្ងៃ​នេះ​ដើម្បី​​ជម្រក​សំរាប់​កូនៗ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​ ។ ​យើង​និង​បន្ត​ការ​តវ៉ា​រហូត​ដល់សាលា​រាជធានីភ្នំពេញ​រកដំណោះស្រាយ​ច្បាស់លាស់​ដល់​ពុក​យើង​" ។ លោក​ស្រៀង​ភារម្យ​នាយក​លេខា​ធិកាដ្ថាន​​ នៃក្រុមការងារពិសេស​​សិទ្ធិ​លំ​នៅដ្ថាន​​​​​ ជាអង្គកា​រក្រៅ​រដ្ថាន​ភិបាល​បាន​ព្យាករណ៍​ថា​ ការ​តវ់ានេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរទៅ​។
ដោយ​លើក​ឡើង​ពី​ជំលោះ​​ដីធ្លី​ដែល​បាន​ប្រែ​ក្លាយ​ជា​ហឹង្សា​នៅ​​កន្លែង​ដទៃទៀត​ ទូទាំង​ប្រទេសនោះ​ ​​
លោក​មាន​ប្រសាសន៍ថា​ត្រឺមត្រូវ។















អ្នក​ភូមិ​បឹង​កក់​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថកិច្ច​នៅ​ពេល​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​សា្ថនទូត​អង់គ្លេស

​​ភ្នំពេញ:​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជាង​១០០​នាក់​កាល​ពី​ព្រឹក​ថ្ងៃទី៧កក្តដា​នេះ​បាន​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថកិច្ច​ខណៈ​ពេល​បាន​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។ ទោះបី​ជា​ពុំ​មាន​អ្នក​របួស ប៉ុនែ្ដ​ស្រ្ដី​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន បញ្ជូន​ទៅ​ស្នងការដា្ឋន​ប៉ូលីស​រាធានី​ភ្នំពេញ។
ប្រជាពលរដ្ឋ​និយាយ​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែ​កក្ដដា​នេះ​ប្រជាពលរដ្ឋ​រស់​នៅ​បឹង​កក់​ជាង​១០០​អ្នក​បាន​បាំ​គ្នា​យក​ញត្តិ​ទៅ​ប្រគល់​ជូន​ស្ថានទូត​អង់គ្លេស់​ប្រចាំ​កម្ពុជា។ ខ្លឹម​សារ​ញតិ្ត​គឺ​សុំ​ឲ​ប្រទេស​មហា​អាណាចមួយ​នេះ​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពជា​ជា​ឲ​ជួយ​ពួក​គាត់​បាន​ទទួល​ដី​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សង់​ផ្ទះ​ផ្ទាល់​ដី​ដោយ​មិន​ទទួល​យក​ខុន​ដូ​សែល​រាជរដ្ឋាភិបាល​គ្រោង​-​សង់​ជូន​ពួក​គាត់​ឡើយ
​បន្ទាប់​ពី​យក​ញតិ្ត​ជូន​ស្ថានទូត​គង់គ្លេស​រួច​ពួក​គាត់​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​ឆោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​សមត្ថកិច្ច​រា​រាំង​នៅ​មុខ​សណ្ឋគារ​ភ្នំពេញ។ ការ​ប្រទូស្ត​រ៉ាយ​-​និង​សម្រែក​តវ៉ា​បាន​កើត​ឡើយ។អ្នក​ភូមិ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​-​គឺ​ឈ្មោះ​ទេព វណ្ណី​ភេទស្រី អាយុ​៣៤​ឆ្នាំ​រស់​នៅ​ភូមិ​២២​និង​ឈ្មោះ​ណន់ សុខ​-​ខេង ភេទស្រី អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​២៣ រួច​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​ប៉ូលីស​រាជ​ធានី​ភ្នំពេញ​ភ្លាម។​
​​សមត្ថកិច្ច​បាន​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​រហូត​ដល់​ផ្លូវ​លែខ​៨៦ ខាង​ជើង​សណ្ឋាគារ​ភ្នំពេញ​ហើយ​ពួក​គាត់​ស្រែក​ទាមទារ​ឲ​ដោះ​លែង​ស្រ្ដី​ពីរ​អ្នក​មក​វិញ ។ រហូត​ដល់​ម៉ោង​១០​កន្លះ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា​ថា​បើ​ក្រុម​អ្នក​តវ៉ា​នាំ​គ្នា​រំសាយ​សមត្ថកិច្ច​និង​ដោះ​លែង​ស្រ្ដី​ពីរ​អ្នក​នាក់​នេះ​ទៅ​វិញ​នា​-​រសៀល​ម៉ោង​៣ ។
​​គួរ​រំ​លឹក​ថា ថ្មីៗ​នេះ​ភូមិ​បឹង​កក់​បាន​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​សហគមន៏​អឺរ៉ុប​( EU )​ស្ថាន​ទូត​បារាំង​ស្ថាន​ទូត​អាមេរិក និង​ចុង​ក្រោយ​នេះ​ដាក់​នៅ​ស្ថាន​ទូត​អង់គ្លេស ក្នុង​គោល​បំណង​ឲ​រដ្ឋាភិបាល​ប្រទេស​ទាំនោះ​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពជា​យល់​ព្រម​តាម​សំណើរ​របស់​ពួក​គាត់​ គឺ​ប្រគល់​ដី​ទំ​ះំ​៤​មែត្រ​គុណ​នៅ​ជាន់​ផ្ទាល់​ដី ហើយ​បដិសេធ​បិន​ទទួល​យក​ខុនដូ​ឡើយ ។​
​​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​រួច​ហើយ គឺ​ដី​តំបន់​បឹង​កក់​-​រាជដ្ឋាភិបាល​បាន​ប្រគល់​ឲ​ក្រុម​ហ៊ុន​ស៊ូ​កា​កូ​អ៊ីន​វិ​និ​យោគ​រួច​ហើយ ហើយ​ក្រុម​ហ៊ុន​សង់​ខុន​ដូ​ជូន​ប្រជា​ពលរដ្ឋ ។​​​
ពី​មុន​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នេះ ចំនួន​៤.២៥២​គ្រួរសារ​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ​តែ​១.២០០​គ្រួសារ​ប៉ុណ្ណោះ ៕​ណូរ៉ា

​​​​​

ជន​ចំនាក​ស្រុក​ដុត​បំផ្លាញ់​ព្រៃ​ឈើ​យក​ដី​ដាំ​ដំទ្បុងមី​កើន​ខ្លាំង​នៅ​ស្រុក​សៀមបូក​

ស្ទឹងត្រែង ៖ សកម្មភាព​ជន​ចំណាក​ស្រុក​ដែល​ជា​បងប្អូន​ខ្មែរ​អ៊ិស្លាម​រួម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពួក​អ្នក​មាន​លុយ​មួយ​ចំនួន​បាន​កាន់​កាប់​រុក​រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធ​ ដើម្បី​ដាំ​ដំទ្បូងមី​បាន​កើត​ទ្បើង​ខ្លាំង​នៅ​តំបន់​ភ្នំក្រហម​ឃុំ​អូរឫស្សី​កណ្ដាល ស្រុក សៀមបូក ខេត្ត ស្ទឹងត្រែង ។


បើ​យើង​ជិះ​រថយន្ត​តាម​ផ្លូវលំ​មួយ​ខ្សែ​ពីចំនុច​ភ្នំក្រហម​ ចូល​ទៅ​កាន់​ទី​រួម​ស្រុក​សៀមបូក​ នោះ​យើង​នឹង​ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​សម្អាត់​ដី​របស់​ពួក​គេ​ដាំ​ដំទ្បូងមី ។ នៅ​តំបន់​នោះ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ទាន់​មាន​អ្នក​ទៅ​បោះ​ទីតាំង​យក​ដី​ដាំដំណាំ​ដំទ្បូងមី​ច្រើន​បែប​នេះ​ទេ គឺ​គ្រាន់​តែ​មាន​ដីចម្ការ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ដំទ្បូងមី​កំពុង​មាន​ទីផ្សារ​ខ្ពស់​អ្នក​ចំនូល​ថ្មី​ និង ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ បាន​កាន់កាប់​យក​ដី​រដ្ឋ​បែប​អនាធិបតេយ្យ​ ។ ជា​ពិសេស​បងប្អូន​ខ្មែរ​ចំណាក​ស្រុក​អ៊ិស្លាម​មក​ពី​ខេត្ត​កំពង់ចាម​ កើន​ទ្បើង​គួរ​ឲ្យ​បារម្ភ ។ ព្រៃ​នៅ​តំបន់​នោះ​សព្វ​ថ្ងៃ​នេះ​បាន​ប្រែ​ក្លាយ​ជា​វាល​ដ៏​ធំ​ល្វិងល្វើយ​អស់​ទៅ​ហើយ​ដោយ​សារ​តែ​គ្មាន​អ្នក​គ្រប់​គ្រង​ច្បាស់​លាស់ ។


អាជ្ញាធរ​មូល​ដ្ឋាន បាន​ឲ្យ​ដឹង​ថា​រឿង​កាប់​រុករាន​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំក្រហម​ នោះ​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​បាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​ដល់​ស្រុក និង ថ្នាក់​ដឹក​នាំ​ខេត្ត ។ បងប្អូន​ខ្មែរអ៊ិស្លាម គឺ​មុខ​សញ្ញា​ខ្លាំង​ខាង​កាប់​ព្រៃ​រាប់​សិប​ហិចតា​ក្នុង​មួយ​គ្រួសារ​យក​ធ្វើ​ជា​កម្មសិទ្ធិ ។​ពួក​គេ​អាង​អ្នក​ធំ​នៅ​ពី​ក្រោយ​ខ្នង​ហើយ​អ្នក​ខ្លះ​ទៀត​រស់​គ្រាន់​តែ​ចាំ​ដី​ឲ្យ​អ្នក​មាន​លុយ​តែ​ប៉ុណ្ណោះ ៕​​​

អ្នកស្រុកនៅសហគមន៏បុរីកីឡាតវ៉ាពីពាក្យបណ្ដឹងរបស់ប្រធានសហគមន៏

ដោយ ឃីសុវុឌ្ឍី


THE CAMBODIA DAILY


អ្នក ស្រុក នៅ សហគមន៏ បុរីកីឡា ប្រ ហែល ១០០ នាក់ បាន ធ្វើ ការ តវ៉ា នៅ សាលា ដំបូង រាជធានី ​ភ្នំពេញ​​ កាល ពី ព្រឹក ថ្ងៃ ម្សិល មិញ បន្ទាប់ ពី តុលាការ បាន កោះ ហៅ តំ ណាង សហគមន៏ ៥ នាក់ មក ធ្វើ ការ សាក សួរ ពាក់ ព័ន្ធ ពាក្យ បណ្ដឹង មួយ ដែល ត្រូវ បាន ប្ដឹង ដោយ លោក កង​សេដ្ឋ ជា ប្រ ធាន សហគមន៏ ​។

អ្នក ស្រី ភួង សុភាព ជា តំណាង សហគមន៏ បាន មាន ប្រ សាសន៏ ថា ពាក្យ បណ្ដឹង នេះ បាន កើត មាន បន្ទាប់ ពី មាន ការ តវ៉ា ដោយ ក្រុម សហគមន៏ កាល ពី ថ្ងៃ ទី ២៤ ខែ មិថុនា ​។ ​ ​​ ​​ ក្រុម អ្នក តវ៉ា ដែល មិន សប្បាយ ចិត្ត ដោយ សារ ពួក គាត់ មិន បាន ទទួល ផ្ទះ ល្វែង ដូច ដែល បាន សន្យា បន្ទាប់ ពី មាន ជម្លោះ ដី ធ្លី ដ៏ អូស បន្លាយ មួយ ចាប់ ពី ឆ្នាំ ២០០៣ មក មាន ការ ព្រួយ បារម្ភ ជុំ វិញ ប្រ ភព នៃ ខិតប័ណ្ណ ដែល ត្រូវ បាន ចែក ចាយ នៅ ក្នុង តំបន់ រស់ នៅ របស់ ខ្លួន ដោយ ប្រ ធាន សហគមន៏ ផ្សេង ទៀត ។ ​ ​ ​

ខណៈ​ ដែល ​​​​ពួក គាត់ បាន ដើរ កាត់ ផ្ទះ របស់ លោក កង សេដ្ឋ ដោយ ពិភាក្សា គ្នា ពី ខិតបណ័្ណ នោះ ពួក គាត់ បែ ជា ជាប់ ពាក់ ពន័្ធ នៅ ក្នុង ជម្លោះ ជា មួយ អ្នក ស្រី ហ៊ឹង វណ្ណា ជា ប្រពន្ធ របស់ គាត់ ទៅ វិញ ។

លោក កង សេដ្ឋ បាន មាន ប្រ​ សាសន៏ ថា លោក បាន ដាក់ ពាក្យ បណ្ដឹង ដោយ សារ ក្រុម អ្នក តវ៉ា បាន "រំ លោភ បំពាន មក លើ ក្រុម គ្រួ សារ និង ផ្ទះ សម្បែង របស់ លោក" ។ អ្នក ស្រី ភួង សុភាព បាន និយាយ ថា លោក កង សេដ្ឋ កំពុង ស្វែង រក សំណង ជា ប្រាក់ ចំនួន ៣០.០០០ ដុល្លារ ពី តំណាង ម្នាក់ៗ ​។

លោក ហ៊ឹង ប៊ុនជា ជា ព្រះ រាជ អាជ្ញា រង បាន មាន ប្រសាសន៏ ថា លោក រវល់ ណាស់ មិន អាច សាក សួរ អ្នក តំណាង ទាំង នេះ បាន ទេ កាល ពី ម្សិល មិញ ហើយ នឹង ការ កោះ ហៅ ពួក គេ ម្ដង ទៀត ​៕E