ដោយ ហ៊ុល រស្មី
ស្រ្ដីពីរនាក់ដែលចាប់ខ្លូននៅក្នុង ភ្នំពេញកាលពី ថ្ងៃព្រហស្បតិ៍ខណៈដែលធ្វើការតវ៉ាពីការបណ្ដេញចេញដែលជិតនឹងកើតឡើងចំពោះអ្នកភូមិតំបន់បឹងកក់ ប្រហែល១.៥០០គ្រួសារនោះត្រូវបានដោះលែងកាលពីថ្ងៃសក្រ។
អ្នកស្រី ណុន សុខេង អ្នកស្រី ទេព វណី្ណ ត្រូវបានចាប់ខ្លូនខណៈពេលដែលព្យាយាមចូលរូមជាមូយអ្នកតវ៉ាជាង ១០០នាក់ដែលត្រូវបានរារាំងដោយនគរបាលនៅមុខសាលារាជធានីភំ្នពេញ។ ក្រុមនេះដើរទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីទាម ទារសុំការពន្យល់លិខិត មូយដែលសាលា រាជធានីភ្នំពេញ បានចេញនាព្រឹកនោះ ដោយច្រាលចោលសំណើរបស់ខ្លូនសុំផ្ទះល្វែងជាន់ផ្ទាល់ដីមូយកន្លែងនៅនិងតំបន់បឹងកក់ដើម្បីជំនូស ផ្ទះដែលពូកគាត់បាត់បង់។
កាលពីម្សីលមិញ អ្នកស្រី សុខេងបាននិយាយថា អ្នកស្រី និង អ្នកស្រី វណី្ណ ត្រូវបានដោះលេងពីស្នងការដ្ថាននគរបាល កាលពីរសៀលថ្ងៃសុក្រ ប៉ុន្តែបន្ទាប់ពីអ្នកស្រីបដិសេធមិនព្រមផ្ដិតមេដៃលើលិខិតមូយ សារភាថា បានរំខានដល់ភាពស្ងប់ស្ងាត់តែប៉ិណ្ណោះ។ អ្នកស្រីបាននិយាយថា"ខ្ញុំមិនផ្ដិតមេដៃទេ ពីព្រោះខ្ញុំមិនបាន ប្រព្រឹត្តបទឧក្រិតណាមូយឡើយ" នៅក្នុងសេចក្ដីថ្លែងការណ៍មូយដែលបានដាក់តាមវេបសាយរបស់ខ្លូន ហើយចុះកាលបរិច្ចេទថ្ងៃព្រហស្បតិ័ សាលារាធានីភ្នំពេញបានបន្ទោស់ការតវ៉ានេះទៅលើការញុះញង់ពីសំណាក់ "អ្នកខាងក្រៅ" ដែលមិនប្រាប់ឈ្មោះ ។ សេចក្ដីថ្លែងការណ៍នេះបាន លើក ឡើង ថា" សាលារាធានីភំ្នពេញសូមអំពាវនាវអ្នក ភូមិដែលនៅសេសសល់មេត្តាស្ងប់ស្ងាត់ហើយកុំជឿរពាក្យញុះញង់ណាមូយពីសំណាក់ខាងក្រៅឲ្យប្រឈមមុខជាមួយក្រុមអាជ្ញាធរ ដើម្បីផល់ប្រយោជន៍ផ្ទាល់ខ្លួនពួកគេឲ្យសោះ។ការតវ៉ាបន្តបែបនេះប្រឆាំងក្រុមអាជ្ញាធររាជធានីភ្នំពេញ...គឺមិនអាចទទួលយកបានទេ។ដូច្នោះហើយក្នុងនាមអាជ្ញាធរមូលដ្ថាន ត្រូវតែចាត់វិធានការសមស្របដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈដល់អ្នករស់នៅក្នុងរាជធានីទាំងអស់"។
អ្នកស្រីសុខេងបានបរិសេធការចោទប្រកាន់នេះ។ អ្នកស្រីបាននិយាយថា" គ្មានការញុះញង់ពីនរណាម្នាក់ក្រៅពីសហគមន៍បឹងកក់ក្នងការធ្វើការតវ៉ានេះទេ" ។ អ្នកស្រីតុល ស្រីពៅជាអ្នកតវ៉ាម្នាក់ទៀតបាននិយាយថាអ្នកភូមីតំបន់បឹងកក់ នឹងបន្តធ្វើការតវ៉ារហូតដល់ការទាមទារសុំផ្ទះសម្បែងរបស់ខ្លូនត្រូវបានឆ្លើយតប។ អ្នកស្រីបាននិយាយថា "ខ្ញុំត្រៀមស្លាប់នៅថ្ងៃនេះដើម្បីជម្រកសំរាប់កូនៗរបស់ខ្ញុំទៅថ្ងៃអនាគត ។ យើងនិងបន្តការតវ៉ារហូតដល់សាលារាជធានីភ្នំពេញរកដំណោះស្រាយច្បាស់លាស់ដល់ពុកយើង" ។ លោកស្រៀងភារម្យនាយកលេខាធិកាដ្ថាន នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ថាន ជាអង្គការក្រៅរដ្ថានភិបាលបានព្យាករណ៍ថា ការតវ់ានេះអាចនឹងកាន់តែធ្ងន់ធ្ងរទៅ។
ដោយលើកឡើងពីជំលោះដីធ្លីដែលបានប្រែក្លាយជាហឹង្សានៅកន្លែងដទៃទៀត ទូទាំងប្រទេសនោះ
លោកមានប្រសាសន៍ថាត្រឺមត្រូវ។
No comments:
Post a Comment