ដោយ Kate Bartlett
THE CAMBODIA DAILY
កម្មករកម្ពុជាជាង១៧០.០០០នាក់នៅក្នុងប្រទេសថៃ បានចុះឈ្មោះជាមួយអាជ្ញាធរថៃ មុនការបញ្ចប់រយៈពេលអនុគ្រោះ៣០ថ្ងៃនៅថ្ងៃនេះ សម្រាប់កម្មករដែលគ្មានលិខិតស្នាម។ ជនចំណាកស្រុកកម្ពុជាដែលខកខានមិនបានចុះឈ្មោះជាមួយអាជ្ញាធរ ពេលនេះជួបហានិភ័យនៃការចាប់ខ្លួននិងការបណ្តេញចេញភ្លាមៗ។ លោក អេនឌី ហល អ្នកជំនាញផ្នែកចំណាកស្រុកនៅវិទ្យាស្ថានស្រាវជ្រាវប្រជាជននិងសង្គម របស់សាកលវិទ្យាល័យ ម៉ាហ៊ីឌុល ក្នុងក្រុងបាងកក បានថ្លែងថា វាមិនអាចទៅរួចទេក្នុងការដឹងពីចំនួនជនចំណាកស្រុកកម្ពុជាដែលនៅមិនទានចុះឈ្មោះក្នុងប្រទេសថៃនោះ ប៉ុន្តែថា ទំនងជាមានចំនួនតិចជាងមុនច្រើន ព្រោះថាដំណើរការចុះឈ្មោះបាន "ទទួលជោគជ័យដ៏ធំមួយ"។
លោក ហល បានកត់សំភាល់ថា ការបង្ក្រាបទៅលើពលករដែលគ្មានលិខិតស្នាមកន្លងមកដោយអាជ្ញាធរថៃ គឺមិនអាចទៅរួចទេ ដោយសារតែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃជនចំណាកស្រុកខុសច្បាប់ ដែលជារឿយៗកើតមានការរំលោភបំពានលើអ្នកដែលត្រូវបានចាប់ខ្លួន។ លោក ហល បានថ្លែងថា បញ្ហានេះបាននាំឲ្យមានការចាប់ខ្លួន និងការជំរិតទារប្រាក់មុនពេលដោះលែង ដោយរំលោភសិទ្ធិមនុស្ស ដោយលោកបន្ថែមថា ក៏មាន ការបណ្តេញចេញមិនត្រឹមត្រូវតាមច្បាប់ដែលបង្កើនហានិភ័យនៃការជួញដូរផលដែរ៕៚
No comments:
Post a Comment