យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រហែលជា៣០០នាក់បាននាំគ្នាទៅតវ៉ាដីដែលក្រុមហ៊ុនភាពីមិចបានរំលោភយកកាលពីថ្ងៃទី២៤ខែកក្ដដា។
ប្រជាជនប្រមាណ៣០០នាក់បាននាំគ្នាទៅធ្វើការតវ៉ាដីដែលត្រូវបានក្រុមហ៊ុនភាពីមិចរំលោភយកដែលដីទាំងអស់មានខ្លះជាកម្មសិទ្ធិរបស់ពួកគាត់កាលពីថ្ងៃទី២៤ខៃកក្ដដាឆ្នាំ២០១០នៅភូមិអារ៉ងព្រួចភូមិថ្កោលតូចភូមិថ្កោលធំភូមិខ្សាច់ល្អិចនិងភូមិសាន់សរ។
ប្រជាពលរដ្ឋបានប្រមូលគ្នាដើម្បីចេញដំណើរពីម៉ោង៨ដោយធ្វើដំណើរតាមរៈយការជិះឡានប៉ុន្ដែនៅពេលដែលក្រុមប្រជាពលរដ្ឋបានជិះឡានមកដល់ មុខប៉ុសប៉ូលិសបានឃាត់ឡានរបស់ប្រជាពលរដ្ឋដោយសួរថាតើអ្នកណាជាអ្នកដឹកនាំពេលនោះប្រជាពលរដ្ឋបានឆ្លើយថាគ្មានអ្នកជាអ្នកដឹកនាំនោះទេគឺប្រជាពលរដ្ឋស្មះចិត្តដោយខ្លួនឯងហើយនៅភូមិសាន់សរស្រាប់តែប៉ូលិសប្រជាពលរដ្ឋក៏និយាយទៀតថាបើឡានដឹកប្រជាពលរដ្ឋទៅតវ៉ារឿងដីលោកប៉ូលិសឯងឃាត់ហើយបើឡានដឹកក្រយ៉ូងវិញមិនឃើញចាប់នោះទេ។ពេលនោះប៉ូលិសនៅតែមិនព្រមអោយឡានដែលពួកគាត់ជិះនោះទៅដដែលប៉ុន្ដែទោះជាយ៉ាងណាប្រជាពលរដ្ឋបានធ្វើដំណើរដោយថ្មើរជើង។រហូតដល់ទីរួមស្រុកក្រគរពេលទៅដល់គេមិនព្រមអោយប្រជាពលរដ្ឋចូលឡើយបន្ទាប់មកប្រជាពលរដ្ឋក៏នាំគ្នាបិទផ្លូវជាតិលេខ៥ធ្វើអោយអ្នកដំណើរមិនអាចឆ្លងកាត់បាន។ពេលឃើញដូចច្នេះទើបព្រមអោយប្រជាពលរដ្ឋចូលក្នុងមន្ទីរស្រុកពេលនោះមានមន្ដ្រីស្រុកបានចេញមុខមកចរចាជាមួយប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងអំពីការដែលក្រុមហ៊ុនភាពីមិចបានរំលោភយកដីរបស់ពួកគាត់ដោយមិនប្រាប់និងសួរពួកគាត់អោយបានច្បាស់ឡើយរឺក៏ដឹងតាមរយៈលោកមេភូមិនោះឡើយហើយក៏មានអ្នកខ្លះលើកឡើងពីសំនើរនិងសំនូមពរជាច្រើនដើម្បីអោយមន្ដ្រីស្រុកជួយដោះស្រាយអោយបានឆាប់ៗ។
ពេលនោះសំនួរខ្លះដែលបានសួរក៏បានឆ្លើយខ្លះក៏មិនបានឆ្លើយចំនែកឯងការធ្វើសំនើរនិងសំនូមពរអោយមន្ដ្រីស្រុកធ្វើការដោះស្រាយត្រូវបានគាត់ឆ្លើយប្រាប់ថានិងដោះស្រាយក្នុងរយៈពេលបីថ្ងៃទៀត។ការរំពឹងទុករបស់ប្រជាពលរដ្ឋទៅថ្ងៃមុខសង្ឃឹមថាថ្នាក់ដឹកនាំស្រុកខេត្តដោះស្រាយបានឆាប់ៗហើយពួកគាត់និងមិនបាត់បង់ដីដែលជាកម្មសិទ្ធិរបស់ពួកគាត់នោះឡើយព្រោះពួកគេអាស្រ័យទៅលើដីស្រែចំការរបស់ពួកគេទៅថ្ងៃអនាគត់ប៉ុន្ដែរហូតមកដល់ពេលនេះពុំទាន់មានការដោះស្រាយនៅឡើយទេ។
No comments:
Post a Comment