Saturday, June 30, 2012

សំរស់ព្រៃឡង់

១.សំរស់ព្រៃឡង់ ផូផង់ស្រស់ សោភាក្នុង ដែនកម្ពុជាមាន ប្រវតយូលង់ ហុំព៏តទៅដោយបួនខេត្ត
ធំៗប្រជាមូលផ្តុំរស់សុខុមជាច្រើនម៉ឺននាក់។

ខ្មែរត្រូវប្រយត្ន័

១.រស់នៅដីខ្មែរដីស្រែចំការ                                       កេរ្ដិពីដូនតាពីអាឌិត
សូមអស់ញាតិផៅទាំងឆ្ងាយជិត                 ស្រោចស្រង់ជីវិតមាតុភូមិថ្លៃ។
២.អូនមើលនោះន៎ដីព្រៃព្រឹក្សា                                    ម្រឹគ្គាមច្ឆាបក្សាបក្សី
     ប្រាកដជាផុតពូជអស់ពីផែនដី            បើខ្មែរប្រុសស្រីមិនជួយការពារ ។
៣.បន្ទរ. អ្នកត្រូវដឹងថាទឹកប្រាក់ដុល្លា                          គឺជាទេវតានៅកម្ពុជា
      ស្រឡាញ់វាពេកតិចក្រែងវេនា                     ដូចកម្ពុជាសមយ័លង្វែករ។

៤.  ឱខ្មែរយើងអើយត្រូវពិចារណា                       បើអ្នកខេមរាចូរគិតថ្ងៃស្អែក
     កុំសស្រឡាញ់លុយធ្វើដូចខ្វាក់ភ្នែក         ប្រយត្ន័ដងរែកក្រោមនិមជាតិគេ។
៥. អស់លោកជាខ្មែរទាំងកសិករ   ​                             អ្នកមានអ្នកក្រត្រូវតែរិះរេ
      ប្រយត្ន័ឡានខ្លូនចង្កូតនៅគេ                           កូនខ្មែរត្រូវតែខិតខំសិក្សា ។

ប្រជាពលរដ្នស្រុកថ្ពង ខ្វះទឺកធើ្វស្រែ


                                   ប្រជាពលរដ្នស្រុកថ្ពងកំពង់ខ្វះទឹកធើ្វស្រែចាប់តាំងពីរពាក់កណ្តាលខែប្រាំមកដល់ថ្ងែទី៣០/០៦/២០១២​​​​​​​​តាមសង្កេតឃើញសព្វថ្ងែនេះគ្រោះរាំងស្ងួតបានអូសបន្លាយជាងមួយខែទៅហើយដែលប្រពលរដ្នកំពង់
ព្រួយបារម្មណ៏ជាខ្លាំង  ដោយសារសំណាបចាប់ផ្តើមងាប់ជាបន្តបន្ទាប់ទៅហើយ  ៕ ពិសេសអ្នក្រីក្រដែលពួកគាត់មានពូជ្រតែមួយដងប៉ុណ្ណោះ  អស់រយះពេលប៉ុន្មានាឆ្នាំនេះកសិករ
នៅតាមជនតាមជនបទ ពិសេសនៅខេត្តកំពង់ស្ពឹ  កំពង់រងគ្រោះដោយសារគ្រោះរាំងស្ងួតនេះ
ពួកគាត់កំពង់ព្រួយបារម្មណ៏ជាខ្លាំង ព្រោះសព្វថ្ងែនេះពួកគាត់មិនដឹងទៅទីពឹងអ្នកណាទេ។
ឃុំដែលប៉ះពាល់ជាងគេនោះគឺ  ឃុំយាង្គ  ឃុំទព័មាន    ឃុំអមលាំង   ឃុំប្រាំបីមុម  ហើយនៅស្រុកផ្សងៗទៀតដែលកំពង់រងគ្រោះដូចគ្នានេះដែរ។  សូមរាជរដ្នាភិបាល និងអាជ្ញាធរដែនដីមេត្តាជួយអន្តរាគមន៏ដល់ពួកគាត់ផង។

Friday, June 29, 2012

ការអភិវឌ្ឃន៍សហគមន៍ឲ្យរីកចំរើន

ថ្ងៃសុក្រទី៣០ខែមិថុនាឆាំម២០១២          ​ ​        ​​      ​​     ​   ​   ​​​   ​​ ​ ​    ​​ ​​​​​​​                     ​​​ ​      ​ ទុំព័រទី១
..សហគមន៍នៅខេត្តមណ្ឌលគិរីមានការរៀបចំខាងផ្នែកកសិកម្មរដូចជាការចិញ្ចឹមមាន់នឹងការ ចិញ្ចឹមជ្រូកទា គោក្របី។ល។  នឹងបានបង្កើតក្រុមសន្សំប្រាក់មួយចំនួននឹងក្រុមដាំដុះដំណាំ ដូចជាដើមកាវហ្វេដើមបឿដើមម្រិចនឹងបន្លែដូចជាស្ពៃដំលូងស្តែកដី
ស្តែកសៀងស្តែក្រហមស្តែកបាយដំស្រូវនៅចំការនឹងស្រូវស្ទួងក្នុងស្រែ។ល។ មានមួយក្រុមបានរៀបចំខាងផ្នែកដំបាញដូចជាការ ដំបាញក្រមារ​ បង់ករ ក្រមារប៉ាក់កូន  នឹងក្រមារ
ដំបាញក្រណាត់កាត់ ធ្វើជាអាវ អាវមនុស្សប្រុសនឹងមនុស្សស្រីនឹងមានដំបាញសុំពត់មនុស្សស្រីនឹង
ដំបាញពឹង ជាសំលៀកបំពាក់មនុស្សប្រុសដែរ នឹងមានដំបាញក្រណាត់ជួតចានជួតស្លាបព្រានឹងដាក់ក្រាល
ចានពិសារបាយចានដួសម្ហូប។ល។​ មួយចំនួនទៀតបានធ្វើការអភិវឌ្ឃន៍រក្សាដើមកាវស៊ូរបស់ខ្លួន។
  ​ ​   ​        ​​​​​​​​​​​​​​​​               ​​​    ​       សូមអរគុណ

អនុសាវីយ៍ស្នេហ៍យើង

១.  បងនាំអូន    ជូនដើរលេង  ក្រែងការយា      ធូចិនដា  ​អូនមើលផ្កា   ណាពុំងា
      ឈើធំៗ   មែកត្រសុំ  ម្លប់សាខា            ខ្លិនគន្ធា  នាសាយន្ត័បានស្បើយកា​យ។
២ . សប្បាយទេ  ណាមាសមេ   ដីកេរ្ដិ៍ម្ដាយ        ណាឆោមឆាយ  ស្ដាយវាទេ   បើបាត់បង់
       មើលនោះន  ឈើធំៗ   ឈររហង់     ​             ពេលថ្ងៃត្រង់់    ចង់អង្គុយ   នូវក្បែរអូន។
៣.  ថ្ងៃរសៀល  ជ្រៀលជ្រេទៅ  នៅនិងអូន             ខ្យល់អង្រួន   ជួនសេម្លង   រៃកម្ដរ
       មើលបក្សី   ម្រឹកនិងព្រៃ  ច្រៀងអបអរ          ទឹកឈូឆរ   ល្អម្លេះទេ   កេរ្ដិធម្មជាតិ ។
៤.  អូនកុំកាប់   ចាប់កាច់លេង   ដុតភ្លើងទៀត      សូមផ្ដាំញាតិ ​ ជាតិជាមនុស្ស   ប្រុសឬស្រី
      ជួយការពារ   ដាំបន្ថែម    ណាចរណៃ          ក្រែងមានថ្ងៃ   ស្រីទំនេ រ  មកលេងទៀត។





សមុទ្រទឹកភ្នែក


១. ឱសែនស្រណោះទឹកសមុទ្រខ្ញុំ                                            ឥឡូវត្រូវយំព្រោះតែក្រុមហ៊ុន     
អ្នកមានអំណាចនិងពួកនាយទុន់                                    មានចិត្តលោភលន់ឥតមានព្រុំដែន។
 
២. ស្រណោះធម្មជាតិនាព្រៃកោងកាង   ​​​​​                        ដុះហែក្បែរខាងឈរច្រូងច្រាងណែន    ​
​​​  ពេលនេះសង្គមត្រូវបត់ត្រូវបែន​​​​​                                  អភិវឌ្ឍន៍បែបផែនបំផ្លាញហើយ ។

 3. ផ្កាថ្មខ្លុយស្មៅគ្រែងគ្រុំសារ៉ាយ                         ​        អ្នកត្រូវអន្តរាយាពុំខានឡើយ   

 បូមខ្សាច់ចាក់លប់ងាប់ទាំងអស់ហើយ​​                          តើយើងត្រូវឆ្លើយប្រាប់ទៅអ្នកណា?

 ៤​​​.  បើសិនប្រាប់ទៅខាងរដ្ឋអំណាច                             សហគមន៍ខ្លាចតែមិនបានការ   
 មានតែប្រាប់ទៅខាងទេវតា                                        ក្រែងមានវានាដោះស្រាយឲ្យខ្មែរ ។

. ឈប់ទៅអស់លោកដែលជាអ្នកមាន                         ហើយឈប់បំពានគ្មានអភិរក្ស
ប៉ះពាល់ពលរដ្ឋរាប់រយពាន់អ្នក។​                                  ចំរុះជីវៈកបាត់បង់ដែរ។

៦.   រលួសកែបថ្នីនិងទទឹងថ្ងៃ                 ​                      ក្នុងភូមិទាំងបីគ្មានទេដីស្រែ
ពឹងលើសមុទ្របានគ្រាន់បើដែរ                                    រកបានហូរហែរគ្រាន់ចិញ្ចឹមកូន  ។

៧. បើសិនអ្នកលប់នោះពួកយើងខ្ញុំ                                ប្រាកដជាយំអ្នកមួយចំនួន
មានខ្លះលក់ផ្ទះមានខ្លះលក់សួន                                     អ្នកខ្លះភៀសខ្លួនរកស៊ីស្រុកគេ ។

៨.  អគ្គមហាសេនាបតី                                                ពញ្ញាចក្រីព្រះមហាក្សត្រ
សូមជួយរាស្រផងដែលមានវិបត្តិ                                   ​ដូចរឿងសមុទ្ររៀបរាប់ខាងលើ។







សំលេងក្មេងយំ

 អនិចាសំលេង      ក្មេងទ្រអូយំ       ព្រោះតែទ្រនំ      ត្រូវគេឆាយឈូស      ទ្រព្យធនទាំងឡាយ   ខ្ចត់ខ្ចាយទាំងអស់     តើឲ្យទ្រាំរស់      នៅរបៀបណា        ។                                                                                                        ស្រណោះម្លេះ      មែនិងអ្នកភូមិ  នាំគ្នារួបរួម    ទាមទាតវា     សុំរស់សមរម្យ      គ្រប់ក្រុមគ្រួសា     យើងមិនប្រាថ្នា    ធ្វើជាអ្នកមាន  ។                                                                                                                                  តស៊ូថ្ងៃយប់​​​​     ​គេមិនគូគិត    ហើយប្រឹងប្រឌិត     ចោទចាប់បំពាន       ដាក់ក្នុឃុំឃាំង    ឆ្ងាយកូនគ្រប់ប្រាណ       យើងទ្រាំលេងបាន       ស៊ូស្លាប់ព្រោះមែ   ។                                                                                                ផ្ញើបណាំ្តទៅ    អស់លោកអ្នកមាន      គួតែប្រមាណ     ចិត្តឯងចិត្តគេ      កើតមកជាមនុស្ស     ចង់រស់ដូចគ្នាទេ  បើរស់ដូចឆ្កែ      ស្លាប់វិញល្អជាង   ។


 

ការលើកំម្ពុស់សំម្លេងរបស់សហគមន៏នៅខេត្ខមណ្ឌលគិរី

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ សហគមន៍នៅខេត្តមណ្ឌលគិរី ឃុំប៊ូស្រា ស្រុកពេជ្រាដាភូមិពូលុ ។ សហគមន៍កំពុងតែ
រៀបចំកម្មវិធីការប្រកួតប្រជែងចំរុះ ប្រធានបទ ដូចជា របាំ ចំរៀង រឿងខ្លី កុំណាព្យ  , ដើម្បីប្រកួតប្រជែងស្នាដីពត័មានរបស់សហគមន៍នៅថ្នាក់មូលដ្ធាន , អ្នកដែលជួយរៀបចំក្រាំទ្រ ថវិការក្នុង កម្មវិធីនេះ
ដោយអង្គការអភិវឌ្ឍន៍ សម្លេង សហគមន៍  B .C .V . ។
សហគមន៍ចូលរួមក្នុងកម្មវិធី មានចំនួនពីស្រុក​ ស្រុកពេជ្រាដា ឃុំប៊ូស្រា នឹង ស្រុកអូររ៉ាង ឃុំដាក់ដាំ ទាំងអស់មានចំនួន
៤ សហគមន៍  សហគមន៍ពូលុចំរៀង២បទ កំណាព្យ២ រឿងខ្លី១ របាំ ១  សហគមន៍ឡាំមេះ ចំរៀង២បទកំណាព្យ១
រឿងខ្លី ១ របាំ ១  . សហគមន៍ ប៊ូស្រាចំរៀង ១ កំណាព្យ ១ របាំ ១ សហគមន៍ ដាក់ដាំ មានចំរៀង  ៣ 
បទ ។សរុបអ្នកដែលចូលរួមប្រកួតប្រជែង​ មានចំនួន ៦០ នាក់ ។
    ​​​​      ​   ពីនាងខ្ញុំឈ្មោះ ព្យើលនៀន រស់នៅភូមិពូលុ ឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរ
​   ​ ​           ​ ​            ​  ​ ​ ​​​​​​​​​​ ​​​​  ​​​​​​​​​​​ ​​​​​​ ​ ​​​​​               ​​     ​ សូមអគុណ  ​  ​  ​​​               ​   ​​​​    ​ ​​​​​​​   ​   ​                         ​ 
             ​      ​​​ ​
 

ប្រជាពលរដ្នភូមិក្រវៀកគំរាមធើ្វប៉ាតុកម្មក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ

កំពង់ស្ពឺ៖ កាលពីថ្ងែទី២០/ខែ០៦/ឆាំ្ន២០១២​ នៅភូមិក្រវៀក  ឃុំយាអង្គ   ស្រុកថ្ពង  ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរបានបិតផ្លូវ ជាសាធារណៈដែលប្រពលរដ្នចេញចទៅធ្វើស្រែចំការ និងកន្លែងកង្វាលគោ ។  ការបិទផ្លូវនេះព្រោះក្រុមហ៊ុនខ្លាចគោស៊ីអំពៅ  ក្រុមហ៊ុនបាន ធ្វើរបងដាក់បង្គោលស៊ីម៉ងត៏ពទ្ធ័ប្រឡាលួសនៅថែ្ងទី២០/០៦/២០១២។  មានតំណាងប្រពលរដ្ននិងលោកមេភូមិបានទាក់ទងទៅលោកមេឃុំយាអង្គឲ្យពួកគាត់ជួយអន្តរាគមន៏  ទៅលោកអភិបាលស្រុកថ្ពងសុំឲ្យជួយអន្តរាគមន៏ទៅក្រុមហ៊ុនឲ្យបើកផ្នូវវិញ។
បើក្រុមហ៊ុនមិនព្រមបើកផ្នូវទេនោះប្រជាពលរដ្ន និងធ្វើប៉ាតុកម្មរុះរើរបងនោះចេញជាបន្ទាន់  ព្រោះគ្មានផ្លូវចេញចូលនោះទេ។    លោកមេភូមិបានទាក់ទងតាមទូរសព្ទ័ទៅ      លោកមេឃុំយាអង្គ
ឲ្យជួយដោះស្រយ័រឿងនេះ។លោកមេឃុំកែវយឿនបានតបមកវិញថាឲ្យប្រជាពលរដ្នធើ្វការតស៊ូមតិខ្លួនឯងចុះគាត់គាំទ្រពីរក្រោយ។
យោងតាមច្បាប់ភូមិបាលបានចែងថា    ផ្លូវសាធារណៈរបស់រដ្ន  គ្មានអ្នកណាចាចលក់ដូ   ឫទិញទ្រព្យទាំងនេះធ្វើជាកម្មសិទ្ធិបានឡើយ។   មកដល់ពេលរសៀលថ្ងែទី២០/០៦/២០១២
ក្រុមហ៊ុនបានបើកផ្លូវឲ្យប្រជាពលរដ្នឲ្យចេញចូលវិញហើយ។
ប៉ុន្តែយោងតាមសំដីអ្នកការពារក្រុមហ៊ុនបាននិយាយថា  គេបើកបណ្តោះអាសន្នសិនទេ  មិនដឹងថ្ងែណាដែលត្រូវបិទវិញនោះទេ។          (   រៀបរៀងដោយ   លីវ  សារ៉ុម  )
                                                                            

វាសនាភូមិខ្ញុំ

លួស​ជាភូមិ​​មួយដែលស្ថិតនៅខាងលិចក្រុងកុំពត ។ក្នុងឃុំ បឹងទូក ស្រុក ទឹកឈូ ខេត្ដ កំពត ចម្ងាយ​ប្រមាណ១០km  ភូមិនេះមានប្រជាជន​ប្រមាណ​៨០ភាគរយ  ​ប្រកបមុខរបរនេសាទ ។​ក្រោយពីសមុទ្រត្រូវបានក្រុមហ៊ុន (kampot port special Economiqu)យកពួកអ្នកភូមិបាន ដើរស៊ីស្នួលគេ​ហើយនិងធ្វើជាកម្មករ CTMនិងក្រុមហ៊ុន របស់សុខ គង់ បូកគោ​ឥឡូវការងាររបស់ CTM  បានបង្ហើយកម្មកររាប់រយអ្នកត្រូវអត់ការងារធ្វើ    ​​។យោងតាមសម្ដី របស់លោកពូ គង់ ឆយបានរៀបរាប់ថា៖មនុស្សក្នុងភូមិមូយចំនួន​ត្រូវបានផ្អាកពីកម្មក​រ​ហើយវិល​ត្រលប់​មក​ផ្ទះ​វិញ​អ្នក​ទាំង​អស់គឺជួបការលំបាកណាស់ ពីព្រោះសមុទ្រ​ត្រូវ​​គេលប់យក ហើយប្រាក់ក៏គ្មាន ដឹង​ស្រាប់​ហើយ​​​តម្លៃប្រាក់ខែត្រឹមតែម៉ារស់ ។ចុះទំរាំអត់ការងារ​តើវាយ៉ាងណាទៅ? ជាក់ស្ដែងដូចលោកចាន់ សុផល ឈូក វិចិត ទាំងគង់ឆយ កំពង់តែសួររកការងារ​ធ្វើដើម្បីរកប្រាក់ចិញ្ចឹមជីវិតនិងគ្រួសា។ ហើយបើនិយាយពីដីស្រែអ្នកភូមិរលួសពុំដែលមានទេ។ អ្វីដែលក្រុមហ៊ុន(kampot port)​សន្យានោះវាជាសន្យាខ្យល់តែប៉ុន្នោះ។តើវាសនាអ្នកភូមិ រ​លួសជាយ៉ាងណាទៅ? វាសនា​​ភូមិ​ខ្ញុំ​អើយ! យ៉ាងណាខាងមុខនេះ? មនុស្សកាន់តែច្រើន ក្មេងកាន់តែធំ​តើ​ត្រូវ​បណ្ដែត​ខ្លួន​តាមយៈ​ថា​កម្មឬ?

សូមលោកអ្នកអានជួយឲ្យយោបល់ដល់ទានផង.៕
ដោយ  គង់ឆយ

ប្រធាន សន្តិសុខ ផ្សារទួលគោក កាងល្បែង ស៊ីសង ល្មើសច្បាប់ នៅក្នុងផ្សារទួលគោក

២៩ - មិថុនា - ២០១២, ១០:៥២
ល្បែងស៊ីសងបៀរ តង នៅតាមហាងកាហ្វេ ផ្សារទួលគោក ត្រូវគណៈបញ្ជាការ ឯកភាព ខណ្ឌទួល គោក ចុះទៅបង្ក្រាប កាលពីវេលាម៉ោង ១០និង៥៥នាទី ព្រឹកថ្ងៃទី២៨ មិថុនា ២០១២ហើយ ឃាត់អ្នក ញៀន ល្បែងចំនួន៦នាក់ បញ្ជូនទៅកាន់ប៉ុស្តិ៍បឹងកក់ទី២ ដើម្បីយកទៅអប់រំ ដោយទី១-ឈ្មោះជុំ សុភាព ភេទស្រី អាយុ៦៧ឆ្នាំ ២-ឈ្មោះតេង ឈាវ ភេទស្រី អាយុ៦២ឆ្នាំ ៣-ឈ្មោះរស់ ផារី ភេទស្រី អាយុ៤៦ឆ្នាំ ៤-ឈ្មោះអ៊ុយ ផល្លី ភេទស្រី អាយុ៤៦ឆ្នាំ ៥-ឈ្មោះថោង ចាន់ធឿន ភេទប្រុស អាយុ២៥ឆ្នាំ និង៦-ឈ្មោះអៀរ គឹមស្រ៊ុន ភេទប្រុស អាយុ២២ឆ្នាំ ។

Thursday, June 28, 2012

ស្រ្តី​បឹងកក់​រងគ្រោះ​១៣​នាក់​ត្រូវ​បាន​ដោះលែង​វិញ​ហើយ


ភ្នំពេញ ប៉ុស្ត៍​ 28 June 2012 ឃុត សុភចរិយា និង Shane Worrell

ភ្នំពេញៈ សំឡេង​ស្រែក​យំ​ថា «យើង​មាន​សេរីភាព​ហើយ​! យើង​មាន​សេរីភាព​ហើយ​!» ត្រូវ​បាន​គេ​ឮ ខណៈ​ដែល​ស្រ្តី​បឹងកក់​ទាំង ១៣ នាក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​យប់​មិញ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់​រយ​នាក់​ជា​ពិសេស​កូន​ៗ​ របស់​ស្ត្រី​ទាំង​នោះ​ ស្រែក​ត្រេក​អរ​ផង យំ​ផង។

ទិដ្ឋភាព​នៃ​ភាព​រីករាយ​ដូច​គ្នា​នេះ ​ក៏​ត្រូវ​បាន​គេ​ឃើញ នៅ​មុន​ពេល​ដោះលែង​ពី​ពន្ធនាគារ នៅ​ពេល​ស្រ្តី​ទាំង​នោះ​យំ​ផង​ រីករាយ​ផង និង​ឱប​គ្នា​ទៅ​វិញ​ទៅ​មក​ផង ក្នុង​សាលា​ឧទ្ធរណ៍​នៅ​ពេល​តុលាការ​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព។

បន្ទាប់​ពី​សវនាការ​រយៈ​ពេល ៤ ម៉ោង ​កាល​ពី​ម្សិលមិញ​ អង្គ​ជំនុំ​ជម្រះ​ចៅ​ក្រម ៣ នាក់​ បាន​តម្កល់​សាលក្រម​មាន​ពិរុទ្ធ​ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា នៅ​ពេល​ស្រ្តី​ទាំង​នេះ​ ត្រូវ​បាន​ជំនុំ​ជម្រះ​ ក្នុង​រយៈ​ពេល ៣ ម៉ោង ដោយ​គ្មាន​មេធាវី។ ប៉ុន្តែ​នៅ​ពេល​ចៅក្រម​ប្រកាស​ជា​សាធារណៈ​ថា ទោស​របស់​ពួក​គេ នឹង​ត្រូវ​បន្ថយ​មក​ត្រឹម ១ ខែ ៣ ថ្ងៃ​នោះជា​ពេលវេលា ដែល​ពួក​គេ​បាន​ជាប់​ទោស​ នៅ​ពន្ធនាគារ​រួច​ហើយ​នោះ សំឡេង​ស្រែក​អបអរ​បាន​ផ្ទុះ​ឡើង។ បន្ទាប់​ពី​ដឹង​ថា ខ្លួន​នឹង​ត្រូវ​បាន​ដោះលែង​នោះ អ្នក​ស្រី ទេព វន្នី អាយុ ៣១ ឆ្នាំ​ បាន​ថ្លែង​ទាំង​ហូរ​ទឹកភ្នែក​ថា៖ «​សូម​អរគុណ​ចៅក្រម​សាលា​ឧទ្ធរណ៍។ ដោយ​សារ​ភាព​អយុតិ្តធម៌​នៃ​សាលា​ដំបូង​រាជធានី​បាន​ជា​ពួក​យើង​មក​ទីនេះ នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​សូម​អរគុណ​លោក ចំពោះ​សវនាការ​នេះ»។

អ្នក​គាំទ្រ​រាប់​រយ​នាក់​បាន​រាំ​និង​ច្រៀង​លេង​ នៅ​វិថី​ស៊ីសុវត្ថិ ខណៈ​ដំណឹង​ពី​ការ​ដោះលែង​ស្រ្តី​ទាំង​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ ហើយ​ពួក​គេ​ទីបំផុត​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​វេលា​ម៉ោង ៧ និង ២០ យប់​មិញ។

អ្នក​ស្រី យោម បុប្ផា អ្នក​ភូមិ​បឹងកក់ ស្រែក​ចេញ​ពី​ហ្វូង​មនុស្ស​ថា «ជយោ!ជយោ!» ខណៈ​ដែល​នគរបាល​ឃ្លាំ​មើល​ពី​ចិញ្ចើម​ផ្លូវ។ «យើង​ឈ្នះ​ហើយ​ ព្រោះ​សាលា​ឧទ្ធរណ៍​ដោះ​លែង​ពួក​យើង»។

ទោះ​ជា​យ៉ាង​ណា​ ស្រមោល​ខ្មៅ បាន​លុប​ការ​សាទរ​នេះ​នៅ​ពេល​អ្នក​ស្រី បូវ ស្រីស្រស់ ប្អូន​ស្រី បូវ សោភា ដែល​ជាប់​ទោស​បាន​រលូត​កូន បន្ទាប់​ពី​នគរបាល បាន​ទាត់​មួយ​ជើង​ចំពោះ ខណៈ​ដែល​អ្នក​គាំទ្រ​រាប់​រយ​នាក់​ប៉ះ​ទង្គិច​នឹង​កម្លាំង​នគរបាល​រាប់​ រយ​នាក់ ដែល​កាន់​ថែវ និង​ដំបង​ឆក់​នៅ​ខាង​ក្រៅ​តុលាការ​ពេល​ជម្រះ​។

ឃិក ចន្ទរស្មី ជាមិត្ត​នាង​ថ្លែងថា បូវ ស្រីស្រស់​ ត្រូវ​នាំ​ទៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតានិង​ទារក ពេល​នាង​សន្លប់​។ នាង​សួរ​ថា ៖ «​ឥឡូវ​នេះ​ទារក​ក្នុង​ផ្ទៃ​នាង​ស្លាប់​ហើយ។ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ? មន្រ្តី​ជាន់​ខ្ពស់​ ឬ​ថ្នាក់​ទាប?»។

នគរបាល​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ប្រាប់​នាង ឬ​ភ្នំពេញ ប៉ុស្តិ៍ ទេ អំពី​ហេតុការណ៍​នេះ។

លោក យ៉េង វីរៈ នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ចេញ​ផ្សាយ​ដោយ​សម្ព័ន្ធ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា៖ «មន្រ្តី​តុលាការ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ និង​ឯករាជ្យ លើ​ហេតុការណ៍​នេះ ហើយ​កាត់​ទោស​មន្រ្តី​នគរបាល ដែល​វាយ​មក​លើ​ប្រជាជន ក៏​ដូច​ជា​មេ​បញ្ជាការ ដែល​បាន​បញ្ជា​ឲ្យ​ប្រើ​អំពើ​ហិង្សា»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​ថ្លែង​ថា៖«​ការ​កាត់ទោស​ស្រ្តី​ទាំង ​នេះ​ត្រូវ​តែ​លុបចោល ហើយ​សាលាក្រុង​ភ្នំពេញ​ត្រូវ​តែ​ដោះស្រាយ​វិវាទ​បឹងកក់​ម្តង​ឲ្យ​ចប់ ដើម្បី​កុំ​ឲ្យ​សហគមន៍​នេះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បាតុកម្ម​ដើម្បី​ភាព​ យុតិ្តធម៌ ដែល​ជា​ការ​ខាតបង់​ច្រើន​ចំពោះ​ពួក​គេ»។

សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ភាគ​ច្រើន​កាល​ពី​ម្សិលមិញ​ផ្តោត​លើ​ការ ជាប់​ពាក់ព័ន្ធ​របស់​ពួក​គេ​នៅ​សន្និសីទ​កាសែត ​នៅ​បឹងកក់ កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ជា​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន។

ស្រ្តី​ទាំង​នេះ​ត្រូវ​ចោទ​ប្រកាន់​ថា បាន​កាន់​ញញួរ និង​ឧបករណ៍​ដទៃ​ទៀត សង់​ផ្ទះ​ឡើង​វិញ​លើ​ដី​រដ្ឋ​ ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់​លោក ឡាវ​ ម៉េងឃីន ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​ស្រី សុង ស្រីលាប អាយុ ២៤ ឆ្នាំ ដែល​ក្មេង​ជាង​គេ​ក្នុង​ស្រ្តី​ទាំង​១៣​នាក់ បាន​ថ្លែង​ថា ពួក​គេ​ចូល​រួម​ជា​លក្ខណៈ​បុគ្គល ហើយ​មិន​បាន​រំលោភ​ច្បាប់​ទេ។

ចៅក្រម​សួរ​ថា៖ «​ហេតុ​អ្វី​បាន​ជា​នគរបាល​ចាប់​ខ្លួន​ ប្រសិន​បើ​អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស?»។ ​គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ។ ហេតុ​អ្វី​លោក​មិន​សួរ​នគរបាល?»។​

មេធាវី​ការពារ​ក្តីបាន​បង្ហាញ​រូបថត​អាវុធ​ឲ្យ​អ្នក​ស្រី ចេង លាប អាយុ ៤៥ ឆ្នាំ​មើល ដែល​អ្នក​ស្រី និង​ស្រ្តី​ដទៃ​ទៀត​ត្រូវ​ចោទ​ប្រកាន់​ថា កាន់​ញញួរ ​ហើយ​សួរ​ថា​ តើ​គាត់​ធ្លាប់​ឃើញ​ទេ?​ អ្នក​ស្រី​ថា៖« ខ្ញុំ​បាន​ឃើញ​ជា​លើក​ទី១»។

យោម បុប្ផា ថ្លែងថា​អ្នក​ស្រី ​គឺជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​បី​នាក់ ដែល​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​តុលាការ ហើយ​នៅ​សល់​តែ អ្នកស្រី ឡុង គឹម​ហ៊ាង មន្រ្តី​ទំនាក់​ទំនង​នៅ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ជា សាក្សី​តែ​ម្នាក់​គត់។

អ្នក​ស្រី​ថ្លែងថា៖ «ខ្ញុំ​បាន​ឃើញ​ពួក​គេ​កំពុង​ច្រៀង​នៅ​លើ​វាល​ខ្សាច់​នោះ ហើយ​បន្ទាប់​មក​អាជ្ញាធរ​ស្ទុះ​ចូល​ទៅ​ចាប់​ខ្លួន​ពួក​គេ »។​

ចៅក្រម​សួរ​ថា ៖ «អ្នក​ចង់​មាន​ន័យ​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​នៅ​ពេល​ចាប់​ខ្លួន​ទេ​ឬ?»« ​ចាស​! ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​»។

អ្នក​ស្រី ឡុង គឹមហ៊ាង ថ្លែង​ថា អ្នក​ស្រី​បាន​ឃើញ​មាន​ឈើ​និង​រណារមួយ​នៅ​លើ​ដី​នោះ ​ប៉ុន្តែ វា​ពុំ​មែន​ទេ រហូត​ដល់​ក្រុម​បុរស​ដែល​កាន់​ញញួរ និង​ពាក់​ម៉ាស់​មក​ដល់​ បន្ទាប់​គ្នា​គឺ​នគរបាល ដែល​កាន់​ដំបង និង​បំពាក់​ដោយ​អាវុធ​។

អ្នក​ស្រី​មិន​ជឿថា ក្រុម​នេះ​ពាក់ព័ន្ធ​នឹង​ស្រ្តី​១៣​នាក់​នេះ​ទេ​។

សេចក្តី​សន្និដាន​របស់​លោក លោក សួង សុផល ជា​មេធាវី​សាលា​រាជធានី​ដែល​អង្គុយ​នៅ​ជិត​ព្រះរាជ​អាជ្ញា ថា ក្រុម​ស្រ្តី​ទាំង​នោះ​មាន​ទោស​កំហុស​។ លោក​ថ្លែង​ថា​៖ «ខ្ញុំ​ស្នើ​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​តម្កល់់​សាលក្រម​»។

ប្រធាន​ចៅ​ក្រម​ជម្រះ​ លោក សេង ស៊ីវុត្ថា ថ្លែងថា ការ​អះអាង​របស់​ស្រ្តី​នោះ​ពុំ​មាន​ភស្តុតាង​គាំទ្រ​ទេ ហើយ​អ្នក​ទាំង​នេះ​ទទួល​ស្គាល់​ពី​ការ​គាំទ្រ​គ្រួសារ​ចំនួន​១៨ ដែល​ព្យាយាម​សង់​ផ្ទះ​របស់​ខ្លួន​ឡើង​វិញ​។ ទោះ​យ៉ាង​ណា​តុលាការ​បាន​បន្ថយ​ទោស​ពួក​គេ​ដោយសារ​ភាគ​ច្រើន​នៃ​ ស្រ្តី​ទាំង​នោះ​ មាន​កូនៗ​ក្នុង​បន្ទុក។

លោកស៊ីវុត្ថា បន្ត​ថា៖ «អ្នក​រាល់​គ្នា​មាន​សេរីភាព​នៅ​ថ្ងៃ​នេះ»។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ស្រី ពុង ឈីវ​កេក ថ្លែង​ថា វា​សំខាន់​ណាស់​ដែល​​ស្រ្តី​ទាំង​នេះ​ត្រូវ​ដោះ​លែង​។

លោក​ស្រី​បន្ត​ថា​៖ «ខ្ញុំ​រីករាយ​ជាមួយ​អ្នក​ទាំង​១៣​នាក់​ ព្រោះ​ថា ថ្ងៃ​នេះ​ពួក​គេ​អាច​ត្រឡប់​ទៅ​ជួប​គ្រួសារ​គេ​វិញ ប៉ុន្តែ​ខ្ញុំ​សោកស្តាយ ខ្ញុំ​ចង់​ឃើញ​តុលាការ​លើក​លែង​បទ​ចោទប្រកាន់​ពួក​គេ»។

«គ្មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​ទេ ដែល​ថា ស្រ្តី​ទាំង​១៣​នាក់​គ្មាន​កំហុស.​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​»។

លោក​ស្រី​ ឈីវកេក សង្ឃឹម​ថា នឹង​មាន​ការ​លើក​លែង​បទ​ចោទ​ប្រកាន់​ទៅ​លើ លី ចាន់​ណារី និង សៅ សារឿន អ្នក​ភូមិ​បឹងកក់​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រៅ​សវនាការ ​របស់​ក្រុម​ស្រ្តី​ទាំង​១៣​នេះ កាល​ពី​ថ្ងៃទី២៤ មិថុនា ​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទល្មើស​ដូច​គ្នា ​ហើយ​ត្រូវ​បាន​ដោះលែង​ក្រោម​ការ​ធានា​នៅ​ក្រៅ​ឃុំ។

លោក​ស្រី​រំពឹង​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា នឹង​ពុំ​មាន​សវនាការ​កាត់​ទោស​ពួក​គេ​ទេ ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​លើក​លែង​ករណី​នេះ​»។

តំណាង​រាស្រ្តគណបក្ស​សមរង្ស៊ី លោក​ស្រី មូរ សុខហួរ ​ តាម​រយៈ​អ៊ីមែល​ពី​សហរដ្ឋ​អាមេរិក ថា​ ៖ «សាលក្រម​ដែល​រក​ឃើញ​ទោស​កំហុស​នោះ​ ​គឺ​គ្មាន​ន័យ​អ្វី​ទេ យុត្តិធម៌​បាន​ឈ្នះ»។ «​នៅ​ពេល​ប្រព័ន្ធ​យុត្តិធម៌​មិន​ដំណើរ​ការ ​យើង​ទាំង​អស់​ដែល​ជា​ប្រជាជន​នេះ​ហើយ ​ជា​ចៅ​ក្រម​​កំណត់​យុត្តិធម៌​សម្រាប់​ប្រជាជន ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​លើ​បទល្មើស​ដែល​មិន​បាន ប្រព្រឹត្ត»។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី បាន​ថ្លែង​ថា ​វាជា​រឿង​គួរ​ឲ្យ​អស់​សំណើច ដែល​ក្រុម​ស្រ្តី​ទាំង​នោះ​ត្រូវ​ដោះ​លែង​ «ខណៈ​ពួក​គេ​មិន​គួរ​ត្រូវ​ចោទ​ប្រកាន់ ឬ​កាត់​ទោស​នៅ​សាលា​ដំបូង​នោះ»។ «​ព្រះ​រាជអាជ្ញា​គួរ​តែ​លើក​បទ​ចោទ​ភ្លាមៗ ចំពោះ​សកម្មជន​បឹងកក់​ពីរ​នាក់​ទៀត ដែល​សំណុំ​រឿង​ពួក​គេ​មិន​ទាន់​ដល់​ពេល​ជំនុំ​ជម្រះ»៕ TK/PS

រាយការណ៍​បន្ថែមៈ យុទ្ធណា

Wednesday, June 20, 2012

តុលាការ​កោះ​ហៅ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​នៅ​ពោធិ៍សាត់


ដោយ មណ្ឌល កែវ
2012-06-19
តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ភាពីម៉ិច (PHEAPIMEX) ការ​កោះ​ហៅ​នេះ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង និង​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។
ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវ​តុលាការ​កោះ​ហៅ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ថា បាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​បណ្ដាល​ឲ្យ​រាំង​ស្ទះ​ការងារ​ អភិវឌ្ឍ​របស់​ក្រុមហ៊ុន។
លោក គុជ វេង ជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា ការ​កោះ​ហៅ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​លោក​មិន​ដែល​បាន​ធ្វើ​ការ​ញុះញង់​នរណា​នោះ​ទេ។
លោក​ថា ការ​តវ៉ា​ជា​ច្រើន​លើក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលត្រាច កើត​ឡើង​ដោយសារ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ស្រែ ចំការ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​ខឹងសម្បា ហើយ​នាំ​គ្នា​តវ៉ា​ដោយ​ខ្លួន​ឯង​ពុំ​មាន​ការ​ញុះញង់​ពី​នរណា​នោះ​ទេ៖ «បើ គេ​ចង់​ដាក់​គុក​ខ្ញុំ ក៏​គេ​ដាក់​ទៅ តែ​គ្រាន់​តែ​ថា ខ្ញុំ​មិន​ដែល​បាន​ទៅ​ញុះញង់​អ្នក​ណា​ទេ។ មាន​ប្រជាពលរដ្ឋ​ជា​សាក្សី​គេ​មក​ឈូស​ដើម​ស្វាយ ដើម​ខ្នុរ ដែល​គាត់​ដាំ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​នៅ​ឡើយ សូម្បី​តែ​លោក​មេ​ភូមិ​ក៏​គាត់​មក​បបួល​ពួក​ខ្ញុំ និង​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ាដែរ...»
កាល​ពី​ថ្ងៃ​ទី​៣ មេសា កន្លង​ទៅ ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន ក្នុង​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​លើក​គ្នា​កាន់​ការដ្ឋាន​ថ្មី​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ចំណុច​ខ្នាចអន្សោង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ ដើម្បី​ធ្វើ​ការ​រារាំង​បញ្ឈប់​មិនឲ្យ​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ដី​ស្រែ​ ចំការ​របស់​ពួក​គាត់​ទៀត។
ប្រជាពលរដ្ឋ​មក​ពី​៦​ភូមិ គឺ​ភូមិ​ក្រឡាញ់ ភូមិ​ស្រែឫស្សី ភូមិ​ដូង ភូមិ​ទទឹង ភូមិ​កំពង់លើ និង​ភូមិ​សំរោង ប្រមាណ ១០០​នាក់ បាន​ខឹងសម្បា ហើយ​លើក​គ្នា​មក​សុំ​ជួប​តំណាង​ក្រុមហ៊ុន​ដើម្បី​សួរ​នាំ​ពី​មូលហេតុ​ដែល​ ក្រុមហ៊ុន​ចេះ​តែ​រំលោភ​បំពាន​លើ​ដី​ស្រែ​ចំការ​របស់​ពួកគាត់។
ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាលត្រាច​នេះ គឺ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ភាពីម៉ិច ដោយ​ក្រុមហ៊ុន​បាន​ចាត់​ទុក​ថា ការ​តវ៉ា​បែប​នេះ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន៖ «បាទ! យើង​ពិត​ជា​បាន​កោះ​ហៅ​គាត់​ឲ្យ​ចូល​មក​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ពី​បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ឡើង​តវ៉ា...»
យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​កុំ​ឲ្យ​ ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញ​មតិ និង​តវ៉ា​ពី​ការ​បាត់​បង់​ដីធ្លី​របស់​ពួក​គេ។
លោក ភួង សុធា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់៖ «នេះ គឺ​ជា​សកម្មភាព​មួយ​ក្នុង​បំណង​បង្អាក់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ គឺ​ជា​ការ​គំរាម​កំហែង​ស្មារតី កុំ​ឲ្យ​ប្រជាពលរដ្ឋ​ហ៊ាន​ងើប​ឡើង​តវ៉ា​ទៀត...»
ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ពុំ​ទាន់​មាន​ ដំណោះស្រាយ​នៅ​ឡើយ។ ទំនាស់​នេះ​បាន​កើត​មាន​ជា​អំពើ​ហិង្សា​ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ បិទ​ផ្លូវ​ជាតិលេខ​៥ ចំនួន ២​លើក​មក​ហើយ៕

សុបិនអ្នកក្រ


          ឃើញរូបដូនចាស់គេងលើដី                              កាយស្គមរីងរៃគ្មានវិញ្ញាណ
          ដាក់ខ្លួនប្រែប្រាណស្រែកឧទាន                         នែវើយអ្នកមានទាំងអស់គ្នា។ 
​         សព្វថ្ងៃផែនដីប្រែប្រួលខ្លាំង                               រញ្ជួយប្រណាំងព្យុះព្យោមា
          រលកយក្សកំណាចស្លាប់ប្រជា                            រាំងជន់ឥតធាកើតហូរហែរ។
          ដូនចាស់បើកភ្នែកដោយកំហឹង                          យើងប្រាប់ឲ្យដឹងបើមិនកែរ
          នោះលោកអ្នកមាននៅស្រុកខ្មែរ                         មិនផុតពីតែបណ្តាសារ៍។
          ខ្មោចព្រាយបីសាចជាម្ចាស់ព្រៃ                          នាំកូនប្រុសស្រីចាកព្រឹក្សា
          ខឹងផងជេផងដល់អ្នកណា                                ឲ្យគេកាប់ឆ្ការលំនៅខ្លួន។
          ដូនចាស់អង្គុយស្រែកបន្ត                                  អាណិតអ្នកក្រធា្លប់ពឹងពួន
          អាស្រ័យផលព្រៃមិនរុកគួន                               រក្សាថែរថួនទុកជាផ្ទះ។
          ឱលោកអ្នកមានឃ្លានមិនចប់                             ប៉ុន្មានទើបស្កប់ចាល់ក្រពះ
          ដូនចាស់ដូចខ្ញុំសែនកម្មក្រាស់                            ផែនដីមិនឈ្នះចិត្តលោភលន់។      
          បើអភិវឌ្ឍបំផ្លាញព្រៃ                                        គួគិតលកលៃទុកជាមុន
          កុំយកធម្មជាតិជាដើមទុន                                  កាប់ព្រៃលក់មុនដីលក់ក្រោយ។
          លូចគេងចំណេញលើធម្មជាតិ                            គេងឥតរបៀបគៀបអ្នកខ្សោយ
          ទោះមនុស្សម៉ឺនាក់ឃ្លានក៏ដោយ                         អញមិនខ្វល់ឡើយឡូយតែអញ៕

និពន្ធដោយ៖ កវីសហគមន៍