អនិចាសំលេង ក្មេងទ្រអូយំ ព្រោះតែទ្រនំ ត្រូវគេឆាយឈូស ទ្រព្យធនទាំងឡាយ ខ្ចត់ខ្ចាយទាំងអស់ តើឲ្យទ្រាំរស់ នៅរបៀបណា ។ ស្រណោះម្លេះ មែនិងអ្នកភូមិ នាំគ្នារួបរួម ទាមទាតវា សុំរស់សមរម្យ គ្រប់ក្រុមគ្រួសា យើងមិនប្រាថ្នា ធ្វើជាអ្នកមាន ។ តស៊ូថ្ងៃយប់ គេមិនគូគិត ហើយប្រឹងប្រឌិត ចោទចាប់បំពាន ដាក់ក្នុឃុំឃាំង ឆ្ងាយកូនគ្រប់ប្រាណ យើងទ្រាំលេងបាន ស៊ូស្លាប់ព្រោះមែ ។ ផ្ញើបណាំ្តទៅ អស់លោកអ្នកមាន គួតែប្រមាណ ចិត្តឯងចិត្តគេ កើតមកជាមនុស្ស ចង់រស់ដូចគ្នាទេ បើរស់ដូចឆ្កែ ស្លាប់វិញល្អជាង ។
No comments:
Post a Comment