Friday, June 29, 2012

សមុទ្រទឹកភ្នែក


១. ឱសែនស្រណោះទឹកសមុទ្រខ្ញុំ                                            ឥឡូវត្រូវយំព្រោះតែក្រុមហ៊ុន     
អ្នកមានអំណាចនិងពួកនាយទុន់                                    មានចិត្តលោភលន់ឥតមានព្រុំដែន។
 
២. ស្រណោះធម្មជាតិនាព្រៃកោងកាង   ​​​​​                        ដុះហែក្បែរខាងឈរច្រូងច្រាងណែន    ​
​​​  ពេលនេះសង្គមត្រូវបត់ត្រូវបែន​​​​​                                  អភិវឌ្ឍន៍បែបផែនបំផ្លាញហើយ ។

 3. ផ្កាថ្មខ្លុយស្មៅគ្រែងគ្រុំសារ៉ាយ                         ​        អ្នកត្រូវអន្តរាយាពុំខានឡើយ   

 បូមខ្សាច់ចាក់លប់ងាប់ទាំងអស់ហើយ​​                          តើយើងត្រូវឆ្លើយប្រាប់ទៅអ្នកណា?

 ៤​​​.  បើសិនប្រាប់ទៅខាងរដ្ឋអំណាច                             សហគមន៍ខ្លាចតែមិនបានការ   
 មានតែប្រាប់ទៅខាងទេវតា                                        ក្រែងមានវានាដោះស្រាយឲ្យខ្មែរ ។

. ឈប់ទៅអស់លោកដែលជាអ្នកមាន                         ហើយឈប់បំពានគ្មានអភិរក្ស
ប៉ះពាល់ពលរដ្ឋរាប់រយពាន់អ្នក។​                                  ចំរុះជីវៈកបាត់បង់ដែរ។

៦.   រលួសកែបថ្នីនិងទទឹងថ្ងៃ                 ​                      ក្នុងភូមិទាំងបីគ្មានទេដីស្រែ
ពឹងលើសមុទ្របានគ្រាន់បើដែរ                                    រកបានហូរហែរគ្រាន់ចិញ្ចឹមកូន  ។

៧. បើសិនអ្នកលប់នោះពួកយើងខ្ញុំ                                ប្រាកដជាយំអ្នកមួយចំនួន
មានខ្លះលក់ផ្ទះមានខ្លះលក់សួន                                     អ្នកខ្លះភៀសខ្លួនរកស៊ីស្រុកគេ ។

៨.  អគ្គមហាសេនាបតី                                                ពញ្ញាចក្រីព្រះមហាក្សត្រ
សូមជួយរាស្រផងដែលមានវិបត្តិ                                   ​ដូចរឿងសមុទ្ររៀបរាប់ខាងលើ។







No comments:

Post a Comment