រលួសជាភូមិមួយដែលស្ថិតនៅខាងលិចក្រុងកុំពត
។ក្នុងឃុំ បឹងទូក ស្រុក ទឹកឈូ ខេត្ដ កំពត ចម្ងាយប្រមាណ១០km ភូមិនេះមានប្រជាជនប្រមាណ៨០ភាគរយ ប្រកបមុខរបរនេសាទ ។ក្រោយពីសមុទ្រត្រូវបានក្រុមហ៊ុន
(kampot port special Economiqu)យកពួកអ្នកភូមិបាន ដើរស៊ីស្នួលគេហើយនិងធ្វើជាកម្មករ
CTMនិងក្រុមហ៊ុន របស់សុខ គង់ បូកគោឥឡូវការងាររបស់ CTM បានបង្ហើយកម្មកររាប់រយអ្នកត្រូវអត់ការងារធ្វើ ។យោងតាមសម្ដី
របស់លោកពូ គង់ ឆយបានរៀបរាប់ថា៖មនុស្សក្នុងភូមិមូយចំនួនត្រូវបានផ្អាកពីកម្មករហើយវិលត្រលប់មកផ្ទះវិញអ្នកទាំងអស់គឺជួបការលំបាកណាស់ ពីព្រោះសមុទ្រត្រូវគេលប់យក ហើយប្រាក់ក៏គ្មាន ដឹងស្រាប់ហើយតម្លៃប្រាក់ខែត្រឹមតែម៉ារស់ ។ចុះទំរាំអត់ការងារតើវាយ៉ាងណាទៅ? ជាក់ស្ដែងដូចលោកចាន់ សុផល ឈូក វិចិត ទាំងគង់ឆយ កំពង់តែសួររកការងារធ្វើដើម្បីរកប្រាក់ចិញ្ចឹមជីវិតនិងគ្រួសា។ ហើយបើនិយាយពីដីស្រែអ្នកភូមិរលួសពុំដែលមានទេ។
អ្វីដែលក្រុមហ៊ុន(kampot port)សន្យានោះវាជាសន្យាខ្យល់តែប៉ុន្នោះ។តើវាសនាអ្នកភូមិ រលួសជាយ៉ាងណាទៅ? វាសនាភូមិខ្ញុំអើយ!
យ៉ាងណាខាងមុខនេះ? មនុស្សកាន់តែច្រើន ក្មេងកាន់តែធំតើត្រូវបណ្ដែតខ្លួនតាមយៈថាកម្មឬ?
សូមលោកអ្នកអានជួយឲ្យយោបល់ដល់ទានផង.៕
ដោយ គង់ឆយ
No comments:
Post a Comment