Monday, October 25, 2010

អាមេរិចនឹងបង្កើនជំនួយយោធាដល់ប៉ាគីស្ថាន ដើម្បីបង្រ្កបពួកសកម្មប្រយុទ្ធ

ដោយ adam entous និងjulian barnes 
the wall street journal
វ៉ាស៊ីនតោន រដ្ឋបាលនៃប្រធានាធិបតីអាមេរិក ប៉ារ៉ាក់ អូបាម៉ាកំពុងមានផែនការ បង្កើនការគាំទ្រ យោធាកងទ័ពបាគីស្ថាន ជាផ្នែកនៃកិច្ចប្រឹងប្រែងមួយ ​ដើម្បីបញ្ចុះបញ្ចូល​ទីក្រុងអ៊ីស្លាម៉ាបាដ​ ឲ្យខិតខំច្រើនទៀត​ ក្នុងការវាយប្រយុទ្ធប្រឆាំង​ពួកសកម្មយុទ្ធ​អ៊ីស្លាម។

ដោយគ្មានការចាប់ខ្លួន អង្គការនានាបារម្ភអំពី ការកើនឡើងនូវការកាបឈើខុសច្បាប់

ដោយzsombor preter និង វណ្ណ រើន
the Cambodia daily
ជាកន្លះឆ្នាំមកហើយ ក្រោយពីកាចាប់ផ្ដើមបង្ក្រាបការចាបឈើខុសច្បាប់ដែលលោកនាយករដ្ឋម្រ្តីបានបញ្ជាដោយខ្លួនលោកនោះ អង្គការសិទ្ធិមុស្សនានាបារម្ភថា កានៅមិនមានកាចាប់ខ្លួននិងកាកែទម្រង់សំខាន់ៗនោះមានន័យថាភាពស្ងប់ស្ងត់ដែលត្រូវបានរាយការណ៏នាពេលថ្មីៗនេះអំពីកាប់់ឈើខុស់ច្បាប់និងមិនមានយូទៀតទេ។
លោកធន សារ៉យ ប្រធានអង្គការសិទ្ធិក្នុងស្រុក អាដហុកបានមានប្រសាសន៏កាលពីម្សិលមិញថា ទោះបីសកម្មភាពកាប់ឈើខុច្បាប់ទំនងមានតិចជាងមុនការបង្រ្កាបក៏ត្រូវមានវិធានការថែមទៀតដែរ។
លោក ធន់ សារ៉ាយ ប្រធានអង្គការអាដហុកដែលបុគ្គលិកប្រចាំខេត្តរបស់ខ្លួនឃ្លាំមើលសកម្មភាពកា់ឈើទូទាំងប្រទេសនោះបានមានប្រសាសន៏ថា ខ្ញុំនៅតែមន្ទិលថា ការបង្រ្កាបបែបនេះមិនអាចបញ្ឈប់កាប់ឈើជារៀងរហូតបានទេ។

Thursday, October 21, 2010

កម្មករទូកនេសាទ

នៅក្រុងព្រះសីហនុមានកម្មករទូកនេសាទចំនួន១១១នាក់

Wednesday, October 20, 2010

ប្រធានគណបក្សសិទ្ធមនុស្សនិងបង្ហាញខ្លួននៅតុលាការក្រុងនៅថ្ងៃនេះ

លោក កឹម សុខាប្រធានគណបក្សសិទ្ធមនុស្ស បានថ្លែងកាលពីម្សិលមិញថា លោកនឹងបង្ហាញ ខ្លួននៅ តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះដើម្បីប្រឈម​នឹងការសាកសួរ ជុំវិញការចោទប្រកាន់ ពីបទរំលោភ សេចក្ដីទុកចិត្ត ។ លោកបានថ្លែងថា ខ្ញុំនឹងបង្ហាញខ្លួន​នៅតុលាការក្រុង ជាមួយនឹងមេធាវីរបស់ខ្ញុំ។ ខ្ញុំជឿថា គ្មានភស្តុតាង​ក្នុងការចោទប្រកាន់រូបខ្ញុំទេ" ។

លោក កឹម សុខា​ត្រូវបានកោះហៅជុំវិញ​ការចោទប្រកាន់កាលពី​ខែតុលា ឆ្នាំ២០០៦ដែលនៅពេលនោះ​លោកជាប្រធាន​មជ្ឍមណ្ឌលកម្ពុជា​ហើយអតីតបុគ្គលិក មជ្ឍមណ្ឌល​សិទ្ធមនុស្សកម្ពុជា​១៦នាក់​បានដាក់បណ្ដឹង​ចោទប្រកាន់​ពីបទពុករលួយ​និងបក្សពួកនិយម។ ពួកគេអះអាងថា ​លោក កឹម សុខា បានបណ្ដាញ​បុគ្គលិកមួយ​ចំនួនពីព្រោះលោកមិនជឿថា ពួកគេស្មោះត្រង់នឹងរូបលោក​ហើយរក្សាទុកអ្នកគាំទ្រ​និងក្រុម​គ្រួសាររបស់ខ្លួន។​

លោក កឹម សុខា បានថ្លែងកាលពីម្សិលមិញថា លោកជឿថាតុលាការ​មិនអាចចោទប្រកាន់​ឫចាប់ខ្លួនរូបលោកបានទេ ដោយលើកឡើង​ពីអភ័យឯកសិទ្ធផ្លូវច្បាប់ ។ លោកបានថ្លែងថា​"តាមច្បាប់តុលាការ​មិនអាចចោទប្រកាន់​ឫចាប់ខ្លួនសមាជិកសភា​បានឡើយ" ។ លោក សុខ រឿន​ជាព្រះរាជ្ញាបានថ្លែងថា​គេនៅតែចាំមើលថា តើតុលាការនឹងចាប់ខ្លួន​ឫចោទប្រកាន់លោក កឹម ​សុខា ឫក៏យ៉ាងណា ។

លោក សុខ រឿនបានថ្លែងថា​"ខ្ញុំមិនអាចនិយាយថា គាត់នឹងត្រូវចាប់ខ្លួន​ឫចោទប្រកាន់បានទេ
ពីព្រោះខ្ញុំមិនទាន់បានសាកសួរ​គាត់នៅឡើយ" ៕E

ចោរប្លន់ម្នាក់ត្រូវបានសំលាប់បន្ទាប់ពីបានចាប់ខ្លូនក្នុងក្រុងភ្នំពេញ



ដោយ ឃី សុវុឌ្ឍី
the cambodia daily
ចោរប្លន់ម្នាក់ត្រូវបានសំលាប់កាល់ពីព្រឹកម្សិលមិញនៅក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញនៅពេដែលគ្រួសាមួយបានភ្ញាក់ឡើង ខណៈដែលចោប្លន់រូបនេះនិងបុរសបីនាក់ទៀតបានលបចូលក្នុងផ្ទះរបស់គ្រួសារនវក្នុងសង្កាត់ចោមចៅហើយបានឲ្យដំណឹងដល់ប៉ូលិសនិប្រជាជន។
ក្រុមមន្រ្តីប៉ូលិសបានប្រាប រឿងរាវខុស់ៗគ្នាអំពីកាសំលាប់នេះ។

ភាគីកម្ពុជានៅសាលាក្តីនឹងអស់លុយនៅខែវិច្ឆិកា

យ៉ាងហោចណាស់នេះជាលើកទីបីហើយចាប់តាំងពីខ្លួបានដំណើរការក្នុងឆ្នាំ២០០៦មកនោះបុគ្គលលិកម្ពុជាជិត៣០០នាក់របស់សាលាក្តីខ្មែរក្រហមនឹងគ្មានប្រាក់ខែបើកទេនៅខែក្រោយនេះបើយោងតាមលោក
រាជ សម្បត្តិ ជាប្រធានផ្នែកកិច្ចការសាធារណះ។លោកបានថ្លែងថា ខ្ញុំគិតថាលុយនេះនឹងអស់នៅខែក្រោយ។លោកបានបញ្ជាក់ថាភាគីខាងកម្ពុជានៃសាលាក្តីនេះនៅខ្វះ១លានដុលាទៀតនៃថវិការដែលតំរូវអោយមានរបស់ខ្លួននៅឆ្នាំ២០១០។យោងតាម ឡាស​ អូលសេន
ជាមន្រ្តីទំនាក់ទំនងផ្លូវច្បាប់បានអោយដឹងថា ភាគីអង្គការសហប្រជាជាត្តិរបស់សាលាក្តីនេះត្រុវបានផ្តល់មូលនិធិពេញមួយឆ្នាំនេះប៉ុន្តែប្រឈមនឹងកង្វះ
ថវិកា២៩លានដុលាសំរាប់ឆ្នាំ២០១០១។នៅឯកិច្ចប្រជុំមួយនៃក្រុមអ្នកតំណាងម្ចាស់ជំនួយនៅទីក្រុងភ្នំពេញកាលពីខែមុនលោក​ សុខ អាន
ជាមន្រ្តីទទួលបន្ទុកទីស្ទីការគណះរដ្ឋមន្ត្រីបានអំពាវនាវសុំមូលនិធិបន្ដែមដោយផ្លាល់ដែលគំនិតនេះត្រូវបានបន្ទរដោយលោកហោ ណាំហុង រដ្ឋមន្រីក្រសូងការបរទេសដែលបានជួបជាមួយលោក បាន គីមូន ជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងក្រុងញុយ៉កកាលពីខែមុន។លោកបានធ្វើទស្សនះកិច្ចសាលាក្តីនេះនៅសប្ដាហ៍ក្រោយ។
ការឧបត្ថមដែលចុះខ្សោយរបស់ម្ចាស់ជំនួយកាលពីខែឧសភាមានចំនួនត្រឹមតែ១៧លានដុលាប៉ុនោះដោយធ្វើអោយដំណើរការរបស់សាលាក្តីនេះនៅឆ្នាំក្រោយស្ទើរតែគ្មានមូនិធិទាំងស្រុង។
លោកសម្បត្តិបានថ្លែងពីម្សិលមិញថានិយោជិករបស់លោកបានត្រៀខ្លួនឈប់សំរាកនេះ។លោកបានថ្លែងថា នេះគឹជារឿងធម្មតា៕

រៀនហើយរៀនទៀតរៀនអោយចាំ

ការជន់លិចដ៏ខ្លាំងស្លាប់មនុស្ស១២នាក់នៅថៃ

ការជន់លិចដ៏ខ្លាំងស្លាប់មនុស្ស១២នាក់នៅថៃ
អាយុធ្យា ថៃ អាជ្ញាធរបាននិយាយកាលពីម្សិលមិញថាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយះពេលជាច្រើនទ
សវត្សរ៍នេះនៅប្រទេសថៃ បានសំលាប់មនុស្ស១២នាក់ខណះដែលបុគ្គលិកសង្រោះបានត្រៀមទបទល់នឹងភ្លៀងថែមទៀត ហើយនឹងការជន់លិចដែលអា
ចមាននៅក្រុងបាងកក។
ក្រុមសង្រ្គោះបានជម្លៀស អ្នកតាមទូកក្នុងខេត្តមួយចំនួនដោយមានទាំងអាយុធ្យាដែលជារាជធានីចា
ស់របស់ថៃផង ជាទីដែលទឹកជំនន់បានឡើងដល់ប្រហែល១,៥ក្នុងស្រុកមួយចំនួនដោយបានធ្វើឲ្យដាច់ផ្លូវនិងលិចលង់ផ្ទះសម្បែងហាងលក់ដូរនិងស្រែចំការជាច្រើន។សាបាយមេនហ្គាម អាយុ៤៨ឆ្នាំដែលលុយទឹកជំជម្រៅត្រឹមទ្រូងក្នុងផ្ទះឈើរបស់នាងបាននិយាយថា"ជាធម្មតា ទឹកឡើងហើយស្រក...យ៉ាងរហ័សប៉ុន្តែលើកនេះមានទឹកច្រើនណាស់។ក្រសួងបង្កាគ្រោះមហន្ដរាយនិងសង្រ្គោះបាននិយាយថាមនុស្ស១២នាក់បានស្លាប់តាំងពីទី១០ខែតុលាមក។អាកាសធាតុមិនទៀងទាត់គាប់ជួនជាមួយព្យុះទីហ្វុងដ៏ខ្លាំង
មួយដែលសំដៅទៅប្រទេសចិនភាគខាងត្បូងក្រោយពីបានបង្កការខូចខាតនៅប្រទេសហ្វីលីពីន ដោយ​បានបំផ្លាញ់ផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្សយ៉ាងហោច១១នាក់៕A

ស៊ីតោះជម្លោះព្រំសែននឹងព្យាមដោះស្រាយអាចធានាបានទេថានឹងធ្វើបានសម្រេចឬអត់

កាតស៊ីតយល់អនុស្សណោះឆ្នាំ២០០០ជាបង្គោលនៃការចរចារថៃ កម្ពុជា
អ្នកការសែតកម្ពុជាបង្កើតការព្រមព្រៀងជាមួយអ្នកកាសែតថៃ តែបានចំអកឲ្យរបាយការណ៏របស់dsi
បាងកក ប្រទេថៃៈ លោកអាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃនិយាយថាកំណត់ហេតុប្រជុំទាំងបីរវាង ថៃកម្ពុជាកន្លងមក នឹងដាក់ចូលសភាថៃសុំកាអនុម័តនៅមួយសប្ដាហ៍ទៀត ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់ទេដោយសារសភាជាប់រវល់ច្រើន ដូជាកាដោះស្រាយបញ្ហាទឺកជំនន់និងមានរបៀបវារៈមួយចំនួនទៀត ទោះជាយ៉ាងណាលោកចង់ឲ្យទំ
នាក់ទំនងថៃ កម្ពុជាមានភាពល្អប្រសើរឡើងវិញ។

លោកព្រះរាជអាជ្ញារងហ៊ឹងប៊ុនជាប្រឈមនិងបណ្ដឹងទៅឧត្ដមក្រុមប្រឹក្សានៃអង្គការចៅក្រមអំពីចំណាត់ការរឿងមិនប្រក្រតី

ភ្នំពេញៈ លោក ហ៊ឹង ប៊ុនជាព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
បានប្រឈមមុខនិងបណ្ដឹងចោទប្រកាន់់អំពីចំណាត់ការសំណុំរឿងបំពានលើសារាចរ
ណែនាំរបស់តុលាការកំពូល និងលម្អៀងទៅរកភាគីម្ខាងទៀត ប៉ុន្តែរហូតមកទល់
ពេលនេះក្រុ

ប្រទេសអូស្រាលីនិយាយថា គ្មានការដកចេញពីអាហ្វហ្គានីស្ដានឆាប់រហ័សទេ

កង់បេរ៉ា, អូស្រាលី ប្រទេសអូស្រាលីបាននិយាយកាល
ពីម្សិលមិញថា ខ្លួនរំពឹងថាទាហាននឹងទីប្រឹក្សាមួយចំនួននឹងបន្ត
ស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរយះពេលយ៉ាងហោច
ណាស់មួយទសវត្សរ៍ទៀតខណះដែលសមាជិកសភាបានចាប់
ផ្តើមការពិភាក្សាមួយអំពីការជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនេះដែល
អាចធ្វីតេស្តការគាំទ្រចំពោះរដ្ឋាភិបាលសំលេងភាគតិចនេះ។
នាយករដ្ឋមន្រ្តី ជូលា​ ហ្វីលឡាដ បានប្រាប់សភាថា គ្មានទាហាន
បរទេសក្នុងប្រទេសនេះ ប្រទេសអាហ្វហានីស្ថានជាថ្មីម្ដងទៀតនឹងក្លាយ
ជាជំរកមួយសំរាប់ពួកសកម្មប្រយុទ្ធ។
លោកស្រី ហ្គីឡាដ បាននិយាយនៅពេលចា់ផ្ដើមការពិភាក្សាថ្នាក់
ជាតិរយះពេលមួយសប្ដាហ៍អំពីសង្រ្គាមនេះថាប្រទេអូស្រាលីនឹងមិនបោះ
បង់ប្រទេសអាហ្វហ្គានីស្ថានទេ។ ប៉ុន្តែយើងត្រូវប្រាកដនិយមអំពីអនាគត់
អន្ដរកាលនឹងត្រូវការពេលេជាច្រើនឆ្នាំយើងនឹងចូលរូមយ៉ាងហោចណាស់
រយះពេលមួយទសវត្សរ៍នេះ។
ក្នុងសន្ទរកថាមួយសំដៅធានាអះអាងចំពោះសាធារណះជនដែល
ជ្រូលជ្រាលក្នុងចិត្តជាមូយនឹងការគាំទ្រសាធារណះសម្រាប់សង្រា្គមនេះ
លោកស្រី ហ្គីលឡាដ​ បាននិយាយថា​ រដ្ឋាភិបាលល្អក្នុងប្រទេសនេះ
អាចជាកិច្ចការមួយជំនាន់អាហ្វហា្គនីស្ថាន។
ប្រទេសអូស្រ្តាលីមានទាហានប្រហែល១.៥៥០នាក់ក្នុងប្រទេស
អាហ្វហា្គនីស្ថានដែលបោះទីតាំងភាគច្រើននៅក្នុងខេត្តអ៊ូរូហ្គាភាគខាង
ត្បូងហើយជាសមាជិធំបំផុតមិនស្ថិតក្នុងអង្គការណាតូនៃក្រុមចំរុះអន្តរជាតិដែលប្រឆាំងពូកបួកប៉ះបោរតាលីបានក្នុងប្រទេសនេះ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិពន្យាអាណត្តិប្រេសិតបន្ថែម

ក្រុមព្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ​បានអនុម័តលើកសេចក្ដី​ សម្រេចដើម្បីពន្យា​អាណត្តិរបស់​លោកស៊ួយ៉ា ស៊ួបេឌី ជាប្រេសិតសិទ្ធិមនុស្ស​ប្រចាំនៅកម្ពុជា​រយះពេលមួយឆ្នាំ បន្ថែមទៀត។ សេចក្ដី​សម្រេចចុះ​ថ្ងៃទី៣០ ខែកញ្ញា​នេះដែលមានការ​ឧបត្ថម្ភគាំ ទ្រពីប្រទេស ជប៉ុន​ន័រវែស សហរដ្ឋអាមេរិក និងប្រទេសដែល មិនជាសមាជិក របស់ក្រុមព្រឹក្សា​នេះរួមមាន ប្រទេសដាណឺ ម៉ាក ប្រាំទេស៊ែប៊ី និងប្រទេស នូវែលសេឡង់ បានលើកឡើង នូវកង្វល់អំពីស្ថានភាព សិទ្ធិមនុស្ស​នៅកម្ពុជាហើយបាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​បងើ្កតកិច្ចខិតប្រឹងប្រែង​របស់ខ្លួន​ដើម្បីកែទម្រង​ប្រព័ន្ធតុលាការ​និងដោះស្រាយ​ជម្លោះដីធ្លី។ សេចក្ដីសម្រេចនេះ ក៏បានសាទរ​សមិទ្ធិផល​មួយចំនួនរបស់រដ្ឋា ភិបាល​ផងដែររួមមានការទទ្ួលយកអនុសាសន៏ ទាំងអស់របស់
ក្រុមព្រឹក្សានេះដែលត្រូវបានផ្ដល់នៅឯកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យតាមដានស្ថានភាព សិទ្ធិមនុស្សដែល​ធ្វើឡើង៤ឆ្នាំ២០០៩និង ការអនុម័ត​ក្រុមព្រហ្មទណ្ឌ​ថ្មីនិងច្បាប់ប្រឆាំង​អំពើពុករលួយ។សេចក្ដី​សម្រេចនេះ​បានលើកឡើងថា”ក្រុមព្រឹក្សាសិទ្ធិមនុស្ស បានសម្រេច​ពន្យារអាណត្ដិមួយឆ្នាំទៀតសម្រាប់ដំណើរការពិត្យតាមដានស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ហើយស្នើឲ្យអ្នក
ធ្វើរបាយការណ៏ពីការអនុវត្ដអាណត្ដិនេះចំពោះមុខក្រុមព្រឹក្សា
នៅឯសម័យប្រជុំ លើកទី១៨របស់ខ្លួន”ក្នុងឆ្នាំ២០១១។
ការពន្យារអាណត្ដិដែលត្រូវអនុម័តជាលើកដំបូងកាលពីឆ្នាំ១៩៩៣នោះមានន័យថា កម្ពុជានឹងបន្តជាប្រទេសមួយក្នុងចំណោម
ប្រទេសតែ៨ប៉ុណោះក្នុងពិភពលោកដែលក្រុមព្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចាត់តាំងឲ្យមានអ្នកត្រួតពិនិត្យ
សិទ្ធិមនុស្សឯករាជ្យមួយ។
ក្នុងចំណោមប្រទេសទាំង៨នេះ មានតែប្រទេសភូមាមួយគត់ដែ
លត្រូវក្រុមព្រឹក្សានេះតែងតាំងឲ្យមានប្រេសិតសិទ្ធិ មនុស្ស
សម្រាប់រយះពេលយូរជាងគេ ។ ការពន្យារអណាត្ដិនេះធើឡើង
បន្ទាប់ពីលោក​​​​​​​​​​​​​​​​​​​​​​​​​ ស៊ូបេឌី បានធ្វើសេចក្ដីរាយការណ៏មួយទៅកាន់
ក្រុមព្រឹក្សានេះកាលពីខែមុនដែលរិះគន់ស្ថានភាពបច្ចុប្បន្ននៃប្រ
ព័ន្ធតុលាការកម្ពុជា។លោក ម៉ក់ សម្បត្ដិ អនុប្រធានគណះ
កម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានមានប្រសាសន៏កាល
ពីម្សិលមិញថាលោក មិនទាន់អានសេចក្ដីសម្រេចចុងក្រោយ
បំផុតដែលទើបតែ បានចេញផ្សាយថ្មីៗនេះនៅលើវិបសាយរប
ស់ក្រុមព្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនោះទេ។
លោកបានមានប្រសាសន៏នៅពេលដែលត្រូវបានប្រាប់អំពីសេចក្ដីសម្រេចនេះថា”ខ្ញុំគិតថាអ្វីដែលក្រុមព្រឹក្សានេះបានផ្ដល់ជា
យោបល់(នៅក្នុងសេចក្ដីសម្រេចនេះ)ហាក់បីដូចជាបង្ហាញថាខ្ល្ួន
មិនបានយល់ច្បាស់ពីអ្វី ដែលរដ្ឋាភិបាលបាននិងកំពុងធ្វើនោះ
ទេ។រដ្ឋាភិបាលកំពុងព្យាយាមអស់ពីលទ្ធភាពដើម្បីធ្វើឲ្យប្រសើរឡើងដល់បញ្ហាដីធ្លីប្រព័ន្ធតុលាការនិងទំនាក់ទំនងជាមួយកាវិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើម”។
លោក ម៉ក់ សម្បត្ដិបានបង្វែសំណួរអំពីការពន្យាអាណត្ដិរបស់ប្រេសិតសិទ្ធិ
មនុស្សអង្គការសហប្រជាជាតិរូបនេះអោយទៅសួរក្រសួងនេះបា
នមានប្រសាសន៏ថា លោកមិនដឹងថា តើក្រសួងបានទទួលសេ
ចក្ដីពិស្ដារណាមួយអំពីសេចក្ដីសម្រេចរបស់ក្រុមព្រឹក្សានេះហើយឬនៅទេ៕

Tuesday, October 19, 2010

សាកសួរអ្នកយកពត៌មានម្នាក់ជុំវិញការផ្សព្វផ្សាយពត៌មានមិនពិតពាក់ព័ទ្ធជម្លោះដីធ្លី

ក្រុមមន្រ្តីតុលាការខេត្តបន្ទាយមានជ័យបាននិយាយកាលពីម្សិលមិញថា ខ្លួនសាកសួរអ្នកយកពត៌របស់បណ្ដាញទូរទស្សន៍កម្ពុជាស៊ីធីអិនម្នាក់ជុំវិញបណ្ដឹងមួយពីបទបរិហារកេរ្តិ៍និង
ការផ្សព្វផ្សាយពត៌មានមិនពិតដែលប្តឹងដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ ។

បទសំភាសជាមួយ​លោកទុយទឹម

យើងនៅទីនេះតាំពីខែ៧ ឆ្នាំ១៩៩៦ គេមកវាស់ដីហើយវាប៉ះពាល់ទៅលើដីរបស់ប្រជាជន យើងបានសុំ អោយគេសងចំពោះការប៉ះពាល់ នេះ ព្រោះប្រជាជនបានដាំដំណាំ ប៉ុន្តែគេថានេះជាបញ្ជារបស់ថ្នាក់។ សព្វថ្ងៃនេះយើងមិនដឹងធើ្វយ៉ាងម៉េចទេមានតែរងចាំមើលគេ គេឆ្ការដីតាមចន្លោះព្រៃទំហំ១៥ម៉ែត្រ បួនជ្រុង ហើយគេសង់ផ្ទះ។ ជាស្ដែងខ្ញុំមានដីក្បាល១០០ម៉ែត្រនឹងបណ្ដោយ២០០ម៉ែត្រ នឹងដី៣ហិតា ហើយដីទាំងនេះគឺយើងមកចាបតាំពីឆ្នាំ១៩៩៧ តែគេឲ្យដីយើងក្នុងមួយគ្រួសារក្បាល៥០ម៉ែត្រនឹង បណ្ដោយ១០០ម៉ែត្រ។ គេមិនដែលមកសួយើងពីផលប៉ះពាល់ដែលក្រុមហ៊ុនចូលមកទេ យើងដឹងត្រឹម ថាគេត្រូវប៉ាន់ដីនៅទីនោះហើយគេក៏ដេញប្រជចាជនឲ្យមកនៅទីនេះ យើងទីតែដឹងនៅពេលដែលគេម កឈូសឆាយផ្លូវ។ យើងមិនដែលដឹងថានិងធ្វើអ្វីនោះទេ មិនដែលឃើគឯកសារអ្វីយទាំងអស់ គេក៏មិន ដែលមកពិក្សាជាមួយប្រជាជនដែរ ហើយក៏មិនដឹងពីប្រាក់សំណងអ្វីដែរ។ នៅតំបន់អភិវឌ្ឍន៏នោះមាន ១៣០០គ្រួសារ គឺនៅឃុំកោះស្ដេច ស្រុកគីរីសារគរ ចំនួននេះគឺដឹងតាមការដែលក្រុមហ៊ុនសាងសងផ្ទះ ឲ្យប្រជាជន ហើយការដែសងនេះគឺមិនទាន់មានការយល់ព្រមពីប្រជាជន ថាមកនៅទេ គឺគេសងហើយ នឹងឲ្យប្រជាជនមកនៅតែម្ដង ទោះបីប្រជាជនមកឬមិនមកគេមិនដឹង អាជ្ញាធរក៏មិនដឹងឿងនេះដែរ ​គេចាប់ផ្ដើមធ្វើផ្ទះនេះនៅខែ៦យើងមិនដឹងជាត្រូវធ្វើយ៉ាងមេចទេព្រោះគេថាជាតម្រូវការបស់រដ្ឋ ថ្នាក់ស្រុកក៏គាត់ជួយឃាតើដែរប៉ុន្តែនៅតែមិនបាន គាត់ថាមានតែប្រជាជននាំគ្នាទៅឃាត់គឿងចក្រនៅ កន្លែងនោះ។ យើងមិនដឹងជាប្រឆាំងយ៉ាងម៉េចទេនេះជាតម្រូវការបស់រដ្ឋបើយើងប្រឆាំងខ្លាចមានទោ ស។ អាជ្ញាធរគាត់មកជូលឲ្យប្រជាជនកាប់ឈើលក់ឲ្យក្រុមហ៊ុន ឈើនេះគឺកាប់តែសំរាប់តែក្រុមហ៊ុន ដែលសងផ្ទះឲ្យប្រជាជនទេ យើងមិនមានសិទ្ធលក់ឲ្យអ្នកផ្សេងទ។