ក្រុមព្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិបានអនុម័តលើកសេចក្ដី សម្រេចដើម្បីពន្យាអាណត្តិរបស់លោកស៊ួយ៉ា ស៊ួបេឌី ជាប្រេសិតសិទ្ធិមនុស្សប្រចាំនៅកម្ពុជារយះពេលមួយឆ្នាំ បន្ថែមទៀត។ សេចក្ដីសម្រេចចុះថ្ងៃទី៣០ ខែកញ្ញានេះដែលមានការឧបត្ថម្ភគាំ ទ្រពីប្រទេស ជប៉ុនន័រវែស សហរដ្ឋអាមេរិក និងប្រទេសដែល មិនជាសមាជិក របស់ក្រុមព្រឹក្សានេះរួមមាន ប្រទេសដាណឺ ម៉ាក ប្រាំទេស៊ែប៊ី និងប្រទេស នូវែលសេឡង់ បានលើកឡើង នូវកង្វល់អំពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជាហើយបានអំពាវនាវឲ្យរដ្ឋាភិបាលបងើ្កតកិច្ចខិតប្រឹងប្រែងរបស់ខ្លួនដើម្បីកែទម្រងប្រព័ន្ធតុលាការនិងដោះស្រាយជម្លោះដីធ្លី។ សេចក្ដីសម្រេចនេះ ក៏បានសាទរសមិទ្ធិផលមួយចំនួនរបស់រដ្ឋា ភិបាលផងដែររួមមានការទទ្ួលយកអនុសាសន៏ ទាំងអស់របស់
ក្រុមព្រឹក្សានេះដែលត្រូវបានផ្ដល់នៅឯកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យតាមដានស្ថានភាព សិទ្ធិមនុស្សដែលធ្វើឡើង៤ឆ្នាំ២០០៩និង ការអនុម័តក្រុមព្រហ្មទណ្ឌថ្មីនិងច្បាប់ប្រឆាំងអំពើពុករលួយ។សេចក្ដីសម្រេចនេះបានលើកឡើងថា”ក្រុមព្រឹក្សាសិទ្ធិមនុស្ស បានសម្រេចពន្យារអាណត្ដិមួយឆ្នាំទៀតសម្រាប់ដំណើរការពិត្យតាមដានស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ហើយស្នើឲ្យអ្នក
ធ្វើរបាយការណ៏ពីការអនុវត្ដអាណត្ដិនេះចំពោះមុខក្រុមព្រឹក្សា
នៅឯសម័យប្រជុំ លើកទី១៨របស់ខ្លួន”ក្នុងឆ្នាំ២០១១។
ការពន្យារអាណត្ដិដែលត្រូវអនុម័តជាលើកដំបូងកាលពីឆ្នាំ១៩៩៣នោះមានន័យថា កម្ពុជានឹងបន្តជាប្រទេសមួយក្នុងចំណោម
ប្រទេសតែ៨ប៉ុណោះក្នុងពិភពលោកដែលក្រុមព្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចាត់តាំងឲ្យមានអ្នកត្រួតពិនិត្យ
សិទ្ធិមនុស្សឯករាជ្យមួយ។
ក្នុងចំណោមប្រទេសទាំង៨នេះ មានតែប្រទេសភូមាមួយគត់ដែ
លត្រូវក្រុមព្រឹក្សានេះតែងតាំងឲ្យមានប្រេសិតសិទ្ធិ មនុស្ស
សម្រាប់រយះពេលយូរជាងគេ ។ ការពន្យារអណាត្ដិនេះធើឡើង
បន្ទាប់ពីលោក ស៊ូបេឌី បានធ្វើសេចក្ដីរាយការណ៏មួយទៅកាន់
ក្រុមព្រឹក្សានេះកាលពីខែមុនដែលរិះគន់ស្ថានភាពបច្ចុប្បន្ននៃប្រ
ព័ន្ធតុលាការកម្ពុជា។លោក ម៉ក់ សម្បត្ដិ អនុប្រធានគណះ
កម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានមានប្រសាសន៏កាល
ពីម្សិលមិញថាលោក មិនទាន់អានសេចក្ដីសម្រេចចុងក្រោយ
បំផុតដែលទើបតែ បានចេញផ្សាយថ្មីៗនេះនៅលើវិបសាយរប
ស់ក្រុមព្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនោះទេ។
លោកបានមានប្រសាសន៏នៅពេលដែលត្រូវបានប្រាប់អំពីសេចក្ដីសម្រេចនេះថា”ខ្ញុំគិតថាអ្វីដែលក្រុមព្រឹក្សានេះបានផ្ដល់ជា
យោបល់(នៅក្នុងសេចក្ដីសម្រេចនេះ)ហាក់បីដូចជាបង្ហាញថាខ្ល្ួន
មិនបានយល់ច្បាស់ពីអ្វី ដែលរដ្ឋាភិបាលបាននិងកំពុងធ្វើនោះ
ទេ។រដ្ឋាភិបាលកំពុងព្យាយាមអស់ពីលទ្ធភាពដើម្បីធ្វើឲ្យប្រសើរឡើងដល់បញ្ហាដីធ្លីប្រព័ន្ធតុលាការនិងទំនាក់ទំនងជាមួយកាវិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើម”។
លោក ម៉ក់ សម្បត្ដិបានបង្វែសំណួរអំពីការពន្យាអាណត្ដិរបស់ប្រេសិតសិទ្ធិ
មនុស្សអង្គការសហប្រជាជាតិរូបនេះអោយទៅសួរក្រសួងនេះបា
នមានប្រសាសន៏ថា លោកមិនដឹងថា តើក្រសួងបានទទួលសេ
ចក្ដីពិស្ដារណាមួយអំពីសេចក្ដីសម្រេចរបស់ក្រុមព្រឹក្សានេះហើយឬនៅទេ៕
No comments:
Post a Comment