Wednesday, October 20, 2010

ប្រទេសអូស្រាលីនិយាយថា គ្មានការដកចេញពីអាហ្វហ្គានីស្ដានឆាប់រហ័សទេ

កង់បេរ៉ា, អូស្រាលី ប្រទេសអូស្រាលីបាននិយាយកាល
ពីម្សិលមិញថា ខ្លួនរំពឹងថាទាហាននឹងទីប្រឹក្សាមួយចំនួននឹងបន្ត
ស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរយះពេលយ៉ាងហោច
ណាស់មួយទសវត្សរ៍ទៀតខណះដែលសមាជិកសភាបានចាប់
ផ្តើមការពិភាក្សាមួយអំពីការជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនេះដែល
អាចធ្វីតេស្តការគាំទ្រចំពោះរដ្ឋាភិបាលសំលេងភាគតិចនេះ។
នាយករដ្ឋមន្រ្តី ជូលា​ ហ្វីលឡាដ បានប្រាប់សភាថា គ្មានទាហាន
បរទេសក្នុងប្រទេសនេះ ប្រទេសអាហ្វហានីស្ថានជាថ្មីម្ដងទៀតនឹងក្លាយ
ជាជំរកមួយសំរាប់ពួកសកម្មប្រយុទ្ធ។
លោកស្រី ហ្គីឡាដ បាននិយាយនៅពេលចា់ផ្ដើមការពិភាក្សាថ្នាក់
ជាតិរយះពេលមួយសប្ដាហ៍អំពីសង្រ្គាមនេះថាប្រទេអូស្រាលីនឹងមិនបោះ
បង់ប្រទេសអាហ្វហ្គានីស្ថានទេ។ ប៉ុន្តែយើងត្រូវប្រាកដនិយមអំពីអនាគត់
អន្ដរកាលនឹងត្រូវការពេលេជាច្រើនឆ្នាំយើងនឹងចូលរូមយ៉ាងហោចណាស់
រយះពេលមួយទសវត្សរ៍នេះ។
ក្នុងសន្ទរកថាមួយសំដៅធានាអះអាងចំពោះសាធារណះជនដែល
ជ្រូលជ្រាលក្នុងចិត្តជាមូយនឹងការគាំទ្រសាធារណះសម្រាប់សង្រា្គមនេះ
លោកស្រី ហ្គីលឡាដ​ បាននិយាយថា​ រដ្ឋាភិបាលល្អក្នុងប្រទេសនេះ
អាចជាកិច្ចការមួយជំនាន់អាហ្វហា្គនីស្ថាន។
ប្រទេសអូស្រ្តាលីមានទាហានប្រហែល១.៥៥០នាក់ក្នុងប្រទេស
អាហ្វហា្គនីស្ថានដែលបោះទីតាំងភាគច្រើននៅក្នុងខេត្តអ៊ូរូហ្គាភាគខាង
ត្បូងហើយជាសមាជិធំបំផុតមិនស្ថិតក្នុងអង្គការណាតូនៃក្រុមចំរុះអន្តរជាតិដែលប្រឆាំងពូកបួកប៉ះបោរតាលីបានក្នុងប្រទេសនេះ។

No comments:

Post a Comment