Wednesday, October 20, 2010

ប្រធានគណបក្សសិទ្ធមនុស្សនិងបង្ហាញខ្លួននៅតុលាការក្រុងនៅថ្ងៃនេះ

លោក កឹម សុខាប្រធានគណបក្សសិទ្ធមនុស្ស បានថ្លែងកាលពីម្សិលមិញថា លោកនឹងបង្ហាញ ខ្លួននៅ តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះដើម្បីប្រឈម​នឹងការសាកសួរ ជុំវិញការចោទប្រកាន់ ពីបទរំលោភ សេចក្ដីទុកចិត្ត ។ លោកបានថ្លែងថា ខ្ញុំនឹងបង្ហាញខ្លួន​នៅតុលាការក្រុង ជាមួយនឹងមេធាវីរបស់ខ្ញុំ។ ខ្ញុំជឿថា គ្មានភស្តុតាង​ក្នុងការចោទប្រកាន់រូបខ្ញុំទេ" ។

លោក កឹម សុខា​ត្រូវបានកោះហៅជុំវិញ​ការចោទប្រកាន់កាលពី​ខែតុលា ឆ្នាំ២០០៦ដែលនៅពេលនោះ​លោកជាប្រធាន​មជ្ឍមណ្ឌលកម្ពុជា​ហើយអតីតបុគ្គលិក មជ្ឍមណ្ឌល​សិទ្ធមនុស្សកម្ពុជា​១៦នាក់​បានដាក់បណ្ដឹង​ចោទប្រកាន់​ពីបទពុករលួយ​និងបក្សពួកនិយម។ ពួកគេអះអាងថា ​លោក កឹម សុខា បានបណ្ដាញ​បុគ្គលិកមួយ​ចំនួនពីព្រោះលោកមិនជឿថា ពួកគេស្មោះត្រង់នឹងរូបលោក​ហើយរក្សាទុកអ្នកគាំទ្រ​និងក្រុម​គ្រួសាររបស់ខ្លួន។​

លោក កឹម សុខា បានថ្លែងកាលពីម្សិលមិញថា លោកជឿថាតុលាការ​មិនអាចចោទប្រកាន់​ឫចាប់ខ្លួនរូបលោកបានទេ ដោយលើកឡើង​ពីអភ័យឯកសិទ្ធផ្លូវច្បាប់ ។ លោកបានថ្លែងថា​"តាមច្បាប់តុលាការ​មិនអាចចោទប្រកាន់​ឫចាប់ខ្លួនសមាជិកសភា​បានឡើយ" ។ លោក សុខ រឿន​ជាព្រះរាជ្ញាបានថ្លែងថា​គេនៅតែចាំមើលថា តើតុលាការនឹងចាប់ខ្លួន​ឫចោទប្រកាន់លោក កឹម ​សុខា ឫក៏យ៉ាងណា ។

លោក សុខ រឿនបានថ្លែងថា​"ខ្ញុំមិនអាចនិយាយថា គាត់នឹងត្រូវចាប់ខ្លួន​ឫចោទប្រកាន់បានទេ
ពីព្រោះខ្ញុំមិនទាន់បានសាកសួរ​គាត់នៅឡើយ" ៕E

No comments:

Post a Comment