Wednesday, October 20, 2010

ភាគីកម្ពុជានៅសាលាក្តីនឹងអស់លុយនៅខែវិច្ឆិកា

យ៉ាងហោចណាស់នេះជាលើកទីបីហើយចាប់តាំងពីខ្លួបានដំណើរការក្នុងឆ្នាំ២០០៦មកនោះបុគ្គលលិកម្ពុជាជិត៣០០នាក់របស់សាលាក្តីខ្មែរក្រហមនឹងគ្មានប្រាក់ខែបើកទេនៅខែក្រោយនេះបើយោងតាមលោក
រាជ សម្បត្តិ ជាប្រធានផ្នែកកិច្ចការសាធារណះ។លោកបានថ្លែងថា ខ្ញុំគិតថាលុយនេះនឹងអស់នៅខែក្រោយ។លោកបានបញ្ជាក់ថាភាគីខាងកម្ពុជានៃសាលាក្តីនេះនៅខ្វះ១លានដុលាទៀតនៃថវិការដែលតំរូវអោយមានរបស់ខ្លួននៅឆ្នាំ២០១០។យោងតាម ឡាស​ អូលសេន
ជាមន្រ្តីទំនាក់ទំនងផ្លូវច្បាប់បានអោយដឹងថា ភាគីអង្គការសហប្រជាជាត្តិរបស់សាលាក្តីនេះត្រុវបានផ្តល់មូលនិធិពេញមួយឆ្នាំនេះប៉ុន្តែប្រឈមនឹងកង្វះ
ថវិកា២៩លានដុលាសំរាប់ឆ្នាំ២០១០១។នៅឯកិច្ចប្រជុំមួយនៃក្រុមអ្នកតំណាងម្ចាស់ជំនួយនៅទីក្រុងភ្នំពេញកាលពីខែមុនលោក​ សុខ អាន
ជាមន្រ្តីទទួលបន្ទុកទីស្ទីការគណះរដ្ឋមន្ត្រីបានអំពាវនាវសុំមូលនិធិបន្ដែមដោយផ្លាល់ដែលគំនិតនេះត្រូវបានបន្ទរដោយលោកហោ ណាំហុង រដ្ឋមន្រីក្រសូងការបរទេសដែលបានជួបជាមួយលោក បាន គីមូន ជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងក្រុងញុយ៉កកាលពីខែមុន។លោកបានធ្វើទស្សនះកិច្ចសាលាក្តីនេះនៅសប្ដាហ៍ក្រោយ។
ការឧបត្ថមដែលចុះខ្សោយរបស់ម្ចាស់ជំនួយកាលពីខែឧសភាមានចំនួនត្រឹមតែ១៧លានដុលាប៉ុនោះដោយធ្វើអោយដំណើរការរបស់សាលាក្តីនេះនៅឆ្នាំក្រោយស្ទើរតែគ្មានមូនិធិទាំងស្រុង។
លោកសម្បត្តិបានថ្លែងពីម្សិលមិញថានិយោជិករបស់លោកបានត្រៀខ្លួនឈប់សំរាកនេះ។លោកបានថ្លែងថា នេះគឹជារឿងធម្មតា៕

No comments:

Post a Comment