Wednesday, October 20, 2010

ការជន់លិចដ៏ខ្លាំងស្លាប់មនុស្ស១២នាក់នៅថៃ

ការជន់លិចដ៏ខ្លាំងស្លាប់មនុស្ស១២នាក់នៅថៃ
អាយុធ្យា ថៃ អាជ្ញាធរបាននិយាយកាលពីម្សិលមិញថាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយះពេលជាច្រើនទ
សវត្សរ៍នេះនៅប្រទេសថៃ បានសំលាប់មនុស្ស១២នាក់ខណះដែលបុគ្គលិកសង្រោះបានត្រៀមទបទល់នឹងភ្លៀងថែមទៀត ហើយនឹងការជន់លិចដែលអា
ចមាននៅក្រុងបាងកក។
ក្រុមសង្រ្គោះបានជម្លៀស អ្នកតាមទូកក្នុងខេត្តមួយចំនួនដោយមានទាំងអាយុធ្យាដែលជារាជធានីចា
ស់របស់ថៃផង ជាទីដែលទឹកជំនន់បានឡើងដល់ប្រហែល១,៥ក្នុងស្រុកមួយចំនួនដោយបានធ្វើឲ្យដាច់ផ្លូវនិងលិចលង់ផ្ទះសម្បែងហាងលក់ដូរនិងស្រែចំការជាច្រើន។សាបាយមេនហ្គាម អាយុ៤៨ឆ្នាំដែលលុយទឹកជំជម្រៅត្រឹមទ្រូងក្នុងផ្ទះឈើរបស់នាងបាននិយាយថា"ជាធម្មតា ទឹកឡើងហើយស្រក...យ៉ាងរហ័សប៉ុន្តែលើកនេះមានទឹកច្រើនណាស់។ក្រសួងបង្កាគ្រោះមហន្ដរាយនិងសង្រ្គោះបាននិយាយថាមនុស្ស១២នាក់បានស្លាប់តាំងពីទី១០ខែតុលាមក។អាកាសធាតុមិនទៀងទាត់គាប់ជួនជាមួយព្យុះទីហ្វុងដ៏ខ្លាំង
មួយដែលសំដៅទៅប្រទេសចិនភាគខាងត្បូងក្រោយពីបានបង្កការខូចខាតនៅប្រទេសហ្វីលីពីន ដោយ​បានបំផ្លាញ់ផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្សយ៉ាងហោច១១នាក់៕A

No comments:

Post a Comment