Tuesday, October 19, 2010

បទសំភាសជាមួយ​លោកទុយទឹម

យើងនៅទីនេះតាំពីខែ៧ ឆ្នាំ១៩៩៦ គេមកវាស់ដីហើយវាប៉ះពាល់ទៅលើដីរបស់ប្រជាជន យើងបានសុំ អោយគេសងចំពោះការប៉ះពាល់ នេះ ព្រោះប្រជាជនបានដាំដំណាំ ប៉ុន្តែគេថានេះជាបញ្ជារបស់ថ្នាក់។ សព្វថ្ងៃនេះយើងមិនដឹងធើ្វយ៉ាងម៉េចទេមានតែរងចាំមើលគេ គេឆ្ការដីតាមចន្លោះព្រៃទំហំ១៥ម៉ែត្រ បួនជ្រុង ហើយគេសង់ផ្ទះ។ ជាស្ដែងខ្ញុំមានដីក្បាល១០០ម៉ែត្រនឹងបណ្ដោយ២០០ម៉ែត្រ នឹងដី៣ហិតា ហើយដីទាំងនេះគឺយើងមកចាបតាំពីឆ្នាំ១៩៩៧ តែគេឲ្យដីយើងក្នុងមួយគ្រួសារក្បាល៥០ម៉ែត្រនឹង បណ្ដោយ១០០ម៉ែត្រ។ គេមិនដែលមកសួយើងពីផលប៉ះពាល់ដែលក្រុមហ៊ុនចូលមកទេ យើងដឹងត្រឹម ថាគេត្រូវប៉ាន់ដីនៅទីនោះហើយគេក៏ដេញប្រជចាជនឲ្យមកនៅទីនេះ យើងទីតែដឹងនៅពេលដែលគេម កឈូសឆាយផ្លូវ។ យើងមិនដែលដឹងថានិងធ្វើអ្វីនោះទេ មិនដែលឃើគឯកសារអ្វីយទាំងអស់ គេក៏មិន ដែលមកពិក្សាជាមួយប្រជាជនដែរ ហើយក៏មិនដឹងពីប្រាក់សំណងអ្វីដែរ។ នៅតំបន់អភិវឌ្ឍន៏នោះមាន ១៣០០គ្រួសារ គឺនៅឃុំកោះស្ដេច ស្រុកគីរីសារគរ ចំនួននេះគឺដឹងតាមការដែលក្រុមហ៊ុនសាងសងផ្ទះ ឲ្យប្រជាជន ហើយការដែសងនេះគឺមិនទាន់មានការយល់ព្រមពីប្រជាជន ថាមកនៅទេ គឺគេសងហើយ នឹងឲ្យប្រជាជនមកនៅតែម្ដង ទោះបីប្រជាជនមកឬមិនមកគេមិនដឹង អាជ្ញាធរក៏មិនដឹងឿងនេះដែរ ​គេចាប់ផ្ដើមធ្វើផ្ទះនេះនៅខែ៦យើងមិនដឹងជាត្រូវធ្វើយ៉ាងមេចទេព្រោះគេថាជាតម្រូវការបស់រដ្ឋ ថ្នាក់ស្រុកក៏គាត់ជួយឃាតើដែរប៉ុន្តែនៅតែមិនបាន គាត់ថាមានតែប្រជាជននាំគ្នាទៅឃាត់គឿងចក្រនៅ កន្លែងនោះ។ យើងមិនដឹងជាប្រឆាំងយ៉ាងម៉េចទេនេះជាតម្រូវការបស់រដ្ឋបើយើងប្រឆាំងខ្លាចមានទោ ស។ អាជ្ញាធរគាត់មកជូលឲ្យប្រជាជនកាប់ឈើលក់ឲ្យក្រុមហ៊ុន ឈើនេះគឺកាប់តែសំរាប់តែក្រុមហ៊ុន ដែលសងផ្ទះឲ្យប្រជាជនទេ យើងមិនមានសិទ្ធលក់ឲ្យអ្នកផ្សេងទ។

No comments:

Post a Comment