Thursday, December 15, 2011

សេចក្តីថ្លែងការរបស់បណ្តាញសហគមន៍ សមាគម សហជីព សុំ​ឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃ​ឡង់


យើង​ខ្ញុំទាំង​អស់​គ្នា ​បណ្តាញ​ព្រៃឡង់មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង បណ្តាញ​យុជន បណ្តាញកសិករ​ បណ្តាញ​សហគមន៍នានា សហជីព​ និងសមាគម​ប្រជា​ធិបតេយ្យនៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលរស់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជាមាន​ជន​ជាតិ​​ដើម​ភាគ​តិច និង​មិន​មែន​ជនជាតិ​ដើម​ភាគ​តិចដែល​ទទួល​ផល ប្រយោជន៍ផ្ទាល់ និង​ប្រយោល​ពី​ព្រៃឡង់ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្ម​ភាព​អភិវឌ្ឍជា​ទ្រង់​ទ្រាយ​ធំ​ក្នុង​តំបន់​ព្រៃឡង់​ដូចជា​សម្ប​ទាន​ដី​សេដ្ឋកិច្ច សម្បទាន​រ៉ែ សម្បទាន​ព្រៃគប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​អានា​ធិបតេយ្យដែល​កំពុង​​កើត​មាន​ក្នុង​តំបន់​ព្រៃ​ឡង់។ ជាក់​ស្តែង ដើម​ច្បោះរបស់​សហគមន៍ក្នុង​ព្រៃឡង់ ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​​​​រាប់​សិប​ម៉ឺន​ដើមពី​សំណាក់​ក្រុម​ហ៊ុន និង​អ្នក​មាន​អំណាចមួយចំនួន ហើយ​បានធ្វើ​ឲ្យសហគមន៍​យើង​ខ្ញុំ​ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង។
​បើ​សកម្ម​ភាព​ទាំង​នេះ​នៅ​តែ​បន្តនោះ​ វា​​នឹង​ធ្វើ​ឲ្យ​ធនធានធម្ម​ជាតិ​​ដែល​មាន​តម្លៃ​មហា​សាល​ក្នុង​ព្រៃ​ឡង់ដូចជាព្រៃ​ឈើធម្មជាតិ ផល​អនុផល​ព្រៃ​ឈើដែល​ប្រ​ជា​ពល​រដ្ឋ​អា​ស្រ័យ​ផល សត្វព្រៃ និង​ប្រភេទ​ជីវចំរុះ​គ្រប់​ភេទ​ត្រូវ​បាត់​បង់ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​របរ​បប្រ​ជាពល​រដ្ឋ​ វប្បធម៌​ប្រពៃ​ណី​ជន​ជាតិ​ដើម​ភាគ​តិច ជំរក​សត្វ​ព្រៃ​ ព្រភព​ជី​វៈជាតិនិងប្រភព​ទឹកដែល​ហូរ​ចាក់​តំបន់​​ទំនាប​សំរាប់​វិស័យ​កសិម្ម ជាពិសេស​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​បង្ក​ឲ្យ​មាន​គ្រោះ​​ធម្ម​ជាតិ ដូច​ជាខ្យល់​ព្យុះ គ្រោះទឹក​ជំនន់ និងគ្រោះ​រាំង​ស្ងួត​ជា​ដើម​​។ល។
ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាប្រភពទឹកហូរចាក់ ចូល​បឹង​ទន្លេ​សាប ​រក្សា​លំនឹង​ខាង​បរិស្ថាន និង​ការពារការ​បម្រែបម្រួល​អា​កាស​ធាតុ​ក្នុង​ប្រទេស តំបន់ និង​ពិភព​លោក​ប្រ​កប​ដោយ​ប្រ​សិទ្ធិភាព។
វាជាការពិតណាស់ ការអភិវឌ្ឍន៍​គឺ​ជា​តម្រូវ​ការ​ចំបាច់​របស់​រដ្ឋាភិបាល សំរាប់ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​ប៉ុន្តែ​យើង​មាន​ជំ​រើស​ជា​ច្រើន​ទៀត​ក្នុង​ការ​ស្វែង​រក​ធន​ធានមក​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្រៅ​ពី​ការ​ផ្តល់​សម្បទានសេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់ដូច​ជាៈ ការ​ថែ​រក្សា​ព្រៃឈើ​ធម្ម​ជាតិដើ​ម្បី​ឥណ​ទាន​​​កាបូន និង​ការ​លើក​កំពស់ការ​ច្នៃ​ប្រឌិត​ ផល អនុផល​ព្រៃ​ឈើជា​ដើម។​
​យើង​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា​ថ្មី​ៗ​នេះ​រាជរដ្ឋា​ភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​តាក់​តែង​​​គោល​នយោ​បាយ​ លិ​ខិត​បទ​ដ្ឋាន​នានា​ដើម្បីការពារ​ព្រៃ​ឡង់​តាម​ផ្លូវ​ច្បាប់ ដូច​ជា​​មាន​គំ​រោង​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការ​ពារ និង​អភិរក្សជីវចំរុះ និងដាក់ជាតំបន់​ឥណទាន​កាបូន ដើម្បី​ឲ្យ​ដំណើរ​ការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ យើង​ខ្ញុំ​​ស្នើ​សុំ​យ៉ាង​ទទូច​ដល់រាជរដ្ឋាភិបាល​មេត្តាផ្តល់​ឱកាស​ និង​ពេល​វេលា​គ្រប់​គ្រាន់​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចូល​រួម​ពិគ្រោះ​យោបល់ក្នុង​ដំ​ណើរ​ការ​នេះជា​ពិ​សេស​យើង​ខ្ញុំ​ទទូច​ដល់​រដ្ឋ​ភិបាល​សុំ​​ចាត់​វិធាន​ការ​ជា​បន្ទាន់​ប្រកប​ដោយ​ប្រ​សិទ្ធិភាព​ខ្ពស់​ក្នុងការ​​ការ​ពារ​ព្រៃ​ឡង់ និង​សំណូមពរ​ដូច​ខាង​ក្រោម៖
1.    បញ្ឈប់​ការ​ផ្តល់​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃ​ឡង់
2.    លុបអាជ្ញាប័ណ្ណគ្រប់​វិស័យ​​ដែល​បាន​ផ្តល់​ឲ្យក្រុម​ហ៊ុនក្នុង​តំបន់​ព្រៃ​ឡង់
3.    លុប​បំបាត់​សកម្ម​ភាព​កាប់​បំផ្លាញព្រៃ​ឈើអនាធិបតេយ្យ​ក្នុង​​តំបន់ព្រៃ​ឡង់
4.    ​ ទុក​ដី​ដែល​បាន​ឈូសឆាយ​ឲ្យ​ដុះ​ឡើង​វិញ​ជាលក្ខណៈ​ធម្ម​ជាតិ
5.    សុំការ​គាំ​ទ្រ និង​ទទួល​ស្គាល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់
6.    សុំ​ឲ្យ​មាន​កិច្ច​សហការ​ណ៍​រវាង​មន្រ្តី​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ជាមួយ​បណ្តាញ​ព្រៃឡង់ក្នុង​កិច្ច​ការ​ពារ និង​ថែ​រក្សា​ព្រៃ​ឡង់ទាំង​មូល​ឲ្យ​ស្ថិត​ស្ថេរ​គង់វង្ស
                ធ្វើ​​នៅសៀម​រាប​, ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១១
            ព័ត៌​មាន​បន្ថែម​សូម​ទំនាក់​ទំនងៈ
  • លោក សេង សុខហេង            តំណាង​ណ្តាញ​​​បសហ​គមន៍ និង​បណ្តាញ​​ព្រៃឡង់        092 32 46 68
  • លោក វន់ ពៅ              ប្រធានសមា​​គមវិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA          012 53 47 96
  • លោក ស្វាយ ភឿន      បណ្តាញព្រៃឡង់ ខេត្តព្រះវិហារ                                     097 8010 422
  • លោក ដួង សុវណ្ណារ៉ា   បណ្តាញព្រៃឡង់ ខេត្តស្ទឹងត្រែង                                          097 6572 415
  • លោក ម៉ិញ នី              បណ្តាញព្រៃឡង់ ខេត្តកំពង់ធំ                                              097 8839093
  • លោក កឹម សូខន            បណ្តាញព្រៃឡង់ ខេត្តក្រចេះ                                         012 174941
website :          www.ourpreylang.files.wordpress.com
Facebook :      Prey-Lang-Its-Our-Forest-Too

Friday, December 9, 2011

អបអរសាទ ការរំលឹក​ខួប​៦៣ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ



សហគមន៍ទាំងជនជាតិដើមភាគ​តិច​ និង​មិន​មែន​ជនជាតិ​ដើម​ភាគ​តិច​ សិស្ស​ និសិ្សត កម្មករ​កម្មការិនី សហជីព តំណាង​អង្គការ​ ជាតិ​និង​អន្តជាតិ តំណាង​ស្ថានទូត​នានា​ប្រ​ចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា តំណាង​រាជរដ្ឋា​ភិបាល តំណាង​ស្ថាប័នព្រឹត្ត​សភា រដ្ឋសភា ប្រមាណជា​ ជាង​៤០០០ (បួនពាន់) នាក់ បានមកជួបជុំគ្នាដើម្បី​ប្រារពទិវា​សិទ្ធិ​មនុស្ស​ខួប​លើ​ទី​៦៣ នៅឯទីធារ​សួន​សេរីភាព។



គួរ​រំលឹក​ផង​ដែរ​ថា មុននឹង​ប្រារព​ពិធី​នៅលើ​សួន​សេរីភាព អ្នក​ចូល​រួម​ទាំងអស់​បាន ធ្វើពិធីដង្ហែរ​ក្បួន​ព្យុហយាត្រា ដោយ​សន្តិ​វិធី ពីចំនុច​ ខាងមុខ​រដ្ឋស​ភា​ ឆ្ពោះ​ទៅកាន់​ទីលាន​សេរីភាព ដោយ​ឆ្លង​កាត់​ផ្សារ​ កណ្តាល។ 

កម្មវិធី​ចាប់​ផ្តើម​ពីម៉ោង​ ៦ និង​ ៣០នាទី ព្រឹក ដល់​ម៉ោង​ ៤ រសៀល។

Thursday, November 24, 2011

វេទិ​កា​ព័ត៌​មាន​សហគមន៍​ថ្នាក់​ជាតិ​ឆ្នាំ​ទី​៤


The 4th National Community Media Forum

Since the year of 2008 till 2010, the National Advisory Group (NAG) on media, media production volunteer group, IP core people, Non-IP community people and other national community networks around 300-400 have always requested for supports from partner organizations to provide them the chance to show up their voices through national community media forum in terms of entertainment pictures including: Poems, Songs, Dances, Short Drama, Drawings, Video Clips that is a very crucial tool fully responding to the law of Cambodia and international covenants on human rights.

In this late 2011, in order to widely extend the awareness about the importance of community media to be deeply penetrated into grassroots communities and to improve the quality of the achievements of community media productions, the National Advisory Group (NAG) on media, media production volunteer group, IP core people, Non-IP community people and other national community networks have organized the shows and competitions of their achievements at local levels in advance in order to select the best ones to be shown and competed at national level.

You are invited to join the event on December 1st for the night show at Ratanak City Restaurant.  The show will start at 6 PM.

Friday, October 28, 2011

ប្រជាពលរដ្ឋបឹងកក់មានការព្រួយបាតម្មណ៍ចំពោះតុលាការក្រុង

ប្រជាពលរដ្ឋជាច្រើនគ្រួសារមានការព្រួបារម្មណ៍
យ៉ាងខ្លាំងចំពោះតុលាការក្រុងដែលកោះហៅពួក
គាត់ឲ្យចូលខ្លួនទៅស្រាយបំភ្លឺជាលើកទីពីរនៅថ្ងៃទី២ខែវិច្ឆិការឆ្នាំ២០១១ខាងមុខនេះ។ប្រជាពលរដ្ឋសង្ឈឹមនឹងជឿជាក់ថា
ប្រពន្ធ័តុលាការនឹងរកយុត្តិធម័និងឈរលើស្មារតី
ប្រកបដោយឆន្ទានុក្រមពិតៗ។

ប្រជាពលរដ្ឋជាច្រើនអ្នកបាននាំគ្នាទៅតុលាការក្រុង

កាលពីថ្ងៃទី19ខែតុលាឆ្នាំ2011វេលាម៉ោង9.30នាទីព្រឹកប្រជាពលរដ្ឋបឹងកក់6រូបត្រូវបានតុលាក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅ
ស្រាយបំភ្លឺក្រោមការចោទប្រកាន់ពីបទ"ជេរប្រមាថ
និងគំរាមកំហែង"របស់លោកសួង​ សុផល។ទង្វើនេះ
បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ហើយក៏នាំគ្នាយ៉ាងច្រើនកុះករមកជួបជុំគ្នានៅមុខ
តុលាការក្រុងភ្នំពេញដើម្បីទាមទាររកយុត្តិធម័ឲ្យបាន
និងសុក្រឹតបំផុត។









ពិភាក្សាជាមូយក្រុមស្រី្ត



នៅ ​ថែ្ង​ ទី ២០​ ខែ តុលា ឆាំ្ន ២០១១​គ្រូបង្គេល​ ភូមិ ប៉ាលហាល បានរៀប​ប្រជុំស្តី​ពីរការស្រោវជ្រោវរោគ​ស្រី្តនៅក្នុងភូមិប៉ាលហាលឃុំ​រីករាយសុ្រករវៀងខែត្តព្រះវិហារ​ដែលមាន​អ្នកចូលរូមចំនូន៥០នាក់​​។


ជាកិច្ជប្រជុំ​នាមានអ្នកចូលរូមចំនូន៥០នាក់សី្រ២៥នាក់​ក្នុងនេះគ្រូបងេ្គលភូមិ២នាក់​គោលបំណងនៃការប្រជុំ​ដើម្បី​ចង់ដឹងពីរសុខភាពរបរបស់គាត់​​បន្ទាប់មកពូកគាត់មានរោគចំនូប២០នាក់​


កើតរោគធា្លក់ស​។


បន្ទាប់មកយើងបានដាសតឿនអោយពូកទាំង២០ទៅមន្ទីពេទ្យជាប្រញប់ក្នុងរយពេលមូយខែក្រោយយើងក៍បានហៅក្រុមពូកគាត់មកសូរសុខភាពបានធូរស្រលជាងមុន។

Thursday, October 27, 2011

ពិភាក្សាពីរប័ណ្ឌអ្នកក្រីក្រដាក់មណ្ឌសុខភាព

ព្រះវិហារ សហគមន៍​​​ភូមិ ប៉ាលហាល នៅថ្ងែ ទី២២​ខែ​តុលា​ឆាំ្ន​២០១១​ប្រជុំ​​ជើ្រស​អ្នក​​​​​ក្រី​ក្រ​​ដើម្បី​​ដាក់​ចូល​មណ្ឌ​លសុ​ខភាព​ ដើម្បី​កុំ​អោយ​ប្រធាន​មណ្ឌល​សុខភាព​​យក​លុយ​​ពីរ​ពួក​គាត​ដែល​​ឈ្មោះ​​នៅ​​តារា​​​​​ នេះ​ស្រាប់​។​សុវ​ត្ថិភាព​បង់ថ្លែ​​សេវា​ឡើយ​។

ក្នុង​ ​​ការ​ប្រជុំ​​ជ្រើ​សនោះ​មាន​អ្នក​ចូល​​​​​ចំនូ​​​ន​៦០នាក់​ក្នុ​ង​។​ ​ក្នុង​នេះ​ផង​ដែល​មាន​​​អាធរ​ភូមិ​​​​​​​ឃុំ​មេ​ភូមិ​​ និងពេទ្យ​ស្មាក​ចិ​ត្ត​​​ទាំង​​២នាក់​​ស្រី​មូយ​នាក់​តំណា​​​ង​​​​​​​​​​​​​​ហគមន៍​​២​​​​​​​​​​​​​នា​ក់​​​​​​​​​​​​​​​​​​​​​ប្រុស១​នាក់​​ប្រជាជន​ចំនូន​៥៦​នាក់​ស្រី​៣៣​នាក់។​

បន្ទាប់​មកកិច្ចប្រ​ជុំជ្រើស​នោះ​ក៍សំរាច​បាន​ចំនូន​១៥​គ្រូសារ​​តំណាង​សហគមន៍​ក៍បានរៀបចំតារា​​ឈ្មោះ​ដើម​យក​​​ទៅ​អោ​យ​លោក​មេ​ភូមិ​មេឃុំ​​វាយត្រា​ជូន​រូច​​​ហើយ​​តំណាង​​សហគមន៍​​ក៍​​យក​​ឈ្មោះ​​ទាំង​​ទៅ​​​ដាក់​​​​នៅ​​មណ្ឌល​​វាយ​​ត្រា​​ជូន​​ហើ​យ​​ក៍​​​​​​​​ជូន​ប៍ណ្ណ​នោះ​ដល់​ពូកគាត់ហើយគាត់មា​នការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​គា​ត់​បាន​យល់​ពីរ​សារ​​​ប្រយោជន៍​នៃ​បណ្ណ័​។

ឯកឧត្ដម្ភ ទ្បូយសុផាត បានចុះប្រជុំស្ដីពីទប់ស្កាត់ប្រជាជនស្លាប់ដោយសារទឹកជំនន់



សឹ្ទងត្រែង ឯកឧត្ដម្ភ លូយ​សុផាត នៅពឹ្រកថ្ងៃទី ១៥តុលា​​នេះ​បាន​និយាយ​នៅ​មន្ទីរ​ព័ត៌​មាន​​​ខេត្ត​ថាដើម្បី​ទប់​ស្កាត់​កុំ​​​អោយ​ប្រ​ជា​ជន​លិច​លង់​ទឹ​ក​កំពុងតែ​ទ្បើង​នា​ពេល​បច្ចុប្បន្ន​នេះ​ឯក​ឧត្ដម​បាន​បណ្ដុះ​​​បណ្ដាល​មេ​ឃុំ​មេ​ភូមិ​គ្រាប់​ជាន់​ប្រមាណ​៨០​នាក់​លើ​មុខ​ជំនាញ​ការពារ​កុំ​​អោយ​ប្រជាជន​បាត់​បង់​ជីវិត ។



​​​​មានប្រសាសន៍បា្រប់ប្រជាជនជាង១០០រូបដែលចូលរួមប្រជុំស្ដីពីការពារជីវិតប្រជាជន​​​​​លោក​​​​​​​​​ ​ទិតជឺន​ជាច្វាយស្រុកសៀមបូក​ខេត្តស្ទីងត្រែងបាននិយាយថាដោយមានថវិកាស្ដួចស្ដើង​ដើម្បីយកមក​ចែកជូន​ប្រើប្រាស់ក្នុងកងកមាំ្លង​ ភូមិ ​ឃុំ​ ​ដែលបានបើកវគ្គបណ្ដុះបណ្ដាលមុខជំនាញ​ការពារកុំអោយ​ប្រជាជន​បាត់បង់​​​ជីវិតរួចមកហើយដល់មេភូមិមេឃុំប្រមាណ៨០នាក់។



គួរបញ្ជាក់ថា កាលពីពេលមុននឹងបញ្ចប់ការប្រជុំនេះ លោក​ ច្វាយស្រុកសៀមបូក​​​​​​​បានបញេ្ចញមតិ​ផ្សព្វផ្សាយពត៍មានអំពី​​ទឹកជំនន់​កំពុងលិចផ្ទះប្រជាជនជា​ច្រើន​សូមប្រយត័្នហើយរកកន្លែងណា​ដែល​សុវត្ដិភាព​។​

Friday, August 19, 2011

ក្រុម​សហគមន៍​ព្រៃ​ឡង់​ បន្ត​ចែក​ខិត្ត​ប័ណ្ណផ្សព្វ​ផ្សាយ​ពី ព្រៃឡង់​ ទៅដល់ អង្គការ​សហប្រជាជាតិ និង​បណ្តាស្ថាន​ទូត នានា

សហគមន៍​ព្រៃ​ឡង់​មួយ​ក្រុម​ក្នុង​ចំណោម​ក្រុម​សហគមន៍​ដ៏ទៃ ទៅដាក់​ខិត្ត​ប័ណ្ណ​ជូន​ស្ថាន​ទូត​ជប៉ុន

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែសីហា ឆ្នាំ២០១១ ក្រុម​សហគមន៍​ព្រៃ​ឡង់​ បានបន្ត​ចែក​ខិត្ត​ប័ណ្ណផ្សព្វ​ផ្សាយ​ពី ព្រៃឡង់​ ទៅដល់ អង្គការ​សហប្រជាជាតិ និង​បណ្តាស្ថាន​ទូត នានាក្នុងរាជធានី​ភ្នំ​ពេញ។

តាម​ប្រ​សាស​ប្រ​លោក​ ថៃ​ ប៊ុន​លាង សហគមន៍ព្រៃ​ឡង់ ខេត្ត​ក្រចេះ បានឲ្យ​ដឹង​ថា៖ ខិត្តប័ណ្ណ និង​ព័ត៌មាន​លំអិត​ស្តីពី​ ព្រៃ​ឡង់ នឹង​ត្រូវ​ចែក​ដល់​ដៃ​របស់ អង្គការ​សហប្រ​ជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​ព្រះរាជជាណាចក្រ​កម្ពុជា បណ្តាស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​រួមមាន ស្ថាន​ទូត​ជប៉ុន ស្ថាន​ទូត​ស៊ុយ​អែត ស្ថាន​ទូត​អាមេរិច ស្ថានទូត​ចិន ស្ថាន​ទូត​បារាំង ស្ថាន​ទូត​អង់គ្លេស ស្ថានទូត​អាលឺម៉ង់ ស្ថានទូត​កូរ៉េ(ខាង​ត្បូង) ស្ថានទូត​វៀត​ណាម ស្ថានទូត​អូស្រ្តាលី និងស្ថានទូត​ឥណ្ឌូនេស៊ី ព្រមទាំង​ សហគមន៍អឺរុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី និងធនាគារពិ​ភព​លោក។

យោង​តាម​របាយ​ការ​ណ៍​បូក​សរុប​​ របស់​ក្រុម​សហគមន៍​ព្រៃឡង់ មានតែ​ស្ថាន​ទូត​វៀត​ណាម​មួយ​គត់​ដែល​មិន​ហ៊ាន​ទទួល​យក​។ យើង​មិន​អាច​ដឹង​ពី​មួល​ហេតុ​ដែល​គេ​មិន​ហ៊ាន​ទទួល​ឡើយ។

Thursday, August 18, 2011

យុទ្ធ​នា​ការ​សែ្វង​រក​សំ​លេង​គាំ​ទ្រ​ការ​ពារ​ព្រៃ​ឡង់​ កក្រើក​ភ្នំ​ពេញ

ប្រជា​ជន​ធ្វើ​ការ​បន់​ស្រន់​ដល់​វត្ថុ​សក្តិសិទ្ធិ​ទាំង​ពួង​ឲ្យ​ជួយ​ការ​ពារ​ ព្រៃ​ឡង់ រួច​ផុត​ពី​ការ​កាប់​បំផ្លាញ​

មាន​ប្រជាជន​ប្រ​មាណ​ជា​ជាង២០០​នាក់​ មក​ពី​២០​ខេត្ត​-ក្រុង​នានា​ បាន​មក​ជួប​ជុំ​គ្នា ធ្វើ​យុទ្ធនាការណ៍​ស្វែង​រក​សំលេង​គ្រាំទ្រ​​ឲ្យ​មាន​ការ​ចូរ​រួម ការ​ពារ​ព្រៃ​ឡង់ ក្នុង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ព្រឹក​ថ្ងៃព្រ​ហស្បតី៍​ ទី១៨ ខែ​សីហា​ ឆ្នាំ២០១១។



យោង​តាម​សំដី​របស់​​តំណាង​សហគមន៍ បាន​ឲ្យ​ដឹង​ថា៖ សហគមន៍​ទាំង​នោះគឺ​មក​ពី​២០​ខេត្ត​-​ក្រុង រួម​មាន​ កំពង់ធំ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រ​ចេះ រតនៈគីរី មណ្ឌលគីរី កំពង់​ចាម​ កំពង់​ស្ពឺ តាកែវ ព្រះ​ស៊ី​ហនុ កំពត កោះកុង កំពង់​ឆ្នាំង សៀម​រាប បន្ទាយ​មានជ័យ ឧត្តរមានជ័យ ប៉ៃ​លិន បាត់ដំបង ពោធិសាត់ និង​រាជធានី​ភ្នំ​ពេញ។

តាម​ប្រ​ភព​ព័ត៌មាន​បានឲ្យ​ដឹង​ទៀត​ថា ការ​មក​ជួប​ជុំ​គ្នា​នៅ​ពេល​នេះ ក្នុង​គោល​បំណង​ធំ​តែ​មួយ​គត់គឺ ស្វែង​រក​ការ​គាំ​ទ្រ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ការ​ពារ ព្រៃ​ឡង់។ សកម្មភាពស្វែង​រក​ការ​គាំទ្រនេះ ធ្វើឡើង​ជាពីរ​ដំណាក់​កាលគឺ ១. ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​បន់​ស្រន់ ២. ចែក​ខិត្តប័ណ្ណផ្សព្វ​ផ្សាយ។

តាម​ប្រ​ភព​ដដែល​បាន​បន្ថែម​ថា សំរាប់​រាជ​ធានីភ្នំ​ពេញ ការ​បន់ស្រន់​ធ្វើឡើង​នៅ​ខាង​មុខ​ វិហារ​ព្រះអង្គ​ដងកើ និង​ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​នៅ​តាម​ប៉ុស្តិ៍ភ្លើង​ស្តុប​ សំខាន់​ៗ រួម​មាន ស្តុប​​វិមាន​ចំការ​មន ស្តុប​បូកគោ​ ស្តុប​ពេទ្យ​ចិន ស្តុប​ព្រះ​សក្យ​មុនីចេ​តិយ ស្តុប​ដេ​អិន ស្តុប​វត្ត​ព្រះ​ពុទ្ធ ស្តុប​ផ្សារ​ដើម​គ ស្តុប​ទួល​គោក​ និង​ស្តុប​ស្ទឹង​មានជ័យ។ ដោយ​ឡែក​ពិធី​បន់​ស្រន់​ ត្រូវ​បាន​ធ្វើ​នៅ​តាម​បណ្តាខេត្តនានា​ចំនួន​១៤​ខេត្ត ត្រូវ​នឹង​១៤៦ភូមិ ក្នុង​ថ្ងៃ​ដដែល​នេះដែរ។
សកម្មភាព​សហគមន៍​ចែក​ខិត្តប័ណ្ណផ្សព្វផ្សាយ ​ព្រៃឡង់ នៅ​ត្រង់​ចំនុច​ស្តុប​បូកគោ

ការ​ចែក​ខិត្ត​ប័ណ្ណនៅ​តាម​បណ្តា​ស្តុប​សំខាន់​ៗ ត្រូវ​បាន​បង្អាក់​ដោយ​​ក្រុម​​មន្រ្តី​នគរបាល​មូលដ្ឋាន​ ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​ ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ ចោល​សំរាម​នៅ​ទី​សាធារណៈ និងធ្វើ​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណដោយ​គ្មាន​ការអនុញ្ញាត​ពី​សាលារាជ​ធានី​ ភ្នំ​ពេញ។
ក្រុម​សហគមន៍​ត្រូវ​បាន​មន្ត្រី​ប៉ូ​លីស​មូល​ដ្ឋាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​សង្កាត់​បឹង​កេង​កង​៣​ ដើម្បី​អប់រំ

យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាជន​ដែល​ធ្វើ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ​នោះ​មួយ​ ចំនួន​ធំ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍សង្កាត់​នានា​ដើម្បី​ធ្វើ​ការ​​អប់​រំ និង​ធ្វើ​កិច្ច​សន្យា​ឈប់​បន្ត​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណ។

រហូត​មក​ដល់​ពេល​នេះពុំ​មាន​សហគមន៍​ណា​មួយ​ត្រូវ​បាន​ឃាត់​ខ្លួន​ឡើយ។ 

Friday, July 15, 2011

ការ​ឆូសឆាយ​ដី​របស់​ក្រុម​ហ៊ុន​ភាពីមិច​កម​លើ​ដី​របស់​ប្រជា​ជននៅ​ឃុំអន្សារចំបក់​​​

យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា​៣០០​នាក់​បាន​នាំ​គ្នា​ទៅ​តវ៉ា​ដី​ដែល​ក្រុម​ហ៊ុន​ភាពីមិច​បាន​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កក្ដដា។
ប្រជាជន​ប្រមាណ​៣០០​នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​ដី​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ភាពីមិច​រំលោភ​យក​ដែល​ដី​ទាំងអស់​មាន​ខ្លះ​ជា​កម្ម​សិទ្ធិ​របស់​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​២៤​ខៃ​កក្ដដា​ឆ្នាំ​២០១០​នៅ​ភូមិ​អារ៉ងព្រួច​ភូមិ​ថ្កោលតូច​ភូមិ​ថ្កោលធំ​ភូមិ​ខ្សាច់ល្អិច​និង​ភូមិ​សាន់សរ។
ប្រជាពលរដ្ឋ​បាន​ប្រមូល​គ្នា​ដើម្បី​ចេញ​ដំណើរ​ពី​ម៉ោង​៨​ដោយ​ធ្វើ​ដំណើរ​តាមរៈយ​ការ​ជិះ​ឡាន​ប៉ុន្ដែ​នៅ​ពេល​ដែល​ក្រុម​ប្រជាពលរដ្ឋ​បាន​ជិះ​ឡាន​មក​ដល់ មុខ​ប៉ុសប៉ូលិស​បាន​ឃាត់​ឡាន​របស់​ប្រជាពលរដ្ឋ​ដោយ​សួរ​ថា​តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ឆ្លើយ​ថា​គ្មាន​អ្នក​ជា​អ្នក​ដឹក​នាំ​នោះ​ទេ​គឺ​ប្រជាពលរដ្ឋ​ស្មះចិត្ត​ដោយ​ខ្លួន​ឯង​ហើយ​នៅភូមិ​សាន់សរ​ស្រាប់​តែ​ប៉ូលិស​​ប្រជាពលរដ្ឋ​ក៏​និយាយ​ទៀត​ថា​បើ​ឡាន​ដឹក​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​រឿង​ដី​លោក​ប៉ូលិស​ឯង​ឃាត់​ហើយ​បើ​ឡាន​ដឹក​ក្រយ៉ូង​វិញ​មិន​ឃើញ​ចាប់​នោះ​ទេ។​ពេល​នោះ​ប៉ូលិស​នៅ​តែ​មិន​ព្រម​អោយ​ឡាន​ដែល​ពួក​គាត់​ជិះ​នោះ​ទៅ​ដដែល​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​។​រហូត​ដល់​ទី​រួម​ស្រុក​ក្រគរ​ពេល​ទៅ​ដល់​គេ​មិន​ព្រម​អោយ​ប្រជាពលរដ្ឋ​ចូល​ឡើយ​បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ធ្វើ​អោយ​អ្នក​ដំណើរ​មិន​អាច​ឆ្លង​កាត់​បាន​។​ពេល​ឃើញ​ដូច​ច្នេះ​ទើប​ព្រម​អោយ​ប្រជាពលរដ្ឋ​ចូល​ក្នុង​មន្ទីរស្រុក​ពេល​នោះ​មាន​មន្ដ្រីស្រុក​បាន​ចេញ​មុខ​មក​ចរចា​ជា​មួយ​ប្រជាពលរដ្ឋ។
ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​អំពី​ការ​ដែល​ក្រុម​ហ៊ុន​ភាពីមិច​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដោយ​មិន​ប្រាប់​និង​សួរ​ពួក​គាត់​អោយ​បាន​ច្បាស់​ឡើយ​រឺ​ក៏​ដឹង​តាម​រយៈ​លោក​មេភូមិ​នោះ​ឡើយ​ហើយ​ក៏​មាន​អ្នក​ខ្លះ​លើក​ឡើង​ពី​សំនើរ​និង​សំនូមពរ​ជា​ច្រើន​ដើម្បី​អោយ​មន្ដ្រីស្រុក​ជួយ​ដោះ​ស្រាយ​អោយ​បាន​ឆាប់​ៗ។
ពេល​នោះ​សំនួរ​ខ្លះ​ដែល​បាន​សួរ​ក៏​បាន​ឆ្លើយ​ខ្លះ​ក៏​មិន​បាន​ឆ្លើយ​ចំនែក​ឯង​ការ​ធ្វើ​សំនើរ​និង​សំនូមពរ​អោយ​មន្ដ្រីស្រុក​ធ្វើ​ការ​ដោះ​ស្រាយ​ត្រូវ​បាន​គាត់​ឆ្លើយ​ប្រាប់​ថា​និង​ដោះ​ស្រាយ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទៀត។​ការ​រំ​ពឹង​ទុក​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ​សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំ​ស្រុក​ខេត្ត​ដោះ​ស្រាយ​បាន​ឆាប់​ៗ​ហើយ​ពួក​គាត់​និង​មិន​បាត់​​​បង់​ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ពួក​គាត់​នោះ​ឡើយ​ព្រោះ​ពួក​គេ​អាស្រ័យ​ទៅ​លើ​ដី​ស្រែ​ចំការ​របស់​ពួក​គេ​ទៅ​ថ្ងៃ​អនាគត់​ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ពុំទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។​​​​​​​​​​

ក្រុមហ៊ុនភាពីម៉ិចមកដល់ឃុំអញ្ចាញរូង

បន្ទាប់​ពី​ធ្វើ​ការ​ឈូស​ឆាយ​ដាំ​ដំឡូង​មី និង​ដាំ​ដើម​ប្រេង​ខ្យល់​នៅ​ខេត្ត​ពោធិ៍សាត់​ក្រុមហ៊ុន​ភាពីម៉ិច​ គ្រុប ក៏​បាន​បោះ​ជំ​ហ៊ាន​ចូល​ដល់​ខេត្ត​កំពង់ឆ្នាំង។

​​​យោង​តាម​របាយការណ៏​របស់​ក្រុម​ប្រឹក្សា​ឃុំ​ អញ្ចាញរូង បាន​ឲ្យ​ដឹង​ថា​៖ កាល​ពី​ថ្ងៃ​ទី ១១ខែ មិថុនា ឆ្នាំ ២០១១ នៅ​សាលា​ឃុំ​អញ្ចាញរូង លោក​ទី គឹមតុក ក្រុម​ប្រឹក្សា​ខេត្តពោធិសាត់និង​ជា​តំណាង​ឲ្យ​ក្រុម ហ៊ុន​​​ភាពីម៉ិចគ្រុបបាន​មក​ជួប​ប្រ​ជុំ​ពិ​ភាក្សាជា​មួយ​​ក្រុមប្រឹក្សាឃុំ និង លោក មេ​ភូមិ​ទាំង​​៦​ភូមិ​ អំ​ពី​បញ្ហា​ ដី​សម្បទានសេដ្ឋកិច្ចដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អញ្ចាញរូងស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង ។

មាន​ប្រសាសន៍​ក្នុ​អង្គ​ប្រ​ជុំ​នោះ​ លោក ទី គឹមតុក បាន​​លើក​​ឡើង​ថា៖​ វត្តមាន​របស់​ក្រុម​​ ហ៊ុនភាពីម៉ិច​នៅ​ជំ​​​​​​​​​​​​​​​​ហ៊ាន​ដំបូង​​នេះ​គឺ​ធ្វើ​ការ​​កំណត់​ព្រំ​ដី​ដែល​​ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុនភាពីម៉ិច. បន្ទាប់​​​មក​​យើង​និង​​ធ្វើ ​ការ​ស្រង់​ស្ថិ​​​​​​​​​​​​​តិ​ដី​និង​​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជា​មួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​​​បាន​​ទទួល​​ពី រដ្ឋាភិបាល ។ ការ​ស្រង់​ស្ថិតិ​ដី​និង​ប្រជា​ពលរដ្ឋ​គឺ​ស្រង់​តែ​ក្នុង​ដី​សម្បទាន​តែ​ប៉ុណ្ណោះ​ រីឯ​ដី​វិញ​គឺ​សំ​​ដៅ​ទៅ​លើ​ដី​ស្រែ​ដី​ចំ​ការ​ដី​ភូមិ​និង​ដី​ផ្សេងៗ​​ដែល​មាន​ពាក្យ​កាន់​កាប់​ឬ​គ្មាន​ពាក្យ​កាន់​កាប់​ក្ដី​គឺ​ស្រង់​​ទាំងអស់​ដើម្បី​ធ្វើ​ការ​ពិចារណា​និង​ធ្វើ​ការ​កាត់​ចេញ​ពី​ដី​សម្បទាន ​របស់​ក្រុម​ហ៊ុន ។

ថ្ងៃ​ទី ​១៤ - ១៥ ខែ មិថុនា ឆ្នាំ ២០១១ ក្រុម​ការ​ងារ​​នៃ​​ក្រុម​ហ៊ុន ភាពីម៉ិច ​បាន​​មក​​សហការ​ជាមួយ​ ក្រុម​ប្រឹក្សាឃុំ លោក​មេ​ភូមិ​ទាំង៦ភូមិ​ និង​អាជ្ញាធរ​​ស្រុក បរិបូណ៍ ដើម្បី​ចុះ​កំ​ណត់​ព្រំ​ដី​ពាក់ព័ន្ធ​ដោយ ​ធ្វើ​ការ​បោះ​បង្គោល​និង​បាញ់​ថ្នាំ​ក្រហម​តាម​បង្គោល​និង​តាម​ដើម​ឈើ​ជា​ច្រើន​ដែល​មាន​ចំ​ណុច UTM​=​០៤៣៤០០០/១៣៦៣០០០រហូត​ដល់​ចំណុច ​UTM=០៤៣៤០៧៥/១៣៨៥០០ពី​ព្រំប្រទល់​ឃុំ អញ្ចាញរូង​ទល់​និង ឃុំ ពេជ​ចង្វារ​ខាង​ជើង​ទៅ​ដល់​ព្រំ​ប្រទល់​ឃុំ អញ្ចាញរូង ខាងត្បូង​នៃ​ឃុំ ប្រស្នឹប ​​​​​។​ បន្ទាប់​ពី​ធ្វើ​ការ​កំណត់​ព្រំ​ដី​រួច​មក​ក្រុម​ការ​ងារ​ក៏​បាន​បន្ត​ដំណើរ​ការ​ស្រង់​ស្ថិតិ​ដី​និង​ប្រជាពលរដ្ឋ ដែល ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុនភាពីម៉ិច ។ លទ្ធផល​នៃ​ការ​ស្រង់​ស្ថិតិ​មាន​ដូច​ខាង​ក្រោម៖

១.ផ្ទៃ​ដី​ពាក់​ព័ន្ធ​សរុបៈ ៤១៦៣.៩ហិកតា​...ក្នុង​នោះ​មាន ដីស្រែ​ចំនួន ១៥៩៦ ហិកតា...ដី​ចំការ​ចំនួន ៦១២​ ហិកតា​... ដីភូមិ​ចំនួន ៤០៧.២ ហិកតា... ដី​ព្រៃ​​សម្រាប់​បង្កើត​សហគមន៍​ចំនួន ១៥០៧.០៥៦ ហិកតា... ដី​ចំណី​ស្ទឹង​ចំនួន ៣៥ ហិកតា និងដីផ្សេងៗ ចំនួន ៦.៥ ហិកតា ។ រីឯ​ស្ថិតិ​គ្រួសារ​ពាក់ព័ន្ធ ជាមួយ​ដី​សម្បទានសេដ្ឋកិច្ច​សរុប​មាន​ចំនួន ៥៨៧គ្រួសារ​និង​មាន​សមាជិក​សរុប​ចំនួន ២៧០៤ នាក់។

ការ​ចុះ​ស្រង់​ស្ថិតិ​ដី​និង​គ្រួសារ​ដែល​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន ភាពីម៉ិច បាន​ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០១១ ហើយ​ក្រុម​ប្រឹក្សាឃុំ​ក៏​បាន​បញ្ជូន​របាយការណ៍​នេះ​ទៅ​ស្រុក​រួច​ហើយ ។ តាម​ប្រសាសន៍​ របស់​អ្នក​ស្រី ប៉ិញ ​អាត​ ប្រ​ធាន សហគមន៍​ព្រៃឈើ​ស្ទឹង ខ្សាច់សរ​ ឃុំ អញ្ចាញរូង បាន​ឲ្យ​ដឹង​ថា៖ ​រ​​ហូត​​មក​ដល់ពេល​នេះ​ប្រជាពលរដ្ឋ​ទាំង ៥៨៧គ្រួសារ​​ដែល​មានដី​ស្ថិត​ក្នុង​តំបន់​ដី​សម្បទាន​នៃ​ក្រុម​ហ៊ុន ភាពីម៉ិច កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់​ដោយ​មិន​ទាន់​ឃើញ​រាជ​រដ្ឋាភិបាល​ឬ​ក្រុម​ហ៊ុន​មកប្រកាស​កាត់​ដី​ទំហំ ៤១៦៣.៩ ហិកតា​នេះ​ឲ្យ​ដល់ពួក​គាត់​នៅ​ឡើយ ។

ស្ថិត​​ក្នុង​​វ័យ​​ប្រមាណ​​ជាង​ ៤០​ឆ្នាំ​​ អ្នក​ស្រី​ ឆៅ សាវឿន​ ជា​​អនុ​ប្រធាន​​សហគមន៍​​ព្រៃ​​ឈើ​​បាន​​មាន ​ប្រសាសន៍​ទាំង​ទឹក​មុខ​​ក្រៀម​ក្រំ​ប្រាប់​មក​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត​ព័ត៌​មាន​សហគមន៍​យើង​ថា៖ ​ដី​ព្រៃ​ឈើគឺ ​ជា​អាយុ​ជីវិត​របស់​ប្រជាជន​បើ​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចំការ​សង់​លំ​នៅ​ដ្ឋាន​និង​គ្មាន​ព្រៃឈើ ​សម្រាប់​សង់​ផ្ទះ​ធ្វើអុស​ដុត​​នោះ​ទេ​​​​​​​​​​​​​​​​ ​យើង​នឹង​ជួប​គ្រោះ​មហន្ត​រាយ​​ជា​មិន​ខាន.....ត្បិត​ជីវិត​អ្នក​ស្រែ​គឺ ​ពឹង​ពាក់​អាស្រ័យ​ផល់​ទៅ​លើដីធ្លី​និង​ព្រៃ​ឈើ​នេះ​ឯង ។

​ទាក់​ទង​និង​ការ​កាត់​ដី​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ផលិត ​​ព័ត៍មាន​​សហគមន៍​និង ​ធ្វើ​ការ​អធិប្បា​យបន្ត​នៅ​ពេល​ក្រោយ ។


ហង្ស មាស






















Thursday, July 14, 2011

រំពឹង​ថា​នឹង​មាន​ការ​បណ្តេញ​ចេញ​ បន្ទាប់​ពី​កាល​កំណត់​ពេល​ចុះ​ឈ្មោះ​ជន​ចំណាក​ស្រុក

ដោយ​ Kate Bartlett
THE CAMBODIA DAILY

កម្មករ​កម្ពុជា​ជាង​១៧០.០០០នាក់​នៅ​ក្នុង​ប្រ​ទេស​ថៃ​ បាន​ចុះ​ឈ្មោះ​ជា​មួយ​អាជ្ញាធរ​ថៃ​ មុនការ​បញ្ចប់​រយៈ​ពេល​អនុគ្រោះ​៣០ថ្ងៃ​នៅថ្ងៃនេះ សម្រាប់​កម្មករ​ដែល​គ្មាន​លិខិត​ស្នាម។ ជន​ចំណាក​ស្រុក​កម្ពុជា​ដែល​ខក​ខាន​មិន​បាន​ចុះ​ឈ្មោះជាមួយ​អាជ្ញាធរ​ ពេលនេះ​ជួប​ហា​និ​ភ័យ​នៃ​ការ​ចាប់​ខ្លួន​និងការ​បណ្តេញ​ចេញ​ភ្លាមៗ។ លោក​ អេន​ឌី ហល អ្នកជំនាញ​ផ្នែក​ចំណាក​ស្រុក​នៅ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ប្រជាជន​និង​សង្គម​ របស់​សាកល​វិទ្យាល័យ ម៉ាហ៊ីឌុល​ ក្នុង​ក្រុង​បាង​កក បាន​​ថ្លែង​ថា​ វាមិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ដឹង​ពី​ចំនួន​ជន​ចំណាក​ស្រុក​កម្ពុជា​ដែល​នៅ​មិន​ទាន​ចុះ​ឈ្មោះ​ក្នុង​ប្រ​ទេស​ថៃនោះ​ ប៉ុន្តែ​ថា ទំនង​ជា​មាន​ចំនួន​តិច​ជាង​មុន​ច្រើន​ ព្រោះ​ថា​ដំណើរ​ការ​ចុះ​ឈ្មោះ​បាន "ទទួល​ជោគជ័យ​ដ៏ធំមួយ"។

លោក​ ហល​ បាន​កត់​សំភាល់​ថា​ ការ​បង្ក្រាប​ទៅ​លើ​ពលករ​ដែល​គ្មាន​លិខិត​ស្នាមកន្លង​មក​ដោយ​អាជ្ញា​ធរ​ថៃ គឺ​មិនអាច​ទៅ​រួច​ទេ​ ដោយ​សារ​តែ​ចំនួន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នៃ​ជន​ចំណាក​ស្រុកខុសច្បាប់ ដែល​ជា​រឿយ​ៗ​កើត​មាន​ការ​រំលោភ​បំពាន​លើ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ លោក​ ហល បាន​ថ្លែង​ថា បញ្ហា​នេះ​បាន​នាំឲ្យ​មាន​ការ​ចា​ប់​ខ្លួន​ និង​ការ​ជំរិតទារ​ប្រាក់​មុន​ពេល​ដោះ​លែង ដោយ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​លោក​បន្ថែម​ថា​ ក៏​មាន​ ការ​បណ្តេញ​ចេញ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​បង្កើន​ហានិភ័យនៃការ​ជួញ​ដូរ​ផល​ដែរ៕៚

Wednesday, July 13, 2011

​ក្រុ​​​​មអ្នកតវ៉ាតំបន់បឺងកក់ដែលត្រូវបាន ចាប់ខ្លូន ត្រូវបានដោះលែងវិញ ហើយ

ដោយ ​ហ៊ុល រស្មី



ស្រ្ដី​ពីរ​នាក់​ដែល​ចាប់​ខ្លូន​នៅ​ក្នុង ភ្នំពេញ​កាល​ពី ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ដែល​ធ្វើ​ការ​តវ៉ា​ពី​ការ​បណ្ដេញ​ចេញ​ដែល​ជិត​នឹង​កើត​ឡើង​ចំពោះ​អ្នក​ភូមិ​តំបន់​បឹង​កក់​ ប្រហែល​១.៥០០​គ្រួសារ​នោះ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​សក្រ។



អ្នក​ស្រី ណុន សុខេង អ្នកស្រី ទេព វណី្ណ ត្រូវ​បាន​ចាប់​ខ្លូន​ខណៈ​ពេល​ដែល​ព្យាយាម​ចូល​រូម​ជា​មូយ​អ្នក​តវ៉ា​​ជាង ១០០នាក់​ដែល​ត្រូវ​បាន​រារាំង​ដោយ​នគរបាល​នៅ​មុខ​សាលា​រាជធានី​ភំ្នពេញ។ ក្រុម​នេះ​ដើរ​ទៅ​កាន់​​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាម ​ទារសុំ​ការ​ពន្យល់​លិខិ​ត មូយ​ដែល​សាលា​ រាជធានីភ្នំពេញ​ បាន​ចេញ​នា​ព្រឹក​នោះ ដោយ​​ច្រាល​​​ចោល​សំណើ​របស់​ខ្លូន​សុំផ្ទះ​ល្វែង​ជាន់​ផ្ទាល់​ដី​មូយ​កន្លែង​នៅ​និង​តំបន់​បឹងកក់​ដើម្បី​ជំនូស​ ផ្ទះ​ដែល​ពូក​គាត់​បាត់បង់។
កាល​ពី​ម្សីល​មិញ អ្នក​ស្រី​ សុ​ខេងបាន​និយាយ​ថា​ អ្នក​ស្រី​ និង អ្នកស្រី វណី្ណ ត្រូវ​បាន​ដោះ​លេង​ពី​ស្នង​ការដ្ថាន​នគរបាល​​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​ស្រី​បដិសេធ​មិន​ព្រម​ផ្ដិត​មេដៃ​លើ​លិខិត​មូយ​ សារភា​ថា​ បាន​រំខាន​ដល់​ភាព​ស្ងប់ស្ងាត់តែ​ប៉ិណ្ណោះ។ អ្នក​ស្រី​បាននិយាយ​ថា​"​ខ្ញុំមិន​ផ្ដិត​មេដៃទេ​ ពីព្រោះ​ខ្ញុំមិន​បាន​ ប្រព្រឹត្ត​បទ​ឧក្រិត​ណា​មូយ​ឡើយ​​" នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍មូយ​ដែល​បាន​ដាក់​តាម​វេបសាយ​របស់​ខ្លូន​ ហើយ​ចុះ​កាល​បរិច្ចេទ​ថ្ងៃ​ព្រហស្បតិ័ សាលា​រាធានីភ្នំពេញបាន​បន្ទោស់​ការ​តវ៉ា​នេះ​ទៅ​លើ​ការ​ញុះញង់​ពី​សំណាក់​ "អ្នក​ខាង​ក្រៅ​"​ ដែលមិន​ប្រាប់​ឈ្មោះ​ ។ សេចក្ដី​ថ្លែង​ការណ៍នេះ​បាន លើក ឡើង ថា" សាលា​រា​ធានីភំ្នពេញ​សូម​អំពាវ​នាវ​អ្នក ភូមិដែល​នៅ​សេសសល់​មេត្តា​ស្ងប់ស្ងាត់ហើយ​កុំ​ជឿរ​ពាក្យ​​ញុះញង់​ណា​មូយពីសំណាក់​ខាង​ក្រៅ​ឲ្យ​ប្រឈម​មុខ​ជាមួយ​ក្រុម​អាជ្ញាធរ​ ដើម្បី​ផល់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពួក​គេឲ្យ​សោះ​។ការ​តវ៉ា​បន្តបែប​នេះ​ប្រឆាំង​ក្រុម​អាជ្ញាធររាជធានីភ្នំពេញ...គឺ​មិន​អាច​ទទួល​យក​បាន​​ទេ​។ដូច្នោះ​ហើយ​ក្នុង​នាម​អាជ្ញាធរ​មូលដ្ថាន​ ត្រូវ​តែ​ចាត់​វិធាន​ការ​សម​ស្រប​ដើម្បី​រក្សាសណ្ដាប់ធ្នាប់សាធារណៈ​ដល់​អ្នក​រស់នៅ​ក្នុង​រាជធានីទាំងអស់​"​។

អ្នក​ស្រី​សុ​ខេង​បាន​បរិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ អ្នកស្រី​បាន​និយាយ​ថា​"​ គ្មានការញុះញង់ពី​នរណា​ម្នាក់​ក្រៅ​ពី​សហគមន៍បឹង​កក់​ក្នង​ការធ្វើ​ការ​តវ៉ា​នេះ​ទេ​"​ ។ អ្នក​ស្រី​តុល​ ស្រី​ពៅ​ជា​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា​អ្នកភូមី​តំបន់​បឹង​កក់​ នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ដល់​ការ​ទាម​ទារ​សុំ​ផ្ទះ​សម្បែង​របស់​ខ្លូន​ត្រូវបាន​ឆ្លើយ​តប​។ អ្នក​ស្រី​បាន​និយាយ​ថា​ "ខ្ញុំ​ត្រៀម​ស្លាប់​នៅ​ថ្ងៃ​នេះ​ដើម្បី​​ជម្រក​សំរាប់​កូនៗ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​ ។ ​យើង​និង​បន្ត​ការ​តវ៉ា​រហូត​ដល់សាលា​រាជធានីភ្នំពេញ​រកដំណោះស្រាយ​ច្បាស់លាស់​ដល់​ពុក​យើង​" ។ លោក​ស្រៀង​ភារម្យ​នាយក​លេខា​ធិកាដ្ថាន​​ នៃក្រុមការងារពិសេស​​សិទ្ធិ​លំ​នៅដ្ថាន​​​​​ ជាអង្គកា​រក្រៅ​រដ្ថាន​ភិបាល​បាន​ព្យាករណ៍​ថា​ ការ​តវ់ានេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរទៅ​។
ដោយ​លើក​ឡើង​ពី​ជំលោះ​​ដីធ្លី​ដែល​បាន​ប្រែ​ក្លាយ​ជា​ហឹង្សា​នៅ​​កន្លែង​ដទៃទៀត​ ទូទាំង​ប្រទេសនោះ​ ​​
លោក​មាន​ប្រសាសន៍ថា​ត្រឺមត្រូវ។















អ្នក​ភូមិ​បឹង​កក់​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថកិច្ច​នៅ​ពេល​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​សា្ថនទូត​អង់គ្លេស

​​ភ្នំពេញ:​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជាង​១០០​នាក់​កាល​ពី​ព្រឹក​ថ្ងៃទី៧កក្តដា​នេះ​បាន​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថកិច្ច​ខណៈ​ពេល​បាន​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។ ទោះបី​ជា​ពុំ​មាន​អ្នក​របួស ប៉ុនែ្ដ​ស្រ្ដី​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន បញ្ជូន​ទៅ​ស្នងការដា្ឋន​ប៉ូលីស​រាធានី​ភ្នំពេញ។
ប្រជាពលរដ្ឋ​និយាយ​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែ​កក្ដដា​នេះ​ប្រជាពលរដ្ឋ​រស់​នៅ​បឹង​កក់​ជាង​១០០​អ្នក​បាន​បាំ​គ្នា​យក​ញត្តិ​ទៅ​ប្រគល់​ជូន​ស្ថានទូត​អង់គ្លេស់​ប្រចាំ​កម្ពុជា។ ខ្លឹម​សារ​ញតិ្ត​គឺ​សុំ​ឲ​ប្រទេស​មហា​អាណាចមួយ​នេះ​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពជា​ជា​ឲ​ជួយ​ពួក​គាត់​បាន​ទទួល​ដី​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សង់​ផ្ទះ​ផ្ទាល់​ដី​ដោយ​មិន​ទទួល​យក​ខុន​ដូ​សែល​រាជរដ្ឋាភិបាល​គ្រោង​-​សង់​ជូន​ពួក​គាត់​ឡើយ
​បន្ទាប់​ពី​យក​ញតិ្ត​ជូន​ស្ថានទូត​គង់គ្លេស​រួច​ពួក​គាត់​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​ឆោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​សមត្ថកិច្ច​រា​រាំង​នៅ​មុខ​សណ្ឋគារ​ភ្នំពេញ។ ការ​ប្រទូស្ត​រ៉ាយ​-​និង​សម្រែក​តវ៉ា​បាន​កើត​ឡើយ។អ្នក​ភូមិ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​-​គឺ​ឈ្មោះ​ទេព វណ្ណី​ភេទស្រី អាយុ​៣៤​ឆ្នាំ​រស់​នៅ​ភូមិ​២២​និង​ឈ្មោះ​ណន់ សុខ​-​ខេង ភេទស្រី អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​២៣ រួច​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​ប៉ូលីស​រាជ​ធានី​ភ្នំពេញ​ភ្លាម។​
​​សមត្ថកិច្ច​បាន​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​រហូត​ដល់​ផ្លូវ​លែខ​៨៦ ខាង​ជើង​សណ្ឋាគារ​ភ្នំពេញ​ហើយ​ពួក​គាត់​ស្រែក​ទាមទារ​ឲ​ដោះ​លែង​ស្រ្ដី​ពីរ​អ្នក​មក​វិញ ។ រហូត​ដល់​ម៉ោង​១០​កន្លះ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា​ថា​បើ​ក្រុម​អ្នក​តវ៉ា​នាំ​គ្នា​រំសាយ​សមត្ថកិច្ច​និង​ដោះ​លែង​ស្រ្ដី​ពីរ​អ្នក​នាក់​នេះ​ទៅ​វិញ​នា​-​រសៀល​ម៉ោង​៣ ។
​​គួរ​រំ​លឹក​ថា ថ្មីៗ​នេះ​ភូមិ​បឹង​កក់​បាន​នាំ​គ្នា​យក​ញតិ្ត​ទៅ​ដាក់​នៅ​សហគមន៏​អឺរ៉ុប​( EU )​ស្ថាន​ទូត​បារាំង​ស្ថាន​ទូត​អាមេរិក និង​ចុង​ក្រោយ​នេះ​ដាក់​នៅ​ស្ថាន​ទូត​អង់គ្លេស ក្នុង​គោល​បំណង​ឲ​រដ្ឋាភិបាល​ប្រទេស​ទាំនោះ​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពជា​យល់​ព្រម​តាម​សំណើរ​របស់​ពួក​គាត់​ គឺ​ប្រគល់​ដី​ទំ​ះំ​៤​មែត្រ​គុណ​នៅ​ជាន់​ផ្ទាល់​ដី ហើយ​បដិសេធ​បិន​ទទួល​យក​ខុនដូ​ឡើយ ។​
​​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​រួច​ហើយ គឺ​ដី​តំបន់​បឹង​កក់​-​រាជដ្ឋាភិបាល​បាន​ប្រគល់​ឲ​ក្រុម​ហ៊ុន​ស៊ូ​កា​កូ​អ៊ីន​វិ​និ​យោគ​រួច​ហើយ ហើយ​ក្រុម​ហ៊ុន​សង់​ខុន​ដូ​ជូន​ប្រជា​ពលរដ្ឋ ។​​​
ពី​មុន​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នេះ ចំនួន​៤.២៥២​គ្រួរសារ​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ​តែ​១.២០០​គ្រួសារ​ប៉ុណ្ណោះ ៕​ណូរ៉ា

​​​​​

ជន​ចំនាក​ស្រុក​ដុត​បំផ្លាញ់​ព្រៃ​ឈើ​យក​ដី​ដាំ​ដំទ្បុងមី​កើន​ខ្លាំង​នៅ​ស្រុក​សៀមបូក​

ស្ទឹងត្រែង ៖ សកម្មភាព​ជន​ចំណាក​ស្រុក​ដែល​ជា​បងប្អូន​ខ្មែរ​អ៊ិស្លាម​រួម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពួក​អ្នក​មាន​លុយ​មួយ​ចំនួន​បាន​កាន់​កាប់​រុក​រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធ​ ដើម្បី​ដាំ​ដំទ្បូងមី​បាន​កើត​ទ្បើង​ខ្លាំង​នៅ​តំបន់​ភ្នំក្រហម​ឃុំ​អូរឫស្សី​កណ្ដាល ស្រុក សៀមបូក ខេត្ត ស្ទឹងត្រែង ។


បើ​យើង​ជិះ​រថយន្ត​តាម​ផ្លូវលំ​មួយ​ខ្សែ​ពីចំនុច​ភ្នំក្រហម​ ចូល​ទៅ​កាន់​ទី​រួម​ស្រុក​សៀមបូក​ នោះ​យើង​នឹង​ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​សម្អាត់​ដី​របស់​ពួក​គេ​ដាំ​ដំទ្បូងមី ។ នៅ​តំបន់​នោះ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ទាន់​មាន​អ្នក​ទៅ​បោះ​ទីតាំង​យក​ដី​ដាំដំណាំ​ដំទ្បូងមី​ច្រើន​បែប​នេះ​ទេ គឺ​គ្រាន់​តែ​មាន​ដីចម្ការ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ដំទ្បូងមី​កំពុង​មាន​ទីផ្សារ​ខ្ពស់​អ្នក​ចំនូល​ថ្មី​ និង ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ បាន​កាន់កាប់​យក​ដី​រដ្ឋ​បែប​អនាធិបតេយ្យ​ ។ ជា​ពិសេស​បងប្អូន​ខ្មែរ​ចំណាក​ស្រុក​អ៊ិស្លាម​មក​ពី​ខេត្ត​កំពង់ចាម​ កើន​ទ្បើង​គួរ​ឲ្យ​បារម្ភ ។ ព្រៃ​នៅ​តំបន់​នោះ​សព្វ​ថ្ងៃ​នេះ​បាន​ប្រែ​ក្លាយ​ជា​វាល​ដ៏​ធំ​ល្វិងល្វើយ​អស់​ទៅ​ហើយ​ដោយ​សារ​តែ​គ្មាន​អ្នក​គ្រប់​គ្រង​ច្បាស់​លាស់ ។


អាជ្ញាធរ​មូល​ដ្ឋាន បាន​ឲ្យ​ដឹង​ថា​រឿង​កាប់​រុករាន​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំក្រហម​ នោះ​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​បាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​ដល់​ស្រុក និង ថ្នាក់​ដឹក​នាំ​ខេត្ត ។ បងប្អូន​ខ្មែរអ៊ិស្លាម គឺ​មុខ​សញ្ញា​ខ្លាំង​ខាង​កាប់​ព្រៃ​រាប់​សិប​ហិចតា​ក្នុង​មួយ​គ្រួសារ​យក​ធ្វើ​ជា​កម្មសិទ្ធិ ។​ពួក​គេ​អាង​អ្នក​ធំ​នៅ​ពី​ក្រោយ​ខ្នង​ហើយ​អ្នក​ខ្លះ​ទៀត​រស់​គ្រាន់​តែ​ចាំ​ដី​ឲ្យ​អ្នក​មាន​លុយ​តែ​ប៉ុណ្ណោះ ៕​​​

អ្នកស្រុកនៅសហគមន៏បុរីកីឡាតវ៉ាពីពាក្យបណ្ដឹងរបស់ប្រធានសហគមន៏

ដោយ ឃីសុវុឌ្ឍី


THE CAMBODIA DAILY


អ្នក ស្រុក នៅ សហគមន៏ បុរីកីឡា ប្រ ហែល ១០០ នាក់ បាន ធ្វើ ការ តវ៉ា នៅ សាលា ដំបូង រាជធានី ​ភ្នំពេញ​​ កាល ពី ព្រឹក ថ្ងៃ ម្សិល មិញ បន្ទាប់ ពី តុលាការ បាន កោះ ហៅ តំ ណាង សហគមន៏ ៥ នាក់ មក ធ្វើ ការ សាក សួរ ពាក់ ព័ន្ធ ពាក្យ បណ្ដឹង មួយ ដែល ត្រូវ បាន ប្ដឹង ដោយ លោក កង​សេដ្ឋ ជា ប្រ ធាន សហគមន៏ ​។

អ្នក ស្រី ភួង សុភាព ជា តំណាង សហគមន៏ បាន មាន ប្រ សាសន៏ ថា ពាក្យ បណ្ដឹង នេះ បាន កើត មាន បន្ទាប់ ពី មាន ការ តវ៉ា ដោយ ក្រុម សហគមន៏ កាល ពី ថ្ងៃ ទី ២៤ ខែ មិថុនា ​។ ​ ​​ ​​ ក្រុម អ្នក តវ៉ា ដែល មិន សប្បាយ ចិត្ត ដោយ សារ ពួក គាត់ មិន បាន ទទួល ផ្ទះ ល្វែង ដូច ដែល បាន សន្យា បន្ទាប់ ពី មាន ជម្លោះ ដី ធ្លី ដ៏ អូស បន្លាយ មួយ ចាប់ ពី ឆ្នាំ ២០០៣ មក មាន ការ ព្រួយ បារម្ភ ជុំ វិញ ប្រ ភព នៃ ខិតប័ណ្ណ ដែល ត្រូវ បាន ចែក ចាយ នៅ ក្នុង តំបន់ រស់ នៅ របស់ ខ្លួន ដោយ ប្រ ធាន សហគមន៏ ផ្សេង ទៀត ។ ​ ​ ​

ខណៈ​ ដែល ​​​​ពួក គាត់ បាន ដើរ កាត់ ផ្ទះ របស់ លោក កង សេដ្ឋ ដោយ ពិភាក្សា គ្នា ពី ខិតបណ័្ណ នោះ ពួក គាត់ បែ ជា ជាប់ ពាក់ ពន័្ធ នៅ ក្នុង ជម្លោះ ជា មួយ អ្នក ស្រី ហ៊ឹង វណ្ណា ជា ប្រពន្ធ របស់ គាត់ ទៅ វិញ ។

លោក កង សេដ្ឋ បាន មាន ប្រ​ សាសន៏ ថា លោក បាន ដាក់ ពាក្យ បណ្ដឹង ដោយ សារ ក្រុម អ្នក តវ៉ា បាន "រំ លោភ បំពាន មក លើ ក្រុម គ្រួ សារ និង ផ្ទះ សម្បែង របស់ លោក" ។ អ្នក ស្រី ភួង សុភាព បាន និយាយ ថា លោក កង សេដ្ឋ កំពុង ស្វែង រក សំណង ជា ប្រាក់ ចំនួន ៣០.០០០ ដុល្លារ ពី តំណាង ម្នាក់ៗ ​។

លោក ហ៊ឹង ប៊ុនជា ជា ព្រះ រាជ អាជ្ញា រង បាន មាន ប្រសាសន៏ ថា លោក រវល់ ណាស់ មិន អាច សាក សួរ អ្នក តំណាង ទាំង នេះ បាន ទេ កាល ពី ម្សិល មិញ ហើយ នឹង ការ កោះ ហៅ ពួក គេ ម្ដង ទៀត ​៕E

Monday, May 2, 2011

ក្បួន​ដង្ហែរ​ដ៏​ធំ​មួយ​ដឹក​នាំ​ដោយ​សហភាព​ការ​ងារ​កម្ពុជា​ ក្នុង​ទិ​វា​ពល​កម្ម​អន្តរ​ជាតិ​ ខួប​លើក​ទី​១២៥

ក្បួន​ដង្ហែរ​មកដល់​រង្វង់​មូល​សម្តេច​សង្ឃរាជ ជួន ណាត

រាជ​ធានី​ភ្នំ​ពេញ៖ ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី​១២៥ នៃ​ទិ​វា​ពល​កម្ម​អន្ត​រជាតិ​ ១ ឧសភា ២០១១ នេះ កម្មករ​ កម្មការិនី ប្រមាណ​ជា៣០០០​នាក់​ មកពីគ្រប់​វិស័យ​បាន​ មកជួបជុំ​គ្នានិង​ធ្វើ​ការ​ដង្ហែរ​ក្បួន ពី​សួន​ច្បារខាង​កើត​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ជាតិ ឆ្ពោះ​ទៅ​កាន់​មុខ​រដ្ឋភា​ជាតិ​ ដើម្បី​អប​អរ​សាទរ ទិវាពល​កម្ម​អន្តរ​ជាតិ​ផង​ និង​ដើម្បី​ដាក់​សំណើរជូន​រដ្ឋសភាជាតិ រាជ​រដ្ឋាភិបាល និងដាក់ញាតិជូនក្រសួង​យុ​ត្តិធម៌។

យោង​តាម​សម្តី​លោក អាត់​ ធន់ ប្រធានសហភាព​ការ​ងារ​កម្ពុជា បានឲ្យដឹង​ថាសហភាព​ការ​ងារ​កម្ពុជា ដែលមានឈ្មោះហៅកាត់​ថា CLC ជាអង្គការ​វិជ្ជាជីវៈឯករាជ្យ មាន​សមាជិក​ប្រមាណ​៦០០០០ (ប្រាំ​មួយ​ម៉ឺន​)​ នាក់ ​មកពី​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​ ៧ បានពិនិត្យ​ឃើញ​ថា ប្រមាណ​២ ទៅ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានភាព​សិទ្ធិ​ការងារ​កាន់​តែ​អាក្រក់​ទៅៗ ឧទាហរណ៍​ដូចជាការ​ចាប់​ខ្លួនថ្នាក់ដឹកនាំសហជីព​ដាក់​គុក ប្តឹងថ្នាក់​ដឹក​នាំ​សហជីព​ទៅ​តុលាការ បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព ការប្រើ​កិច្ចសន្យា​ខ្លី ការ​រើស​អើង​ការ​បង្កើត​សហគមន៍​​-​សមាគម កសិករ គ្រូ​បង្រៀន និង​មន្ត្រី​រាជ​ការ​
 ការឡើង​ថ្លៃ​នៃទំនិញគ្រប់​យ៉ាង (រួមមាន​ប្រសាំង) ជាមួយនឹង​ការ​ផាកពិន័យ​ពីសំណាក់​មន្រ្តី​នរគបាល​ចរាចរណ៍​មួយចំនួន ទៅលើ​អ្នក​រត់​ម៉ូ​តូ​ឌុប​ ម៉ូតូកង់បី​ និងឡាន​តាក់ស៊ី លើសពី​សៀវ​ភៅ​បន្ទុកជាដើម។

លោក​ អាត់ ធន់ បាន​បន្តទៀតថា កម្មករសំណង់ និងកម្មករ​ក្នុងវិស័យ​សេវាកម្ម ដូចជាតាម​ភោជ​នីដ្ឋាននានាជាដើម ក៏មិន​បានទទួល​ការ​ការពារ​ លក្ខខណ្ឌ​ការ​ងារ​ល្អ​ ការងារ​មាន​សន្តិសុខ និង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមានៅ​ឡើយ​ទេ ផ្ទុយ​ទៅវិញ រាជ​រដ្ឋាភិបាល បាន​នឹង​កំពុង​រៀប​ចំបង្កើត​ច្បាប់​សហជីព និង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល ដែលជាហេតុ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង ពីសំណាក់សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហព័ន្ធ​សហជីព និង​សមាគម ដែលជា​សមាជិក​របស់ សហភាព​ការ​ងារ​កម្ពុជា​ រួមមាន៖ សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់ដេរកម្ពុជា(C-CAWDU) សហព័ន្ធសហជីព​កម្មករ​និយោជិកវិស័យ​ទេសចរណ៍​និង​សេវា​កម្ម​កម្ពុជា(CTSWF) សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) សមាគម​មន្រ្តី​រាជ​ការឯករាជ្យកម្ពុជា(CICA) សមាគមកសិករ(FAPD) សហព័ន្ធសហជីព​ចំណីអាហារ​នឹង​សេវា​កម្ម​កម្ពុជា(CFSWF) និង​សហព័ន្ធសហ​ជីព​វិស័យ​សំណង់​នឹងព្រៃ​ឈើ(BWTUC)។

លោក​ អាត់ ធន់ ក៏​បាន​លើក​ឡើង​ទៀត​ថា  ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១២៥​ ឆ្នាំនេះ សហភាព​ការ​ងារ​កម្ពុជា​ដើរ​លើ​បរិបទ​ថ្មី​មួយគឺ កម្មករ​និង​សហជីព ទាម​ទារឲ្យមាន​​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ងារ​ផល​ប្រ​យោជន៍របស់​ពួក​គាត់ ព្រម​ទាំង​ធ្វើ​កំណែ​ទំរង់​សេដ្ឋកិច្ច​ជួន​មនុស្ស​ជាតិ។ ដូច្នេះ​ហើយ​យើង​បាន​ដាក់​សំណើរ​ទៅកាន់រដ្ឋសភាជាតិ រដ្ឋាភិបាល​ និងញាតិទៅកាន់ក្រសួង​យុតិធម៌ ចំនួន១០​ចំនុច​ដូចខាង​ក្រោម៖
  1. ​​រាជរដ្ឋា​ភិបាល​ត្រូវ បញ្ឈប់​រាល់​ការ​ប៉ុនប៉ង​បង្កើត​ច្បាប់​ ដែលរឹតត្បិតសេរីភាព​សហជីព សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល
  2. រាជរដ្ឋាភិបាលត្រូវ​ កំណត់​ប្រាក់​ឈ្នួល​រស់​នៅ​សមរម្យ​សម្រាប់​គ្រប់វិស័យ ជាពិសេស​វិស័យ​សេវាកម្ម​និង​សំណង់
  3. រាជរដ្ឋាភិបាល​ត្រូវ​ដាក់​ចេញ​នូវ​ការ​សម្រេច​មួយ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​បញ្ឈប់​ការ​ប្រើ​ប្រាស់​កិច្ចសន្យាខ្លី និងម៉ៅការ​បន្តខុសច្បាប់
  4. សូមរាជរដ្ឋា​ភិបាល និង​និយោជក បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​ចាប់​ខ្លួន​សកម្មជនសហជីព និងសិទ្ធិ​មនុស្ស
  5. សូម​ឲ្យ​មាន​ការ​ដោះលែងលោក សួស សន្ថា ប្រធាន​សហជីព ឲ្យមាន​សេរីភាព​ឡើង​វិញ ព្រោះវាជាការ​ចោទ​ប្រកាន់​ដ៏អយុត្តិធម៌
  6. រាជ​រដ្ឋា​ភិបាល​ត្រូវ​ចាត់​វិធានការ​ឲ្យមាន​ប្រសិទ្ធភាពចំពោះ​ក្រុម​ហ៊ុន​ចំនួន​១៣ ឲ្យទទួល​យក​កម្មករ​ចំនួន​១៤០នាក់ ដែល​ត្រូវ​បាន​បញ្ឈប់​ដោយ​សារ​តែ​ការ​ចូល​រួមកូដ​កម្ម​ទាម​ទារប្រាក់ឈ្មួលការពីថ្ងៃទី ១៣ ដល់ ១៦ ខែ​កញ្ញា ឆ្នាំ២០១០ ចូល​ធ្វើ​ការ​វិញ។
  7. រាជរដ្ឋាភិបាល​ត្រូវ​បង្កើត​តុលា​ការ​ការងារ ដើម្បី​ធានាដល់យុតិ្តធម៌ការងារ​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ឆាប់
  8. រាជរដ្ឋា​ភិបាល​ត្រូវ​គ្រប់គ្រង និងពង្រឹង​ប្រព័ន្ធ​សុខភាព និង​សុវត្ថិភាពនៅ​កន្លែង​ការ​ងារ​ និង​ប្រព័ន្ធសន្តិសុខ​សង្គម​សំរាប់​កម្មករ​គ្រប់​វិស័យ ជាពិសេស វិស័យ​សំណង់​ សេវាកម្ម និង​អ្នក​ប្រមូលសំរាម
  9. រាជ​រដ្ឋា​ភិបាល​ត្រូវ​រៀប​ចំ បញ្ចុះតំលៃប្រេង​សាំង​មក​ត្រឹម​ ៣០០០រៀល ក្នុង​មួយ​លីត្រ និង​តំលៃទំនិញ​ទីផ្សារ​ដែល​ជាតម្រូវ​ការ​ចាំបាច់​របស់​ប្រជាជន
  10. រាជរដ្ឋា​ភិបាលត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះ​មន្រ្តី​របស់​ខ្លួន​ជាពិសេស​មន្ត្រី​ប៉ូលីស​ចរាចរណ៍ដែល ធ្វើ​ការ​ផាក​ពិន័យ​បង្ខំឲ្យ​បង់​ប្រាក់​លើស​ពី​ច្បាប់​កំណត់
យើង​សង្កេត​ឃើញ​ថា​មាន​តំណាង​រាស្រ្ត​មកពី​គណបក្ស​​ សមរង្ស៊ី ក៏បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិ​ធី​នោះ​តាម​ការ​អញ្ជើញ​របស់​ សហភាព​ការងារ​កម្ពុជាផង​ដែរ។

លោក​ អាត់ ធន់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សហភាព​ការងារ​កម្ពុជា​ បានធ្វើ​លិខិត​អញ្ជើញ អ្នក​តំណាង​រាស្រ្ត​ចំនួន​បីរូប​រួមមាន ឯក​ឧត្តម​ ជាម យៀប​ តំណាង​រាស្រ្តគណបក្ស ប្រជាជន​កម្ពុជា ឯកឧត្តម​ កឹម​ សុខា តំណាងរាស្រ្តគណបក្ស សិទ្ធិ​មនុស្ស និង​ឯកឧត្តម គង់ គាំ តំណាង​រាស្រ្តគណបក្ស​ សមរង្ស៊ី ប៉ុន្តែ​ជាក់​ស្តែង មានតែ​អ្នក​តំណាង​រាស្រ្ត​មកពីគណបក្ស សមរង្ស៊ី ប៉ុណ្ណោះដែលមាន​វត្តមាន។

ក្បួន​ដែង្ហ​បាន​មកជួបជុំ​គ្នា​នៅខាង​មុខ​ រដ្ឋភាពដើម្បី​សម្តែង​នូវ​ទុក្ខ​សោក​របស់​កម្មករ​ កម្មការិនី


បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា របស់​តំណាង​សហភាព សហព័ន្ធ សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងអ្នកតំណាង​រាស្រ្ត​រួចមក តំណាង​សហភាព​ដែលមាន​លោក​ អាត់ ធន់ ព្រម​ទាំង​តំណាង​សហព័ន្ធ និង​សមាគម ក៏បាន​យក​សំណើរ​ទៅដាក់​ជូន​ រដ្ឋសភាជាតិ និង​យកញាតិទៅក្រសួង​យុត្តិធម៌ ប៉ុន្តែ​មានតែ​សំណើរ​ទៅរដ្ឋសភាជាតិ​ប៉ុណ្ណោះ​ត្រូវ​បាន​ទទួល​យក ដោយឡែក​ញាតិដែល​បញ្ជូន​ទៅ​ក្រសួង​យុត្តិធម៌​មាន​ការ​យឺតយាវ​ពេក ជាហេតុ​ធ្វើខកខាន​ជួប​ជាមួយនឹង​អ្នក​ទទួលពាក្យ។

លោក​ អាត់ ធន់ តំណាង​សហភាពការងារ​កម្ពុជា​ បាន​មានប្រសាសន៍​ថា លោកនឹង​ព្យាយាម​ជាថ្មី​ម្តង​ទៀត​នៅថ្ងៃ​អង្គារ៍ សប្តាហ៍​ក្រោយ តែ​ទោះ​ជា​យ៉ាង​ណាលោក​មាន​ការ​សប្បាយ​រីក​រាយ​ជា​ខ្លាំង និងថ្លែងអំណរគុណ​ចំពោះ ការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ អង្គការ​ក្រៅរដ្ឋាភិបាល និង​ជាពិសេស​អ្នក​តំណាង​រាស្រ្ត ដល់​សកម្មភាពរបស់​កម្មករ​ កម្មការិនីក្នុងឱកាស​ទិវា​ពលកម្មអន្តរជាតិ​លើកទី​១២៥​នេះ។

តំណាង​សហភាព​កម្ពុជា លោក​ អាត់ ធន់ សង្ឃឹម​យ៉ាង​មុត​មាំ​ថា រាជរដ្ឋា​ភិបាល​នឹងព្យាយាម​ដោះស្រាយសំណើរ​ទាំង​១០​ខាង​លើ​ និង​នៅ​តែបន្ត​សហការណ៍​និងគាំទ្រ​សកម្មភាព​របស់​ សហភាព គ្រប់​ពេល​វេលា៕

Wednesday, April 27, 2011

ជំរើស​ចុង​ក្រោយរបស់​ប្រជា​ជន​គឺ​មក​ខាង​មុខ​ផ្ទះ​សម្តេច​នាយក​រដ្ឋ​មន្រ្តី

អ្នកភូមិ​នៅ​រង​ចាំ​ការ​ជួយ​អន្ត​រាគមន៍​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី​ ដោយ​កាន់​រូប​ថត​លោក​និង​ភរិយារបស់លោក ដោយ​សង្ឃឹម​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ឆាប់​ទទួល​បាន​ជំនួយ


រាជធានីភ្នំពេញ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាជន​ប្រ​មាណជា​ ៤០ នាក់​ មកពី ឃុំស្រែ​ចារ ឃុំពីរធ្នូ និង​ឃុំឃ្សឹម ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ បាន​នាំគ្នា​មក​ស្វែង​រក​ជំនួយពីលោក​នាយក​រដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា នាព្រឹក​ថ្ងៃទី២៧ ខែមេសានេះ លើ​បញ្ហាដីធ្លី​របស់​ពួក​គាត់​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដែល​បានអះ​អាង​ថា​ បានទទួល​សិទ្ធិ​ក្នុង​ការកាន់​កាប់​ដី​តាមរយៈសម្បទាន។


យោង​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​វត្តមាន​នៅទី​នោះ​បានឲ្យដឹង​ថា ពួកគាត់មក​ខាង​មុខ​ផ្ទះ​របស់​លោក​នាយករដ្ឋមន្រ្តីថ្ងៃនេះ​ គឺតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ ៧៤គ្រួសារ នៅក្នុងឃុំ ពីរធ្នូ និងឃុំឃ្សឹម ដែលរងផលប៉ះ​ពាល់ពីសំណាក់​ក្រុមហ៊ុន សុវណ្ណវទ្ធី និងសំណាងអង្គរ ព្រមទាំង១១០ គ្រួសារក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្ត​ក្រ​ចេះ ដែលរងផលប៉ះ​ពាល់ពីសំណាក់​ក្រុមហ៊ុន ស៊ី អាយ វី


ពួកគាត់​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​ដូច​បាន​រៀបរាប់ឈ្មោះខាង​លើ បាន​ធ្វើ​ការ​ហាមឃាត់​ប្រជាជន មិនឲ្យ​ធ្វើ​ការដាំដុះ​លើដីរបស់​ពួក​គាត់ ដែលធ្លាប់​តែ​ដាំដុះ​បង្កបង្កើនផល​ជាយូរមក​ហើយ។ មិន​តែ​ប៉ុណ្ណោះក្រុម​ហ៊ុន​បាន​ដាក់​កំលាំង​ប៉េអឹម ជា​ច្រើន​ដើម្បី​គំរាមកំ​ហែង​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ដាំដុះ​លើ​ដី របស់​ពួក​គាត់​ដែល​ត្រូវ​បាន​រឹប​អូស​ដោយ​ក្រុម​ហ៊ុន។


ពួក​គាត់​បាន​បញ្ជាក់​ថា​ កង​កំលាំង​ប៉េ​អឹមទាំង​នោះ បញ្ជា​ដោយ​លោក ចិន ហុង​ស្រ៊ី ខុទ្ទកាល័យ​ខេត្ត។


បន្ទាប់​ពី​មាន​ការ​ជួប​ជុំ​របស់​ប្រជា​ជន​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយ​រដ្ឋមន្រ្តី​ប្រមាណជា ១០​នាទី គេ​ឃើញ​មាន​មន្រ្តី​នរ​គបាល បានមក​អញ្ជើញ​​អ្នក​ភូមិ​ទាំង​នោះ​ឲ្យ​ទៅ​រង​ចាំ​ចំណាត់​ការ​ពី​តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី នៅ​ខាង​មុខ​វត្ត​បុទុមវត្តី ក្រោម​ដើម​ពោធិ​មួយដើម​វិញ ដោយ​បញ្ជាក់​ថា​ បើ​ពួក​អ្នក​ភូមិ​នៅ​រង​ចាំ​ខាង​មុខ​ផ្ទះ​របស់​សម្តេច នោះ​នឹង​ពុំ​មានដំណោះ​ស្រាយ​ឡើយ។


បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ​បាន​សំ​រេច​ចិត្ត​ទៅ​ខាង​មុខ​វត្ត​បុទុមវត្តី តំណាង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ក៏​បាន​មកជួបដូច​សន្យា​ ហើយ​បានណែ​នាំ​អ្នក​ភូមិទាំង​នោះ​ឲ្យ​ធ្វើជា​លិខិតស្នើសុំ​អន្តរាគមន៍ ពីសម្តេច​នាយក​រដ្ឋមន្រ្តី​។


នៅ​វេលា​ម៉ោង​ប្រ​ហែល ២រសៀល លោក​អភិបាល​ស្រុក​ស្នួល​ក៏​បាន​មក​ដល់​ហើយ​ក៏បាន​ព្យាយាម​ បញ្ចុះ​បញ្ចូល​អ្នក​ភូមិ​ទាំងនោះឲ្យ​ត្រលប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ហើយ​សន្យា​ថា​នឹង​​ដោះ​ស្រាយ​បញ្ហា​នោះ នៅ​ថ្ងៃទី​២៨ ខែ​មេសា ដោយ​អញ្ជើញ​ទាំង​តំណាង​ក្រុម​ហ៊ុន ឲ្យ​ចូល​រួមផង​ដែរ។ ប៉ុន្តែ​លោក​អភិបាល​ស្រុក ក៏បានបញ្ជាក់​ផង​ដែរ​ថា​ លោក​មិន​ធានា​ថា​នឹង​អាច​ដោះ​ស្រាយ​ជូន​ប្រជា​ជន​តាម​សំណូមពរ​បាន​មួយរយភាគ​រយ​ទេ។


គួរ​បញ្ជាក់ផង​ដែរ​ថា ប្រជាជន​ដែល​រង​គ្រោះ​ហាក់​ដូច​ជា​គ្មាន​ជំនឿ​លើ​ពាក្យ​សន្យា​របស់​លោក​អភិបាល​ស្រុក​ឡើយ ព្រោះ​បន្ទាប់​ពី​លោក​អភិបាន​ស្រុក​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​វិញ ពុំ​មាន​អ្នក​ភូមិ​ណា​ម្នាក់​ចង់​ត្រ​ឡប់​ទៅ​វិញ​តាម​ការ​ស្នើ​សុំ​នោះ​ឡើយ។


ពួក​អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​មក​កាន់​ផ្ទះ​របស់​សម្តេចនាយក​រដ្ឋមន្រ្តី គឺ​ដោយ​សារ​តែ​វាជា​ជំរើស​ចុង​ក្រោយ​របស់​ពួកគាត់​ បន្ទាប់ពី​ការ​ព្យា​យាម​ស្វះស្វែង​រក​ដំណោះ​ស្រាយ​នៅ​ថ្នាក់​ ភូមិ ឃុំ ស្រុក និងខេត្ត​មិនបានសំរេច​មក៕៚