Friday, March 30, 2012

តើផ្តល់សម្បទានដីឲ្យគេអភិវ​​​​​​ឌ្ឍន៍ ឬ ផ្តល់ព្រៃឈើឲ្យគេកាប់បំផ្លាញ់ ?
                គំ​នរ​ឈើ​ទាំង​​នេះ​ ត្រូវ​បាន​​ប្រ​ជាពល​រដ្ឋ​ប្រ​ទះ​ឃើញ​​នៅ​​ឯ​​​ទី​​​​ធ្លា​នៃ​ស្នាក់​ការ​ក្រុម​ហ៊ុន​ដែល តាំង​នៅ​កណ្តាល​ព្រៃឡង់ កាល​​ពី​រ​ថ្ងៃ​​ពុធ​ម្សិល​មិញ​។ ចំ​ណែក​​​រូប​តូច​​ខាង​​ក្រោម​ជា​​​ម៉ា​ស៊ីន​អារ​ឈើ ធុន​​​ធំ ដែល​​បាន​ប្រើ​ប្រាស់​សម្រាប់​អារ​ឈើ​ដែល​ប្រ​ជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​នៅ​ឯ​ស្នាក់​ការ​ក្រុម​ហ៊ុន នោះ​​ផង​ដែរ​។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន​៤​ខេត្ត ខំ​ត​ស៊ូ​រុក​ល្បាត​បង្រ្កាប​ឈើ​នៅ​ក្នុង​តំ បន់​ព្រៃ​ឡង់​អស់​រយៈ​ពេល​៥​​ថ្ងៃនោះ​បាន​រក​​ឃើញ​ ក្រុម​​ហ៊ុន​​ដី​​សម្ប​​​ទាន​​ដែល​​​ទទួល​​​​​​បាន​​​​​អា​​​ជ្ញា​​​​​​ប័ណ្ណ​
ស្រប​​​ច្បាប់​​​ពី​​​រដ្ឋា​​​​ភិបាល​ គឺ​​​ក្រុម​​ហ៊ុន​​​​ដែល​​​បាន​​​ដំ​​​ឡើង​​​ម៉ា​​​ស៊ីន​​​អារ​​​ឈើ​​​ធុន​​​ធំ​​​ជា​​​ច្រើន​​​គ្រឿង​​​ដើម្បី​​​កាប់​​ឈើ​ និង​​​អារ​​​ច្រៀក​​​​ឈើ​ យ៉ាង​​​ច្រើន​​​សម្បើម​​ ដើម្បី​​​ដឹក​​​​ចេញ​​​យក​​ទៅ​​​លក់​​​នៅ​​ប្រទេស​​​វៀត​​ណាម​។
               នៅ​មុន​ពេល​ដែល​អ្នក​ភូមិ ចូល​ទៅ​​ដល់​ក្រុម​​ហ៊ុន សេង សា​រ៉ា​វុធ​ដែល​ត្រូវបានគេ​ប្រាប់​ថា ជា​​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​ CRCK​​របស់​វៀត​ណាម​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ដី​សម្ប​ទាន ពី​រដ្ឋា​ភិបាល ការ​​​ប្រ​ឈម​មុខ​ដាក់​គ្នា​មួយ បាន​កើត​ឡើង​ប្រ​មាណ​ជា​២០ នាទី រវាង​ក្រុម​អ្នក​ភូមិ និង សមត្ថ​កិច្ច​ដែល​កាង​ការ​ពារ​ក្រុម​ហ៊ុន នៅ​ពេល​ដែល​សមត្ថ​កិច្ច​បាន​រុញ​ច្រាន​ម៉ូតូ​​អ្នក​ភូមិ ដែល​​ព្យា យាម​ បើក​សំរុក​ចូល​ទៅ​​ក្នុង​បរិ​​វេន​ដី​របស់​ក្រុម​ហ៊ុន​​ សេង សា​រ៉ា​វុធ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​មាន​រិទ្ធ ក្នុង​ស្រុក​សណ្តាន់​។
                ប៉ុនែ្ត​ការ​ប្រ​ឈម​មុខ​ដាក់​គ្នា​នេះ​ បាន​ធូរ​ស្រាល​ទៅ​វិញ ​នៅ​ពេល​ដែល​អភិ​​បាល​រង​ខេត្ត និង​អភិ​បាល​ស្រុក បាន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ មើល​អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន និង​បាន​អនុញ្ញាត​ឲ្យ អ្នក​ភូមិ​ចូល​មើល​ទៅ​ខាង​ក្នុង​ក្រុមហ៊ុន ជា​មួយ​ការ​សន្យា​ថា​នឹង​មិន​ប្រើ​អំ​ពើ​ហិង្សា​ នៅ​ខាង​ក្នុង​ប​រិ វេន​ក្រុម​ហ៊ុន​ឡើយ​។
                ការ​ដើរ​ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​នេះ ធ្វើ​ឡើង​នៅ​ពេល​​អ្នកភូមិ​ បាន​បង្រ្កាប​ការ​កាប់​ឈើ​ខុស ច្បាប់​បាន​ប្រមាណ​ ៣៦៤ ម៉ែត្រ​គូប​ហើយ​ដុត​បំ​ផ្លាញ់​ចោល នៅ​ក្នុង​ព្រៃ​​ឡង់​ ក្នុង​អំ​ឡុង​ការ​ដើរ ល្បាត​រយៈ​ពេល​ ៥​ ថ្ងៃ​។
                លោក ឈុំ ឈិន តំ​ណាង​អ្នក​ភូមិ​បាន​និយាយ​​ថា អ្នក​ភូមិ​គ្រាន់​តែ​ចង់​ឃើញ​អាជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន និង ពិ​​និត្យ​​មើល​ថា មាន​អ្វី​ខ្លះ នៅ​ខាង​ក្នុង​ក្រុម​ហ៊ុន​នេះ និង​ចង់​ដឹង​ពី​មូល​​ហេតុ ដែល​ប៉ូ​លិស និង​កង​រាជ​អាវុធ​ហត្ថ មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ខាង​ក្នុង​។ អ្នកភូមិមិនមែនទៅដុតបំផ្លាញក្រុមហ៊ុនទេ។ លោកបានចោទសួរថា៖ << ហេតុអ្វីបានជាទាហាន ប៉ូលិសកងរាជអាវុធហត្ថ ការពារក្រុមហ៊ុន ? ប្រាកដជាមានអ្វីខុសច្បាប់នៅខាងក្នុងដែលពួកគេ មិនចង់ឲ្យឃើញ>>។ លោកបន្តថា ក្រុមហ៊ុន មានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នេះ ប៉ុនែ្តក្រុមហ៊ុន ក៏មាន កាតព្វកិច្ច ត្រូវប្រាប់អ្នកភូមិឲ្យដឹងដែរថា តើគម្រោងអភិវឌ្ឍន៍របស់ពួកគេ មានអ្វីខ្លះ វាប៉ះពាល់ដល់ ការរស់នៅចិញ្ចឹមជីវិតរបស់អ្នកភូមតំបន់នេះ ឬអត?នៅពេលដែលអ្នកភូមិចូលទៅដល់ ក្រុម ហ៊ុនសេង សារ៉ាវុន ពួកគាត់មានការភ្ញាក់ផ្អើងងហងលយ៉ាងខ្លាំងដោយឃើញគំនរឈើហ៊ុប និងគំនរឈើ អារយ៉ាងច្រើនសម្បើមជាមួយម៉ាស៊ីនរ៉ែអារឈើធុនធំ យ៉ាងហោចណាស់ចំនួន៣គ្រឿន សម្រាបអា រច្រៀកឈើទាំងនោះ កុងតឹន័រជាច្រើនសម្រាបដឹកជញ្ជូនឈើចេញ។ លោកឈុំយិន បានបញ្ចាក់ ថា៖<<ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំបានឃើញដើមឈើ​យកជ័រ​ច្រើនត្រូវបានគេកាប់គរទុក និងអារច្រៀក នៅក្នុងក្រុមហ៊ុន>> ។ 
                    ក្រុមអ្នកភូមិ បាននិយាយថា នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើមឈើច្បោះ ធំៗ របស់ពួកគាត់ ដែលមានទំហំ ខ្លះរហូតដល់២ឱប​ មានកម្ពស់ពី​ ២០ ទៅ ៣០​ ម៉ែត្រ ប្រមាណ ៦០០ ដើម ដែលពួកគាត់ធ្លាប់តែដងជ័រ យកទៅលក់ ដើម្បីជួយទ្រទ្រង់ជីវភាពដែលក្រីក្រនោះ ត្រូវ
បានគេកាប់ស្ទើរគ្មាន់សល់។
                      លោក មិញ នី វ័យ ៤៨ ឆ្នាំ ជាអ្នកភូមិមកពីភូមិ មកពី​ខេត្ត​ព្រះ​វិហារ បាន​និយាយ​ថា លោក សូម​ស្នើ​ឲ្យ​រដ្ឋា​ភិ​បាល បញ្ឈប់​ការ​ផ្តល់​អា​ជ្ញា​ប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុន​នេះ នៅ​ពេល​ដែល​ពួក​គេ ​មក អភិវឌ្ឍន៍ ដោយអារដើមច្បោះជ័ររបស់អ្នកភូមិ ជារៀងរាល់ថ្ងៃ។  លោក   បានបញ្ជាក់បន្ថែមទៀតថា ៖ << ខ្ញុំ មិនដែលគិតថា ក្រុមហ៊ុនអារឈើសេង សារ៉ាវុធ បំផ្លាញ់ដើមឈើធំៗដល់ម្លឹងទេ។ ខ្ញុំមាន រភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញដើមច្បោះជ័រយ៉ាងច្រើនសម្បើម នៅក្នុងក្រុម​ហ៊ុននេះ>>។ លោកបាន និយាយថា មន្រ្តីខេត្តកំពង់​ បានប្រាប់ថា ក្រុមហ៊ុន សេង សារ៉ាវុធ មាន​អាជ្ញាប័ណ្ណធ្វើគ្រឿងសង្ហារឹម នៅក្នុងព្រៃនេះ ប៉ុន្តែលោក មិនឃើញមានកៅអី ឬតុ នៅខាងក្នុងក្រុម ហ៊ុននេះទាល់តែសោះ។ លោក  ឃើញមានតែឈើដែលគេកាប់សម្រាប់នាំចេញទៅបរទេស តែ ប៉ុណ្ណោះ ។
                      លោក មិញ​ នី បានបន្តថា៖ <<ប្រសិន បើរដ្ឋាភិបាល មិនបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុន នេះទេ មួយឆ្នាំក្រោយ ដើមច្បោះជ័រ នៅព្រៃឡង់ នឹងត្រូវបំផ្លាញ់ឍទាំងស្រុងដោយក្រុមហ៊ុន សេង
សារ៉ាវុធ  ក្រុមហ៊ុន CRCK និងក្រុមអ្នកកាប់ឈើខុសច្បាប់ផ្សេងទៀត>>។
                     លោក សុខ ភ្លុក វ័យ ២៧ ឆ្នាំ បានថ្លែងថា ឥឡូវនេះ អ្នកភូមិអាចរកឃើញកាន់តែច្បា- ស់នឹងភ្នែករបស់ពួកគេថា នរណាបំផ្លាញ់ដើមច្បោះជ័រ និងដើមឈើផ្សេងៗទៀតនៅព្រៃឡង់ ព្រោះ
ឈើគ្រប់ប្រភេទមាននៅខាងក្នុងក្រុមហ៊ុនអារឈើនេះ។ លោក បានថ្លែងបន្តទៀតថា៖ <<ខ្ញុំអាណិ- តដើមឈើរបស់ខ្ញុំខ្លាំងណាស់ ដោយសារតែក្រុមហ៊ុន មានអាជ្ញាប័ណ្ណនេះហើយបានកាប់បំផ្លាញ​ដើមឈើទាំងអស់ដោយស្របច្បាប់ ដើម្បីនាំចេញទៅលក់នៅបរទេស>>។   



















មនុស្សរាប់រយនាក់ចូលកាប់រានព្រៃយកដីក្នុងក្រុមហ៊ុនហួតសម្បត្តិនៅតំបន់កា៣

ក្រចេះ៖មនស្សរាប់រយនាក់បានចូលទន្រ្ទានកាប់រានព្រៃយកក្នុងក្រុមហ៊ុន  ហួតសម្បត្តិ នៅក្នុងព្រៃការពារដែនជំរកសត្វស្នួល ស្រុកស្នួលដោយគ្មានការទប់ស្កាត់ទ្បើយ។
             ក្រុមហ៊ុនហួតសម្បត្តិ បានទទួលដីសម្បទានពីររដ្ធាភិបាលចំនួន ៦.៤៣២ហិកតា ស្ថិតនៅក្នុងតំបន់ដែនជំរកសត្វស្នួល ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានទីតាំងជាប់ជាមួយ ក្រុមហ៊ុនធីធីវ៉ាយដែលមានរឿងអាស្រូវដោយសារសន្តិការពារក្រុមហ៊ុន នេះបាញ់ប្រជាពលរដ្ឋរបួសបួននាក់កាលពីរចុង
ខែមករា ឆ្នាំ២០១២កន្លងមក។
                ប្រភពពីរ ស្រុក ស្នួល បានអោយដឹងថាចាប់តាំងពីរមានព្រិត្តិការណ៏សន្តិសុខក្រុមហ៊ុនធីធីវ៉ាយ បាញ់ប្រហារប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅតបន់កា៣​មកជាមនស្សរាប់ពាន់នាក់ ដោយមាន​ការអូសទាញពីរមេខ្យល់បាន លើកគ្នាចូលទៅកាប់ព្រៃរានចាប់យកដីនៅតំបនន់កា៣ក្នុង ក្រុមហ៊ុនហួតសម្បត្តិ។
                លោក ម៉ោ ហឿន តំណាង ក្រុមហ៊ុនហួត សម្បត្តិ បានអោយដឹងថា ពេលក្រុមហ៊ុនសិក្សាពីរផលប៉ះពាល់កាលពីខែ កក្កដា ឆ្នាំ២០១១មាន មនស្សប្រមាណ៩៦៥ គ្រួសារប៉ុណ្ណោះ ដែលបានកាប់រានព្រែយកដី ប៉ុន្តែបច្ចុប្បន្ឋនេះក្រុមហ៊ុនបានចុះស្រង់ស្ថិតិកាលពីរដើមខែ មិនា ឆ្នាំ​២០១២នេះ រកឃើញថាកើនទ្បើងរហូតដល់១.៧៤៩គ្រួសារឯណោះ។
          លោកតំណាងក្រុមហ៊ុនបានអោយដឹងថា នៅពេលបច្ចុប្បន្ឋនេះ ក៏មានការចូលកាប់រានព្រៃយកដីនៅក្នុងក្រុមហ៊ុនជាបន្តាប់ ជាក់ស្តែងនៅចំនុចអូដុងថាប់ ជិតប៉ុស្តិ៍នគរបាលវរការពារព្រំដែន៦១៩ ផ្នែកស៊ើបការណ៍ កំពុងតែមានការកាប់រានព្រែយកដីយ៉ាងអនាធិបតេយ្យ ដែលមានប្រពន្ឋ របស់លោកស៊ិន សាន ប្រធានប៉ុស្តិ៍នេះបានជួលមនស្សប្រមាណ១០០នាក់ ឱ្យចូលកាប់ព្រែរាយកដី។
          លោកម៉ៅ ហឿន បានបន្តថា ក្រៅពីរប្រពន្ឋលោក ស៊ិន សាន ក៍មានមនស្សជាច្រើននាក់បានធ្វើសកម្មភាពកាប់រានព្រៃយកដីនៅក្នុងក្រុមហ៊ុននាពេល បច្ចុប្បន្ធនេះ។លោកតំណាងក្រុមហ៊ុនបានសំណូមពរឱ្យអាជ្ញាធររដ្ខាភិបាលជួយធ្វើការទប់ស្កាត់សកម្មភាព កាប់រានព្រៃយកដី ដែកំពុងកើតមាននាពេលសព្វថ្ងៃនេះជាបន្ទាន់។
        លោក តំណាងក្រុមហ៊ុនបានបន្តថា កន្លងមកក្រុមហ៊ុន បានរាការបន្តបន្ទាប់ទៅអាជ្ញាធរស្រុកស្នួល អាជ្ញាធរ ខេត្តក្រចេះ នឹង ប្រធានព្រៃការពារដែនជំរកសត្វស្នួល ជាបន្តបន្ទាប់ ប៉ុន្តែចំនួនអ្នកចូលកាប់ព្រៃយកដីបានកើនទ្បើងពីរមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។
             កន្លងមកគេសង្កេតឃើញថា ដោយសារការធ្វេសប្រហែរបស់អាជ្ញាធរនឹង មន្រ្តីបរិស្ថានដែលការពារតំបន់ដែនជំរកសត្វស្នួល ទើបមានអ្នកចំនាកស្រុករាប់ពាន់អ្នកចូលកាប់រានព្រៃយកដីក្នុងតំបន់នោះ។
             លោកអ៊ីវ សាភុំអភិបាលស្រុកស្នួលបានមាន ប្រសាសន៍ថា លោកពុំដែលបានទទួលរបាយការណ៍ពីរបញ្លានេះទេ។ ចំនែកការកាប់រានព្រៃយកដីដោមន្រ្តីប៉ូលិសការពារព្រំដែន៦១៩ នាពេលថ្មីៗនេះ លោកក៍ពុំបានទទួលរបាយការណ៍នៅទ្បើយ ។ ម៉្យាងទៀតតំបន់នេះ ស្ថិតនៅក្នុងក្រោមការក្រប់កគ្រងរបស់មន្រ្តីបរិស្ថានដែនជំរកសត្វស្នួល។
        លោកអភិបាលស្រុកស្នួល បានទទួលស្គាល់ថា​ ចំនួនប្រជាពលរដ្ឋដែលចូលមកកាប់រានយកដី មានចំនួនកើនទ្បើងមែន ហើយក្រុមការងារក្រសួងបាន ផ្អាកការវាស់វែងដោយសារតែចំនួនប្រជាពលរដ្ឋបានចូលមកកាប់ រានព្រៃយកដីនេះកាន់តែច្រើទ្បើង។
        លោក គង់ ងីម នាយកដែនជំរកសត្វស្នួល មិនអាចទំនាក់ទំនងសុំការបំភ្លឺចំពោះការធ្វើសប្រហែសក្នុងការទប់ស្កាត់ការកាប់រានព្រៃយកដីក្នុងទំបន់ដែនជំរកសត្វ
ស្នួលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។

Thursday, March 29, 2012

អ្នកព្រៃឡង់ខកចិត្តនិងអាជ្ញាធរអសកម្មការពារតំបន់ព្រៃឈើ

  កំពង់ធំ:  ប្រជាជនប្រមាណ៥០០នាក់ ដែលខកចិត្តនិងភាពអសកម្មរបស់អាជ្ញាធរថា មូលហេតុធ្វើឲ្យ​ពួកគាត់អស់ជំនឿនិងបាននាំគ្នាជិះប្រមាណ២៥០គ្រឿង ចូលក្នុងតំបន់ព្រៃឡង់កាលពីចុងសប្ដាហ៍​នេះនៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងការកាប់ឈើខុសច្បាប់ដែលពួកគេអះអាងថា កំពុងតែ​បំផ្លិចបំផ្លាញតំបន់នេះ។
     ប្រជាជនមកពីខេត្តចំនួនបួនជុំវិញព្រៃឡង់ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង កំពុងធំ និងព្រះវិហារ​បានប្ដេចជ្ញាបន្តការល្បាតក្នុងរយៈកាលប៉ុន្មានថ្ងៃខាងមុខនេះហើយនិងធ្វើការបិទផ្លូវមួយរបស់​ក្រុមហ៊ុនចំការកៅស៊ូ CRCKនៅក្នុងតំបន់ព្រៃនោះបានរួមចំនែកក្នុងការបំផ្លាញនិងគំរាមគំហែងដល់​ជីវិតប្រជាជននៅតំបន់នោះ។
    លោកសឹម ស៊ាន តំណាងប្រជាជនមកពីខេត្តកំពង់ធំ ថា ការជិះម៉ូល្បាតនេះ នឹងបន្តធ្វើពេញមួយ​សប្ដាហ៍តែម្ដង។
    លោកបន្តថា ៖ "មូលហេតុដែលយើងសម្រេចធ្វើដូច្នេះ គឺដោយសារចំនួនអ្នកកាប់ឈើខុសច្បាប់​បានកើនឡើងប៉ុន្តែអាជ្ញាធរមិនធ្វើអ្វីសោះក្នុងការបញ្ឈប់អ្នកទាំងនេះ ដូច្នេះ យើងត្រូវធ្វើការងារនេះ​ជួសគាត់"។
     លោកបន្តទៀតថា ប្រជាជនបានរកឃើញប្រមាណ ៥០ម៉ែត្រគូបហើយដែលពួកគាត់ផ្ដល់ទៅ​ឲ្យខេត្តធ្វើជាវត្ថុតាង។
     លោកសឹម ស៊ាន បានបន្តថា៖"ខ្ញុំមិនភ័យខ្លាចការចាប់ខ្លួននោះទេពីព្រោះខ្ញុំមិនបានបំផ្លាញព្រៃ​ខ្ញុំកំពុងតែការពារព្រៃឈើតំបន់នេះ"។
    តំណាងម្នាក់ទៀតលោក ឱម មិច អាយុ៤៨ឆ្នាំ បានឲ្យដឹងថា ក្រុមប្រជាជនគ្រោងនិងធ្វើការ​បិទផ្លូវទៅការដ្ឋានរបស់ក្រុមហ៊ុន CRCK នៅក្នុងឃុំមានរិទ្ធក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅ​ថ្ងៃពុធ។លោកថា៖"យើងនិងបិទផ្លូវនេះ ពីព្រោះចងឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយលើ​ សកម្មភាពរបស់ក្រុមហ៊ុន។ក្រុមហ៊ុននេះកំពុងកាប់ឈើក្នុងព្រៃឡង់ គឺអនាធិបតេយ្យ"។

      លោកបានបញ្ជាក់ថា៖"យើងមិនមែនជាមន្ត្រីព្រៃឈើនោះទេប៉ុន្តែយើងកំពុងការពារព្រៃឈើ ​...បើមិនដូច្នោះ ក្មេងជំនាន់ក្រោយនិងមិនបានឃើញព្រៃឈើទាំងនោះទៀតទេ"។

       លោក ផាន់ សុផេង ស្នងការនគបាលខេត្តកំពង់ធំនិង លោក អ៊ុង មូលី អធិកានគបាលស្រុក​សណ្ដាន់បានថ្លែងថា មិនទាន់មានផែនការដាក់ពង្រាយនគរបាល នៅតំបន់នោះថ្ងៃពុធនេះនៅ​ឡើយ បើទោះជាប្រជាជនបានឭថា មានមន្ត្រីប្រមាណ១០០នាក់ និងទៅល្បាតនៅតំបន់នោះក្ដី។

     ពេលប្រជាជនធ្វើការល្បាតស្រដៀងគ្នានេះ កាលពីមុននគរបាលបានរិះគន់ថា បានដុត​បំផ្លាញឈើដែលពួកគាត់ល្បាតបាន។ ប៉ុន្តែមិនមានការចោទទៅលើពួកគាត់ណាម្នាក់នោះទេ។

     លោក អ៊ុច សំអូន អភិបាលរងខេត្តកំពង់ធំ បានថ្លែងពីម្សិលមិញថា ៖ ប្រជាជនត្រូវតម្រូវឲ្យ​រាយការណ៍អំពីការកាប់ឈើខុសច្បាប់ទៅអាជ្ញាធរព្រៃឈើ។

     លោកបន្តថា៖  បើពូកគេដុតបំផ្លាញឈើដូចបានធ្វើកាលពីលើកមុន ខ្ញុំនិងចាត់ទុកសកម្មភាព​ពួកគេថា ខុសច្បាប់​ ពីព្រោះមានតែមន្ត្រីព្រៃឈើទេ ដែលបានអនុញ្ញាតឲ្យធ្វើការងារនោះ។

     លោកបន្តថា លោក ស្វាគមន៍ប្រជាជនដែលសហការជាមួយអាជ្ញាធរ ដើម្បីបង្ក្រាបការកាប់​ឈើខុសច្បាប់។

     លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធមនុស្សអាដហុកបានថ្លែងថា ប្រជាជនមួយ​ចំនួនបានពឹងផ្អែកលើព្រៃនេះសម្រាប់ជីវភាពរស់នៅ ប៉ុន្តែមិនទទួលការគាំទ្រពីរដ្ឋាភិបាលនៅ​កម្រិតថ្នាក់មូលដ្ឋានឡើយ។

     លោកបានឲ្យដឹងដែរថា មានរថយន្តកុងតឺន័រ ដឹកឈើចេញពីឃុំសណ្ដាន់ខេត្តកំពងធំនិង​ពីស្រុកសម្បូរ ខេត្តក្រចេះ ក្នុងមួយថ្ងៃៗខណៈអ្នកកាប់ឈើខុសច្បាប់មួយចំនួនត្រូវរ៉ូវជាមួយ​ អាជ្ញាធរមូលដ្ឋាន និងមានទាហាននៅពីក្រោយ។

     ក្រុមហ៊ុនជាង៣០បានទទួលការផ្ដល់សិទ្ធសម្បទានដីសេដ្ឋកិច្ច និង តំបន់រ៉ែ នៅក្នុងតំបន់​ព្រៃដ៏ធំនេះ៕

   

សម្ពោធកុដិមួយខ្នងវត្តអង្គសត្ថារាមឃុំត្រពាំងក្រញូង


ភ្នំពេញ:កាលពីព្រឹកថ្ងែទី ២០​ខែ​​ មីនា​​ឆ្មាំ២០១២ លោកស្រី សុខកែវ ច័ន្ទសារុន ភរិយា  លោកច័ន្ទ សារុន រដ្ឋន្តី្រក្រសួងកសិកម្មរុក្ខា​ប្រមាញ់​និង​នេសាទ​រួច​ដំណើរ​អស់​លោក​ស្រី​ជា​មន្តី្របាន​អញ្ជីញ​ចូលរួម​ក្នុងសម្ភោធកុដិ​​មួយខ្នង នៅវត្តអង្គសតា្ថរាមស្តិតក្នុងឃុំត្រពាំងក្រញូងត្រាកក់ខេតតាកែវ ។
    លោក ​នួនឃីម​ជំមទុកទី១​​​ឃុំត្រពាំងក្រញូងអោយដឹងថាវត្តអង្គសត្ថារាមហៅវត្តអង្គសង្កែដែលត្រ
បានកសាងឡើងតាំពីឆ្មាំ១៩៤៥ មកម្លេះ ។  នៅក្នុងប្រល័យពូជសាសន៍ ប៉ុលពត សមិទ្ទផលនានា ក្នុងទីអារាមនេះត្រូវបំផ្លាញគ្មានសល់និងប្រែក្លាយទីអារាម​នេះទៅជាសហករណ៍ប្រមូលផ្តុំ និង​កន្លែងចិញ្ចឹមសត្វ ។   ដោយឡែក​កុដិមួយខ្នងកម្ពស់ពីជាន់ដែលត្រូវ​ ប្រារព្ធពិធីសម្ពោធនាពេលនេះ បានកសាងឡើងនៅចុងខែកុម្ភះឆ្មាំ២០១១រួចរាល់ជាស្ថាពរនៅថ្ងែទី២២ ខែមីនា​​ ឆ្មាំ២០១២  ដោយ​ចំណាយអស់ថវិកាសរុបជាង៧៧លានរៀល ។
    ក្នុងឪកាស នោះលោកសុខកែវច័ន្ចសារុនបានកោតសរសើរប្រគេនព្រះសង្សនិងជូនចំពោះគណ
កម្មការអាចារ្យវត្ត​ពុយទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងសប្បុរសជនជិតឆ្ងាយ​ដែលដឹកនាំការកសា​និងបរិច្ចាគទ្រព្យធនចូលរួមកសាងសមិទ្ធផលនានា​ក្នុងទីអារាមវត្តអង្គសត្តារាមនេះ​​ឲមាន​​​​ការរីក​ចម្រើនលូលាស់​​សម្រោប់ជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ។
                លោកស្រី​​​​​បានប្រគេនទេយ្យវត្តុព្រះសង្សប្រាំពីរអង្គ​ ផ្តល់បច្ច័យចំនួន៦លាន៤សែន១ម៉ឺន
រៀលជួនគណះកម្មការអាចារ្យវត្តសម្រាប់ទូទាត់ថ្លៃកសាងកុដិ ចែកអំណោយជូនតជី យាយជីនិង
ប្រជាពលរដ្ឋ លោកគ្រូ  អ្នកគ្រូ សិស្សនុសិស្ស៥០នាក់ ដែលចូលរួមផងដែរ ។
                   


គ្រោះថ្នាក់ចរាចរណ៏ទ្បានលុច្យស៊ិសបុកស្រ្តីម្នាក់បណ្តាលអោយបាក់ដែជើង ២ ទៅ ៣ កំណាត់

ពោធិ៍សាត់ ៖ នៅលើផ្លូវជាតិលេខ៥មុខធានាគាអេស៊ីលីដាថ្ងែ សុក្រវេលាម៉ោង៥នឹង១០នាទីព្រលឹម អ៊ុំសៀបដែរជា អ្នកលក់នឹងទិញ បន្លែត្រូវទ្បានលុចស៊ិសបុកបណ្ដាលអោយមានគ្រោះថ្នាក់បាក់ ជើង ២ ទៅ ៣ កំនត់ ។
​​​​ ​ ​  យោងតាមសម្ដី របស់អ្នករត់ម៉ូតឌុបនៅជិតបានអោយដឹងថា អ៊ុំសៀប ភេទ ស្រី អាយុ ៥២ ឆ្នាំ រស់នៅ ភូមិ ទួលម្កាក់ ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ ខ្តេត ពោធ៏សាត់  ជាអ្នកប្រកបមុខ របរទិញ​ នឹង លក់ បន្លែ។ជារៀងរាល់ថ្ងែគាត់តែងតែចាំទិញបន្លែនៅ នឹង ចិញ្ចើមថ្នល់ រហូត មក ដល់ ថ្ងៃ សុក្រ ទី ២១ ខែ ១២ ឆ្នាំ ២០១១ វេលាម៉ោង​ ៥ នឹង ១០នាទី ព្រលឹម។ ខណ្ឌះពេលដែលគាត់ កំពុង់ អង្គុយ រាប់លុយ នៅលើចិញ្ចើមផ្លូវជាតិលេខ ៥ ទុកអោយផ្លៃបន្លែក៏ ស្រាប់មានទ្បានលុចស៊ិសមួយគ្រឿងបើកចេញពីរទិសខាងលិចទៅភ្នំពេញ មកបុកគាត់ បណ្តាលអោយ រង របួសជាទំងន់ធ្វើអោយ បាក់ជើង ៣ កំណាត់ នៅត្រង់ ត្រគៀក ភ្លៅខាងឆ្វេង ខាងស្ដាំ បែក្បាល និង បាក់ដៃរបូតឆ្អឹងចេញមកក្រៅ រិឯថៃកុងទ្បានមិនមាន ត្រូវរបួសអ្វីទេ។ក្នុងពេលនោះដែរ ប៉ូលីស ចរាចរណ៏ ធ្វើំ​​ អត្តរាគម៏ បានធ្វើការឃាត់​ទ្បាន នឹង ចាប់ខ្លួន ជនល្មើសដើម្បី ឃាំ ខ្លួននឹងរងចាំការកាត់ទោសទៅតាម ផ្លូវច្បាប់។ ចំនែកជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូន ទៅមន្ទីពេទ្យខេត្តបាត់ដំបង ។ តាមសម្តីរបស់អ្នករត់ម៉ូតូឌុបបានបញ្ជាក់បន្ថែមទៀតថាថែកុងទ្បានអត់ងងុយ ងោកទើបបណ្តាល អោយបុកស្រ្តីនោះ។
         រហូតមកដល់ ពេលនេះស្រ្តីរងគ្រោះបានស្លាប់  បាត់បង់ជិវិត ហើយក៏ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ ជនល្មើស ត្រូវបានផ្តន្ទាទោសតាមច្បាប់ និង បង់លុយអោយបងប្អូននែសព។

ឈ្លាតពេលប្រពន្ធមិននៅលួចរើផ្ទះលក់

      កំពង់ឆ្នាំង៖  ថ្ងៃទី១៥   ខែ កុម្ភះ ឆ្នាំ២០១២  ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរ  ឈ្លាត
ពេលប្រពន្ធមិននៅ លោក  គឹម អ៊ី  បានរើផ្ទះលក់ដោយតែ លោក​ បានឈ្លោះគ្នាជាមួយប្រពន្ធ ច្រើនលើក​​ច្រើន​សាររួចមកហើយ។កាលដែលប្ដីប្រពន្ធមួយគូរនេះឈ្លោះគ្នាព្រោះតែ លោក គឹម អ៊ី មាន(ជាប្ដី)  មានស្រីថ្មី។
     ហេតុការណ៍នេះបានកើតឡើងនៅម្ដុំខាងជើងវត្ត ក្រពុំឈូក(ហៅវត្តអញ្ចាញរូង)  បង្កដោយ
លោក គឹម  អ៊ី  អាយុ៤៨ឆ្នាំ  រស់នៅក្នុងភូមិកើតហេតុ ខាងលើ ប្រពន្ធឈ្មោះ ធុន យ៉ាត  អាយុ៥០ឆ្នាំ
រស់នៅភូមិឃុំជាមួយគ្នាមានកូនចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់។
       ក្នុងថ្ងៃកើតហេតុនេះអ្នកស្រី  ធុន យ៉ាត  (ជាប្រពន្ធ) បានប្រាប់អ្នកយកព័ត៏មានថា«  នៅពេល​ដែលគាត់ចេញ​ទៅរកត្រីនៅឯទន្លេ ប្ដីរបស់គាត់(លោក គឹម អ៊ី)ក៏ឈ្លាតរើផ្ទះលក់តែម្ដង។​មុន​ពេល​ប្ដី​គាត់(លោក គឹម អ៊ី)​លួចរើផ្ទះលក់​គឺពួកគាត់បាន​ឈ្លោះគ្នាច្រើន​លើកច្រើន​សារណាស់​គឺដោយ​សារ​តែប្ដីរបស់គាត់ (លោក​គឹម  អ៊ី )  មាន​ស្រីថ្មីហើយមិនដែលអោយ​លុយគាត់យកមកដោះស្រា​យ​ជីវ​ភា​​​​​​ព​​​​ក្នុង​​​​​​​​​​​​​គ្រួសារ​​​​​​ឡើយ​​​​។   បន្ទាប់មកនាង កេង  ផល្លា អាយុ២៧ឆ្នាំ (ជាកូន)មានប្ដីឈ្មោះ  កែវ វេង បានបន្ត​ថា ពេលម្ដាយរបស់នាង​​​​ (អ្នកស្រីធុន  យ៉ាត​​) ចេញទៅរកត្រីបានប្រហែល៣-៤ម៉ោង​នាង​ក៏​ឃើញមនុស្សចំនួន៦នាក់បើកគោយន្ត២មកដល់នាំគ្នារុះរើផ្ទះហើយដឹកយកទៅអស់។ ​ឪពុក​របស់​នាង​​ (លោកគឹម  អ៊ី)ពេលបានលុយពីការលក់ផ្ទះហើយក៏រៀបចំឥវ៉ាន់ចេញទៅ តែមុននិងចេញទៅ
ឪពុករបស់នាង (លោកគឹម  អ៊ី)បានប្រាប់ប្អូនប្រុសរបស់នាងឈ្មោះ កេង  គី  ថា គាត់ទៅខេត្ត
ប៉ៃលិន ប៉ុន្តែប្អូនប្រុសរបស់នាងមិនដឹងថាឪពុករបស់នាងទៅជាមួយនណាទេ។
        នេះជាហេតុការណ៍មួយដែលមិនធ្លាប់មានទេ​​​​​​ពីមុនមកនៅក្នុងភូមិអញ្ចាញរូង។អ្នកភូមិ
អញ្ចាញរូងឃើញដូច្នេះក៏នាំគ្នាជួយផ្ដល់យោបល់ខ្លះៗដើម្បីកុំឲ្យក្រុមគ្រួសារ របស់អ្នកស្រី
ធុន  យ៉ាតពិបាកចិត្ត។

មិនជួយការពារបែររារាំងសហគមន៍

កំពង់ឆ្នាំង    នៅព្រឹកថ្ងៃទី   ១៥   ខែកក្កដា  អាជ្ញាធរមានសម្ថកិច្ចបានដំណើរប្រជាពលរដ្ឋ​​ដែល​​មក​ពី​​ឃុំ​អញ្ចាញ​រូង  ឃុំ​ពេជចង្វា នឹង​ទឹកផុស  មិនឲ្យយកលិខិតសំណូមពរទៅដាក់នៅ​សាលា​ខេត្ត​ដើម្បី​​ឲ្យ​លោក​អភិបាល​ខេត្ត​ជួយដោះ​ស្រាយរឿងក្រុមហ៊ុនភាវីមិចនឹងចូលឆួសឆាយដីស្រែចំការ​របស់ពួកគាត់។
          អ្នកមីង  ប៉ិញ  អាតជាតំណាងសហគមន៍ប្រហែលជាង  ៦០០  នាក់បានមានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មានថា  ពួកគាត់ធ្វើដំណើរដោយជិះគោយន្តពេលធ្វើដំណើរមកដល់ចំណុចសាលាឃុំ​អញ្ញាញរូងស្រាប់តែអាជ្ញាធរចេញមកឃាត់គោយន្តមិនឲ្យធ្វើដំណើរទៅមុខដោយនិយាយថា  ខ្លាច​ខូចសណ្តាប់ធ្នាប់សាធារណៈ  នឹងបានថាឲ្យពួកគាត់ថាជាក្រុមអាវលឿងថែមទៀតផង។
   ប៉ុន្តែមិនរាថយឡើយដោយនាំគ្នាចុះពីគោយន្តដំណើរដោយថ្មើរជើងទៅរហូតទៅដល់ផ្លូវជាតិលេខ៥ ត្រង់ភូមិស្រះកែវទើបហៅឡានឈ្នួលជិះទៅដល់សាលាខេត្ត។  លោកអភិបាលខេត្តបានហៅតំ
ចំនួន៦នាក់ចូលជួបនឹងសន្យានឹងជួយដោះស្រាយរឿងបញ្ហាប៉ះពាល់ដីធ្លីជូនប្រជាពលរដ្ឋ។
  រីឯលោកអធិការខេត្តបានមានប្រសាសន៍ផងដែរថា  លោកមានការខ្មាស់ចំពោះមន្រ្តីក្រោមឱវាទ
មួយចំនួនមិនជួយការពារប្រជាពលរដ្ឋបែរជារារាំងពួកគាត់ទៅវិញ។

ស៊ីរីយល់ព្រមនឹងផែនការរបស់លោកកូហ្វីអា​ណាន់

ស៊ីរីយល់ព្រមនឹងផែនការរបស់លោកកូហ្វីអា​ណាន់
RIMA MARROUCH
LOS ANGELES TINES
 កាលពីថៃ្ងអង្គាររដ្ឋាភិបាលប្រទេសស៊ីរីបានយល់ព្រមទៅនឹងផែនការសន្តិភាពមួយដែលស្នើឡើងដោយ​​អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ​ លោកកូវីអាណាន់(Kofi Annan) ខណៈដែលការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបោះបោលនៅតែបន្ត​ នេះបើតាមប្រភពពីមន្រ្តីនិងក្រុមសកម្មជននានា។
សកម្មជនក្រុមប្រឆាំងមួយចំនូន បានលើកឡើងថា ពួកគេមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ចំពោះផែនការសន្តិភាពនេះ ដោយបានអះអាងថា មិនបានឆ្លើយតបទៅនឹងការទាមទាររបស់ខ្លួនឡើយ ដែលចង់អោយ ប្រធានាធិបតីស៊ីរី លោក   ​បាសា អាល អាសាដ លាលែងពីតំណែង។
          នៅក្នុងសំបុត្រមួយផ្ញើរជូន លោក កូហ៊ី អាណាន់ ជាប្រេសិត អង្គការសហប្រជាជាតិ ប្រចាំ សម្ព័ន្ធអារ៉ាប់ លោក អាសាដ បានយល់ព្រម ទៅនឹងផែនការប្រាំចំណុច ដែលយល់ស្របដោយក្រុម ប្រឹក្សាសន្តិសុខ។

   


Tuesday, March 20, 2012

ពលរដ្ឋ១០សហគមន៍ផ្សេងគ្នាទទួលវគ្គបណ្តុះបណ្តាលស្តីពីសហគមន៍ជាអ្នកសារព័ត៌មាន


ប្រជា ពល រដ្ឋ ចំនួន ១៥នាក់ មក ពី សហគមន៍ ១០ផ្សេង គ្នា តាម​បណ្តាល ខេត្ត និង រាជ ធានី ភ្នំពេញ  បាន សិក្សា នូវ វគ្គ បណ្តោះ បណ្តាល មួយពីអង្គ ការ អភិ វឌ្ឍន៍ សំលេង សហគមន៍  ស្តី ពី សហគមន៍ ជា អ្នក សារ ព័ត៌ មាន ចាប់ ពី ថ្ងៃ ទី ២០ ដល់ ២២ ខែមីនា ឆ្នាំ ២០១២ ដើម្បី លើក កំពស់​ សមត្ថភាព មូលដ្ឋាន ​ក្នុង ការ ​ចង ក្រង ព័ត៌មាន សហគមន៍ ខ្លួន ឯង។

តាម ប្រសាសន៍ របស់ លោក រ៉ន សុភក្ត្របញ្ញា មន្ត្រី សម្រប សម្រួល កម្ម​វិធី​ព័ត៌ មាន សហគមន៍ នៃ អង្គ​ ការ អភិវឌ្ឍន៍ សំលេង​សហគមន៍  បាន អោយ ដឹង ថា​គោល បំណងនៃការបង្កើតអោយមានវគ្គ បណ្តុះបណ្តាល​​នេះ ​ឡើង គឺ ចង់​ជួយ​អោយ​សហគមន៍​ខ្លួន​ឯង​ចេះ ពី របៀប នៃ​ការ ចងក្រង ព័ត៌មាន  ដើម្បី ផ្សព្វ ផ្សាយ ជា​សាធារណៈ និង ងាយ ស្រួល​ស្វែង​រក អោយ​មាន កិច្ច​អន្តរាគមន៍ រហ័ស  ពី ភាគី ទាំង  ឡាយ ។  ជា មួយ គ្នា នេះ ដែរ  គ្រប់ សិក្ខា កាម​ទាំង​អស់ ដែល​បាន ចូល​រួម​ក្នុងវគ្គបណ្តុះបណ្តាល  នឹង ទទួលបានបទពិសោធន៍ល្អៗ ជុំវិញប្របធានបទ ៖ សារៈសំខាន់និងប្រភពរបស់ព័ត៌មាន ការ សរសេរ​ ព័ត៌ មាន ទាន់ ហេតុ ការណ៍ និង បែប​អត្ថាធិប្បាយ​ តួ នាទី និង ក្រម សីល ធម៌ របស់ អ្នក​សារ ព័ត៌ មាន ​ ដែល ជា ប្រយោជន៍ ឆ្លុះ បញ្ចាំង ពី សហគមន៍ ផ្ទាល់ មិន ថា អតីត កាល បច្ចុប្បន្ន និង ទៅ អនាគត។

នេះ ពុំ មែន ជា​លើក ទី​មួយ ទេ ដែល អង្គការ  បាន បង្កើត​វគ្គ​បណ្តុះ បណ្តាល នេះ ឡើង  ដើម្បី ចែក ជូន នូវ បទ​ពិសោធន៍ និង ចំនេះ ដឹង  ទៅ ដល់ សហគមន៍ ថ្មីៗ ដែល ងាយ​​ រង ផល ប៉ះ​ពាល់ នូវ ទូ ទាំង​ ខេត្ត ក្រុង ក្នុង ​ប្រទេស កម្ពុជា។


Thursday, March 8, 2012

ក្បួនដង្ហែរ​ស្រ្តីបឹងកក់

រាជធានីភ្នំពេញ៖
សហគមន៍នៅតំបន់បឹង​កក់ប្រមាណជាង ៣០០​នាក់ ភាគច្រើនជាស្រ្តី បាន​ដើរដង្ហែរ​ក្បួន​ក្នុងឱកាស​ ទិវារំលឹកខួប​សិទ្ធិនារីអន្តរជាតិ កាលពី​ព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១២ វេលាម៉ោង​៨។ យោង​តាម​សម្តី​ប្រជាជន​មួយរូប​ដែល​បាន​ចូលរួម​ក្នុងក្បួនដង្ហែរ​ដែរ​នោះ បានឲ្យដឹង​ថា វាជាការដង្ហែរ​ក្បួនដើម្បីចូល​រួម​រំលឹក​ខួប​ដល់​វីរៈជន​ដែល​បាន​តស៊ូ​ ទាមទារ​ឲ្យ​ស្ត្រី​មានសិទ្ធិ​ស្មើ​នឹង​បុរស ហើយ​ក៏​ជាការទាម​ទារ​ឲ្យ​មាន​ការ​គោរពសិទ្ធិ​ស្រ្តី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​បញ្ឈប់​ការវាយដំ​លើស្រ្តី​ក្នុង​ពេល​ធ្វើសកម្មភាព​តវ៉ា​សិទ្ធិ​នានា។



ទោះជាការដង្ហែរ​ក្បួន​ត្រូវ​បានធ្វើ​ឡើង​ដោយ​សន្តិ​វិធី​ក៏ដោយ ក៏​ក្បួន​នោះ​ត្រូវ​បាន​អាជ្ញាធរដែន​ដី រារាំង​បន្ទាប់​ពី​ក្រុម​អ្នក​ស្រុក​បាន​ដង្ហែរ​ឆ្លង​កាត់​សាលារាជធានីភ្នំពេញ ហើយ​ព្យាយាម​សំដៅ​ទៅរក​វិថី​សំខាន់​មួយដែន​អាជ្ញាធរ​មិនបានអនុញ្ញាតឲ្យ​ទៅ។