កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា អាជ្ញាធរមានសម្ថកិច្ចបានដំណើរប្រជាពលរដ្ឋដែលមកពីឃុំអញ្ចាញរូង ឃុំពេជចង្វា នឹងទឹកផុស មិនឲ្យយកលិខិតសំណូមពរទៅដាក់នៅសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តជួយដោះស្រាយរឿងក្រុមហ៊ុនភាវីមិចនឹងចូលឆួសឆាយដីស្រែចំការរបស់ពួកគាត់។
អ្នកមីង ប៉ិញ អាតជាតំណាងសហគមន៍ប្រហែលជាង ៦០០ នាក់បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ពួកគាត់ធ្វើដំណើរដោយជិះគោយន្តពេលធ្វើដំណើរមកដល់ចំណុចសាលាឃុំអញ្ញាញរូងស្រាប់តែអាជ្ញាធរចេញមកឃាត់គោយន្តមិនឲ្យធ្វើដំណើរទៅមុខដោយនិយាយថា ខ្លាចខូចសណ្តាប់ធ្នាប់សាធារណៈ នឹងបានថាឲ្យពួកគាត់ថាជាក្រុមអាវលឿងថែមទៀតផង។
ប៉ុន្តែមិនរាថយឡើយដោយនាំគ្នាចុះពីគោយន្តដំណើរដោយថ្មើរជើងទៅរហូតទៅដល់ផ្លូវជាតិលេខ៥ ត្រង់ភូមិស្រះកែវទើបហៅឡានឈ្នួលជិះទៅដល់សាលាខេត្ត។ លោកអភិបាលខេត្តបានហៅតំ
ចំនួន៦នាក់ចូលជួបនឹងសន្យានឹងជួយដោះស្រាយរឿងបញ្ហាប៉ះពាល់ដីធ្លីជូនប្រជាពលរដ្ឋ។
រីឯលោកអធិការខេត្តបានមានប្រសាសន៍ផងដែរថា លោកមានការខ្មាស់ចំពោះមន្រ្តីក្រោមឱវាទ
មួយចំនួនមិនជួយការពារប្រជាពលរដ្ឋបែរជារារាំងពួកគាត់ទៅវិញ។
No comments:
Post a Comment