Thursday, March 8, 2012

ក្បួនដង្ហែរ​ស្រ្តីបឹងកក់

រាជធានីភ្នំពេញ៖
សហគមន៍នៅតំបន់បឹង​កក់ប្រមាណជាង ៣០០​នាក់ ភាគច្រើនជាស្រ្តី បាន​ដើរដង្ហែរ​ក្បួន​ក្នុងឱកាស​ ទិវារំលឹកខួប​សិទ្ធិនារីអន្តរជាតិ កាលពី​ព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១២ វេលាម៉ោង​៨។ យោង​តាម​សម្តី​ប្រជាជន​មួយរូប​ដែល​បាន​ចូលរួម​ក្នុងក្បួនដង្ហែរ​ដែរ​នោះ បានឲ្យដឹង​ថា វាជាការដង្ហែរ​ក្បួនដើម្បីចូល​រួម​រំលឹក​ខួប​ដល់​វីរៈជន​ដែល​បាន​តស៊ូ​ ទាមទារ​ឲ្យ​ស្ត្រី​មានសិទ្ធិ​ស្មើ​នឹង​បុរស ហើយ​ក៏​ជាការទាម​ទារ​ឲ្យ​មាន​ការ​គោរពសិទ្ធិ​ស្រ្តី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​បញ្ឈប់​ការវាយដំ​លើស្រ្តី​ក្នុង​ពេល​ធ្វើសកម្មភាព​តវ៉ា​សិទ្ធិ​នានា។



ទោះជាការដង្ហែរ​ក្បួន​ត្រូវ​បានធ្វើ​ឡើង​ដោយ​សន្តិ​វិធី​ក៏ដោយ ក៏​ក្បួន​នោះ​ត្រូវ​បាន​អាជ្ញាធរដែន​ដី រារាំង​បន្ទាប់​ពី​ក្រុម​អ្នក​ស្រុក​បាន​ដង្ហែរ​ឆ្លង​កាត់​សាលារាជធានីភ្នំពេញ ហើយ​ព្យាយាម​សំដៅ​ទៅរក​វិថី​សំខាន់​មួយដែន​អាជ្ញាធរ​មិនបានអនុញ្ញាតឲ្យ​ទៅ។

No comments:

Post a Comment