Tuesday, March 20, 2012

ពលរដ្ឋ១០សហគមន៍ផ្សេងគ្នាទទួលវគ្គបណ្តុះបណ្តាលស្តីពីសហគមន៍ជាអ្នកសារព័ត៌មាន


ប្រជា ពល រដ្ឋ ចំនួន ១៥នាក់ មក ពី សហគមន៍ ១០ផ្សេង គ្នា តាម​បណ្តាល ខេត្ត និង រាជ ធានី ភ្នំពេញ  បាន សិក្សា នូវ វគ្គ បណ្តោះ បណ្តាល មួយពីអង្គ ការ អភិ វឌ្ឍន៍ សំលេង សហគមន៍  ស្តី ពី សហគមន៍ ជា អ្នក សារ ព័ត៌ មាន ចាប់ ពី ថ្ងៃ ទី ២០ ដល់ ២២ ខែមីនា ឆ្នាំ ២០១២ ដើម្បី លើក កំពស់​ សមត្ថភាព មូលដ្ឋាន ​ក្នុង ការ ​ចង ក្រង ព័ត៌មាន សហគមន៍ ខ្លួន ឯង។

តាម ប្រសាសន៍ របស់ លោក រ៉ន សុភក្ត្របញ្ញា មន្ត្រី សម្រប សម្រួល កម្ម​វិធី​ព័ត៌ មាន សហគមន៍ នៃ អង្គ​ ការ អភិវឌ្ឍន៍ សំលេង​សហគមន៍  បាន អោយ ដឹង ថា​គោល បំណងនៃការបង្កើតអោយមានវគ្គ បណ្តុះបណ្តាល​​នេះ ​ឡើង គឺ ចង់​ជួយ​អោយ​សហគមន៍​ខ្លួន​ឯង​ចេះ ពី របៀប នៃ​ការ ចងក្រង ព័ត៌មាន  ដើម្បី ផ្សព្វ ផ្សាយ ជា​សាធារណៈ និង ងាយ ស្រួល​ស្វែង​រក អោយ​មាន កិច្ច​អន្តរាគមន៍ រហ័ស  ពី ភាគី ទាំង  ឡាយ ។  ជា មួយ គ្នា នេះ ដែរ  គ្រប់ សិក្ខា កាម​ទាំង​អស់ ដែល​បាន ចូល​រួម​ក្នុងវគ្គបណ្តុះបណ្តាល  នឹង ទទួលបានបទពិសោធន៍ល្អៗ ជុំវិញប្របធានបទ ៖ សារៈសំខាន់និងប្រភពរបស់ព័ត៌មាន ការ សរសេរ​ ព័ត៌ មាន ទាន់ ហេតុ ការណ៍ និង បែប​អត្ថាធិប្បាយ​ តួ នាទី និង ក្រម សីល ធម៌ របស់ អ្នក​សារ ព័ត៌ មាន ​ ដែល ជា ប្រយោជន៍ ឆ្លុះ បញ្ចាំង ពី សហគមន៍ ផ្ទាល់ មិន ថា អតីត កាល បច្ចុប្បន្ន និង ទៅ អនាគត។

នេះ ពុំ មែន ជា​លើក ទី​មួយ ទេ ដែល អង្គការ  បាន បង្កើត​វគ្គ​បណ្តុះ បណ្តាល នេះ ឡើង  ដើម្បី ចែក ជូន នូវ បទ​ពិសោធន៍ និង ចំនេះ ដឹង  ទៅ ដល់ សហគមន៍ ថ្មីៗ ដែល ងាយ​​ រង ផល ប៉ះ​ពាល់ នូវ ទូ ទាំង​ ខេត្ត ក្រុង ក្នុង ​ប្រទេស កម្ពុជា។


No comments:

Post a Comment