កំពង់ឆ្នាំង៖ ថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ២០១២ ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរ ឈ្លាត
ពេលប្រពន្ធមិននៅ លោក គឹម អ៊ី បានរើផ្ទះលក់ដោយតែ លោក បានឈ្លោះគ្នាជាមួយប្រពន្ធ ច្រើនលើកច្រើនសាររួចមកហើយ។កាលដែលប្ដីប្រពន្ធមួយគូរនេះឈ្លោះគ្នាព្រោះតែ លោក គឹម អ៊ី មាន(ជាប្ដី) មានស្រីថ្មី។
ហេតុការណ៍នេះបានកើតឡើងនៅម្ដុំខាងជើងវត្ត ក្រពុំឈូក(ហៅវត្តអញ្ចាញរូង) បង្កដោយ
លោក គឹម អ៊ី អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើ ប្រពន្ធឈ្មោះ ធុន យ៉ាត អាយុ៥០ឆ្នាំ
រស់នៅភូមិឃុំជាមួយគ្នាមានកូនចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់។
ក្នុងថ្ងៃកើតហេតុនេះអ្នកស្រី ធុន យ៉ាត (ជាប្រពន្ធ) បានប្រាប់អ្នកយកព័ត៏មានថា« នៅពេលដែលគាត់ចេញទៅរកត្រីនៅឯទន្លេ ប្ដីរបស់គាត់(លោក គឹម អ៊ី)ក៏ឈ្លាតរើផ្ទះលក់តែម្ដង។មុនពេលប្ដីគាត់(លោក គឹម អ៊ី)លួចរើផ្ទះលក់គឺពួកគាត់បានឈ្លោះគ្នាច្រើនលើកច្រើនសារណាស់គឺដោយសារតែប្ដីរបស់គាត់ (លោកគឹម អ៊ី ) មានស្រីថ្មីហើយមិនដែលអោយលុយគាត់យកមកដោះស្រាយជីវភាពក្នុងគ្រួសារឡើយ។ បន្ទាប់មកនាង កេង ផល្លា អាយុ២៧ឆ្នាំ (ជាកូន)មានប្ដីឈ្មោះ កែវ វេង បានបន្តថា ពេលម្ដាយរបស់នាង (អ្នកស្រីធុន យ៉ាត) ចេញទៅរកត្រីបានប្រហែល៣-៤ម៉ោងនាងក៏ឃើញមនុស្សចំនួន៦នាក់បើកគោយន្ត២មកដល់នាំគ្នារុះរើផ្ទះហើយដឹកយកទៅអស់។ ឪពុករបស់នាង (លោកគឹម អ៊ី)ពេលបានលុយពីការលក់ផ្ទះហើយក៏រៀបចំឥវ៉ាន់ចេញទៅ តែមុននិងចេញទៅ
ឪពុករបស់នាង (លោកគឹម អ៊ី)បានប្រាប់ប្អូនប្រុសរបស់នាងឈ្មោះ កេង គី ថា គាត់ទៅខេត្ត
ប៉ៃលិន ប៉ុន្តែប្អូនប្រុសរបស់នាងមិនដឹងថាឪពុករបស់នាងទៅជាមួយនណាទេ។
នេះជាហេតុការណ៍មួយដែលមិនធ្លាប់មានទេពីមុនមកនៅក្នុងភូមិអញ្ចាញរូង។អ្នកភូមិ
អញ្ចាញរូងឃើញដូច្នេះក៏នាំគ្នាជួយផ្ដល់យោបល់ខ្លះៗដើម្បីកុំឲ្យក្រុមគ្រួសារ របស់អ្នកស្រី
ធុន យ៉ាតពិបាកចិត្ត។
No comments:
Post a Comment