Thursday, March 29, 2012

អ្នកព្រៃឡង់ខកចិត្តនិងអាជ្ញាធរអសកម្មការពារតំបន់ព្រៃឈើ

  កំពង់ធំ:  ប្រជាជនប្រមាណ៥០០នាក់ ដែលខកចិត្តនិងភាពអសកម្មរបស់អាជ្ញាធរថា មូលហេតុធ្វើឲ្យ​ពួកគាត់អស់ជំនឿនិងបាននាំគ្នាជិះប្រមាណ២៥០គ្រឿង ចូលក្នុងតំបន់ព្រៃឡង់កាលពីចុងសប្ដាហ៍​នេះនៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងការកាប់ឈើខុសច្បាប់ដែលពួកគេអះអាងថា កំពុងតែ​បំផ្លិចបំផ្លាញតំបន់នេះ។
     ប្រជាជនមកពីខេត្តចំនួនបួនជុំវិញព្រៃឡង់ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង កំពុងធំ និងព្រះវិហារ​បានប្ដេចជ្ញាបន្តការល្បាតក្នុងរយៈកាលប៉ុន្មានថ្ងៃខាងមុខនេះហើយនិងធ្វើការបិទផ្លូវមួយរបស់​ក្រុមហ៊ុនចំការកៅស៊ូ CRCKនៅក្នុងតំបន់ព្រៃនោះបានរួមចំនែកក្នុងការបំផ្លាញនិងគំរាមគំហែងដល់​ជីវិតប្រជាជននៅតំបន់នោះ។
    លោកសឹម ស៊ាន តំណាងប្រជាជនមកពីខេត្តកំពង់ធំ ថា ការជិះម៉ូល្បាតនេះ នឹងបន្តធ្វើពេញមួយ​សប្ដាហ៍តែម្ដង។
    លោកបន្តថា ៖ "មូលហេតុដែលយើងសម្រេចធ្វើដូច្នេះ គឺដោយសារចំនួនអ្នកកាប់ឈើខុសច្បាប់​បានកើនឡើងប៉ុន្តែអាជ្ញាធរមិនធ្វើអ្វីសោះក្នុងការបញ្ឈប់អ្នកទាំងនេះ ដូច្នេះ យើងត្រូវធ្វើការងារនេះ​ជួសគាត់"។
     លោកបន្តទៀតថា ប្រជាជនបានរកឃើញប្រមាណ ៥០ម៉ែត្រគូបហើយដែលពួកគាត់ផ្ដល់ទៅ​ឲ្យខេត្តធ្វើជាវត្ថុតាង។
     លោកសឹម ស៊ាន បានបន្តថា៖"ខ្ញុំមិនភ័យខ្លាចការចាប់ខ្លួននោះទេពីព្រោះខ្ញុំមិនបានបំផ្លាញព្រៃ​ខ្ញុំកំពុងតែការពារព្រៃឈើតំបន់នេះ"។
    តំណាងម្នាក់ទៀតលោក ឱម មិច អាយុ៤៨ឆ្នាំ បានឲ្យដឹងថា ក្រុមប្រជាជនគ្រោងនិងធ្វើការ​បិទផ្លូវទៅការដ្ឋានរបស់ក្រុមហ៊ុន CRCK នៅក្នុងឃុំមានរិទ្ធក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅ​ថ្ងៃពុធ។លោកថា៖"យើងនិងបិទផ្លូវនេះ ពីព្រោះចងឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយលើ​ សកម្មភាពរបស់ក្រុមហ៊ុន។ក្រុមហ៊ុននេះកំពុងកាប់ឈើក្នុងព្រៃឡង់ គឺអនាធិបតេយ្យ"។

      លោកបានបញ្ជាក់ថា៖"យើងមិនមែនជាមន្ត្រីព្រៃឈើនោះទេប៉ុន្តែយើងកំពុងការពារព្រៃឈើ ​...បើមិនដូច្នោះ ក្មេងជំនាន់ក្រោយនិងមិនបានឃើញព្រៃឈើទាំងនោះទៀតទេ"។

       លោក ផាន់ សុផេង ស្នងការនគបាលខេត្តកំពង់ធំនិង លោក អ៊ុង មូលី អធិកានគបាលស្រុក​សណ្ដាន់បានថ្លែងថា មិនទាន់មានផែនការដាក់ពង្រាយនគរបាល នៅតំបន់នោះថ្ងៃពុធនេះនៅ​ឡើយ បើទោះជាប្រជាជនបានឭថា មានមន្ត្រីប្រមាណ១០០នាក់ និងទៅល្បាតនៅតំបន់នោះក្ដី។

     ពេលប្រជាជនធ្វើការល្បាតស្រដៀងគ្នានេះ កាលពីមុននគរបាលបានរិះគន់ថា បានដុត​បំផ្លាញឈើដែលពួកគាត់ល្បាតបាន។ ប៉ុន្តែមិនមានការចោទទៅលើពួកគាត់ណាម្នាក់នោះទេ។

     លោក អ៊ុច សំអូន អភិបាលរងខេត្តកំពង់ធំ បានថ្លែងពីម្សិលមិញថា ៖ ប្រជាជនត្រូវតម្រូវឲ្យ​រាយការណ៍អំពីការកាប់ឈើខុសច្បាប់ទៅអាជ្ញាធរព្រៃឈើ។

     លោកបន្តថា៖  បើពូកគេដុតបំផ្លាញឈើដូចបានធ្វើកាលពីលើកមុន ខ្ញុំនិងចាត់ទុកសកម្មភាព​ពួកគេថា ខុសច្បាប់​ ពីព្រោះមានតែមន្ត្រីព្រៃឈើទេ ដែលបានអនុញ្ញាតឲ្យធ្វើការងារនោះ។

     លោកបន្តថា លោក ស្វាគមន៍ប្រជាជនដែលសហការជាមួយអាជ្ញាធរ ដើម្បីបង្ក្រាបការកាប់​ឈើខុសច្បាប់។

     លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធមនុស្សអាដហុកបានថ្លែងថា ប្រជាជនមួយ​ចំនួនបានពឹងផ្អែកលើព្រៃនេះសម្រាប់ជីវភាពរស់នៅ ប៉ុន្តែមិនទទួលការគាំទ្រពីរដ្ឋាភិបាលនៅ​កម្រិតថ្នាក់មូលដ្ឋានឡើយ។

     លោកបានឲ្យដឹងដែរថា មានរថយន្តកុងតឺន័រ ដឹកឈើចេញពីឃុំសណ្ដាន់ខេត្តកំពងធំនិង​ពីស្រុកសម្បូរ ខេត្តក្រចេះ ក្នុងមួយថ្ងៃៗខណៈអ្នកកាប់ឈើខុសច្បាប់មួយចំនួនត្រូវរ៉ូវជាមួយ​ អាជ្ញាធរមូលដ្ឋាន និងមានទាហាននៅពីក្រោយ។

     ក្រុមហ៊ុនជាង៣០បានទទួលការផ្ដល់សិទ្ធសម្បទានដីសេដ្ឋកិច្ច និង តំបន់រ៉ែ នៅក្នុងតំបន់​ព្រៃដ៏ធំនេះ៕

   

No comments:

Post a Comment