ស៊ីរីយល់ព្រមនឹងផែនការរបស់លោកកូហ្វីអាណាន់
RIMA MARROUCH
LOS ANGELES TINES
កាលពីថៃ្ងអង្គាររដ្ឋាភិបាលប្រទេសស៊ីរីបានយល់ព្រមទៅនឹងផែនការសន្តិភាពមួយដែលស្នើឡើងដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកកូវីអាណាន់(Kofi Annan) ខណៈដែលការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបោះបោលនៅតែបន្ត នេះបើតាមប្រភពពីមន្រ្តីនិងក្រុមសកម្មជននានា។
សកម្មជនក្រុមប្រឆាំងមួយចំនូន បានលើកឡើងថា ពួកគេមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ចំពោះផែនការសន្តិភាពនេះ ដោយបានអះអាងថា មិនបានឆ្លើយតបទៅនឹងការទាមទាររបស់ខ្លួនឡើយ ដែលចង់អោយ ប្រធានាធិបតីស៊ីរី លោក បាសា អាល អាសាដ លាលែងពីតំណែង។
នៅក្នុងសំបុត្រមួយផ្ញើរជូន លោក កូហ៊ី អាណាន់ ជាប្រេសិត អង្គការសហប្រជាជាតិ ប្រចាំ សម្ព័ន្ធអារ៉ាប់ លោក អាសាដ បានយល់ព្រម ទៅនឹងផែនការប្រាំចំណុច ដែលយល់ស្របដោយក្រុម ប្រឹក្សាសន្តិសុខ។
No comments:
Post a Comment