តើផ្តល់សម្បទានដីឲ្យគេអភិវឌ្ឍន៍ ឬ ផ្តល់ព្រៃឈើឲ្យគេកាប់បំផ្លាញ់ ?
គំនរឈើទាំងនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅឯទីធ្លានៃស្នាក់ការក្រុមហ៊ុនដែល តាំងនៅកណ្តាលព្រៃឡង់ កាលពីរថ្ងៃពុធម្សិលមិញ។ ចំណែករូបតូចខាងក្រោមជាម៉ាស៊ីនអារឈើ ធុនធំ ដែលបានប្រើប្រាស់សម្រាប់អារឈើដែលប្រជាពលរដ្ឋប្រទះឃើញនៅឯស្នាក់ការក្រុមហ៊ុន នោះផងដែរ។ ការរកឃើញនេះ បន្ទាប់ពីអ្នកភូមិចំនួន៤ខេត្ត ខំតស៊ូរុកល្បាតបង្រ្កាបឈើនៅក្នុងតំ បន់ព្រៃឡង់អស់រយៈពេល៥ថ្ងៃនោះបានរកឃើញ ក្រុមហ៊ុនដីសម្បទានដែលទទួលបានអាជ្ញាប័ណ្ណ
ស្របច្បាប់ពីរដ្ឋាភិបាល គឺក្រុមហ៊ុនដែលបានដំឡើងម៉ាស៊ីនអារឈើធុនធំជាច្រើនគ្រឿងដើម្បីកាប់ឈើ និងអារច្រៀកឈើ យ៉ាងច្រើនសម្បើម ដើម្បីដឹកចេញយកទៅលក់នៅប្រទេសវៀតណាម។
នៅមុនពេលដែលអ្នកភូមិ ចូលទៅដល់ក្រុមហ៊ុន សេង សារ៉ាវុធដែលត្រូវបានគេប្រាប់ថា ជាផ្នែកមួយនៃក្រុមហ៊ុនដីសម្បទាន CRCKរបស់វៀតណាមដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទាន ពីរដ្ឋាភិបាល ការប្រឈមមុខដាក់គ្នាមួយ បានកើតឡើងប្រមាណជា២០ នាទី រវាងក្រុមអ្នកភូមិ និង សមត្ថកិច្ចដែលកាងការពារក្រុមហ៊ុន នៅពេលដែលសមត្ថកិច្ចបានរុញច្រានម៉ូតូអ្នកភូមិ ដែលព្យា យាម បើកសំរុកចូលទៅក្នុងបរិវេនដីរបស់ក្រុមហ៊ុន សេង សារ៉ាវុធ ដែលស្ថិតនៅក្នុងឃុំមានរិទ្ធ ក្នុងស្រុកសណ្តាន់។
ប៉ុនែ្តការប្រឈមមុខដាក់គ្នានេះ បានធូរស្រាលទៅវិញ នៅពេលដែលអភិបាលរងខេត្ត និងអភិបាលស្រុក បានអនុញ្ញាតឲ្យអ្នកភូមិ មើលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន និងបានអនុញ្ញាតឲ្យ អ្នកភូមិចូលមើលទៅខាងក្នុងក្រុមហ៊ុន ជាមួយការសន្យាថានឹងមិនប្រើអំពើហិង្សា នៅខាងក្នុងបរិ វេនក្រុមហ៊ុនឡើយ។
ការដើរចូលទៅក្នុងក្រុមហ៊ុននេះ ធ្វើឡើងនៅពេលអ្នកភូមិ បានបង្រ្កាបការកាប់ឈើខុស ច្បាប់បានប្រមាណ ៣៦៤ ម៉ែត្រគូបហើយដុតបំផ្លាញ់ចោល នៅក្នុងព្រៃឡង់ ក្នុងអំឡុងការដើរ ល្បាតរយៈពេល ៥ ថ្ងៃ។
លោក ឈុំ ឈិន តំណាងអ្នកភូមិបាននិយាយថា អ្នកភូមិគ្រាន់តែចង់ឃើញអាជ្ញាប័ណ្ណ ក្រុមហ៊ុន និង ពិនិត្យមើលថា មានអ្វីខ្លះ នៅខាងក្នុងក្រុមហ៊ុននេះ និងចង់ដឹងពីមូលហេតុ ដែលប៉ូលិស និងកងរាជអាវុធហត្ថ មិនអនុញ្ញាតឲ្យអ្នកភូមិចូលទៅខាងក្នុង។ អ្នកភូមិមិនមែនទៅដុតបំផ្លាញក្រុមហ៊ុនទេ។ លោកបានចោទសួរថា៖ << ហេតុអ្វីបានជាទាហាន ប៉ូលិសកងរាជអាវុធហត្ថ ការពារក្រុមហ៊ុន ? ប្រាកដជាមានអ្វីខុសច្បាប់នៅខាងក្នុងដែលពួកគេ មិនចង់ឲ្យឃើញ>>។ លោកបន្តថា ក្រុមហ៊ុន មានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នេះ ប៉ុនែ្តក្រុមហ៊ុន ក៏មាន កាតព្វកិច្ច ត្រូវប្រាប់អ្នកភូមិឲ្យដឹងដែរថា តើគម្រោងអភិវឌ្ឍន៍របស់ពួកគេ មានអ្វីខ្លះ វាប៉ះពាល់ដល់ ការរស់នៅចិញ្ចឹមជីវិតរបស់អ្នកភូមតំបន់នេះ ឬអត?នៅពេលដែលអ្នកភូមិចូលទៅដល់ ក្រុម ហ៊ុនសេង សារ៉ាវុន ពួកគាត់មានការភ្ញាក់ផ្អើងងហងលយ៉ាងខ្លាំងដោយឃើញគំនរឈើហ៊ុប និងគំនរឈើ អារយ៉ាងច្រើនសម្បើមជាមួយម៉ាស៊ីនរ៉ែអារឈើធុនធំ យ៉ាងហោចណាស់ចំនួន៣គ្រឿន សម្រាបអា រច្រៀកឈើទាំងនោះ កុងតឹន័រជាច្រើនសម្រាបដឹកជញ្ជូនឈើចេញ។ លោកឈុំយិន បានបញ្ចាក់ ថា៖<<ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំបានឃើញដើមឈើយកជ័រច្រើនត្រូវបានគេកាប់គរទុក និងអារច្រៀក នៅក្នុងក្រុមហ៊ុន>> ។
ក្រុមអ្នកភូមិ បាននិយាយថា នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើមឈើច្បោះ ធំៗ របស់ពួកគាត់ ដែលមានទំហំ ខ្លះរហូតដល់២ឱប មានកម្ពស់ពី ២០ ទៅ ៣០ ម៉ែត្រ ប្រមាណ ៦០០ ដើម ដែលពួកគាត់ធ្លាប់តែដងជ័រ យកទៅលក់ ដើម្បីជួយទ្រទ្រង់ជីវភាពដែលក្រីក្រនោះ ត្រូវ
បានគេកាប់ស្ទើរគ្មាន់សល់។
លោក មិញ នី វ័យ ៤៨ ឆ្នាំ ជាអ្នកភូមិមកពីភូមិ មកពីខេត្តព្រះវិហារ បាននិយាយថា លោក សូមស្នើឲ្យរដ្ឋាភិបាល បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះ នៅពេលដែលពួកគេ មក អភិវឌ្ឍន៍ ដោយអារដើមច្បោះជ័ររបស់អ្នកភូមិ ជារៀងរាល់ថ្ងៃ។ លោក បានបញ្ជាក់បន្ថែមទៀតថា ៖ << ខ្ញុំ មិនដែលគិតថា ក្រុមហ៊ុនអារឈើសេង សារ៉ាវុធ បំផ្លាញ់ដើមឈើធំៗដល់ម្លឹងទេ។ ខ្ញុំមាន រភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញដើមច្បោះជ័រយ៉ាងច្រើនសម្បើម នៅក្នុងក្រុមហ៊ុននេះ>>។ លោកបាន និយាយថា មន្រ្តីខេត្តកំពង់ បានប្រាប់ថា ក្រុមហ៊ុន សេង សារ៉ាវុធ មានអាជ្ញាប័ណ្ណធ្វើគ្រឿងសង្ហារឹម នៅក្នុងព្រៃនេះ ប៉ុន្តែលោក មិនឃើញមានកៅអី ឬតុ នៅខាងក្នុងក្រុម ហ៊ុននេះទាល់តែសោះ។ លោក ឃើញមានតែឈើដែលគេកាប់សម្រាប់នាំចេញទៅបរទេស តែ ប៉ុណ្ណោះ ។
លោក មិញ នី បានបន្តថា៖ <<ប្រសិន បើរដ្ឋាភិបាល មិនបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុន នេះទេ មួយឆ្នាំក្រោយ ដើមច្បោះជ័រ នៅព្រៃឡង់ នឹងត្រូវបំផ្លាញ់ឍទាំងស្រុងដោយក្រុមហ៊ុន សេង
សារ៉ាវុធ ក្រុមហ៊ុន CRCK និងក្រុមអ្នកកាប់ឈើខុសច្បាប់ផ្សេងទៀត>>។
លោក សុខ ភ្លុក វ័យ ២៧ ឆ្នាំ បានថ្លែងថា ឥឡូវនេះ អ្នកភូមិអាចរកឃើញកាន់តែច្បា- ស់នឹងភ្នែករបស់ពួកគេថា នរណាបំផ្លាញ់ដើមច្បោះជ័រ និងដើមឈើផ្សេងៗទៀតនៅព្រៃឡង់ ព្រោះ
ឈើគ្រប់ប្រភេទមាននៅខាងក្នុងក្រុមហ៊ុនអារឈើនេះ។ លោក បានថ្លែងបន្តទៀតថា៖ <<ខ្ញុំអាណិ- តដើមឈើរបស់ខ្ញុំខ្លាំងណាស់ ដោយសារតែក្រុមហ៊ុន មានអាជ្ញាប័ណ្ណនេះហើយបានកាប់បំផ្លាញដើមឈើទាំងអស់ដោយស្របច្បាប់ ដើម្បីនាំចេញទៅលក់នៅបរទេស>>។
លោក មិញ នី បានបន្តថា៖ <<ប្រសិន បើរដ្ឋាភិបាល មិនបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុន នេះទេ មួយឆ្នាំក្រោយ ដើមច្បោះជ័រ នៅព្រៃឡង់ នឹងត្រូវបំផ្លាញ់ឍទាំងស្រុងដោយក្រុមហ៊ុន សេង
សារ៉ាវុធ ក្រុមហ៊ុន CRCK និងក្រុមអ្នកកាប់ឈើខុសច្បាប់ផ្សេងទៀត>>។
លោក សុខ ភ្លុក វ័យ ២៧ ឆ្នាំ បានថ្លែងថា ឥឡូវនេះ អ្នកភូមិអាចរកឃើញកាន់តែច្បា- ស់នឹងភ្នែករបស់ពួកគេថា នរណាបំផ្លាញ់ដើមច្បោះជ័រ និងដើមឈើផ្សេងៗទៀតនៅព្រៃឡង់ ព្រោះ
ឈើគ្រប់ប្រភេទមាននៅខាងក្នុងក្រុមហ៊ុនអារឈើនេះ។ លោក បានថ្លែងបន្តទៀតថា៖ <<ខ្ញុំអាណិ- តដើមឈើរបស់ខ្ញុំខ្លាំងណាស់ ដោយសារតែក្រុមហ៊ុន មានអាជ្ញាប័ណ្ណនេះហើយបានកាប់បំផ្លាញដើមឈើទាំងអស់ដោយស្របច្បាប់ ដើម្បីនាំចេញទៅលក់នៅបរទេស>>។
No comments:
Post a Comment