ស្នេហ៍ក្នុងព្រៃព្រឹក្សា
- អូនអើយអូនមើលសព្វធម្មជាតិ ច្រូងច្រាងព្រោងព្រាតបៃតងស្រស់
រុក្ខជាតិតូចធំមានទាបមានខ្ពស់ បង្ហាញសម្រស់គួឲ្យទស្សនា
2. ឯនាយជើងភ្នំស្មៅលាស់ខៀវខ្ចី បក្សាបក្សីម្រឹគ្គីម្រឹគ្គា ។
រកស៊ីតាមហ្វូងបណ្ដើរគូវា បីដូចពុំងារហើយនិងរូបបង ។
3. ឯឆ្ងាយសមុទ្រោផុតកន្ទុយភ្នែក រលកបោកបែកមើលសសម្ពោង
រំពេឆែលឆាបមច្ឆាទាំងហ្វូង ស្រែកយំរំពងឰដ៏អាកាស ។
4. ល្អណាស់ធម្មជាតិនៅស្រុកខ្មែរ មានចំការស្រែព្រៃឈើល្អល្អះ
ទន្លេសមុទ្រត្រីសំបូរណាស់ រីធាតុអាកាសក៏ល្អទៀតផង ។
5. យើងសំណាងណាស់ជាកម្ពុជា ដែលមានវាសនាដូចអូននិងបង
រួមគ្នាដាំឈើហើយប្រាថ្នាផ្សង ឲ្យអូននិងបងជួបគ្នាគ្រប់ជាតិ ។
6. ស្ដាយណាស់ឥឡូវវាខុសពីមុន ត្រូវពួកនាយទុនយកយន្ដាឈូសឆាយ
បំផ្លាញព្រៃឈើវិនាសអន្ដរាយ តើអូនសោកស្ដាយដូចរួបបងទេ ? ។

No comments:
Post a Comment