ពលរដ្ឋ១ពាន់គ្រួសារ ស្ថិតក្នុងគម្រោងបណ្ដេញចេញដោយបង្ខំពីផ្លូវរថភ្លើង
ទំព័រខាងមុខ » ពត៌មានខ្មែរ, សេដ្ឋកិច្ចនយោបាយ
ពុធ 18 កក្តដា 2012
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
យ៉ាងហោចណាស់មានប្រជាពលរដ្ឋ១ពាន់គ្រួសារដែលមានទីលំនៅតាមបណ្ដោយ កំណាត់ផ្លូវរថភ្លើងក្នុងក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានស្ថិតក្នុងគម្រោងនៃការបណ្ដេញចេញដោយបង្ខំដើម្បីយកទីតាំង ជួសជុលផ្លូវរថភ្លើង ។
លោក អ៊ាង វុទ្ធី មន្ត្រីផ្នែកច្បាប់នៃអង្គការស្ពានឆ្ពោះទៅកាន់សន្តិភាពកម្ពុជា បានប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា នៅក្នុងសេចក្ដីជូនដំណឹងអាជ្ញាធរ បានដាកឱសានវាទ តែ១០ថ្ងៃប៉ុណ្ណោះ ឲ្យប្រជាពលរដ្ឋ រុះរើលំនៅដ្ឋាន បើពុំនោះទេ ពេលដល់ថ្ងៃកំណត់ គេនឹងមិនទទួលខុសត្រូវ ពីការខូចចខាត់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ ។
យ៉ាងណាក៏ដោយមន្ត្រីរូបនេះ បាននិយាយថា ” ការប្រកាសជូនដំណឹងពីការបណ្ដេញប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារនេះ ចេញពីតំបន់ពួកគេធ្លាប់រស់នៅ វាផ្ទុយទៅនឹងការិយាល័យសម្របសម្រួលគម្រោងពិសេសរបស់ ADB ដែលបាននិយាយសន្យាថា នឹងពុំមានការបណ្ដេញចេញបែបនេះទេ ” ៕

No comments:
Post a Comment